លំពែង (គ្រឿងសាស្ត្រាវុធ)
ការរចនា

លំពែង គឺជាអាវុធបុរាណដ៏មានឥទ្ធិពលមួយប្រភេទ ដែលមានដងវែង និងមានផ្លែដែកស្រួចនៅចុងម្ខាង ឬមុខពីរ សម្រាប់ប្រើប្រាស់ក្នុងពេលចម្បាំងបុរាណ ទាំងការវាយប្រហារពីចម្ងាយដោយការគ្រវីពួយ និងការប្រយុទ្ធគ្នាយ៉ាងជិតស្និទ្ធ។[១]
- លក្ខណៈទូទៅនៃលំពែងរចនាសម្ព័ន្ធ៖ មានដងធ្វើពីឈើ ឬឬស្សីរឹង និងផ្លែធ្វើពីដែកថែបស្រួច។
- ការប្រើប្រាស់៖ ប្រើសម្រាប់ពួយ ចាក់ ឬគប់សំដៅសត្រូវពីចម្ងាយ និងការពារខ្លួនពេលប្រឈមមុខដាក់គ្នា។
- ប្រភេទ៖ មានលំពែងផ្លែមួយ លំពែងផ្លែពីរ និងលំពែងដែលមានចុងខ្នែងផ្សេងៗ។ តួនាទីក្នុងប្រវត្តិសាស្ត្រជាអាវុធស្នូលរបស់កងទ័ពជើងគោកសម័យបុរាណ។ ប្រើប្រាស់ដោយយុទ្ធជនទាំងថ្មើរជើង និងកងទ័ពជិះសេះ ឬដំរី។បង្ហាញពីភាពក្លាហាន និងជាគ្រឿងឥស្សរិយយសនៃមេទ័ព។
គ្រឿងរាជកកុធភណ្ឌកម្ពុជា (គ្រឿងសម្រាប់រាជ)
[កែប្រែ]ព្រះលំពែង ឬ ព្រះលំពែងជ័យ គឺជាគ្រឿងក្សត្រិយ៍យុទ្ធោបករណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រព្រះរាជាណាចក្រកម្ពុជា ដែលតាមពង្សាវតារខ្មែរបានបង្ហាញថា ចាប់មានឡើងតាំងពីសម័យកាលព្រះបាទត្រសក់ផ្អែម។[២]
ឯកសារយោង
[កែប្រែ]- ↑ Weir, William. 50 Weapons That Changed Warfare. The Career Press, 2005, p 12.
- ↑ https://popular.com.kh/cny-3%E1%9E%80%E1%9E%BC%E1%9E%93%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A%E1%9E%82%E1%9E%BC%E1%9E%9A%E1%9E%9F%E1%9F%92%E1%9E%82%E1%9E%B6%E1%9E%9B%E1%9F%8B-%E1%9E%93%E1%9F%81%E1%9F%87%E1%9E%87/.
{{cite web}}: Missing or empty|title=(help)
សូមមើលផងដែរ
[កែប្រែ]| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: លំពែង |
| អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |