TNAOT

ពីវិគីភីឌា
TNAOT
ប្រភេទSubsidiary
កាលបរិច្ឆេទកកើតឡើងSeptember 2017
មូលដ្ឋាន-ស្នាក់ការកណ្ដាលPhnom Penh, Cambodia
Area servedCambodia
ឧស្សាហកម្មInternet,Media
OwnerKohthmey Technology Co., Ltd
វិបសាយwww.tnaot.com
ការចុះឈ្មោះunneed
មានជាភាសាkhmer,English,Chinese

TNAOT APP ប្រមូលផ្តុំស្នាដៃកម្សាន្ត ចំណេះដឹង និងព័ត៌មានបែបឌីជីថលថ្មីបំផុតនៅកម្ពុជា។ TNAOT APP ត្រូវ​បាន​បង្កើត​ឡើង​ដោយ ក្រុមហ៊ុន​ កោះ​ថ្មី​ ថេកណឡូជី ឯ.ក. នៅឆ្នាំ ២០១៧។

ស្របពេលពិភពលោក កាន់តែធ្វើទំនើបកម្មទៅលើប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល “កម្ពុជា” ទោះជាប្រទេសតូច ជាមួយចំនួនពលរដ្ឋប្រមាណ ១៦លាននាក់ ក៏កំពុងស្រូបយកបច្ចេកទេស និងគំហើញថ្មីៗពីបរទេស ដើម្បីពង្រឹងសក្តានុពលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឆ្ពោះទៅដល់ស្តង់ដាបែបឌីជីថលដែរ។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ ពលរដ្ឋកម្ពុជាប្រមាណ ១០លាននាក់ ស្មើប្រមាណ ៦៣% នៃប្រជាជនកម្ពុជាសរុប កំពុងរស់នៅជាមួយបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គម និងកម្មវិធីផ្សេងៗទៀតលើទូរសព្ទ។ តួលេខនេះ ក៏រំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ស្របទៅនឹងការវិវត្តន៍នៃវិស័យបច្ចេកវិទ្យា។

ផ្អែកលើកំណើនយ៉ាងលឿនក្នុងបរិបទប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា ដូចនេះ TNAOT APP ក៏កំពុងបោះជំហានជាមួយចក្ខុវិស័យដ៏រឹងមាំនៅលើទឹកដីកម្ពុជា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយឌីជីផល បែបថ្មីដ៏ធំមួយ ពោលគឺ TNAOT APP មានទស្សនវិស័យចម្បង ក្នុងការផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាទំនើបតាមរយៈកម្មវិធីទូរសព្ទវ័យឆ្លាត ដោយបើកទូលាយនូវ ការទទួល និងផ្ដល់ព័ត៌មានទាន់ហេតុការណ៍ថ្មីៗដែលកំពុងកើតឡើងទាំងក្នុងស្រុក និងអន្ដរជាតិ រួមទាំងមាតិកាសម្បូរបែប ពីការចូលរួមបញ្ចេញគំនិតមតិ និងបង្ហោះស្នាដៃរបស់អ្នកប្រើប្រាស់ក្នុង TNAOT APP ផ្ទាល់តែម្តង។ ចាប់តាំងពីឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ TNAOT APP តែងបានចូលរួមកម្មវិធីថ្មីៗ និងទទួលបាននូវមាតិកាប្រចាំថ្ងៃដ៏សម្បូរបែប ទាំងព័ត៌មាន ការកម្សាន្ត និងចំណេះដឹងទូទៅ នៅលើទូរសព្ទដៃរបស់ពួកគាត់។ យើងខ្ញុំអាចចាត់ទុកបានថា នេះជាការបោះជំហានទៅមុខមួយរបស់ TNAOT APP ក្នុងប្រតិបត្តិការប្រមាណជាង ២ ឆ្នាំមកនេះ ។

ដោយសម្លឹងឃើញតម្រូវការ និងឈរលើគោលជំហរវឌ្ឈនភាព TNAOT APP មានក្រុមការងារជំនាញ សកម្ម និងមានភាពច្នៃប្រឌិតខ្ពស់ ធ្វើយ៉ាងណា បំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ ដើម្បីបង្កើតមាតិកាប្រចាំថ្ងៃឲ្យកាន់តែសម្បូរបែប និងមានអត្ថប្រយោជន៍ ការចូលរួមបង្ហោះស្នាដៃរបស់មិត្តអ្នកប្រើប្រាស់ ទាំងអ្នកធម្មតា អ្នកមានចំណេះដឹងវិជ្ជាជីវៈ និងស្ថាប័នផ្សេងៗ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ TNAOT APP ដោយក្នុងនោះ មានដូចជា ការចែករំលែកតាមរយៈ News Feed, Wemedia ជាដើម។ អ្វីកាន់តែអស្ចារ្យទៀតនោះ News Feed និង Wemedia របស់ TNAOT APP ដែលជាវេទិកាថ្មីមួយ មិនត្រឹមបើកទូលាយសម្រាប់សាធារណជនបង្ហោះស្នាដៃប៉ុណ្ណោះទេ តែអ្នកបង្ហោះស្នាដៃទាំងនោះ ក៏នឹងទទួលបានអ្នកគាំទ្រ រួមនិងរង្វាន់ពី TNAOT APP ទៀតផង។

ដូចនេះ បន្ថែមលើមាតិកាសារព័ត៌មានប្រចាំថ្ងៃទាំងភាសាខ្មែរ និងភាសាចិន នៅលើ TNAOT APP យើងមានក្រុមការងារជំនាញដែលសកម្ម និងមានភាពច្នៃប្រឌិតខ្ពស់ ធ្វើយ៉ាងណា ឲ្យមានការចូលរួមឲ្យបានច្រើន និងសកម្មពីសាធារណជនគ្រប់គ្នា គ្រប់ស្ថាបនផ្សេងៗ ដើម្បីមកបង្កើតនូវវេទិការបង្ហាញពីស្នាដៃរបស់ខ្លួន។ ទន្ទឹមនេះ TNAOT APP ក៏កំពុងសហការជាមួយបណ្តាប្រព័ន្ធផ្សព្វផ្សាយ តារាល្បីៗ Influencers លើបណ្តាញសង្គម តារា TikTok និង YouTuber ជាដើម ដើម្បីជួយផ្សព្វផ្សាយ ដល់អ្នកដែលចង់មានវេទិកាស្នាដៃផ្ទាល់ខ្លួនមកបង្កើតនូវកម្មវិធីថ្មីៗ ប្លែកៗចែករំលែកក្នុង TNAOT APP នឹងជំរុញឲ្យកម្មវិធីទូរសព្ទនេះពោរពេញទៅដោយព័ត៌មាន និងមាតិកាកាន់សម្បូរបែប និងមានតម្លៃ។

ចំណុចដែលមិនអាចមើលរំលងបាន ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលឈានមុខគេ TNAOT APP ក៏តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ កិច្ចការសង្គម និងការការពារធម្មជាតិ ទៀតផង ដោយមានកិច្ចសហការជាមួយស្ថាប័នរាជរដ្ឋាភិបាល អង្គការ និងសមាគមក្រៅរដ្ឋាភិបាលជាដើម។ កន្លងមក TNAOT APP បានបរិច្ចាគថវិកា សម្ភារៈដល់យោធិនពិការ អតីតយុទ្ធជន ក៏ដូចជាការដាំកូនឈើជាដើម។ ថ្មីៗនេះ TNAOT APP ក៏បង្កើតយុទ្ធនាការផ្តល់ម៉ាស់ការពារវីរុសកូវីដ ១៩ រាប់ម៉ឺនម៉ាស់ទៅដល់ប្រជាជនកម្ពុជា ទាំងទីសាធារណៈ សមាគម អង្គភាព ក្រសួងស្ថាប័ននានា ដែលសកម្មភាពទាំងនេះបង្ហាញថា ទោះជាស្ថិតក្នុងវិស័យឯកជនក្តី TNAOT APP នៅតែយកចិត្តទុកដាក់ជាខ្លាំងក្នុងការចូលរួមជាមួយវិស័យរដ្ឋ និងវិស័យសាធារណៈ។

ជារួម ឈរលើទស្សនវិស័យរឹងមាំ និងការប្តេជ្ញារួមគ្នា TNAOT APP នឹងក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលឈានមុខគេ ក្នុងការប្រមូលផ្តុំស្នាដៃ និងបង្ហាញមាតិកាល្អៗសម្រាប់កម្ពុជា៕

លោកអ្នកអាចស្វែងរក នៅ Facebook | Instagram | YouTube | គេហទំព័រ TNAOT

[១]

  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2020-12-02. Retrieved 2020-08-04.