សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី URPP)
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឡាតាំងRoyal University of Phnom Penh
បាវចនាជាភាសាអង់គ្លេស កសាងធនធានមនុស្សដើម្បីជាតិ
បង្កើត ១៣ មករា ១៩៦០
ប្រភេទ គ្រឹះស្ថានសាធារណៈ
សាកលវិទ្យាធិការ សាស្ត្រាចារ្យឡៅ-ឈីវអៀវ
និស្សិត ១២,០០០ នាក់
ទីតាំង ភ្នំពេញ, កម្ពុជា
Campus ៣ ៖
ឈ្មោះដើម សាកលវិទ្យាល័យភូមិន្ទខ្មែរ
វិបសាយ www.rupp.edu.kh


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ហៅកាត់ ជាបារាំង: URPP ឬ​ ហៅកាត់ជាអង់គ្លេស: RUPP)​ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។​ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ សាកលវិទ្យាល័យមានសាស្ត្រាចារ្យប្រមាណ២៩៤នាក់ ដែលរួមមាន បណ្ឌិត១៥នាក់ និង​ ម៉ាស្ទ័រ ១៣២នាក់។ បុគ្គលិករដ្ឋបាលសរុបជាង ១៤០នាក់។នៅឆ្នាំ ២០០៧ សាកលវិទ្យាល័យមាននិស្សិតសរុបជាង ៩០០០ នាក់។

ប្រវត្តិ[កែប្រែ]

សកលវិទ្យាល័យភូមិន្ទភ្នំពេញត្រួវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ អំឡុងពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានឈ្មោះដើមថា សាកលវិទ្យាល័យភូមិន្ទ។ នៅពេលនោះភាសាដែលត្រូវបានគេប្រើប្រាស់ជាភាសាបារាំង។ នៅសម័យសាធារណរដ្ឋខ្មែរ សាកលវិទ្យាល័យបានត្រូវប្តូរឈ្មោះជាសាកលវិទ្យាល័យភ្នំពេញ។ នៅសម័យខ្មែរក្រហម សាកលវិទ្យាល័យនៅទូទាំងប្រទេស​ត្រូវបានបិទទ្វារ ហើយសាស្ត្រាចារ្យទាំងអស់បានក្លាយជាមុខសញ្ញានៃការសម្លាប់របស់ពួកខ្មែរក្រហម។ នៅឆ្នាំ១៩៨១ វិទ្យាស្ថានភាសាបរទេសIFL ត្រូវបានបើកនិងធ្វើការបណ្តុះបណ្តាលសាស្រ្តាចារ្យ​ ភាសារុស៊ី និង​​ ភាសាវៀតណាម។ ក្រោយមកមានការបញ្ចូលគ្នានូវវិទ្យាស្ថាននេះនិងសាលាគរុវិជ្ជាជាន់ខ្ពស់ដើម្បីបង្កើតជាសាកលវិទ្យាល័យភ្នំពេញ ដែលត្រូវប្តួរឈ្មោះមកដូចបច្ចុប្បន្ននៅឆ្នាំ ១៩៩៦។ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ សាកលវិទ្យាល័យ បានបែងចែកជា៣គ្រឹះស្ថានគឺ មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ នៅឆ្នាំ ២០០១ សាកលវិទ្យាល័យបានបើកការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ។


ដំណើរការ[កែប្រែ]

សាកលវិទ្យាល័យត្រូវបានទ្រទ្រង់ដោយរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺក្រសួងអប់រំ​ យុវជន និងកីឡា MOEYS ។ កម្មវិធីសិក្សាត្រូវបានណែនាំនិងទ្រទ្រង់ដោយរាជរដ្ឋាភិបាល។ រដ្ឋឧបត្ថម្ភថ្លៃប្រើប្រាស់ភ្លើងអគ្គីសនី ថ្លៃបំពាក់សំភារៈបរិក្ខារ ដូចជាកុំព្យូទ័រ និង ប្រាក់ខែបុគ្គលិក។


សូមមើលផងដែរ[កែប្រែ]

គេហទំព័រ[កែប្រែ]

គេហទំព័រផ្លូវការ