ឧិ!សំនៀង

ពីវិគីភីឌា

ច្រៀងដោយ នភ ហង្សផលា

និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩


១. ឧិ‌‌‌! សំនៀង ពៅតែងច្រៀងឮល្វើយៗ ហាក់ដង្ហោយ អោយរៀមព្រឺព្រួចអារម្មណ៍

ដូចទេពមន្តស្នេហ៍ បបោសអង្អែល សូររណ្តំ ក្នុងទ្រូងរងំ ពុំរសាយនឹកតែពំងា។


២. ឧិ! ​ ម្លប់ត្រែង កន្លែងដែលយើងធ្លាប់ជ្រក រៀមស្កាត់រក ជួបពន្លកដួងទ័យា

នួននាងទូលក្អម ខាបអារម្មណ៍អោយរៀមរងា បេះដូងទាមទារ សាសងគ្នាថ្នម

ប្រលោមស្នេហ៍។


បន្ទរ.  ឧិ‌! ម្ចាស់សំនៀង សូមច្រៀងបំពេរជាថ្មី រាល់រាត្រី អោយហប្ញទ័យរៀមបានល្ហែ

ចិត្តជាប់ចំណង ប៉ងប្រាថ្នាក្រមុំស្រុកស្រែ ដែលរៀមគួចស្នេហ៍ ច្រើនឆ្នាំខែតាំងពីក្មេងវ័យ។


៣.  ឧិ‌! ខ្ទមស្បូវ នៅឈរចែងអនុស្សា ឆ្លាក់ចិន្តា អោយរៀមរ៉ាគេងនឹកអាល័យ

សៀងស្រស់តូចតន់ បងបែរបន់ជួបរាល់យប់ថ្ងៃ សណ្តំហឬទ័យ អោយកវីស្រមៃតែអូន៕