មូលនិធិរូបិយវត្ថុអន្តរជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) |
|
---|---|
![]() Official logo for the IMF
|
|
ការកកើត | Formally ធ្នូ 27, 1945 Actually មីនា 1, 1947 |
ប្រភេទ | International Economic Organization |
ទីស្នាក់ការ | Washington, D.C., United States |
សមាជិកភាព | 29 countries (founding); 188 countries (to date) |
ភាសាផ្លូវការ | English, French, and Spanish |
Managing Director | Christine Lagarde |
អង្គការមេ | Board of Governors |
គេហទំព័រ | www.imf.org |
មូលនិធិរូបិយវត្ថុអន្តរជាតិ (អង់គ្លេស ៖ International Monetary Fund) ហៅកាត់ថា "អាយ.អឹម.អែហ្វ" (IMF) គឺជាស្ថាប័នអន្តរជាតិមួយមាននាទីទទួលខុសត្រូវលើប្រព័ន្ធហិរញ្ញវត្ថុសកល មានទីស្នាក់ការធំស្ថិតនៅទីក្រុងវ៉ាស៊ីងតោនឌីស៊ី សហរដ្ឋអាមេរិក។ បច្ចុប្បន្នមូលនិធិរូបិយវត្ថុអន្តរជាតិមានសមាជិកសរុបចំនួន ១៨៥ ប្រទេស (ម៉ុងតេណេក្រូ បានក្លាយជាសមាជិកទី១៨៥ កាលពីថ្ងៃ ១៨ មករា ២០០៧) ។
មាតិកា
ទស្សនវិស័យ[កែប្រែ]
មូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើការដើម្បីភាពរីកចម្រើន និងរក្សាលំនឹងសេដ្ឋកិច្ចសកល។ អាយ.អឹម.អែហ្វ បានផ្ដល់នូវការណែនាំផ្នែកនយោបាយ និងហិរញ្ញវត្ថុដល់ប្រទេសជាសមាជិករបស់ខ្លួនក្នុងស្ថានភាពសេដ្ឋកិច្ចជួបមានវិបត្តិ ហើយក៏ធ្វើការជាមួយប្រទេសកំពុងអភិវឌ្ឍ សំដៅជួយដល់ប្រទេសទាំងនោះឱ្យមានលំនឹងម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ប្រវត្តិ[កែប្រែ]
មូលនិធិរូបិយវត្ថុអន្តរជាតិ ត្រូវបានបង្កើតឡើងជាផ្លូវការនៅខែកក្កដា ឆ្នាំ១៩៤៤ ក្នុងវេទិការូបិយវត្ថុ និងហិរញ្ញវត្ថុសហប្រជាជាតិ។ តំណាងរដ្ឋាភិបាលនៃ ៤៥ ប្រទេស បានជួបប្រជុំគ្នានៅសណ្ឋាគារ Mount Washington សហរដ្ឋអាមេរិក ដោយមានកិច្ចព្រមព្រៀងលើគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ អាយ.អឹម.អែហ្វ បានបង្កើតឡើងនូវរចនាសម្ព័ន្ធគ្រប់គ្រងផ្លូវការនាថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៤៥ ដោយមានប្រទេសចំនួន ២៩ បានចូលរួមចុះហត្ថលេខាលើមាត្រានៃកិច្ចព្រមព្រៀងនេះ។
ការងារ[កែប្រែ]
បេសកកម្មចម្បងរបស់ អាយ.អឹម.អែហ្វ គឺជួយធ្វើយ៉ាងណាឱ្យមានស្ថិរភាពនៅក្នុងប្រព័ន្ធអន្តរជាតិ ដោយអនុវត្តតាមវិធីសាស្ត្របីយ៉ាងគឺ៖ រក្សាការឃ្លាំមើលសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចនៃបណ្ដាប្រទេសជាសមាជិក, ផ្ដល់កម្ចីដល់ប្រទេសដែលមានឱនភាពជញ្ជីងទូទាត់, និងផ្ដល់ជំនួយប្រតិបត្តិដល់ប្រទេសជាសមាជិក។
ការឃ្លាំមើលសេដ្ឋកិច្ច[កែប្រែ]
អាយ.អឹម.អែហ្វ មាននាទីទទួលខុសត្រូវលើប្រព័ន្ធរូបិយវត្ថុអន្តរជាតិ និងត្រួតពិនិត្យលើនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៃប្រទេសជាសមាជិករបស់ខ្លួន។ លើសពីនេះ គឺរក្សាការឃ្លាំមើលការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជាតិមួយ ក៏ដូចជាក្នុងតំបន់ និងសកលលោក ដោយពិគ្រោះយោបល់យ៉ាងទៀងទាត់ជាមួយប្រទេសជាសមាជិក និងផ្ដល់ប្រឹក្សាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់សមាជិករបស់ខ្លួន។
ការផ្ដល់កម្ចី[កែប្រែ]
អាយ.អឹម.អែហ្វ ផ្ដល់កម្ចីដល់ប្រទេសដែលជួបការលំបាកលើការទូទាត់អន្តរជាតិរបស់ខ្លួន ហើយមិនអាចរកចំណូលបានគ្រប់គ្រាន់តាមពេលកំណត់។ ជំនួយការហិរញ្ញវត្ថុនេះត្រូវបានរៀបចំឡើង ដើម្បីជួយប្រទេសទាំងនោះឱ្យស្ដារឡើងវិញនូវស្ថិរភាពសេដ្ឋកិច្ច ដោយកសាងឡើងវិញនូវធនបម្រុងអន្តរជាតិ ដោយរក្សាស្ថិរភាពរូបិយវត្ថុ និងចំណាយសម្រាប់ការនាំចូលរបស់ពួកគេ- រាល់លក្ខខណ្ឌចាំបាច់ទាំងអស់សម្រាប់ស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ។ អាយ.អឹម.អែហ្វ ក៏ផ្ដល់ផងដែរនូវឥណទានដល់ប្រទេសដែលមានចំណូលទាប ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ជំនួយការបច្ចេកទេស[កែប្រែ]
ផ្ដល់ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច។ អាយ.អឹម.អែហ្វ ផ្ដល់ការណែនាំផ្នែកប្រតិបត្តិ និងហ្វឹកហ្វឺនលើការលើកកម្ពស់ស្ថាប័ន និងរៀបចំនយោបាយម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធឱ្យបានសមស្រប។
មើលផងដែរ[កែប្រែ]
- African Monetary Fund
- Bank for International Settlements
- Conditionality
- Globalization
- Group of Thirty
- International Financial Institution
- Loan
- Structural Adjustment Program
- Washington Consensus
- World Bank
កំណត់ចំណាំ និងឯកសារយោង[កែប្រែ]
Notes:
a. | ^ Kosovo is the subject of a territorial dispute between the Republic of Serbia and the self-proclaimed Republic of Kosovo. The latter declared independence on 17 February 2008, but Serbia continues to claim it as part of its own sovereign territory. Kosovo's independence has been recognised by 99 out of 193 United Nations member states. |
References:
20. http://www.clarin.com/politica/gobierno/FMI-advirtio-sancion-Argentina-mostrar_0_349165280.html
អានបន្ថែម[កែប្រែ]
- Bordo, M. D. "The Bretton Woods International Monetary System: A Historical Overview", in A Retrospective on the Bretton Woods System, edited by M. D. Bordo and B. Eichengreen. London:1993;
- Boughton, J. M. Silent Revolution: The International Monetary Fund 1979–1989, Washington DC, 2001.
- James, H. "International Monetary Cooperation since Bretton Woods", Oxford, 1996.
- Joicey, N. and Pickford, S. "The International Monetary Fund and Global Economic Cooperation" in Nicholas Bayne and Stephen Woolcock, "The New Economic Diplomacy: Decision-Making and Negotiation in International Relations", (Ashgate Publishing, 2011).
- Keynes, J. M. "The Collected Writings, Vol.XXVI. Activies 1941–1946: Shaping the Post-War World: Bretton Woods and Reparations", Cambridge, 1980.
- Moschella, M. Governing Risk: The IMF and Global Financial Crises (Palgrave Macmillan; 2010).
- Skidelsky, R. "John Maynard Keynes: Fighting for Britain", London, 2000.
- Truman, E. Strengthening IMF Surveillance: A Comprehensive Proposal, Policy Brief 10–29, Peterson Institute for International Economics, 2010.
- Woods, N. "The Globalizers:The IMF, the World Bank, and Their Borrowers", Ithaca, 2006
តំណភ្ជាប់ខាងក្រៅ[កែប្រែ]
![]() |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: International Monetary Fund |
- Official website
- IFIWatchNet (Web resource for analysis and commentary critical of the IMF and similar institutions)
- IMF-Supported Macroeconomic Policies and the World Recession: A Look at Forty-One Borrowing Countries, from the Center for Economic and Policy Research, October 2009
- Proceedings and Documents of the United Nations Monetary and Financial Conference, Bretton Woods, New Hampshire, July 1–22, 1944
- IMF's Effect on Third World Countries from the Dean Peter Krogh Foreign Affairs Digital Archives
- IMF and Ukraine found a compromise
|
|