Jump to content

CCTV

ពីវិគីភីឌា

ទូរទស្សន៍កណ្តាលចិន ( CCTV ) គឺជាទូរទស្សន៍ជាតិចិនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ ។ CCTV ត្រូវបានដំណើរការដោយ រដ្ឋបាលវិទ្យុ និងទូរទស្សន៍ជាតិ ដែលរាយការណ៍ទៅ នាយកដ្ឋានផ្សព្វផ្សាយនៃបក្សកុម្មុយនិស្តចិន[]

ទិដ្ឋភាពខាងជើងឈៀងខាងកើតនៃទីស្នាក់ការទូរទស្សន៍កណ្តាលចិន (CCTV) បង្ហាញមជ្ឈមណ្ឌលវប្បធម៌នៅផ្ទៃខាងក្រោយនៅខាងឆ្វេង

ឆ្នាំ ១៩៥៤ ម៉ៅ សេទុង លោកបានលើកឡើងថាចិនគួរតែបង្កើតស្ថានីយ៍ទូរទស្សន៍ផ្ទាល់ខ្លួន។ នៅឆ្នាំ ១៩៥៥ មានការបង្កើតស្ថានីយទូរទស្សន៍ខ្នាតមធ្យមមួយ ក្រោយមក ជូ អេនឡាយ បានរួមបញ្ចូលនៅក្នុងផែនការប្រាំឆ្នាំដំបូងរបស់ប្រទេសចិន នូវផែនការណែនាំនៃការផ្សាយតាមទូរទស្សន៍។ ឆ្នាំ ១៩៥៧ ការិយាល័យផ្សាយកណ្ដាលបានបញ្ជូនសហការីទៅត្រួតពិនិត្យស្ថានីយទូរទស្សន៍នៅ សូរៀត និង អាល្លឺម៉ង់ ដើម្បីរៀបចំសម្រាប់ការបង្កើតស្ថានីយទូរទស្សន៍។ នៅឆ្នាំ ១៩៥៨ ស្ថានីយ៍ទូរទស្សន៍ដំបូងរបស់ចិនត្រូវបានបង្កើតឡើងដោយយកឈ្មោះថា ទូរទស្សន៍ប៉េកាំង បន្ទាប់មកវាត្រូវបានផ្លាស់ប្តូរឈ្មោះទៅជាទូរទស្សន៍កណ្តាលចិន អំឡុងឆ្នាំ១៩៧៨ រហូតដល់បច្ចុប្បន្ន ។ នៅទសវត្សរ៍ទី ៨០ CCTV បានក្លាយជាបណ្តាញទូរទស្សន៍ឈានមុខគេនៅក្នុងប្រទេសចិនរួចទៅហើយ។ ដោយគិតត្រឹមឆ្នាំ ២០០៧ អ្នកទស្សនាទូរទស្សន៍របស់ប្រទេសចិនបានកើនឡើងដល់ ១.២ ពាន់លាននាក់។  CCTV មានមុខងារជាច្រើនដូចជា ការទំនាក់ទំនងព័ត៌មាន ការអប់រំ សង្គម វប្បធម៌ និងសេវាកម្មព័ត៌មានកម្សាន្ត។ វាជាតួអង្គសំខាន់ក្នុងបណ្តាញឃោសនារបស់រដ្ឋាភិបាលចិន ។ ទោះជាយ៉ាងណាក៏ដោយ ពួកសារព័ត៌មានលោកខាងលិចបានអត្ថាធិប្បាយថាការរាយការណ៍របស់ CCTV អំពីប្រធានបទរសើបចំពោះរដ្ឋាភិបាលចិន និង បក្សកុម្មុយនិស្តចិន (CCP) ត្រូវបានបង្ខូចទ្រង់ទ្រាយ ហើយជារឿយៗត្រូវបានគេប្រើជាអាវុធប្រឆាំងនឹងសត្រូវដែលយល់ឃើញរបស់បក្ស។

  1. Pan, Jennifer (2022-04). "How government-controlled media shifts policy attitudes through framing". Political Science Research and Methods 10 (2): 317–332. ISSN 2049-8470. DOI:10.1017/psrm.2021.35.