អ្នកប្រើប្រាស់:Yoldeng
គេហទំព័រយល់ដឹង ត្រូវបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០១៣ ដោយអ្នកសារព័ត៌មានវ័យក្មេង និង យុវជន យុវនិស្សិត នៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ ចំណេះដឹងប្លែកៗ លើពិភពលោក រួមទាំងព័ត៌មានប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋកម្ពុជា ។ ក្រៅពីនេះ គេហទំព័រ យល់ដឹង ក៏បានដាក់បញ្ចូល នូវទំព័រ ទីផ្សារអនឡាយ (Online Market) ដែលអនុញ្ញាតឱ្យអ្នកទស្សនា ទទួលបានឱកាសផ្សព្វផ្សាយ ឬ លក់ទំនិញ របស់គេ ដោយមិនគិតថ្លៃផងដែរ ។ គេហទំព័រយល់ដឹង មានមាតិកា មួយចំនួនដូចជា៖
១. ព័ត៌មានក្នុងស្រុក ២.ព័ត៌មានអន្តរជាតិ ៣.ព័ត៌មានសេដ្ឋកិច្ច ៤.សិល្បៈ ៥.យល់ដឹង ៦.បច្ចេកវិទ្យា ៧.កីឡា ៨.សុខភាព ៩.ចម្រៀង ១០.វីដេអូ ១១.រូបភាព ១២. ទីផ្សារ លក់-ដូរ ។
ទន្ទឹមនឹង ពិភពលោក កំពុងចាប់អារម្មណ៍ខ្លាំង មកលើប្រព័ន្ធអ៊ីនធើណិត និងទូរស័ព្ទដៃ គេហទំព័រ ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចែកចាយព័ត៌មាន យ៉ាងលឿនបំផុត បើប្រៀបធៀប ទៅនឹង ប្រព័ន្ធ ផ្សព្វផ្សាយ ផ្សេងៗទៀត មិនតែប៉ុណ្ណោះ ការស្វែងរកទិន្នន័យផ្សេងៗ នៅលើប្រព័ន្ធអ៊ិនធើណិត ធ្វើឱ្យគ្រប់គ្នាទទួលបានលឿន ជាងការប្រមូលទិន្នន័យពីសៀវភៅ កាសែត ឬប្រព័ន្ធកត់ត្រាផ្សេងៗទៀត។ ចំណែកឯការទិញដូ នៅលើប្រព័ន្ធអ៊ិនធើណិត ក៏ធ្វើឱ្យអ្នកលក់និងអ្នកទិញ កាន់តែងាយស្រួល និងចំណេញពេលវេលាផងដែរ ។ ដូច្នេះហើយ បានជាគេហទំព័រ យល់ដឹង ត្រូវបានចាប់កំណើតឡើង ស្របពេល ដែលតម្រូវការទាំងនោះ កំពុងកើតមានកាន់តែច្រើន ។