Cysticercusis in Swin

ពីវិគីភីឌា
Jump to navigation Jump to search

សេចក្ដីផ្ដើម[កែប្រែ]

ជាជំងឺដែលឆ្លងពីសត្វទៅមនុស្ស និងមនុស្សមកសត្វបង្កដោយ គីស្ដ  Cystycercusis Cellulosae ។ គីស្ដនេះញាស់ជា Taenia Solium ដែលរស់នៅក្នុងពោះវៀនមនុស្ស ។ គីស្ដស្ថិតនៅតាមផ្នែកផ្សេងៗ របស់ សរីរាង្គសត្វជ្រូក ហើយកន្លែងដែលតែងជូបប្រទះ នោះគឺ នៅសាច់ដុំបេះដូង , ខួរក្បាល , ភ្នែក , ថ្លើម និង សួត។ ចំពោះមនុស្សក៏អាចមានគីស្ដដែរ ដែលគីស្ដទាំងនោះស្ថិតនៅក្នុងខួរក្បាល និង ភ្នែក ។

គោលបំណង[កែប្រែ]

ទីបញ្ចប់នៃមេរៀននេះនិស្សិតអាច ៖

- រៀបរាប់ លក្ខណៈទូទៅ វដ្ដជីវិត ការបង្ករោគ រោគសញ្ញា រោគវិនិច្ឆ័យ ការឆ្លង រាតត្បាត ការវះកាត់សត្វស្លាប់ និង ការព្យាបាល។

លក្ខណៈទូទៅ[កែប្រែ]

Cysticercus ជាដុំមូលភ្លឺ មានទំហំពី ៦-២០ មម ។ នៅខាងក្នុងមាន ក្បាលមួយ ។ ពេលពេញវ័យ មានប្រវែងមិនលើសពី ៣ម ល៉ើយ ។ ក្បាល មានទំពក់ដែលជាឧបករណ៏សំរាប់ទប់ខ្លួន (តោង)ទៅនឹងស្រទាប់ ពោះវៀនមនុស្ស ។

អ្នកចំលងជំងឺ[កែប្រែ]

អ្នក (ម្ចាស)ចំលងកណ្ដាលមាន សត្វស្រុក និង សត្វ ព្រៃ ពិសេសសត្វដែល ស៊ីសាច់ជាអាហារមានដូចជា ជ្រូកស្រុក និង ព្រៃ , ឆ្កែ ,ឆ្មា , សត្វ ,ខ្លា , ច្រើនប្រភេទ ទន្សាយស្រុននិងព្រៃ ក្នុងករណីពិសេស អាចជាមនុស្ស ។

វដ្ដជីវិត[កែប្រែ]

អ្នកកើត Taenia មានតែនៅលើតែមនុស្សមួយគត់ ហើយអ្នកដែលជាប្រភពចំលងជំងឺ ដ៏ពិសេសព្រោះ ថា ស៊ុតដ៏ច្រើនសន្ធឺកសន្ធាប់នៅក្នុងកង់ទុំ បានដាច់ធ្លាន់មកក្រៅជាមួយលាមក ។ រួចហើយកង់ទុំធ្វើចលនាដោយ សារចរន្ដទឹកនិង ខ្យល់ ។ ក្នុងលក្ខណៈនេះធ្វើអោយមានការរុញច្រាន ស៊ុតទាំងនោះចេញពីស្បូន (ស្បូនរហែក) នៃកង់ទុំមកខាងក្រៅ ។ អ្នកចំលងកណ្ដាល ឆ្លងបានដោយសារការលេបស៊ុត Taenia Solium ទៅជាមួយ ចំណីអាហារ (ទឹក , ស្មៅ ) មិនស្អាត ។ រួចក៏ញាស់ចេញពីស៊ុត ហើយជ្រៀតចូលទៅក្នុងប្រព័ន្ធសរសៃឈាម និង ប្រព័ន្ធទឹករងៃ ។ បន្ទាប់មកធ្វើដំណើរទៅកាន់គ្រប់ទីកន្លែង នៃសរីរាង្គដូចជា ៖ នៅចន្លោះសាច់ដុំក្នុងភ្នែក និង ខួរ ក្បាលជាដើម ។ នៅកន្លែងទាំងនោះ វាបានបង្កើតភ្នាសព័ទ្ធជុំវិញខ្លួនវា ដើម្បីការពារនៅមហន្ដរាយ ដល់វាមាន ដូចជា ជាតិគីមី និង ការប៉ះទង្គិចផ្សេងៗ ។ គូន Parasites ត្រូវចំណាយពេល ២០ ថ្ងៃ ដើម្បីធ្វើលូតលាស់ បាន  ជា ក្បាល ។ បន្ទាប់មកក្នុងរយៈពេល ៤០-៥០ ថ្ងៃ ក្បាល ធ្វើការលូតលាស់បន្ដក្លាយជា ក្បាល គ្រប់លក្ខណៈ ដែលមានឈ្នប់ និង ទំពួក ។ ចំពោះជ្រូក គីស្ដអាចរស់នៅបាន៣-៦ ឆ្នាំ បន្ទាប់មកគីស្ដទាំងនោះងាប់ ។ វគ្គលូតលាស់ និង បំរែបំរួលរបស់ Cysticercus បានចាប់ផ្ដើម និង បញ្ចប់ក្នុងរយៈពេល ពី ២-៤ខែ ។

គួរអោយកតលសំគាល់ថា Taenia Solium មនុស្សមិនគ្រាន់តែជាម្ចាស់បញ្ចប់ប៉ុណ្ណោះទេ ថែមទាំងជា ម្ចាស់កណ្ដាលទៀតផង ។ ការឆ្លង Cysticercus ចំពោះមនុស្ស ប្រពឹត្ដទៅតាមផ្លូវពីរយ៉ាង ៖

- ដោយសារការលេបចូលនូវ Oncosphere (កូនញាស់ចេលពីស៊ុត)ដែលនៅលាយលំជាមួយចំណី អាហារ និង ទឹក (សាច់ចំអិនមិនល្អ ) ។

- ឆ្លងនៅក្នុងខ្លួនតែម្ដង ៖ ការឆ្លងដោយខ្លួនឯង គឺនៅពេលមានការកន្ដ្រាក់ ពោះវៀន ដោយចលនា បញ្ច្រាស (Rerverse peristalsis of intestine) បណ្ដាលអោយមានរេផ្លិច រួចធ្វើអោយក្អក ពេលនោះកង់ ទុំរបស់ Taenia ក៏ធ្លាក់ចូលមកក្នុងក្រពះ ។ កង់ដែលធ្លាក់ចូលក្រពះត្រូវបានរំលាយ ដោយបញ្ចេញស៊ុតនៅទី នោះ ហើយកូនព្រូនក៏ធ្វើដំណើរតាមឈាមទៅកាន់សរីរាង្គផ្សេងៗ ដូចការធ្វើដំណើររបស់ Taenia នៅក្នុងសារ- ពាង្គកាយជ្រូកដែរ ។

Taenia Solium ពេញវ័យវាធ្វើការលូតលាស់ក្នុងពោះវៀនមនុស្សអស់រយៈពេល ២-៨ ខែ។

ការរាតត្បាត[កែប្រែ]

ប្រភពចំលងជំងឺ Cysticercus ទៅលើជ្រូក និង សត្វដទៃទៀតដោយដារមនុស្ស ។ មនុស្សកើតតេញ៉ា ដែលបន្ទោរបង់លាមកពាសវាលពាសកាល ដោពុំធ្វើបង្គន់ អនាម័យបានល្អ ជាហេតុធ្វើអោយរីកសាយភាយ ការ រាតត្បាតពីតំបន់មួយទៅតំបន់មួយទៀត តាមចរន្ដទឹក ស្ទឹង , ទន្លេ , ប្រលាយ ។ ម្យ៉ាងទៀត ជ្រូក ឬ ឆ្កែ , ឆ្មា និង សត្វផ្សេងទៀត ដែលចិញ្ចឹមលែង អោយរកស៊ីចំណីតាមវាលដែលសំបូរទៅដោយស៊ុតរបស់វា (Cestodes ) ឬ ក៏អាចសត្វទាំងនោះ ស៊ីលាមកមនុស្សដែលកើត តេញ៉ាតែម្ដង ។

ការបង្ករោគ[កែប្រែ]

Cystycercusis Cellulosae  ធ្វើអោយខូចទ្រង់ទ្រាយ គោលិកា និងកោសិកាដែលជាហេតុធ្វើអោយ អសកម្ម នូវមុខងារចាំបាច់របស់សរីរាង្គ និង ប្រដាប់ឯទៀតរបស់សារពាង្គកាយសត្វចំលងកណ្ដាល ។ បន្ទាប់មក ធ្វើអោយសត្វទាំងនោះចុះខ្សោយជាលំដាប់ ដែលជាមូលហេតុធ្វើអោយសត្វទាំងនោះកើតជំងឺផ្សេងៗទៀត រួចហើយអាចអោយសត្វស្លាប់បានយ៉ាងងាយ ។ កំរិតនៃការបង្ករោគ អាស្រ័យដោយទីកន្លែងរបស់ Cysticercus តាំងនៅក្នុងសរីរាង្គ និង ចំនួន Cysticercus។

រោគសញ្ញា[កែប្រែ]

Cysticercus រោគសញ្ញា នៅលើសត្វពុំបង្ហាញអោយឃ្ញើច្បាស់លាស់ឡើយ។ ពិសេស Cysticercus នៅលើសត្វជ្រូក ពុំបង្ហាញឃើញរោគសញ្ញាឡើយ។ ប៉ុន្ដែកំរិត Cysticercus ច្រើនលើសលុបនៅលើសត្វវានិង បង្ហាញអោយឃើញមានភាពរមាស់ហើមពកតាមសាច់ដុំ។  មិនតែប៉ុណ្ណោះសត្វ និង ស្លាប់បានយ៉ាងងាយប្រសិន  បើមាន Cysticercus ច្រើននៅក្នុងខួរក្បាល រួចហើយប្រសិនបើ មាននៅក្នុងភ្នែក បណ្ដាលអោយភ្នែកសត្វ អាចខ្វាក់ ។

ការវះកាត់សត្វស្លាប់[កែប្រែ]

ត្រូវពិនិត្យនៅលើសរីរាង្គផ្សេៗ ពិសេសវត្ដមាន Cysticercus ដែលមាននៅតាមសាច់ដុំផ្សេងៗនៅលើ ភ្នែក និង សាច់ដុំសន្ទះទ្រូង ។ កោសិកាដែលមាន Cysticercus ក្លាយជាក្រិនបាត់បង់លក្ខណៈធម្មជាតិ និង មុខ ងារចាំបាច់របស់វា ។

រោគវិនិច្ឆ័យ[កែប្រែ]

ការធ្វើរោគវិនិច្ឆ័យនៅលើសត្វរស់ ពិសេសសត្វជ្រូកមានការលំបាកបំផុតក្នុងការរក Cysticercus។ ប៉ុន្ដែអាចមានវិធីផ្សេងទៀតដោយប្រើប្រត្ដិកម្មសេរ៉ូម ។ នៅក្នុងការអនុវត្ដ ប៉ុន្មានទេ ព្រោះត្រូវចំណាយថវិការ ច្រើន ។ វីធីដែលមានប្រសិទ្ធិភាព គឺ ការពិនិត្យ Cysticercus នៅក្នុងសារពាង្គកាយសត្វ (ម្ចាស់កណ្ដាល) នៅ លើអណ្ដាត ។ ពិនិត្យក្រោយពេល សត្វងាប់ គឺ ឃើញគីស្ដមាននៅក្នុងសាច់ដុំ (ជើងមុខនិង ក្រោយ)សាច់ដុំបេះ ដូង និង អណ្ដាត ។

ការព្យាបាល[កែប្រែ]

ថ្នាំដែលមានប្រសិទ្ធិភាពជាងគេ ក្នុងព្យាលបានជំងឺ នេះមាន ៖

- Praziquantel ប្រើដោយបញ្ច្រកតាមមាត់ រយៈពេល ២ ថ្ងៃ បន្ដបន្ទាប់ដោយប្រើក្នុងកំរិត 50mg/kg។

- Albendazole ប្រើក្នុងកំរិត 50mg/kg

- Mebendazole ប្រើក្នុងកំរិត 50mg/kg

វិធានការការពារ[កែប្រែ]

ចំពោះបសុពេទ្យ គោលដៅទប់ស្ដាត់ និង បំបាត់ការឆ្លង Taenia ទៅមនុស្ស ។ វិធានការទាំងនេះត្រូវ បង្កើតប្រព័ន្ធត្រួតពិនិត្យអោយបានម៉ត់ចត់ ចំពោះសាច់ជ្រូក និង សាច់គោ ដែលធ្វើចរាចរណ៏នៅលើទីផ្សារសំរាប់ ជាអាហារ របស់ប្រជាពលរដ្ឋ ដែលជាប្រភពចំលងជំងឺ Cysticercus ទៅមនុស្ស ។ ការពិនិត្យសាច់សត្វអនុវត្ដ វិធីមើល និង ភ្នែក ការច្របាច់សាច់ដុំ , អណ្ដាត , សាច់ដុំក , សាច់ដុំបេះដូង ... ។

ចំពោះជ្រូក ពិនិត្យសាច់ដុំខ្នង , ភ្លៅ , សន្ទះទ្រូង និង អណ្ដាត ។ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយ

បានយល់ច្បាស់ពីការឆ្លងជំងឺ Cysticercus ដោយសារទទួលទានសាច់ពុំស្អាត (សាច់មាន Cysticercus ) មិនតែប៉ុណ្ណោះត្រូវធ្វើការទំលាក់ព្រូន ចំពោះមនុស្សក្ដី , សត្វក្ដី អោយបានពីរដងក្នុងមួយឆ្នាំ ។