Jump to content

ចក្រភពអាល្លឺម៉ង់

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី German Empire)
ចក្រភពអាល្លឺម៉ង់

១៨៧១–១៩១៨
{{{coat_alt}}}
វរលញ្ឆករ
(១៨៨៩–១៩១៨)
បាវចនា

Gott mit uns (អាល្លឺម៉ង់)[]
Nobiscum Deus (ឡាតាំង)
("ព្រះជាម្ចាស់នៅជាមួយយើង")
ភ្លេងជាតិ

Heil dir im Siegerkranz[]
("សាទរទៅលោកក្នុងមកុដនៃជ័យជម្នះ")
ទឹកដីនៃចក្រភពអាល្លឺម៉ង់នៅឆ្នាំ១៩១៤
ទឹកដីនៃចក្រភពអាល្លឺម៉ង់នៅឆ្នាំ១៩១៤
រាជធានី
និង ទីក្រុងធំបំផុត
ប៊ែរឡាំង
52°31′N 13°24′E / 52.517°N 13.400°E / 52.517; 13.400Coordinates: 52°31′N 13°24′E / 52.517°N 13.400°E / 52.517; 13.400
ភាសាផ្លូវការភាសាអាល្លឺម៉ង់
ភាសាទូទៅ 
សាសនា
ជំរឿនឆ្នាំ ១៨៨០
៦២.៦៣% សហប្រូតេស្តង់
៣៥.៨៩% រ៉ូម៉ាំងកាតូលិក
១.២៤% យូដាសាសនា
០.១៧% និកាយគ្រិស្តផ្សេងទៀត
០.០៧% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលសហព័ន្ធសភានិយម រាជាធិបតេយ្យអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញ[][][][]
អធិរាជ 
 ១៨៧១–១៨៨៨
វិលហែលម៍ទី១
 ១៨៨៨
ហ្វ្រេដេរិកទី៣
 ១៨៨៨–១៩១៨
វិលហែលម៍ទី២
អធិការបតី 
 ១៨៧១–១៨៩០
អូតតូ វ៉ន ប៊ីស្មាក់
 ១៨៩០–១៨៩៤
លីអូ វ៉ន កាព្រីវី
 ១៨៩៤–១៩០០
ឆ្លូដវីក ស៊ូ ហូហិនឡូហ៍-ស្ស៊ាងលីងស៍ហ្វឺសត៍
 ១៩០០–១៩០៩
ប៊ែនហាដ វ៉ន ប៊ូឡូ
 ១៩០៩–១៩១៧
ទីអូបាលដ៍ វ៉ន ប៊េតម៉ាន ហ៊ុលវ៉េក
 ១៩១៨
ម៉ាកស៍ វ៉ន បាដិន
នីតិបញ្ញត្តិទ្វេសភា
ប៊ុនដេសរ៉ាត
រ៉ែកស្តាក
សម័យកាលប្រវត្តិសាស្រ្តចក្រពត្តិនិយមថ្មី  សង្គ្រាមលោកលើកទី១
១៨ មករា ១៨៧១
១៦ មេសា ១៨៧១
១៥ វិច្ឆិកា ១៨៨៤
២៨ កក្កដា ១៩១៤
៣ វិច្ឆិកា ១៩១៨
៩ វិច្ឆិកា ១៩១៨
១១ វិច្ឆិកា ១៩១៨
១១ សីហា ១៩១៩
ក្រឡាផ្ទៃ
១៩១០[]៥៤០៨៥៧ គ.ម (២០៨៨២៦ ម៉ាយ ក.)
ប្រជាជន
 ១៨៧១[]
៤១,០៥៨,៧៩២
 ១៩០០[]
៥៦,៣៦៧,១៧៨
 ១៩១០[]
៦៤,៩២៥,៩៩៣
រូបិយវត្ថុវែរអែនស្ដល់លឺរ (ត្រឹមឆ្នាំ១៨៧៣)
ម៉ាកអាល្លឺម៉ង់ (១៨៧៣–១៩១៤)
បារពារម៉ាកអាល្លឺម៉ង់ (១៩១៤–១៩១៨)
Preceded by
Succeeded by
សហព័ន្ធអាល្លឺម៉ង់ខាងជើង
បាវ៉ារីយ៉ា
វួរថឹមប៊ឺក
បាដិន
ហេស្សឺ
សាធារណរដ្ឋបារាំងទីបី
រដ្ឋប្រជាមានិតបាវ៉ារីយ៉ា
សាធារណរដ្ឋសូវៀតបាវ៉ារីយ៉ា
សាធារណរដ្ឋសូវៀតប្រេមិន
សាធារណរដ្ឋសូវៀតសាសូនី
សាធារណរដ្ឋសូវៀតវើកស៍បួរ
សាធារណរដ្ឋសូវៀតអាលសាស-​ឡូរ៉ែន
សាធារណរដ្ឋវ៉ៃម៉ា
ដែនដីមេម៉ែល
ដែនដីសារ
បុរីសេរីដង់ហ្ស៊ីក
សាធារណរដ្ឋប៉ូឡូញទីពីរ
បែលហ្ស៊ិក
សាធារណរដ្ឋឆេកូស្លូវ៉ាគីទីមួយ
ទិន្នន័យក្រឡាផ្ទៃ និងចំនួនប្រជាជនខាងលើមិនរាប់បញ្ចូលកម្មសិទ្ធិអាណានិគមទេ

ចក្រភពអាល្លឺម៉ង់ (ភាសាអាល្លឺម៉ង់​៖ Deutsches Kaiserreich) ឬរាជាធិរាជអាល្លឺម៉ង់ ឬហៅសាមញ្ញថា អាល្លឺម៉ង់ គឺជារដ្ឋចក្រភពមួយដែលមានអត្ថិភាព​ពី​ឆ្នាំ ​១៨៧១ គឺនៅពេលដែលបណ្ដារដ្ឋអាល្លឺម៉ង់បង្រួបបង្រួមក្រោមរាជអំណាចតែមួយ រហូតដល់ឆ្នាំ ១៩១៨ ជាពេលដែលបដិវត្តន៍ផ្តួលរំលំរបបរាជានិយមបានផ្ទុះឡើង។[][១០]

ចក្រភពនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៨៧១ ពោលជាពេលដែលបណ្ដារដ្ឋអាល្លឺម៉ង់ខាងត្បូង លើកលែងតែអូទ្រីស បានចូលរួមជាមួយសហព័ន្ធអាល្លឺម៉ង់ខាងជើង ហើយរដ្ឋធម្មនុញ្ញថ្មីក៏បានចូលជាធរមាននៅថ្ងៃទី១៦ ខែមេសា នៃឆ្នាំដដែរ ដោយមានព្រះចៅវិលហែមល៍ទី១ សោយរាជ្យជាព្រះអធិរាជនៃប្រជាជាតិអាល្លឺម៉ង់រួម។ ទីក្រុងប៊ែរឡាំងនៅតែរក្សាឈ្មោះជារាជធានីជាតិ ខណៈលោកអូតតូ វ៉ន ប៊ីស្មាក់ ដែលជាអតីតប្រធានរដ្ឋមន្ត្រីព្រុស បានក្លាយជាអធិការបតី ពោលគឺប្រមុខរដ្ឋាភិបាល។

នៅក្រោយឆ្នាំ ១៨៥០ បណ្ដារដ្ឋអាល្លឺម៉ង់បានវិវត្តឆ្លងកាត់ឧស្សាហូបនីយកម្មយ៉ាងលឿនរហ័ស ដោយមានការអភិវឌ្ឍលើកតម្កើនឧស្សាហកម្មធ្យូងថ្ម ដែក (ដែកថែប) សារធាតុគីមីផ្សេងៗ និងផ្លូវដែកជាដើម។ នៅឆ្នាំ ១៨៧១ អាល្លឺម៉ង់មានប្រជាជនចំនួន ៤១ លាននាក់ ហើយមកដល់ឆ្នាំ ១៩១៣ ចំនួនប្រជាជនក៏បានកើនឡើងរហូតទៅដល់ ៦៨ លាននាក់។ បណ្ដុំរដ្ឋតូចៗដែលគ្របដណ្ដប់ដោយតំបន់ជនបទកាលពីឆ្នាំ ១៨១៥ បានក្លាយជាសហប្រទេសដែលសម្បូរទៅដោយទីប្រជុំជនស្ទើរគ្រប់ទីកន្លែងក្រោយដំណើរបង្រួបបង្រួមរដ្ឋ។[១១] ភាពជោគជ័យនៃឧស្សាហូបនីយកម្មនៅអាល្លឺម៉ង់បាននាំមកនូវផលប្រយោជន៍ពីរសំខាន់ៗចាប់តាំងពីដើមសតវត្សទី២០៖ រោងចក្រអាល្លឺម៉ង់ចាប់ផ្តើមមានទំហំកាន់តែធំ និងកាន់តែទំនើបជាងសមភាគីអង់គ្លេស និងបារាំង។[១២] ឥទ្ធិពលនៃចក្រភពអាល្លឺម៉ង់ក្នុងវិទ្យាសាស្ត្រធម្មជាតិក៏មិនអាចកាត់ថ្លៃបានដែរ ជាពិសេសផ្នែករូបវិទ្យា និងគីមីវិទ្យា ដោយមួយភាគបីនៃពានរង្វាន់ណូបែលទាំងអស់ត្រូវបានប្រគល់ជូនទៅដល់នវវិទូនិងអ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់។ ក្នុងអំឡុងពេល ៤៧ ឆ្នាំនៃអត្ថិភាពរបស់ខ្លួន ចក្រភពមួយនេះបានក្លាយជាមហាយក្សផ្នែកឧស្សាហកម្ម បច្ចេកវិទ្យា និងវិទ្យាសាស្ត្រប្រចាំទ្វីបអឺរ៉ុប ហើយនៅឆ្នាំ ១៩១៣ អាល្លឺម៉ង់គឺជារដ្ឋដែលមានសេដ្ឋកិច្ចធំបំផុតនៅទ្វីបអឺរ៉ុប និងជាមហាអំណាចលំដាប់ទីបីនៅលើពិភពលោក។[១៣] ក្នុងនាមជាមហាអំណាចមួយលើពិភពលោក អាល្លឺម៉ង់បានសាងសង់និងពង្រីកបណ្តាញផ្លូវដែកទៅគ្រប់ទិសទីនៃទ្វីបអឺរ៉ុប បង្កើនកម្លាំងនិងសាមត្ថភាពកងទ័ពរបស់ខ្លួន[១៤] និងបន្តពង្រីកមូលដ្ឋានឧស្សាហកម្មតទៅមុខទៀត។[១៥] ដោយចាប់ផ្តើមដំបូងនៅឆ្នាំ ១៨៧១ តែត្រឹមរយៈពេលមួយទសវត្សរ៍ កងទ័ពជើងទឹកអាល្លឺម៉ង់បានក្លាយជាកម្លាំងជើងទឹកដ៏ខ្លាំងបំផុតទីពីរដោយនៅពីក្រោយតែអង់គ្លេសប៉ុណ្ណោះ។

ចាប់ពីឆ្នាំ ១៨៧១ ដល់ឆ្នាំ ១៨៩០ លោកអូតតូ វ៉ន ប៊ីស្មាក់បានឡើងកាន់តំណែងជាអធិការបតីដំបូងនៃប្រជាជាតិអាល្លឺម៉ង់រួម ដោយអាណត្តិដំបូងរបស់លោកមានលក្ខណៈបែបសេរីនិយម ប៉ុន្តែយូរៗទៅ លក្ខណៈដឹកនាំរបស់លោកក៏បានលម្អៀងទៅរកអភិរក្សនិយម។ គាត់ត្រូវបានគេដឹងថាជាបុគ្គលដែលស្អប់លទ្ធិសេរីនិយម និងសង្គមនិយម ហើយគាត់ធ្លាប់បានហៅអ្នកសេរីនិយម និងសង្គមនិយមថា "សត្រូវនៃអាណាចក្រអាល្លឺម៉ង់"។ កម្មវិធីអភិវឌ្ឍសង្គមដែលដឹកនាំដោយប៊ីស្មាករួមមាន៖ ប្រាក់សោធននិវត្តន៍សម្រាប់មនុស្សចាស់ ការធានារ៉ាប់រងជីវិតជនស៊ីវិល តំហែទាំវេជ្ជសាស្រ្ត និងការធានារ៉ាប់រងភាពអត់ការងារធ្វើជាដើម ដោយទាំងអស់នេះសុទ្ធតែជាអ្វីដែលគេចាត់ទុកជាសុខុមាលភាពរដ្ឋនៅទ្វីបអឺរ៉ុបនាបច្ចុប្បន្នភាព។ នៅចុងអាណត្តិដឹកនាំរបស់ប៊ីស្មាក់ អាល្លឺម៉ង់បានសម្រេចលូកដៃចូលក្នុងកិច្ចការអាណានិគម ដោយបានចូលកាន់កាប់ទឹកដីដែលនៅមិនទាន់ចែកដាច់ទាំងប៉ុន្មាននៅទ្វីបអាហ្វ្រិក ហើយកម្មសិទ្ធិដែនដីអាណានិគមថ្មីបាននាំឱ្យអាល្លឺម៉ង់ក្លាយជាចក្រភពអាណានិគមធំជាងគេទីបីនៅពេលនោះ បន្ទាប់ពីអង់គ្លេស និងបារាំង[១៦] ក្នុង​នាម​ជា​ម្ចាស់ដែន​អាណានិគម ពេលខ្លះអាល្លឺម៉ង់ត្រូវជួបការប៉ះទង្គិចគ្នាជាមួយ​​មហាអំណាច​អឺរ៉ុប​ផ្សេងទៀតជុំវិញការទាញយកផលប្រយោជន៍ពីទឹកដីអាណានិគម ជាពិសេស​គឺ​អង់គ្លេស។ ក្នុងដំណើរនៃការពង្រីកដែនអាណានិគមរបស់ខ្លួន ចក្រភពអាល្លឺម៉ង់បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិអេរ៉េរ៉ូ និងណាម៉ា[១៧]

បន្ទាប់ពីព្រះចៅវិលហែមល៍ទី២ បានដកលោកអូតតូ វ៉ន ប៊ីស្មាក់ចេញពីរដ្ឋាភិបាលក្នុងឆ្នាំ ១៨៩០ ចក្រភពអាល្លឺម៉ង់ក៏បានចាប់ផ្តើមនូវគោលនយោបាយថ្មីហៅថា នយោបាយពិភពលោក (Weltpolitik) ដោយគេបានចាត់ទុកវាជាគោលនយោបាយដែលបើកផ្លូវនាំអាល្លឺម៉ង់ដើរទៅរកសង្គ្រាមលោកលើកទី១។ អធិការបតីបន្ទាប់ៗសុទ្ធតែមានគោលគំនិត និងទស្សនវិស័យខុសពីលោកប៊ីស្មាក់ ដែលជាហេតុនាំឱ្យអាល្លឺម៉ង់មានភាពឯកោផ្នែកការទូត។ នៅឆ្នាំ ១៨៧៩ អាល្លឺម៉ង់បានពង្រឹងសម្ព័ន្ធភាពទ្វេភាគីជាមួយអូទ្រីស-ហុងគ្រី និងក្រោយមកគឺសម្ព័ន្ធភាពត្រីភាគីជាមួយអ៊ីតាលីនៅឆ្នាំ ១៨៨២។ លើសពីនេះ អាល្លឺម៉ង់បានបន្តរក្សាទំនាក់ទំនងការទូតយ៉ាងរឹងមាំជាមួយចក្រភពអូតូម៉ង់។ នៅពេលដែលវិបត្តិការទូតបានផ្ទុះឡើងនៅឆ្នាំ ១៩១៤ ប្រទេសអ៊ីតាលីបានដើរចេញពីសម្ព័ន្ធភាពជាមួយអាល្លឺម៉ង់ ខណៈដែលចក្រភពអូតូម៉ង់បានចងសម្ព័ន្ធភាពជាផ្លូវការជាមួយអាល្លឺម៉ង់វិញ។

នៅក្នុងសង្គ្រាមលោកលើកទី១ ផែនការរបស់អាល្លឺម៉ង់ក្នុងការវាយយកទីក្រុងប៉ារីសត្រឹមរដូវស្លឹកឈើជ្រុះបានទទួលបរាជ័យ ហើយសង្រ្គាមនៅប៉ែកខាងលិចក៏បានជាប់គាំងនៅមួយកន្លែង។ ការបិទផ្លូវទឹកអាល្លឺម៉ង់ដោយក្រុមសម្ព័ន្ធមិត្តបាន​នាំឱ្យមានកង្វះស្បៀងអាហារ​យ៉ាង​ធ្ងន់ធ្ងរ។ ប៉ុន្តែនៅសមរភូមិទិសបូព៌ាវិញ ចក្រភពអាល្លឺម៉ង់បានកាន់កាប់ទឹកដីមួយភាគធំក្រោយចុះលើសន្ធិសញ្ញាប្រេស្ត-លីតូវស្កសហរដ្ឋអាមេរិកក៏បានប្រឡូកចូលក្នុងមហាសង្គ្រាម បន្ទាប់ពីអាល្លឺម៉ង់បានរំលោភលើច្បាប់ប្រើប្រាស់នាវាមុជទឹកនៅដើមឆ្នាំ១៩១៧។ នៅខែតុលា ឆ្នាំ១៩១៨ បន្ទាប់ពីប្រតិបត្តិការនិទាឃរដូវបានបរាជ័យ កងទ័ពអាល្លឺម៉ង់ក៏បាននាំគ្នាដកថយ ខណៈដែលសម្ព័ន្ធមិត្តអូទ្រីស-ហុងគ្រី និងចក្រភពអូតូម៉ង់បានដួលរលំរួចទៅហើយ ចំណែកឯប៊ុលហ្ការីវិញបានប្រកាសចុះចាញ់សង្គ្រាម។ ចក្រភពអាល្លឺម៉ង់បានដួលរលំជាផ្លូវការក្នុងបដិវត្តន៍ខែវិច្ឆិកា ឆ្នាំ១៩១៨ ដោយព្រះចៅវិលហែមល៍ទី២ បានប្រកាសដាក់រាជ្យ ដែលទុកឱ្យរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធថ្មីទទួលរ៉ាប់រងលើប្រជាជាតិដែលទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសង្គ្រាម។ សន្ធិសញ្ញាវិមានវែសៃបានកំណត់ឱ្យអាល្លឺម៉ង់សងសំណងសង្គ្រាមជាទឹកប្រាក់ចំនួន ១៣២ ពាន់លានម៉ាក (ដែលស្មើប្រមាណ ២៦៩ ពាន់លានដុល្លារអាមេរិក ឬ ២៤០ ពាន់លានអឺរូក្នុងឆ្នាំ២០១៩ ឬប្រហែល ៣២ ពាន់លានដុល្លារក្នុងឆ្នាំ១៩២១)[១៨] ក៏ដូចជាកាត់បន្ធយចំនួនកងទ័ពមកត្រឹម ១០០,០០០ នាក់ និងមិនអនុញ្ញាតឱ្យមានកំណែនទ័ព រថពាសដែក នាវាមុជទឹក យន្តហោះចម្បាំង និងនាវាចម្បាំងច្រើនជាងប្រាំមួយគ្រឿង។[១៩] វិនាសកម្មផ្នែកសេដ្ឋកិច្ចក្រោយសង្គ្រាម គួបផ្សំជាមួយវិបត្តិសេដ្ឋកិច្ចពិភពលោកនៅទសវត្សរ៍ឆ្នាំ១៩៣០ ត្រូវបានគេចាត់ទុកថាជាកត្តាចម្បងដែលនាំឱ្យមានកំណើនឥទ្ធិពលរបស់ហ៊ីទ្លែរ និងណាស៊ីនិយមនៅអាល្លឺម៉ង់។[២០]

អំពី​ឈ្មោះ

[កែប្រែ]

ឈ្មោះ​ដែល​បាន​ប្រើ​សម្រាប់​ហៅ​ប្រទេស​អាល្លឺម៉ង់​ចាប់ពី​ឆ្នាំ​១៨៧១ ដល់ ១៩៤៣ ជា​ភាសាអាល្លឺម៉ង់​គឺ "Deutsches Reich" ចំណែក​ពាក្យ "Deutsches Kaiserreich" គឺ​ត្រូវ​បាន​ប្រើ​ជាផ្លូវការ​សម្រាប់​សម័យកាល​ពី​ឆ្នាំ​១៨៧១ ដល់ ១៩១៨​។ ការ​បកប្រែ​ដោយ​ត្រង់​ពាក្យ "Deutsches Reich" ទៅ ភាសាអង់គ្លេស​មានន័យ​ថា "German Empire" (ជា​ភាសាខ្មែរ "ចក្រភពអាល្លឺម៉ង់") ។ បើទោះជា ពាក្យ "Reich" មិន​មានន័យ​ដូចគ្នា​ទៅ​នឹង​ពាក្យ "Empire" ក៏ដោយ តែ​វា​បង្កប់​ន័យ​ស្រដៀងគ្នា​ទៅនឹង​ពាក្យ​អង់គ្លេស "commonwealth", "realm" ឬ "domain" ។ ចំពោះ​ការបកប្រែ​ពេញ​ទៅជា​ភាសាអង់គ្លេស គឺ "German Empire" និង ការបកប្រែ​ដោយផ្នែក​គឺ "German Reich" ត្រូវ​បាន​គេ​ប្រើ​សម្រាប់​សម្គាល់​សម័យកាល​៤៧​ឆ្នាំ (១៨៧១-១៩១៨) នៃ​ការគ្រប់គ្រង​អំណាច​របស់​រាជវង្ស​ហូហិនសូឡឹន (Hohenzollern), នៅខណៈដែល ចំពោះតែ​ពាក្យ "German Reich" ប៉ុណ្ណោះ​ក្នុង​ភាសាអង់គ្លេស ត្រូវ​បាន​សម្រាប់​សម័យកាល ១៨៧១-១៩៤៣ នៃ​ប្រទេស​អាល្លឺម៉ង់​។ ក្នុងកំលុង​ឆ្នាំ ១៨៧១-១៩៤៣ ទាំងមូល ពាក្យ "German Reich" ត្រូវ​ស្គាល់​ថា​ជា​ប្រទេស​អាល្លឺម៉ង់​ដូច​ធម្មតា​ប៉ុណ្ណោះ​។

ពាក្យ "Second Reich" ដែល​មកពី​ពាក្យ​អាល្លឺម៉ង់ "Zweites Reich" (Reich ទី២) ជួនកាល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​រយៈពេល​នេះ (១៨៧១-១៩១៨) ។ ពាក្យ​នេះ ត្រូវ​បាន​ប្រើ​ដោយ​អ្នកប្រវត្តិសាស្ត្រ​ជាតិនិយម​អាល្លឺម៉ង់ Arthur Moeller van den Bruck នា​ទសវត្ស​ឆ្នាំ​១៩២០ ហើយ​បាន​ភ្ជាប់ទៅនឹង "ចក្រភព​ពិសិដ្ឋ​រ៉ូម៉ាំង​នៃ​ប្រជាជាតិ​អាល្លឺម៉ង់" (Holy Roman Empire of the German Nation) ថា​ជា "First Reich" (Reich ទី១) ហើយ​គាត់​បាន​គូស​បញ្ជាក់​នូវ​មហិច្ឆតា​ចង់​បង្កើត "Third Reich" (Reich ទី៣) ។ ក្រោយមក​ពាក្យ "Third Reich" នេះ ត្រូវ​បាន​គេ​យក​មក​ប្រើ នៅក្នុង​សម័យកាល​ដែល​គ្របគ្រង​របស់​ពួកណាស៊ី (Nazi) ។

ឯកសារយោង

[កែប្រែ]
  1. Preble, George Henry, History of the Flag of the United States of America: With a Chronicle of the Symbols, Standards, Banners, and Flags of Ancient and Modern Nations, 2nd ed, p. 102; A. Williams and co, 1880
  2. Fischer, Michael; Senkel, Christian (2010). Klaus Tanner. រៀ. Reichsgründung 1871: Ereignis, Beschreibung, Inszenierung. Münster: Bachmann Verlag.
  3. "German Empire". Britannica. Retrieved 1 កុម្ភៈ 2023.
  4. Nipperdey, Thomas, "Deutsche Geschichte 1866-1918: Zweiter Band: Machtstaat vor der Demokratie" (1995), p. 98–108.
  5. Röhl, John C. G. "Kaiser Wilhelm II: A Concise Life" (2014), p. 172–173.
  6. Haardt, Oliver F. R. (2016). "The Kaiser in the Federal State, 1871–1918". German History 34 (4): 529–554. DOI:10.1093/gerhis/ghw117.
  7. "(ជាភាសាអាល្លឺម៉ង់) German Empire: administrative subdivision and municipalities, 1900 to 1910". Archived from the original on 2018-12-26. Retrieved 1 កុម្ភៈ 2023.
  8. 1 2 3 "(ជាភាសាអាល្លឺម៉ង់) Population statistics of the German Empire, 1871". Archived from the original on 5 មេសា 2007. Retrieved 1 កុម្ភៈ 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  9. Toyka-Seid, Gerd Schneider, Christiane. "Reichsgründung/ Deutsches Reich | bpb". bpb.de (in អាល្លឺម៉ង់). Archived from the original on 26 តុលា 2020. Retrieved 1 កុម្ភៈ 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  10. Sturm, Reinhard. "Vom Kaiserreich zur Republik 1918/19 – Weimarer Republik". bpb.de. Retrieved 1 កុម្ភៈ 2023.
  11. J. H. Clapham, The Economic Development of France and Germany 1815–1914 (1936)
  12. Germany article of Encyclopedia Britannia, Link :
  13. Azar Gat (2008). War in Human Civilization. Oxford University Press. p. 517. ល.ស.ប.អ. 978-0-19-923663-3. https://books.google.com/books?id=S6gSDAAAQBAJ&pg=PA517.
  14. Alfred Vagts, "Land and Sea Power in the Second German Reich." The Journal of Military History 3.4 (1939): 210+ ទំព័រគំរូ:JSTOR
  15. Paul Kennedy, The Rise and Fall of the Great Powers: Economic Change and Military Conflict from 1500 to 2000 (1987)
  16. Matthias Heine (17 September 2012). "(ជាភាសាអាល្លឺម៉ង់) Diese deutschen Wörter kennt man noch in der Südsee". Die Welt. https://www.welt.de/kultur/article168705897/Diese-deutschen-Woerter-kennt-man-noch-in-der-Suedsee.html. "Einst hatten die Deutschen das drittgrößte Kolonialreich ..."
  17. Steinhauser, Gabriele (28 July 2017). "Germany Confronts the Forgotten Story of Its Other Genocide". The Wall Street Journal. ល.ត.ម.អ. 0099-9660. https://www.wsj.com/articles/germany-confronts-the-forgotten-story-of-its-other-genocide-1501255028.
  18. Blakemore, Erin. "Germany's World War I Debt Was So Crushing It Took 92 Years to Pay Off". HISTORY. Retrieved 6 កុម្ភៈ 2023.
  19. Archives, The National. "The National Archives Learning Curve | The Great War | Why was it hard to make peace?". www.nationalarchives.gov.uk. Retrieved 6 កុម្ភៈ 2023.
  20. "How Did Hitler Happen?". The National WWII Museum | New Orleans. Retrieved 2021-11-14.