Jump to content

អារ៉ាប៊ីសាអ៊ូឌីត

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី KSA)
ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត
ٱلْمَمْلَكَة ٱلْعَرَبِيَّة ٱلسَّعُوْدِيَّة (ភាសាអារ៉ាប់)
បាវចនា
لا إله إلا الله , محمد رسول الله
"គ្មានព្រះឯណាក្រៅពីអាឡោះទេ មហាម៉ាដគឺជាទេវទូតរបស់អាឡោះ។" (សាហាដា)[១]
ភ្លេងជាតិ
ٱلنَّشِيْد ٱلْوَطَنِي ٱلسَّعُوْدِي
"ភ្លេងជាតិអារ៉ាប៊ីសាអ៊ូឌីត"
ទីតាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
រីយ៉ាដ
24°39′N 46°46′E / 24.650°N 46.767°E / 24.650; 46.767
ភាសាផ្លូវការភាសាអារ៉ាប់[២][៣]
ក្រុមជនជាតិ
(ឆ្នាំ ២០១៤[៤])
៩០% អារ៉ាប់
១០% អាហ្វ្រិក-អារ៉ាប់
សាសនា
(ឆ្នាំ ២០១០)[៥]
រដ្ឋាភិបាលរដ្ឋឯកភូត រាជាធិបតេយ្យផ្តាច់ការនិយមឥស្លាម
សាល់ម៉ាន
មហាម៉ាដ ប៊ីន សាល់ម៉ាន
នីតិបញ្ញត្តិគ្មាន[lower-alpha ១]
និម្មិតកម្ម
១៧២៧
១៨២៤
២៣ កញ្ញា ១៩៣២
៣១ មករា ១៩៩២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២,១៤៩,៦៩០ គ.ម២   (ទី១២)
- ផ្ទៃទឹក (%)
០.៧
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
៣៤,២១៨,១៦៩[៩] (ទី៤០)
១៥ នាក់/គ.ម២   (ទី១៧៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
១.៨៦៨ ទ្រីលានដុល្លារ[១០] (ទី១៤)
- ក្នុងម្នាក់
៥១,៦៤៨ ដុល្លារ[១០] (ទី១២)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
៨៧៦.១៤៨ ពាន់លានដុល្លារ[១០] (ទី១៨)
- ក្នុងម្នាក់
២៤,២២៤ ដុល្លារ[១០] (ទី៣៥)
ជីនី (២០១៣)៤៥.៩[១១]
មធ្យម
HDI (២០១៩)០.៨៥៤[១២]
ខ្ពស់ណាស់ · ទី៤០
រូបិយវត្ថុសាអ៊ូឌីរីយ៉ាល់ (SR) (SAR)
ល្វែងម៉ោងUTC+៣ (AST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ – dd/mm/yyyy (AH)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៦៦
កូដ ISO 3166SA
ដែនកម្រិតខ្ពស់.sa
السعودية.

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ភាសាអារ៉ាប់៖ السعودية) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (អារ៉ាប់៖ المملكة العربية السعودية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានទឹកដីគ្របដណ្តប់លើឧបទ្វីបអារ៉ាប់មួយភាគធំដោយមានក្រឡាផ្ទៃសរុប ២,១៥០,០០០ គីឡូម៉ែត្រការ៉េ។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសធំបំផុតនៅមជ្ឈិមបូព៌ា និងប្រទេសធំបំផុតទីពីរនៅពិភពអារ៉ាប់។ វាមានព្រំប្រទល់ជាប់នឹងប្រទេសហ្សកដានីនិងអ៊ីរ៉ាក់នៅភាគខាងជើង គុយវ៉ែតនៅភាគឥសាន្ត ប្រទេសកាតា បារ៉ែននិងអេមីរ៉ាតអារ៉ាប់រួមនៅភាគខាងកើត ប្រទេសអូម៉ង់នៅភាគអាគ្នេយ៍ និងប្រទេសយេម៉ែននៅភាគខាងត្បូង។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសតែមួយគត់ដែលមានព្រំដែនជាប់នឹងសមុទ្រ​​ក្រហមផងនិងឈូងសមុទ្រពែក្សផង ហើយផ្ទៃដីប្រទេសនេះភាគច្រើនមានលក្ខណៈជា វាលលំហស្ងួត វាលទំនាបលាយលំជាមួយវាលស្មៅ និងតំបន់ភ្នំ។ រីយ៉ាដគឺជារាជធានី និងទីក្រុងធំបំផុត រីឯមេក្កា និងមេឌីណាដើរតួជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនាយ៉ាងសំខាន់។

ទឹកដីអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្នគឺជាទីតាំងនៃវប្បធម៌និងអរិយធម៌បុរាណចំណាស់ៗជាច្រើន។ បុរេប្រវត្តិនៅក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញពីដានខ្លះៗនៃសកម្មភាពមនុស្សដំបូងៗបំផុតនៅលើពិភពលោក។[១៣] ឥស្លាមសាសនាដែលជាសាសនាពេញនិយមបំផុតទីពីរនៅលើពិភពលោក[១៤]បានចាប់កំណើតចេញពីប្រទេសមួយនេះ។ នៅដើមសតវត្សទី៧ ព្យាការីឥស្លាមឈ្មោះថាមហាម៉ាដបានបង្រួបបង្រួមប្រជាជនអារ៉ាប់ទាំងប៉ុន្មានហើយបានបង្កើតចេញនូវគោលនយោបាយសាសនាឥស្លាមតែមួយនៅក្នុងតំបន់។[១៥] ក្រោយពីបានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ៦៣២ សាវ័ករបស់គាត់បានបន្តពង្រីកទឹកដីនិងឥទ្ធិពលពួកគេទៅក្រៅតំបន់អារ៉ាប៊ីដោយបានចូលកាន់កាប់ទឹកដីរបស់រដ្ឋដទៃផងនិងទឹកដីដែលគ្មានម្ចាស់ផង។ មានរាជវង្សនិងចក្រភពជាច្រើនបានកើតចេញពីទឹកដីអារ៉ាប៊ីបច្ចុប្បន្ននេះដូចជា៖ កាលីហ្វាតរ៉ាស៊ីដន (៦៣២–៦៦១) អ៊ូមេយ៉ាដ (៦៦១–៧៥០) អាប់បាសាយ (៧៥០–១៥១៧) ហ្វាទីមីដ (៩៩០–១១៧១) និងរាជវង្សមួយចំនួនទៀតដែលលាតសន្ធឹងដល់អាស៊ី អាហ្វ្រិក និងអឺរ៉ុប។[១៦][១៧][១៨][១៩][២០]

ប្រទសអារ៉ាប៊ីសាអ៊ូឌីតសព្វថ្ងៃគឺបានគ្របដណ្តប់លើតំបន់ប្រវត្តិសាស្រ្តចំនួនបួនផ្សេងៗគ្នាគឺ ហេជហ្សា ណាដ និងផ្នែកខ្លះនៃទឹកដីអារ៉ាប់ខាងកើត (អាល់អាសា) និងទឹកដីអារ៉ាប់ខាងត្បូង (អាស៊ួរ)។[២១] រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតត្រូវបានស្ថាបនាឡើងនៅក្នុងឆ្នាំ១៩៣២ ដោយស្តេចអាប់ឌូឡាស៊ីស (ត្រូវបស្ចិមលោកស្គាល់ព្រះអង្គថា អ៊ីបនូ សាអ៊ូត)។ ព្រះអង្គបានបង្រួបបង្រួមតំបន់ទាំងបួនចូលទៅជារដ្ឋតែមួយតាមរយៈការធ្វើសញ្ជ័យជាបន្តបន្ទាប់ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩០២ ហើយបានកាន់កាប់ទីក្រុងរីយ៉ាដដែលជារាជដំណាក់ដូនតារបស់រាជវង្សទ្រង់គឺរាជវង្សសាអ៊ូត។ ចាប់ពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានប្រកាន់របបរាជាធិបតេយ្យផ្តាច់ការតំណពូជដោយផ្អែកតាមច្បាប់ឥស្លាម។[២២][២៣][២៤][២៥] អារ៉ាប៊ីសាអ៊ូឌីតពេលខ្លះត្រូវបានគេហៅថា"ទឹកដីនៃវិហារវិសុទ្ធពីរ" ពោលគឺវាហារអាល់ម៉ាសជីដអាល់ហារ៉ាម (នៅមេក្កា) និងអាល់ម៉ាសជីដអានណាបាវី (នៅមេឌីណា) ជាទីកន្លែងសក្ការៈពីរដែលពិសិដ្ឋបំផុតនៅក្នុងសាសនាឥស្លាម។ ភាសាផ្លូវការរបស់រដ្ឋគឺភាសាអារ៉ាប់។

ប្រេងកាតត្រូវបានគេរកឃើញដំបូងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៣៨ ហើយបន្តដោយការរកឃើញបន្ថែមទៀតនៅឯខេត្តភាគខាងកើត។[២៦] ចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាអ្នកផលិតប្រេងកាតធំបំផុតទីពីរនៅលើលោក (នៅពីក្រោយតែអាមេរិកប៉ុណ្ណោះ) និងជាប្រទេសនាំចេញប្រេងកាតធំបំផុតលើលោកដោយគ្រប់គ្រងទីបម្រុងប្រេងធំជាងគេទីពីរនិងទីបម្រុងឧស្ម័នធំជាងគេទីប្រាំមួយ។[២៧] ប្រទេសនេះត្រូវបានគេដាក់ក្នុងចំណាត់ថ្នាក់ប្រទេសសេដ្ឋកិច្ចមានប្រាក់ចំណូលខ្ពស់របស់ធនាគារពិភពលោក[២៨]ជាមួយនឹងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតផងដែរ និងជាប្រទេសអារ៉ាប់តែមួយគត់ដែលជាសមាជិកនៃហ្សេ២០។[២៩]

តែក្រៅពីនេះ អារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេរិះគន់ទៅតាមហេតុផលផ្សេងៗនិងរួមទាំងតួនាទីរបស់ខ្លួននៅក្នុងសង្គ្រាមស៊ីវិលយេម៉ែន ការចោទប្រកាន់ថាជាអ្នកឧបត្ថមភេរវកម្មឥស្លាម និងកំណត់ត្រាសិទ្ធិមនុស្សដ៏ទាបបំផុតនៅក្នុងប្រទេសមានដូចជា ករណីកាត់ទោសប្រហារជីវិតដោយហួសហេតុនិងជាញឹកញាប់ កង្វះវិធានការដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការរើសអើងលើជនជាតិភាគតិច អ្នកកាន់សាសនាដទៃៗ និងអ្នកដែលមិនកាន់សាសនា ហើយនិងការអនុវត្តច្បាប់សារីយ៉ាដ៏តឹងរឹង។[៣០][៣១][៣២][៣៣][៣៤] ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ អារ៉ាប៊ីសាអ៊ូឌីតបានណែនាំនូវកំណែទម្រង់ថ្មីៗក្រោមបញ្ជារបស់ស្តេចសាល់ម៉ានមានដូចជា៖ ការលើកតម្កើនសិទ្ធិនារី[៣៥] លុបបំបាត់ទម្លាប់ផ្សំផ្គុំមនុស្សពីអាយុវ័យក្មេង[៣៦][៣៧] លុបចោលផ្នែកប្រឆាំងសាសន៍និងជាតិសាសន៍យូដា សាសនាផ្សេងៗទៀតនៅក្នុងវិស័យអប់រំ[៣៨][៣៩] កំណែប្រែប្រព័ន្ធនីតិសាស្ត្រ[៤០] កាត់បន្ថយការអនុវត្តទោសប្រហារជីវិត[៤១] និងចេញច្បប់ការពារបុគ្គលនិងសិទ្ធិរបស់កម្មករចំណាកស្រុក។ល។[៤២] ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សជាច្រើនបានចង្អុលបង្ហាញថាអារ៉ាប៊ីសាអ៊ូឌីតត្រូវបន្តណែនាំកំណែទម្រង់ថ្មីៗបន្ថែមដើម្បីឆ្ពោះទៅរកវឌ្ឍនភាពកំណត់ត្រាសិទ្ធិមនុស្សខ្ពស់។[៤៣]

ប្រទេសនេះបានចំណាយថវិកា ៨% នៃផលិតផលក្នុងស្រុកសរុប (ផសស) របស់ខ្លួនលើវិស័យយោធា[៤៤]ដែលធ្វើឱ្យវាក្លាយជាប្រទេសចំណាយលើយោធាធំបំផុតទីបី (នៅពីក្រោយអាមេរិកនិងចិន)[៤៥] និងជាអ្នកនាំចូលគ្រឿងសព្វាវុធធំបំផុតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។[៤៦][៤៧] យោងតាម ​​BICC អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលមានកម្លាំងយោធាខ្លាំងបំផុតទី ២៨ នៅលើពិភពលោកហើយមានឧបករណ៍យោធាល្អបំផុតនៅក្នុងតំបន់បន្ទាប់ពីប្រទេសអ៊ីស្រាអែល។[៤៨] ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានអំពាវនាវជាបន្តបន្ទាប់ឱ្យបញ្ឈប់ការលក់គ្រឿងអាវុធទៅឱ្យអារ៉ាប៊ីសាអ៊ូឌីតដែលភាគច្រើនបណ្តាលមកពីឧក្រិដ្ឋកម្មសង្គ្រាមនៅយេម៉ែន។[៤៩]

អារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេចាត់ទុកជាមហាអំណាចក្នុងតំបន់ផងនិងមហាអំណាចកណ្តាលផង។[៥០][៥១] សេដ្ឋកិច្ចអារ៉ាប៊ីសាអ៊ូឌីតមានភាពជឿនលឿនជាងគេនៅតំបន់មជ្ឈិមបូព៌ានិងជាប់ចំណាត់ថ្នាក់ទី ១៩ នៅលើពិភពលោក។[១០] អារ៉ាប៊ីសាអ៊ូឌីតក៏មានកំណត់ត្រាប្រជាជនក្មេងជាងគេនៅលើពិភពលោកដែរដោយប្រមាណ ៥០ ភាគរយនៃប្រជាជនសរុបចំនួន ៣៤,២ លាននាក់របស់ខ្លួនមានអាយុក្រោម ២៥ ឆ្នាំ។[៥២] ក្រៅពីជាសមាជិកនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ អារ៉ាប៊ីសាអ៊ូឌីតក៏ជាសមាជិកសកម្មនិងស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការកិច្ចសហប្រតិបត្តិការឥស្លាម សម្ព័ន្ធអារ៉ាប់ និងអង្គការប្រទេសនាំចេញប្រេងកាត (OPEC)។

កំណត់សម្គាល់

[កែប្រែ]
  1. ↑ មានសភាប្រឹក្សា ឬក្រុមប្រឹក្សាស៊ូរ៉ាដែលគ្មានអំណាចនីតិបញ្ញត្តិ។[៧] ព្រោះថាតួនាទីរបស់វាគ្រាន់តែជាកន្លែងពិគ្រោះយោបល់ប៉ុណ្ណោះ ជាហេតុដែលគេមិនបានចាត់ទុកវាជាសភានីតិបញ្ញត្តិ។[៨]

ឯកសារយោង

[កែប្រែ]
  1. ↑ "About Saudi Arabia: Facts and figures". The Royal Embassy of Saudi Arabia, Washington D.C. Archived from the original on 17 មេសា 2012. Retrieved 6 June 2011.
  2. ↑ Saudi Arabia Archived 2021-03-19 at the វេយប៊ែខ ម៉ាស៊ីន.. The World Factbook. ទីភ្ញាក់ងារស៊ើបការណ៍កណ្តាល.
  3. ↑ "ច្បាប់មូលដ្ឋាននៃអភិបាលកិច្ច". ក្រសួងអប់រំ. ក្រសួងអប់រំ – រាជាណាចក្រអារ៉ាប៊ីសាអូឌីត. Archived from the original on 2022-12-05. Retrieved 28 សីហា 2021.
  4. ↑ "The World Factbook". 2 កក្កដា 2014. Archived from the original on 2014-07-02. Retrieved 2021-08-28. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  5. ↑ "Religious Composition by Country" (PDF).
  6. ↑ "Saudi Arabia - The World Factbook". CIA. CIA. Archived from the original on 2021-03-19. Retrieved 28 សីហា 2021.
  7. ↑ Hefner, Robert W. (2009). Remaking Muslim Politics: Pluralism, Contestation, Democratization. Princeton University Press. p. 202. ល.ស.ប.អ. 978-1-4008-2639-1. https://books.google.com/books?id=MmmVMCBej8oC&q=Saudi%2520%2522consultative%2520assembly%2522%2520no%2520legislative%2520power&pg=PA202.
  8. ↑ "Analysts: Saudi Arabia Nervous About Domestic Discontent". www.voanews.com. VoA News - English. Archived from the original on 2021-06-06. Retrieved 2021-06-06.
  9. ↑ "The total population – General Authority for Statistics". stats.gov.sa. Archived from the original on 3 មេសា 2019. Retrieved 28 សីហា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  10. 1 2 3 4 5 "(ភាសាអង់គ្លេស) Saudi Arabia". មូលនិធិរូបិយវត្ថុអន្តរជាតិ.
  11. ↑ "The World Factbook". CIA.gov. ទីភ្ញាក់ងារកណ្ដាលស៊ើបការណ៍សម្ងាត់. Archived from the original on 2021-03-19. Retrieved 28 សីហា 2021.
  12. ↑ របាយការណ៍ស្តីពីការអភិវឌ្ឍន៍មនុស្សឆ្នាំ ២០២០ ព្រំដែនបន្ទាប់ថ្មី៖ ការអភិវឌ្ឍន៍មនុស្សនិងអាន់ត្រូផូសែន. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 ធ្នូ 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 28 សីហា 2021.
  13. ↑ 88,000-Year-Old Finger Bone Pushes Back Human Migration Dates Archived 2018-05-02 at the វេយប៊ែខ ម៉ាស៊ីន., www.nationalgeographic.com
  14. ↑ "The Global Religious Landscape". Pew Forum. 18 ធ្នូ 2012.
  15. ↑ Lindsay, James E. (2005). Daily Life in the Medieval Islamic World. Greenwood Press. p. 33. ល.ស.ប.អ. 978-0-313-32270-9. https://archive.org/details/dailylifeinmedie00lind/page/33.
  16. ↑ "Islam, The Arab Empire Of The Umayyads". history-world.org. Archived from the original on 15 ធ្នូ 2014. Retrieved 29 សីហា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  17. ↑ "The Arab Empire | Mohammed | Umayyad Empire History". www.historybits.com.
  18. ↑ "Top 10 Greatest Empires In History". Listverse. 22 មិថុនា 2010.
  19. ↑ Pillalamarri, Akhilesh (22 កុម្ភៈ 2015). "The 5 Most Powerful Empires in History". The National Interest. Archived from the original on 2018-06-28. Retrieved 2021-08-29.
  20. ↑ "10 Greatest Empires in the History of World". Top Ten Lists. 24 មីនា 2010. Archived from the original on 2 កុម្ភៈ 2017. Retrieved 29 សីហា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  21. ↑ Madawi Al-Rasheed (2013). A Most Masculine State: Gender, Politics and Religion in Saudi Arabia. p. 65. ល.ស.ប.អ. 978-0-521-76104-8. https://books.google.com/books?id=JmafWmVNJAAC&pg=PA65.
  22. ↑ Tripp, Culture Shock, 2003: p. 14
  23. ↑ Malbouisson, p. 23
  24. ↑ "The Authoritarian Resurgence: Saudi Arabia's Anxious Autocrats". Carnegie Endowment. Retrieved 29 សីហា 2021.
  25. ↑ Democracy index 2012 Democracy at a standstill. The Economist Intelligence Unit. 2012. http://pages.eiu.com/rs/eiu2/images/Democracy-Index-2012.pdf. Archived 2017-03-20 at the វេយប៊ែខ ម៉ាស៊ីន.
  26. ↑
  27. ↑ "International – U.S. Energy Information Administration (EIA)". eia.gov.
  28. ↑ Human Development Report 2014. United Nations. 2013. p. 159. http://hdr.undp.org/sites/default/files/hdr14-report-en-1.pdf.
  29. ↑
  30. ↑ "The death penalty in Saudi Arabia: Facts and Figure". Amnesty International. Retrieved 29 សីហា 2021.
  31. ↑ "Saudi Arabia: Official Hate Speech Targets Minorities". អង្គការឃ្លាំមើលសិទ្ធិមនុស្ស. 26 កញ្ញា 2017. Retrieved 29 សីហា 2021.
  32. ↑ "Saudi Arabia is worst country to be an atheist, report says". National Secular Society. 29 តុលា 2018. Retrieved 29 សីហា 2021.
  33. ↑ Byman, Daniel L. (1 កុម្ភៈ 2005). "Confronting Passive Sponsors of Terrorism". Brookings. Retrieved 29 សីហា 2021.
  34. ↑ Bjørgo, Tore (2004). Root Causes of Terrorism: Myths, Reality and Ways Forward. Routledge. p. 193. ល.ស.ប.អ. 978-1-134-26562-6. https://books.google.com/books?id=fsN_AgAAQBAJ&pg=PA193.
  35. ↑ "World Bank ranks Saudi Arabia as top reformer on women's rights at work". The National News. 15 មករា 2020. Retrieved 29 សីហា 2021.
  36. ↑ "(ភាសាអង់គ្លេស) Saudi Arabia bans under 18 marriage". 2019-12-24. Retrieved 2021-08-29.
  37. ↑ "(ភាសាអង់គ្លេស) Saudi Arabia moves to ban child marriage with a new ruling". The National. 2019-12-23. Retrieved 2021-08-29.
  38. ↑ "Saudi Arabia textbooks revised to be more tolerant - study". The Jerusalem Post | JPost.com. Retrieved 2021-08-29.
  39. ↑ "Saudi Arabia has been scrubbing its textbooks of anti-Semitic and misogynistic passages". The Washington Post. ល.ត.ម.អ. 0190-8286. https://www.washingtonpost.com/world/middle_east/saudi-arabia-textbooks-education-curriculum/2021/01/30/28ebe632-5a54-11eb-a849-6f9423a75ffd_story.html.
  40. ↑ Rashad, Marwa (2021-02-08). "(ភាសាអង់គ្លេស) Saudi Arabia announces new judicial reforms in a move towards codified law". Reuters. https://www.reuters.com/article/us-saudi-judiciary-idUSKBN2A82E6.
  41. ↑ "(អង់គ្លេស) Saudi Arabia says it executed 27 people in 2020, the lowest number in years, rights groups say". ដឹវ៉ាស៊ីនតោនប៉ុស្តិ៍. ល.ត.ម.អ. 0190-8286. https://www.washingtonpost.com/world/middle_east/saudi-arabia-death-penalty-executions/2021/01/18/1a98d694-5982-11eb-a849-6f9423a75ffd_story.html.
  42. ↑ "Saudi Arabia's labor reforms to 'kafala' sponsorship system come into effect". The Frontier Post. Archived from the original on 2021-08-16. Retrieved 29 សីហា 2021.
  43. ↑ "Saudi Arabia: Events of 2020". អង្គការឃ្លាំមើលសិទ្ធិមនុស្ស. 14 មីនា 2021. Retrieved 29 សីហា 2021.
  44. ↑ "Country Comparison :: Military expenditures — The World Factbook – Central Intelligence Agency". www.cia.gov. Archived from the original on 2020-11-12. Retrieved 29 សីហា 2021.
  45. ↑ Global defence spending: the United States widens the gap (IISS) – 14 កុម្ភៈ 2020
  46. ↑ "USA and France dramatically increase major arms exports; Saudi Arabia is largest arms importer, says SIPRI | SIPRI". www.sipri.org. Retrieved 29 សីហា 2021.
  47. ↑ (ឧសភា 2019)"MILITARY SPENDING AND ARMS IMPORTS BY IRAN, SAUDI ARABIA, QATAR AND THE UAE". SIPRI Fact Sheet: 1.
  48. ↑ (2019)"GLOBAL MILITARISATION INDEX 2019". BICC: 8 and 14. Retrieved on 2021-08-29.
  49. ↑ "The UK Is Greenlighting Arms Sales to Saudi Arabia Again. That's a Travesty". អង្គការឃ្លាំមើលសិទ្ធិមនុស្ស. 15 កក្កដា 2020. Retrieved 29 សីហា 2021.
  50. ↑ Buzan, Barry (2004). The United States and the Great Powers. Cambridge: Polity Press. p. 71. ល.ស.ប.អ. 978-0-7456-3375-6. https://archive.org/details/unitedstatesgrea0000buza.
  51. ↑ "The erosion of Saudi Arabia's image among its neighbours". Middleeastmonitor.com. 7 វិច្ឆិកា 2013. Archived from the original on 9 វិច្ឆិកា 2013. Retrieved 2021-08-29. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  52. ↑ "Why Saudi Arabia". Invest Saudi. Archived from the original on 2020-02-13. Retrieved 29 សីហា 2021.