ឧកញ៉ា ទេព​ ផន

ពីវិគីភីឌា

លោកឧកញ៉ាទេព ផន ធ្លាប់បានធ្វើជាចៅហ្វាយស្រុកព្រៃកប្បាស បានប្រហែល៣ឆ្នាំចាប់ឆ្នាំ១៩៣៣​-១៩៣៦ ដែលស្ថិននៅក្នុងសម័យអាណានិគមន៍និយមបារាំង។ នៅកាលសម័យនោះសាលាស្រុកព្រៃកប្បាស មានទីតាំងស្ថិតនៅក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅសម័យបច្ចុប្បន្ននៅមានបន្សល់ទុកស្រះទឹកមួយ ដែលគេតែងតែហៅថា ស្រហលោកចៅហ្វាយ មកទល់សព្វថ្ងៃ។ នៅឆ្នាំ១៩៣៦ លោកឧកញ៉ាត្រូវបានប្តុរការងារចេញពីស្រុកព្រៃកប្បាស។ បន្ទាប់មកលោកបានក្លាយជាចៅហ្វាយក្រុងភ្នំពេញប្រហែលនៅឆ្នាំ១៩៦០-១៩៦៨ ដោយបានរៀបចំក្រុងភ្នំពេញបានល្អគួរឱ្យសរសើរ និងបានបង្កើតតំបន់ទួលគក ដោយចែកដីឡូធំឱ្យលោកធំ និងពួកអភិជន។ លោកឧកញ៉ាជាចៅហ្វាយស្រុកព្រៃកប្បាសចុងក្រោយគេ ដែលមានសាលាស្រុកនៅទីប្រជុំជនព្រៃផ្តៅ។ នៅឆ្នាំ១៩៣៦ សាលាស្រុកព្រៃកប្បាសត្រូវបានផ្លាស់ប្តូរទៅផ្សារព្រៃល្វាវិញ ដែលមានលោក ស៊ិន បុប្ចកោ ធ្វើជាចៅហ្វាយស្រុកព្រៃកប្បាសមុនគេនៅផ្សារព្រៃល្វា បន្ទាប់ុមកលោកក៏បានឡើងធ្វើជាចៅហ្វាយខេត្តក្រចេះវិញនៅឆ្នាំ១៩៦៥-ឆ្នាំ១៩៦៨។

ឯកសារយោង[កែប្រែ]