Jump to content

ប៉ារីស

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Paris)
Хуй
ទង់​ជាតិ​ទីក្រុង វលញ្ឆករទីក្រុង
ប្រទេស បារាំង
តំបន់ អ៊ីលដឺហ្រ្វែន
ក្រុង ប៉ារីស
ចៅហ្វាយក្រុង អាន អ៊ីដាល់ហ្គោ
ទំហំដី ១០៥.៤ គ.ម
ចំនួនប្រជាជន ២,២០៣,៨១៧ នាក់
ដងស៊ីតេ ​២០,៩០៩/គម
តំបន់នៃទីក្រុង ​២,៧២៣ គម(1999)
ចំនួនប្រជាជន ១០,១៤២,៩៨៣ នាក់(២០០៦)
ល្វែងម៉ោង CET(UTC+១)
វ៉ែបសាយ paris.fr

ប៉ារីស គឺជារដ្ឋធានី និង ជាទីក្រុងដែលធំបំផុតរបស់ប្រទេស បារាំង ។ វាស្ថិតនៅតាមបណ្ដោយដង​​ទន្លេ ហ្សែន ស្ថិត​នៅភាគ​ខាងជើងនៃប្រទេសបារាំង ។ ទីក្រុងប៉ារីស មានការគ្រប់គ្រងតាំង​​ពីរឆ្នាំ ១៨៦៤ ។​​បើតាម​ការសន្និដ្ឋានមាន ប្រជា​ជនប្រហែលជា ២,២០៣,៨១៧ នាក់(ឆ្នាំ២០០៦ ខែមករា) ប៉ុន្ដែ ប៉ារីស ជាទីក្រុងមួយដែល មានលក្ខណះជាមាតុធានី ដែល មានប្រជាជនប្រមាណ ១១,៧៦៩,៤៣៣ នាក់(ឆ្នាំ ២០០៦ ខែមករា) ហើយ ប៉ារីស គឺជារាជធានី ដែល ល្បីល្បាញជាងគេបំផុត នៅទ្វីបអ៊ឺរ៉ុប ។ វាជាទីតាំងដែលសំខាន់បំផុត , ប៉ារីសសព្វថ្ងៃនេះ គឺជាកន្លែងមួយនៃ​ មជ្ឈមណ្ឌលពាណិជ្ជកម្ម និង វប្បធម៍ ហើយ ជាកន្លែងដែលមានឥទ្ធិពលទៅ​នយោ បាយ,​ពាណិជ្ជកម្ម , វិស័យអប់រំ ,ការកំសាន្ដ ,ប្រព័ន្ធផ្សព្វផ្សាយ ,កន្លែងដែលពេញនិយម ,វិទ្យាសាស្រ្ដ និង សិល្បះ ដែលជាកន្លែងចេញវិភាគទាន ដូចទីក្រុងប្រជុំអ្នកដឹកនាំរបស់ពិភពលោក។​ ប៉ារីស និង ភូមិភាគប៉ារីស មាន ការកើន ឡើងយ៉ាងឆាប់ រហ័សនូវ GDP(ផលិតផលជាតិសរុប) របស់ប្រទេសបារាំង ជាមួយនិងទឹក ប្រាក់ប្រមាណជា ៨១៣.៤ កោដិដុល្លា។ បើយោងតាមការសន្និដ្ឋាន កាលពីរឆ្នាំ ២០០៧ បានអោយដឹងថា ភាពផ្ដុំ នៃ ទីក្រុងប៉ារីស គឺជាទីក្រុង សេដ្ឋកិច្ចធំជាងគេបង្អស់របស់ទ្វីបអ៊ឺរ៉ុប ហើយ ធំជាងគេទី៦ នៃពិភពលោក។ ទីក្រុងប៉ារីស គឺជាកន្លែងទទួលភ្ញៀង៣៨ នៃ ក្រុមហ៊ុន ហ្វតធូន ក្លូបល ៥០០ នៅក្នុងតំបន់សេដ្ឋកិច្ច មួយចំនួន ។ គួរកត់សំគាល់ថា ឡាឌ័រហ្វែន គឺជាកន្លែងធំបំផុតនៃការរីកចំរើននៃពាណិជ្ជកម្ម នៅក្នុងទ្វីបអ៊ឺរ៉ុប ។ ប៉ារីស ជាកន្លែងដែលមានអង្គការអន្ដរជាតិជា ច្រើនផងដែរដូចជា UNESCO អង្គការសហប្រតិបត្ដិការ ដើម្បីអភិវឌ្ឈន៏ សេដ្ឋកិច្ច(OECD) ,សភាពាណិជ្ជកម្មអន្ដរជាតិ(ICC) និង សមាគមទីក្រុងប៉ារីស។ បើយោងតាម សេចក្ដីរាយការណ៏ នៃការស្ទាប់ស្ទង់ កាលពីរឆ្នាំ ២០១០របស់ក្រុម សេដ្ឋកិច្ចវិទូ មួយបានអោយដឹងថា ប៉ារីស គឺជា ទីក្រុង ថ្លៃជាង គេបំផុតនៅលើពិភពលោក សំរាប់ការរស់នៅ។ ទីក្រុងប៉ារីសគឺជាទីក្រុង ល្បីល្បាញបំផុត ខាងវិស័យទេសចរ នៅក្នុងពិភពលោក ហើយទទួលភ្ញៀងប្រមាណ៤៥ លាននាក់ក្នុងមួយឆ្នាំៗ និង ៦០% ជាភ្ញៀវ បរទេស។

ដើមកំនើត

[កែប្រែ]

ឈ្មោះ ប៉ារីស ក្លាយមកពីរអ្នកស្រុកដើមរបស់ពួកគេ ដែលរស់នៅជាកុលសម្ព័ន្ធ ហ្គូលីស ត្រូវបានគេស្គាល់ថាជា ប៉ារីសហ្សី​​ ។ ទីក្រុងនេះ គេហៅថា ឡូតេឡា (ឈ្មោះពេញ ឡូតេឡាប៉ារីសហ្សីរ៉ូម"ឡូតេឡា របស់ ប៉ារីសហ្សី") ក្នុងអំឡុងដើមសតវត្ស ទី៦ ដែលត្រូវបាន​ ធ្វើការកាន់កាប់ដោយពួករ៉ូមម៉ាំង ប៉ុន្ដែក្នុងរជ្ជកាល លោក ជូឡានតេអាប៉ូសស្ដេត (៣៦០-៣៦៣) ​ទីក្រុងនេះត្រូវបានដូរឈ្មោះទៅជា ទីក្រុង ប៉ារីស។ ភាព ស្រដៀងគ្នាខ្លះ ដែលឈ្មោះរបស់កុលសម្ព័ន្ធ ប៉ារីសហ្សី មកពីរ ឆេលទីច ហ្គាលីច ប៉ារីសហ្សីអូរ មានន័យថា ការធ្វើការការងារ របស់មនុស្ស ឬ សិប្បករ។ ចាប់តាំងពីរ ពាក់កណ្ដាលសតវត្សទី​ ១៩ ទីក្រុងប៉ារីស ត្រូវបាន គេស្គាល់ថាជា ប៉ាណាមេ ក្នុងភាសាសាមញ្ញរបស់ ប៉ារីស្ថាន គេហៅថា អាថ្កត់ (ជាខ្មែរមានន័យថា ភាសាដោយឡែក) ។ រេណាអូត ជាអ្នកចុះហត្ថលេខាង នោះធ្វើអោយមាន​ប្រជាជនរាប់អានគាត់ជា ខ្លាំងក្នុង ចំ ណោមយុវជន ជាមួយនឹង ក្រុម អាម៉ូរ៉ូ ឌ័រ ប៉ាណាមេ របស់គាត់ ក្នុងឆ្នាំ១៩៧៦ ។ ទីក្រុងប៉ារីស មានសម្មតិនាមច្រើន ហើយអ្នកស្រុកទីក្រុងប៉ារីស គឺស្គាល់ជាភាសាអង់គ្លេសជា ប៉ារីសហ្សាន ហើយជាបារាំង ប៉ារីសហ្សីន

ប្រវត្ដិសាស្ដ្រ

[កែប្រែ]

កាលពីរដំបូង

[កែប្រែ]
អាងងួតទឹកជាន់ក្រោមរបស់ពួករ៉ូមម៉ាំង

កាលពីរដំបូងឡើងអ្នកបុរាណវិទូ យល់ឃើញថាមានអ្នកស្រុកដើមរស់នៅជាអចិន្រ្ដីយ៏នៅទីនោះ នៅក្នុងតំបន់នៃទីក្រុងប៉ារីស ចាប់ពីរឆ្នាំ ៤២០០ មុនគ.ស ។​ ប៉ារីសហ្សី មកពីរឈ្មោះរបស់កុល សម្ព័ន្ធមួយនៃ សេទីច សិនមីណេស តំបន់របស់វាមានទីតាំង នៅតាមបណ្ដោយទន្លេ ហ្សែន តាំងពីរឆ្នាំ​២៥០ មុនគ.ស។ ហើយពួក រ៉ូមម៉ាំង បានធ្វើការ ច្បាំង ដណ្ដើម បាសាំងទឹក នៅក្នុង ឆ្នាំ ៥២ មុនគ.ស ។​​ ពួក ហ្គាឡូ រ៉ូមម៉ាំង កាលពីរដំបូងត្រូវបានគេហៅថា លួអែត ប៉ុន្ដែ បន្ទាប់មក ហ្គាលីស្សី បានហៅថា លួតែស វាបានធ្វើការពង្រីក យ៉ាងខ្លាំងក្នុងប្រមាណ សតវត្ស​ ជាច្រើនក្រោយមក បានក្លាយទៅជាទីក្រុងដ៏ថ្កុំថ្កើន ជាមួយនឹង សមោហរដ្ឋ វិមាន កន្លែងងូតទឹកកំសាន្ដ ប្រាសាទ រោងល្ខោន ហើយ រង្គមណ្ឌល​ ។ ដោយសារតែ ការដួលរលំនៃ ពួករ៉ូមម៉ាំង ហើយនៅសតវត្សទី ៥

មានការ ឈ្លានពាននៃពួកអាល្លឺម៉ង់ បានធ្វើអោយទីក្រុងទៅជាសម័យអន់ថយ។ ទីក្រុងនេះ បានកែប្រែភាពដើមរបស់វា ដោយហៅថា ប៉ារីស នៅចុងបញ្ចប់នៃឈ្លានពានរបស់ពួករ៉ូ​មាំង ។ ព្រះមហាក្សត្រ ល្វីទី១ បាន ដាក់ទី ក្រុង ប៉ារីស ទៅជារាជធានី នៅក្នុងឆ្នាំ ៥០៨ ។

ពាក់កណ្ដាលសតវត្សទី១៩

[កែប្រែ]
បណ្ទាយឡួប្រើស ដើមសតវត្សទី១៥

ចំនួនប្រជាជនរបស់ទីក្រុងប៉ារីស មានប្រហែលជា ២០០,០០០ នាក់ នៅពេលដែលរបបដ៏ខ្មៅងងឹត(ប្លែកដេត) មកដល់នៅក្នុងឆ្នាំ ១៣៤៨ បានធ្វើការសំលាប់មនុស្ស៨០០ នាក់ក្នុងមួយថ្ងៃ ហើយមានមនុស្ស​៤០,០០០ នាក់ បានស្លាប់ដោយសារតែ រោគពិស នៅក្នុងឆ្នាំ ១៤៦៦ ។ បើយោងតាមសេចក្ដីរាយការណ៏របស់ប៊ីរ៉ាបេន បានអោយដឹងថា រោគពិស នោះគឺស្ថិតនៅក្នុងទីក្រុង​ប៉ារីស​ ស្ទើតែពេញមួយឆ្នាំ ក្នុងរយះពេលបីរ ដងនៅ ក្នុង សតវត្ស ទី ១៦ និង ១៧ ដល់ឆ្នាំ១៦៧០ ។ ប៉ារីស បាត់បង់ដំនែងជាអាណាចក្របារាំង ក្នុងអំឡុងពេល ការដួលរលំនៃប៊ួហ្គែនឌាន ដែលជាប់ទាក់ទងគ្នាជាមួយ ប្រទេសអង់គ្លេស ក្នុងពេល ដែលមាន សង្គ្រាម បដិ្ដវត្ដន៏ រយះ បានមកវិញនូវឈ្មោះនៅពេល ឆាលេសទី៧ ទាមទាទីក្រុងមកវិញ​ដោយ​ច្បាប់អង់គ្លេស​ នៅក្នុងឆ្នាំ ១៤៣៦ ។ ​បន្ទាប់ពីរនោះ ប៉ារីស បានក្លាយមកជារាជធានីរបស់បារាំង ម្ដងទៀត ប៉ុន្ដែ តាមការពិតថាមពលដ៏ សំខាន់ របស់ បារាំង​គួរតែនៅសល់នៅក្នុង ឡួ​វេលី រហូត​​ដល់ ព្រះមហាក្សត្រ ហ្វ្រែងស៊ីទី១ បានត្រលប់មកមាតុភូមិវិញ នៅទីក្រុងប៉ារីស នៅក្នុងឆ្នាំ ១៥២៨។ អំឡុងពេល សង្គ្រាមសាសនា នៅប្រទេសបារាំង ។ បារាំង បានស្ថិតនៅ ក្រោមការ​ ត្រួតត្រាយ៉ាងខ្លាំងខ្លា របស់ គណបក្ស​កាតូលិច ។​ ក្នុងឆ្នាំ ១៥៤២ ខែសីហា ស្ថិតក្នុងរជ្ជកាល នៃព្រះមហាក្សត្រ ចាឡាសទី៩ (២៧ មិថុនា ១៥៥០-៣០​ ឧសភា ១៥៧៤) ពេលដែល ពួកអភិជន ដែលកាន់ សាសនា​ប្រូតែស្ដង់ ស្ថិតនៅក្នុងទីក្រុងប៉ារីស នៅពេលដែលជាឪកាសនៃការរៀបការរបស់ហិនរី នៃ ណាវារេ ។ ព្រះមហាក្សត្រ ល្វីទី១៤ ដោយព្រះអង្គបានយាងត្រលប់មកពីរ ព្រះរាជវាំងរបស់ព្រះអង្គ ទៅគង់នៅ វ័រសាលឡាស់ វិញ នៅក្នុងឆ្នាំ ១៦៨២ ។ នៅចុងនៃសតវត្ស ប៉ារីស ជាមជ្ឈមណ្ឌលវិកាដ្ឋាន សំរាប់ បដិវត្ដន៏បារាំង ជាមួយ នឹងការបះបោរនៅពន្ធនាគា នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៧៨៩ ហើយ និង ការដួលរលំ របស់របប រាជាធិបតេយ្យ នៅខែ កញ្ញា ឆ្នាំ ១៧៩២ ។

នៅសតវត្សទី១៩

[កែប្រែ]
ពិពណ៍ពិភពលោកឆ្នាំ ១៨៨៩

ប៉ារីស ត្រូវបានកាន់កាប់ដោយ ប្រទេស រុស្ស៊ី ដោយ ពួកកងទ័ពសេះរបស់ កូហ្សាក់ហើយ និង កាលម៉ាក់​ បានយកឈ្នះទៅលើ ណាប៉ូលេអុងបូណាប៉ារត៍ នៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ១៨១៤ ។ នេះជាលើកទី មួយ ក្នុងរយះពេល ៤០០ ឆ្នំា ដែលទីក្រុងត្រូវបាន បង្រ្កាបដោយ អំនាចបរទេស ។ ជាផលក្នុងសម័យកាលនៃ រែស្ដរេស្សិន ឬ ក៏ជាការត្រលប់មកវិញនៃ រាជាធិបតេយ្យ ដែលស្ថិតនៅក្រោម ការគ្រប់គ្រង របស់ ល្វីទី១៨ (១៨១៤-១៨២៤) និង ឆាលេសទី១០ នៅចុងបញ្ចប់កើតមាននូវការបេះបោរ របស់ របស់ប្រជាជនទីក្រុង ប៉ារីស នៅឆ្នាំ១៨៣០ ។ រាជាធិបតេយ្យនៃ រដ្ឋធម្មនុញថ្មី ស្ថិតនៅក្រោម ការគ្រប់គ្រង របស់ ល្វី-ពីលីពេ ហើយត្រូវបានចប់ទៅវិញ ដោយសារ បដិវត្ដន៏ខែកុម្ភះ ឆ្នំា ១៨៤៨ ដែលជា [សាធារណរដ្ឋទី២]] របស់បារាំង។ ឆូលេរ៉ា ឆ្លង នៅក្នុងឆ្នាំ ១៨៣២ និង ១៨៤៩ បានសម្លាប់ប្រជាជន របស់ទីក្រុងប៉ារីសផងដែរ ។ នៅក្នុងឆ្នាំ ១៨៣២ ការឆ្លងដល់មនុស្ស ២០,០០០ នាក់ នៃប្រជាជន ៦៥០,០០០ នាក់ ។ ការអភិវឌ្ឈន៏យ៉ាងឆាប់រហ័យ និង​ដ៏ឆ្នើមបំផុត នៅក្នុងប្រវត្ថិសាស្រ្ដរបស់ ទីក្រុងប៉ារីស បានចាប់ផ្ដើម ជាមួយបដិវត្ដន៏ នៃ ឧស្សាហកម្ម ដែលធ្វើ អោយធ្វើពិភពនៃ ការទំនាក់ទំនងនៃ ផ្លូវរថភ្លើង ដែលពុំធ្លាប់មានពីរមុន បានហូរចូលទៅក្នុងរាជធានី ចាប់ពីរទសវត្ស ឆ្នាំ ១៨៤០ មក ។ ការប្រែប្រួលដ៏ធំបំផុត របស់ទីក្រុង បានកើតឡើង ពេលអាណាចក្រទី ២ នៅឆ្នាំ ១៨៥២​ ស្ថិតនៅក្រោម ការគ្រប់គ្រង របស់ ណាប៉ូលេអុងទី​៣ ។ អាណាចក្រទីពីរ ត្រូវបានបំផ្លាញដោយ​សារ សង្រ្គាម​ហ្វ្រែងកូ-ព្រូហ្សាន្ដ នៅឆ្នាំ ១៨៧០ រហូតដល់ ឆ្នាំ ១៨៧១ ហើយ បានឡោមព័ទ្ធទីក្រុង ប៉ារីស ដោយទទួលរង​ ការបាញ់ដោយកំាភ្លើងដុំថ្មធំៗ និង​ បានចុះចាញ់ នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ១៨៧១ ។ ភាពទោមនស្សរបស់រាស្ដ្រជាន់ទាបនៃទីក្រុង ប៉ារីស ជាមួយនិង ការចុះហត្ថលេខារបស់រដ្ឋាភិបាលដើម្បីយុទ្ធសន្ដិភាព មានទីតាំង នៅ វ័រហ្សែលេស ដែលជាលទ្ធផលនៅក្នុង ពិភពរបស់ប្រជាជនទីក្រុងប៉ារីស ដែលមានការគាំទ្រដោយទាហាន នៅក្នុងផ្នែកដ៏ធំ ដែលបានបង្កើតឡើង​មកពីរសមាជិក របស់អតីតអង្គរក្សជាតិបារំាង នៃទីក្រុង ដែលនិង​បន្ដធ្វើការ តស៊ូ ប្រឆាំង​ទាំង ព្រូហ្សាន្ដ និង កងទាហានរបស់រដ្ឋាភិបាល នៅទីក្រុង វ័រហ្សែលេស ។ ពិពណ័ពិភពលោក របស់ប្រទេសបារាំង នៅចុងសតវត្សទី ១៩ បានធ្វើអោយទីក្រុងប៉ារីស ក្លាយទៅជាមជ្ឈមណ្ឌល ​បច្ចេកទេសយ៉ាងមានសារះសំខាន ខាងពាណិជ្ជកម្ម និង ទេសចរ ។

នៅសតវត្សទី ២០

[កែប្រែ]
ការរំដោះទីក្រុងប៉ារីស ខែសីហា ១៩៤៤

នៅក្នុង សង្រ្គាមលោកលើកទី១ ប៉ារីស បានប្រឈមមុខ នឹងការធ្វើសង្គ្រាម ដែលធ្វើការលុកលុយចូលក្នុង ប្រទេស អាល្លឺម៉ង់ ដោយប្រទេស បារំាង និង អង់គ្លេស គឺជាជ័យជំនះនៅ ការតស៊ូដំបូងរបស់ម៉ានេ នៅឆ្នាំ ១៩១៤ ។ នៅក្នុងឆ្នាំ ១៩១៨ រហូតដល់ ១៩១៩ វាជាកន្លែងនៃ អាលីត មានជ័យជំនះ លើដំណើរក្បួន​ហើយ និង ការចរចាសន្ដិភាព ។ នៅក្នុងសម័យកាលនៃ សង្រ្គាម ប៉ារីស មានឈ្មោះល្បីល្បាញ សំរាប់វប្បធម៍ និង សិល្បះ សង្គម និង សំរាប់រាត្រីស្រមោលសរផ្សេងៗ ។ ទីក្រុងបានក្លាយទៅជា ទីកន្លែងដែលប្រមូលផ្ដុំ នៃសិល្បះកេ មកពីរជុំវិញពិភពលោក ដែលបាននិរទេសពី រុស្ស៊ី អ្នកនិពន្ធបទភ្លេង ស្ដ្រែងវីនស្គី ហើយនិង ជាងគំនូរ​ដែលល្បីល្បាញម្នាក់គឺ ប៉ាប្លូពីកាសូ ។ នៅថ្ងៃទី ១៤ ខែមិថុនា​ឆ្នាំ ១៩៤០ ប្រាំសប្ដាហ៍បន្ទាប់ ពីរការចាប់ការតស៊ូរបស់បារាំង , ប៉ារីសបានធ្លាក់ទៅក្នុងការដណ្ដើមយក កាន់កាបរបស់ អាល្លឺម៉ង់ ដែលត្រូវបានដោះលែង​ វិញនៅ ខែសីហា​ឆ្នាំ ១៩៤៤ បន្ទាប់ពីរតស៊ូក្នុងការបះបោរ ពីរខែកន្លះ បន្ទាប់ពីរ ណូម៉ែនឌី ធ្វើការលុកលុយ ។ ត្រង់ចំនុចកណ្ដាលនៃ ទីក្រុងប៉ារីស បានប្រឈមមុខនឹង សង្គ្រាមលោកលើកទី២ ។ ចាប់តាំងពីរឆ្នាំ ១៩៧០ ជាយក្រុងប៉ារីស(ជាពិសេសនៅភាគខាងជើង និង ភាគខាងលិច) ដែលមានដំណើរការសង្គម និង សេដ្ឋកិច្ច ហើយ មានការចំរើនជឿនលឿនជាលំដាប់ និងមានម្ដងបានក្លាយទៅជាតំបន់ដែលមានជនជាតិភាគតិច រស់នៅ សំរាប់អ្នកដែលធ្វើអន្ដោប្រវេស និង សំរាប់អ្នកដែលគ្មានការងារធ្វើ ។ នៅពេលនោះដែរ ទីក្រុងប៉ារីស ហើយភាគខាងខាងកើត និង ខាងត្បូងខាងជាយក្រុង មានជោគជ័យ ដែលបានផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ពួកគេ ។

នៅសតវត្សទី២១

[កែប្រែ]

[[ឯកសា|right|thumb|250px|ឡាដឺហ្វាន់សេ]] ពេលដែលសង្គមកំពុងតែរីកចំរើនលើគ្រប់វិស័យ បានធ្វើអោយមានភាពប្រសើរឡើង ដែលមានលក្ខណះជាមាតុធានី ហើយសេដ្ឋកិច្ច របស់ទីក្រុងប៉ារីសមានការរីកចំរើនយ៉ាងឆាប់រហ័សនិងកំពុងចាប់ផ្ដើមបង្កើតនូវផែនការ ថ្មីៗ ទៀត ។ ការិយាល័យអគ្គលេខាធិការសំរាប់ការអភិវឌ្ឍន៏នៃតំបន់រាជធានី បានបង្កើតឡើង ក្នុងខែមិនា ឆ្នាំ២០០៨ ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល ។ អ្នកដែលកាន់តំណែង នោះគឺ លោក គ្រីសស្ដានប្លាន គឺស្ថិតនៅក្នុងការ មើលការ ខុសត្រូវ គំរោងដោយ ប្រធានាធិបតេយ្យ នីកូឡាស់ហ្សាក់កូស្ស៊ី សំរាប់ការធ្វើបូរណកម្មដើម្បីអោយប៉ារីសកាន់តែមានភាពហ៊ឺហារ ,ដែលមានលក្ខណះជាមាតុរាជធានី ហើយរួមទាំងការរីកចំរើនរបស់ បណ្ដាញ ផ្លូវក្រោមដី ដែលបាន​ធ្វើការកែប្រែ និង ផ្លាស់ប្ដូរជាថ្មី នូវការកើនឡើងរបស់ប្រជាជន នៅក្នុងទីក្រុងប៉ារីស និងនៅតាមជាយក្រុង ហើយនិង ការអភិវឌ្ឍន៏គំរោងសេដ្ឋកិច្ចផ្សេងៗ ដើម្បីអោយរាជធានីមានការកើនឡើង នៃ សេដ្ឋកិច្ច ដូចជា ពិភពនៃបច្ចេកវិទ្យា ក្រុមអ្នកវិទ្យាសាស្រ្ដ ហើយនិង មហាវិទ្យាល័យ នៅ តំបន់ខ្ពង់រាបនៅ សាកខ្លាយ ជាយក្រុងភាគខាងកើត។ ស្របពេលនោះដែរ លោកប្រធានាធិបតេយ្យ នីកូឡាស់ហ្សាក់កូស្ស៊ី បានបើកទ្វាសេដ្ឋកិច្ច​ យ៉ាងធំទូលាយដើម្បី សមាគមអន្ដរជាតិ ហើយនិងសំរាប់ការប្រកួតប្រជែងខាងស្ថាបត្យកម្ម ក្នុងគោលបំណងអភិវឌ្ឍន៍ ទីក្រុងប៉ារីស ។ នៅពេលនៃការខិតខំប្រឹងប្រែងអោយក្លាយជារាជធានី សេដ្ឋកិច្ច អាគារខ្ពស់ក៏បានកើតឡើងដែរៗ មួយចំនួន(៣០០ម៉ែត្រហើយនិង​ខ្ពស់ជាងនេះ) ត្រូវបានលេចឡើង តាំងពីរឆ្នាំ ២០០៦ ក្នុងស្រុកពាណិជ្ជកម្មរបស់ ឡាដឺហ្វាន់សេ ហើយគំរោង​ទាំងនោះនិងត្រូវបានបញ្ចប់នៅដើមឆ្នាំ ២០១០ ។ អាជ្ញាធ័រក្រុងប៉ារីស ធ្វើអោយគេដឹង គ្រប់គ្នាថា ពួកគេ មានគំរោងសាងសងអាគារខ្ពស់ដែលមានលក្ខណះសមរម្យ ។

ភូមិសាស្រ្ដ

[កែប្រែ]
ប៉ារីសមើលពីរតារារណប

ប៉ារីស គឺមានទីតាំងស្ថិតនៅភាគខាងជើងដែលមានលក្ខណះកោងជាងធ្នូរព័ទ្ធជុំវិញ ទន្លេហ្សែន ហើយរួមបញ្ចូលទាំងកោះពីរផង​គឺ កោះសាន់ល្វី និង កោះដឺឡាស៊ីតេ ដែលជាផ្នែកដែលចាស់បំផុត របស់ទីក្រុង ។ សរុបមក ទីក្រុងនោះគឺមានការទាក់ទងទៅនឹងទងជាតិ ហើយ​មានកំរិតកំពស់ ៣៥ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ។ ប៉ារីស មានកូនភ្នំមួយចំនួនដែលលេចចេញ ដែលខ្ពស់ជាងគេគឺ កូនភ្នំ ម៉ុនម៉ាទ្រេ មានកំពស់១៣០ ម៉ែត្រ។ ប៉ារីស មិនរាប់បញ្ចូល ឧទ្យាន ពីរគឺ ប៉ូស ដេ បង់ឡង់នេ និង ប៉ូស ដេ វីនសេនេស ដែលគ្របដណ្ដប់លើផ្ទៃដី ប្រមាណ ៨៦.៩២៨ គីឡូម៉ែត្រ ។ ការបញ្ចូលជាឧបសម្ពន្ធរបស់ មេដឹកនាំ នៃ អាណាខេត្ដឆ្ងាយៗ នៅក្នុង ឆ្នាំ១៨៦០ របស់ទីក្រុង មិនត្រឹមតែបានផ្ដល់អោយនូវទំរង់ទំនើបរបស់វាទេ ប៉ុន្ដែ វាបានបង្កើតឡើង ដោយអនុលោមទៅតាម ភាពរីកចំរើន នៃរាជការក្រុង។ ចាប់ពីរឆ្នាំ ១៨៦០ ផ្ទៃទី ៧៨ គីឡូម៉ែត្រការ៉េ ព្រំប្រទល់ ត្រូវបាន ពង្រីក ដែលមានផ្ទៃដី ៨៦.៩ គ.ម២ នៅក្នុងឆ្នាំ ១៩២០ ។ នៅក្នុងឆ្នាំ ១៩២៩ ឧទ្យាន ប៉ូស ដេ បង់ឡង់នេ និង ប៉ូស ដេ វីនសេនេស ត្រូវបានរាជការ បញ្ចូលជាឧបសម្ពន្ធ នៅក្នុងទីក្រុង និង យកផ្ទៃដីរបស់វា ១០៥.២៩ គីឡូម៉ែត្រការ៉េ។

អាកាសធាតុ

[កែប្រែ]

អាកាសធាតុ​ របស់ទីក្រុងប៉ារីសមានលក្ខណះបែបផែនទៅតាមអាកាសធាតុនៃមហាសមុទ្រ ភាគខាងលិចនៃទ្វីបអឺរ៉ុប ដែលបានជះឥទ្ធិពលដោយ មហាសមុទ្រអាត្លង់ទិក។ ជាច្រើនឆ្នាំកន្លងមក អាកាសធាតុទីក្រុង ប៉ារីស គឺមាន​លក្ខណះក្ដៅហើយសើម។

ទិន្នន័យអាកាសធាតុរបស់ទីក្រុងប៉ារីស(១៩៧១-២០០០)
ខែ មករា កុម្ភះ មិនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ឆ្នាំ
កំរិតខ្ពស់0C (0F) ៦.៩ (៤៤.៤) ៨.២ (៤៦.៨) ១១.៨ (៥៣.២) ១៤.៧ (៥៨.៥) ១៩.០ (៦៦.២) ២២.៧ (៧២.៩) ២៥.២ (៧៧.៤) ២៥ (៧៧) ២០.៨ (៦៩.៤) ១៥.៨ (៦០.៩) ១០.៤ (៥០.៧) ៧.៨ (៤៦) ១៥.៥ (៥៩.៩)
កំរិតទាប0C(0F) ២.៥ (៣៦.៥) ២.៨ (៣៧) ៥.១ (៤១.២) ៦.៨ (៤៤.២) ១០.៥ (៥០.៩) ១៣.៣ (៥៥.៩) ១៥.៥ (៥៩.៩) ១៥.៤ (៥៩.៧) ១២.៥ (៥៤.៥) ៩.២ (៤៨.៦) ៥.៣ (៤១.៥) ៣.៦ (៣៨.៥) ៨.៥ (៤៧.៣)
បំរែបំរូលអាកាសធាតុ ៥៣.៧ (២.១១៤) ៤៣.៧ (១.៧២) ៤៨.៥ (១.៩០៩) ៥៣ (២.០៩) ៦៥ (២.៥៦) ៥៤.៦ (២.១៥) ៦៣.១ (២.៤៨៤) ៤៣ (១.៦៩) ៥៤.៧ (២.១៥៤) ៥៩.៧ (២.៣៥) ៥១.៩ (២.០៤៣) ៥៨.៧ (២.៣១១) ៦៤៩.៦ (២៥.៥៧៥)
បំរែបំរូល/១ថ្ងៃ ១០.២ ៩.៣ ១០.៤ ៩.៤ ១០.៣ ៨.៦ ៦.៩ ៨.៥ ៩.៥ ៩.៧ ១០.៧ ១១១.៥
រដូវក្ដៅ ៦២ ៨០ ១២២ ១៤៧ ២០៣ ១៨៩ ២១១ ២២៩ ១៥៩ ១១៤ ៦៩ ៤៦ ១.៦៣០

ទីក្រុងពេលយប់

[កែប្រែ]
ភាគខាងលិចនៃប៉ារីស​ មើលពីរកំពូលអាគារធូម៉ុងប៉ានាសេ

ឯកសារយោង

[កែប្រែ]

http://en.wikipedia.org/wiki/Paris (Official Paris website http://www.paris.fr/portail/english/Portal.lut?page_id=8118(Paris at the Open Dictionary Project) Archived 2010-01-27 at the វេយប៊ែខ ម៉ាស៊ីន. http://www.dmoz.org/Regional/Europe/France/Regions/Ile-de-France/Paris/(Paris Travel guide) Archived 2010-07-22 at the វេយប៊ែខ ម៉ាស៊ីន.

វិត្រសាល

[កែប្រែ]
រូបភាព​លើ​អាកាស​នៃ Île Saint-Louis