ពានក្រុម ជើងឯកកម្ពុជា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី CLC)
Cambodian League Cup
ឈ្មោះ​ផ្លូវការណ៍ ខេមបូឌានលីគខាប់
ឈ្មោះហៅកាត់ (CLC)
អ្នករៀបចំ សាតូសុិ សៃតូ
Satoshi Saito
ការរកឃើញ 2022 (2 ឆ្នាំ)
រដ្ឋតំបន់ កម្ពុជា
ស្ថាប័ន CPL
ក្រុមប្រកួត ចំនួន 16 ក្រុម
កម្រិតពាន ពានលំដាប់ទី៣
ជើងឯកបច្ចុប្បន្ន ភ្នំពេញក្រោន F.C.
ទូរទស្សន៍ដៃគូ TV5 Cambodia
AMS Sports
Kampuchea Thmey
ពានក្រុម ជើងឯកកម្ពុជា (2023)

ពានក្រុម ជើងឯកកម្ពុជា (អង់គ្លេស: Cambodian League Cup) ហៅកាត់ថា (CLC) គឺជាការប្រកួតបាល់ទាត់ប្រចាំឆ្នាំ និង ជាពានរង្វាន់ដ៏សំខាន់ក្នុងកីឡាបាល់ទាត់ក្នុងស្រុករបស់កម្ពុជា ដែលរៀបចំដោយក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា Cambodian Premier League (CPL) វាបើកចំហសម្រាប់ក្លឹបណាមួយនៅក្នុងកម្រិតទាំង២ នៃប្រព័ន្ធលីគបាល់ទាត់កម្ពុជា ក្លឹបសរុបចំនួន ១៦ ដែលរួមមាន ក្លឹបមកពីកម្រិតកំពូល នៃលីគទី១ និង ក្លឹបដែលជ្រើសយកតែ ៨ក្រុម ដែលមកពីលីគទី២ ដើម្បីគូរផ្គងសម្រាប់ការប្រកួតដណ្ដើមពាននេះ ។[១]

ស្ថានភាព[កែប្រែ]

Status

ពានក្រុម ជើងឯកកម្ពុជា (Cambodian League Cup) គឺជាពានរង្វាន់ក្នុងស្រុកមួយក្នុងចំណោមពានរង្វាន់ក្នុងស្រុកចំនួន 3 ដែលអាចទទួលបានដោយក្រុមលីគកម្ពុជា ។ គំនិតផ្តួចផ្តើមសម្រាប់ Cambodian League Cup គឺមកពីលោក សាតូសុិ សៃតូ (Satoshi Saito) ដែលមើលឃើញការប្រកួតក្នុងស្រុកបន្ថែម ក្នុងការដកស្រង់បទពិសោធន៍រវៀងក្លឹបមកពី លីគកំពូលកម្ពុជា និង ក្លឹបមកពី កម្ពុជាលីគទី២ ការប្រកួតពានរង្វាន់ Cambodian League Cup 2022 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យកីឡាករទាំងអស់នៃផ្នែកទី 1 និងទី 2 នូវឱកាសបន្ថែមទៀតដើម្បីបង្ហាញពីកម្រិតនៃសមត្ថភាពទាំងក្នុងលីគរបស់ក្លឹបពួកគេ ហើយ Cambodian League Cup នេះក៏ជាការប្រកួតផ្លូវការណ៍ក្រោមការគ្រប់គ្រងរបស់ Cambodian Premier League ផងដែរ ។ ការបើកទំព័រសករាជថ្មី នៃការប្រកួតលើកដំបូងដែលកម្មវិធីប្រកួតប្រជែងចាប់ផ្តើមពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ ។[២]

ទម្រង់លីគ[កែប្រែ]

League Format

ការ​ចូល​រួមប្រកួត​គឺ បើក​ចំហ​សម្រាប់​ក្រុម​ទាំង​អស់​ដែល​ប្រកួត​ក្នុង លីគកំពូលកម្ពុជា និង កម្ពុជាលីគទី២ ដែលជ្រើសយកតែ ១៦ក្រុម ប៉ុនណោះដែលមានសិទ្ធក្នុងការចាប់ឆ្នោតក្នុងពូល ក្នុងចំណោម ៤ពូល ។ ក្រុមដែលស្ថិតក្នុងពូលត្រូវទាត់សន្សំពិន្ទុក្នុងពូល ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ ១ និង​លេខ ២ ពី​ក្រុម​ទាំង​ពីរ​នឹង​មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ការប្រកួតនឹងមិនប្រើច្បាប់ស៊ុតបញ្ចូលទីគិតជាពិន្ទុគ្រាប់បាល់នោះទេ ហើយការប្រកួតនឹងឈានទៅដល់ការបន្ថែមម៉ោង ដើម្បីស៊ុតបាល់ប៉េណាល់ទី ដើម្បីកាត់សេចក្ដី ។

តំណាក់កាលជម្រុះពូល[កែប្រែ]

Cambodian League Cup Group Stage[៣]

Group A Group B Group C Group D
CPL Rank-3 CPL Rank-1 CPL Rank-2 CPL Rank-4
CPL Rank-8 CPL Rank-7 CPL Rank-6 CPL Rank-5
L2 Rank-4 L2 Rank-1 L2 Rank-2 L2 Rank-3
L2 Rank-5 L2 Rank-7 L2 Rank-6 L2 Rank-8

លទ្ធផលដោយក្លឹប[កែប្រែ]

Results by club

ឆ្នាំ វគ្គផ្ដាច់ព្រ័ត
លើកពាន ពិន្ទុ ជើងឯករង
2022 ភ្នំពេញក្រោន 2-1 វិសាខា
2023 ណាហ្គាវើល 1-1
2-3 (P)
ភ្នំពេញក្រោន

មើលផងដែរ[កែប្រែ]

See also

ឯកសារយោង[កែប្រែ]

  1. Jose Rodriguez T. Senase (2022) Cambodian League Cup 2022 kicks off this weekend, Website: khmertimeskh.com, Publication: © 2022 Virtus Media Pte., Ltd. (Khmer Times) April 27, 2022
  2. GRANT CARULLO (2022) Cambodian League Cup announced, Website: khmernights.com, Publication: APRIL 27, 2022 @ Khmernights.com 2021. All rights reserved.
  3. Sovann Tith (2022) ចាប់គូរួចរាល់អស់ហើយសម្រាប់ពានរង្វាន់ Cambodian League Cup, Website: ams.com.kh, Publication: April 21, 2022