Sastra Film

ពីវិគីភីឌា

ផលិតកម្ម សាស្រ្តាហ្វីម( Sastra Film Production)[១] ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយអ្នកស្រី​ប៊ុន ចាន់និមល[២] និងលោកខេង ពិទូកេត្យាតាមរយៈការចេញផ្សាយរឿងខ្លីអប់រំដំបូងបំផុតឈ្មោះ ប៉ាប៉ា។ ជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងការលើកស្ទួយវិស័យភាពយន្តភាគទូរទស្សន៍ខ្មែរកាន់តែសម្បូរបែប ផលិតកម្មសាស្រ្តាបានចាប់ផ្តើមសហការផលិតភាពយន្តជាមួយស្ថានីយ៍ទូរទស្សន៍បាយ័នជាលើកដំបូងនៅឆ្នាំ២០១៦ មានចំណងជើងថា ទឹកភ្នែកកក[៣]

ជាថ្មីម្តងទៀតក្រុមហ៊ុនបានសហការផលិតរឿងភាគជាមួយដៃគូរថ្មីបន្ថែមទៀតគឺផលិតកម្ម ហង្សមាស ចេញនៅភាពយន្តភាគទូរទស្សន៍ដ៏ល្បី គឺរឿង ផ្កាថ្ម ដែលជាស្នាដៃនិពន្ធផ្ទាល់របស់អ្នកស្រីប៊ុនចាន់និមល។ តាមរយៈ រឿង ផ្កាថ្មនេះ ​បានធ្វើអោយភាយន្តភាគទូរទស្សន៍ដែលបាត់ការគាំទ្រមួយភាគធំពីប្រជាជនខ្មែរអស់ជិត១០ឆ្នាំកន្លងមកនេះ បានទាញការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ហើយការប្រកួតប្រជែងទៅលើគុណភាពការផលិតរបស់ស្ថានីយន៍ទូរទស្សន៍នានាចាប់មានឡើងវិញ។

ទន្ទឹមនិងការផលិតរឿងភាគ នៅឆ្នាំ២០១៩ផលិតកម្មសាស្រ្តាបានបោះទុនវិនិយោគលើមាតិការភាពយន្តខ្លីមួយសប្តាហ៍មួយរឿង ឈ្មោះថា ភាពយន្តជីវិត( Life's FIlm)។ តាមរយៈភាពយន្តជីវិត បានធ្វើអោយទស្សនិកជនជាច្រើនកាន់តែអោយតម្លៃបន្ថែមទៀតទៅលើភាពយន្តខ្មែរ គុណភាពការផលិត សមត្ថភាពតួសម្តែង ហើយជាពេលវេលាល្អបំផុតដើម្បីជាឧកាសដល់តួសម្តែងថ្មី បានបញ្ចេញសមត្ថភាព។ ទោះបីមានភាពជោគជ័យយ៉ាងណាក៏ សាស្រ្តានៅមិនបញ្ឈប់ជំហានដើររបស់ខ្លួនឡើយ ជាក់ស្តែងនៅដើមឆ្នាំ២០២០ សាស្រ្តា បានបន្តការបោះទុនផលិតមាតិការថ្មីបន្ថែមមួយទៀតគឺ ខ្សែររឿងជីវិត(Life's Series) ជាមាតិការឿងភាគខ្នាតខ្លី ជាសាច់រឿងបង្ហាញពីជីវិតប្រចាំថ្ងៃរ​បស់ប្រជាជនខ្មែរ។ រូបភាពតូច|ឡុហ្គូ សាស្រ្តា ជាចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្នុងការនាំយកភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក អ្នកស្រីប៊ុនចាន់និមល បានចំណាយទុនដ៏ច្រើនសន្ធឹកសន្ធាប់ដែលខ្លួនមាន និងបានចាប់ផ្តើមផែនការដែលខ្លនបានរៀបចំប៉ុន្មានឆ្នាំមកហើយ ដើម្បីចាប់ផ្តើមគម្រោងបង្កើត Sastra Film App[៤]។ ហើយសមិទ្ធផលដែលជាស្នាដៃកូនខ្មែរសុទ្ធសាធ បានដាក់អោយទស្សនិកជនទូទាំងពិភពលោកប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានចំណាយពេលសាងសង់Appអស់ប្រមាណជិត២ឆ្នាំ។

  1. "Sastra Film". www.facebook.com. Retrieved 2021-12-14.
  2. (ជាkm-KH) ប្រវត្តិ​ជូរ​ចត់​ ប៊ុន ចាន់និមល ក្លាយជា​និពន្ធ​នាយក តាំង​ពី​​មុនចប់ថ្នាក់ទី១២, https://www.youtube.com/watch?v=X2vewArfPfA, បានយកមក 2021-12-14 
  3. (ជាkm-KH) ទឹកភ្នែកកក OST [Official MV - Frozen Tear], https://www.youtube.com/watch?v=jQ2tY_u1n_4, បានយកមក 2021-12-14 
  4. "Sastra Film". sastrafilm.com. Retrieved 2021-12-14.