Hitchhiking

Hitchhiking (ត្រូវបានគេស្គាល់ផងដែរថា autostop នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបភាគច្រើន) គឺជាមធ្យោបាយនៃការធ្វើដំណើរដែលប្រព្រឹត្តទៅបានដោយការសួរបុគ្គលធម្មតាជាជនប្លែកមុខក្នុងការជិះក្នុងរថយន្តរបស់ពួកគេឬយានជំនិះផ្សេងទៀត។នៅក្នុងប្រទេសភាគច្រើនជុំវិញពិភពលោក ការជិះយានជំនិះគឺមិនគិតថ្លៃទេ ប៉ុន្តែមានករណីលើកលែងមួយចំនួន។
មនុស្សមួយចំនួន ភាគច្រើនជានិស្សិតឬសិស្សជ្រើសរើសទម្រង់នៃការធ្វើដំណើរនេះ ព្រោះវាជាវិធីសាស្រ្តមានតម្លៃថោកបំផុតក្នុងការស្វែងរកកន្លែងថ្មីៗ។ អ្នកធ្វើដំណើរផ្សេងទៀតចូលចិត្តប្រើវិធីសាស្រ្តនៃការធ្វើដំណើរនេះពីព្រោះពួកគេចូលចិត្តទំនាក់ទំនងជាមួយប្រជាជនក្នុងតំបន់ និងស្វែងយល់បន្ថែមទៀតអំពីវប្បធម៌ក្នុងតំបន់។
វិធីសាស្រ្តផ្តល់សញ្ញា
[កែប្រែ]នៅទ្វីបអឺរ៉ុប អាមេរិកខាងជើង អាមេរិកខាងត្បូង អូស្ត្រាលី និងផ្នែកខ្លះនៃអាស៊ី អ្នកធ្វើដំណើរភាគច្រើនឈរនៅម្ខាងផ្លូវឬចិញ្ចើមផ្លូវប្រឈមមុខនឹងទិសដៅនៃការធ្វើដំណើរ។ ជាធម្មតា អ្នកធ្វើដំណើរលើកដៃរបស់ពួកគេម្ខាង ឆ្ពោះទៅកាន់ផ្លូវ ដោយក្ដាប់ម្រាមដៃលើកមេដៃឡើងលើ ឬក្នុងទិសដៅនៃការធ្វើដំណើររបស់យានជំនិះ។
មនុស្សមួយចំនួនចូលចិត្តសរសេរឈ្មោះទីតាំងដែលពួកគេឆ្ពោះទៅកាន់នៅលើក្រដាសកាតុងឬក្រដាសឡាំង ហើយបង្ហាញវាដល់អ្នកបើកបរដែលជិះកាត់។