សហរដ្ឋអាមេរិក

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី United states)
Jump to navigation Jump to search
សហរដ្ឋអាមេរិក
United States of America
បាវចនា: "In God We Trust"
ខ្មែរ៖ យើងជឿទុកចិត្តលើព្រះជាម្ចាស់
ភ្លេងជាតិ: 
"The Star-Spangled Banner"[១]
ខ្មែរ៖ "ទង់ផ្កាយដ៏ត្រចះត្រចង់"

ភ្លេងយាត្រា: 
"The Stars and Stripes Forever"[២][៣]
ខ្មែរ៖ "ផ្កាយនិងឆ្នូតជានិរន្ត"
ជប៉ុនក្វាមទីម័រខាងកើតវ៉ានូអាទូឥណ្ឌូណេស៊ីហាវ៉ៃប៉ាពួញូគីនេសូឡូម៉ុងកោះន័រហ្វូកនូវែលសេឡង់អូស្ត្រាលីហ្វីជីនូវែលកាលេដូនីអង់តាកទិកប្រជុំកោះគែកេឡេនហ្វីលីពីនចិនសិង្ហបុរីម៉ាឡេស៊ីប្រ៊ុយណេវៀតណាមនេប៉ាល់ភូតានឡាវថៃកម្ពុជាមីយ៉ាន់ម៉ាបង់ក្លាដេសម៉ុងកូលកូរ៉េខាងជើងកូរ៉េខាងត្បូងឥណ្ឌាប៉ាគីស្ថានស្រីលង្ការុស្ស៊ីតៃវ៉ាន់ម៉ាល់ឌីវកាសាក់ស្ថានអាហ្វកានីស្ថានអ៊ីរ៉ង់អូម៉ង់យេមែនអារ៉ាប៊ីសាអ៊ូឌីតអេមីរ៉ាតអារ៉ាប់រួមកាតាគុយវ៉ែតអ៊ីរ៉ាក់ចចជីអាមេនីអាស៊ែបៃសង់តួកគីអេរីត្រេជីប៊ូទីសូម៉ាលីអេត្យូពីកេនយ៉ាស៊ូដង់ម៉ាដាកាស្ការកូម័រម៉ាយ៉ុតរេអ៊ូញ៉ុងម៉ូរីសតង់សានីម៉ូសំប៊ិកតួកមេនីស្ថានអ៊ូសបេគីស្ថានតាជីគីស្ថានកៀគីស្ថានUnited States on the globe (North America centered).svg
រដ្ឋធានី
ទីក្រុងធំបំផុត
ភាសាផ្លូវការគ្មាននៅកម្រិតសហព័ន្ធ[lower-alpha ១]
ភាសាជាតិភាសាអង់គ្លេស
ក្រុមជនជាតិ
(ឆ្នាំ ២០១៩)[៧]
សាសនា
សូមមើលសាសនានៅសហរដ្ឋអាមេរិក
រដ្ឋសហព័ន្ធប្រធានាធិបតីនិយមប្រកាន់សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ
ចូ បៃដិន ()
កាម៉ាឡា ហារីស ()
ណានស៊ី ប៉េឡូស៊ី ()
ចន រ៉ូប៊ឺតស៍
នីតិបញ្ញត្តិសភា
ព្រឹទ្ធសភា
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យ 
៤ កក្កដា ១៧៧៦
១ មីនា ១៧៨១
៣ កញ្ញា ១៧៨៣
២១ មិថុនា ១៧៨៨
២៥ កញ្ញា ១៧៨៩
▪ ការទទួលស្គាល់រដ្ឋចុងក្រោយបង្អស់
២១ សីហា ១៩៥៩
៥ ឧសភា ១៩៩២
ក្រឡាផ្ទៃ
▪ ផ្ទៃសរុប
៣,៧៩៦,៧៤២ គ.ម2   (ទី៣ ឬទី៤)
▪ ផ្ទៃទឹក (%)
៤.៦៦ (គិតត្រឹមឆ្នាំ២០១៥)[៨]
ប្រជាជន
▪ ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
increase ៣២៨,២៣៩,៥២៣[៧] (ទី៣)
▪ ជំរឿន (ឆ្នាំ ២០១០)
៣០៨,៧៤៥,៥៣៨[lower-alpha ២][៩] (ទី៣)
៣៣.៦ នាក់/គ.ម2   (ទី១១៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
▪ សរុប
decrease $២០.៨០៧ សែនកោដិដុល្លារ[១០] (ទី២)
▪ ក្នុងម្នាក់
decrease $៦៣,០៥១[១០] (ទី៧)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
▪ សរុប
decrease $២០.៨០៧ សែនកោដិដុល្លារ[១០] (ទី១)
▪ ក្នុងម្នាក់
decrease $៦៣,០៥១[១០] (ទី៥)
ជីនី (២០២០)negative increase 48.5[១១]
ខ្ពស់
HDI (២០១៩)increase 0.926[១២]
ខ្ពស់ណាស់ · ទី១៧
រូបិយវត្ថុដុល្លារ​អាមេរិក ($) (USD)
ល្វែងម៉ោងUTC−៤ to −១២, +១០, +១១
▪ រដូវក្តៅ (DST)
UTC−៤ ទៅ −១០[lower-alpha ៣]
ទម្រង់កាលបរិច្ឆេទ
  • mm/dd/yyyy
  • yyyy-mm-dd
ភ្លើងផ្គត់ផ្គង់ចម្បង១២០ V–៦០ Hz
ទិសចរាចរណ៍ស្តាំ[lower-alpha ៤]
ក្រមហៅទូរស័ព្ទ+១
ក្រម ISO 3166US


សហរដ្ឋអាមេរិក (ភាសាអង់គ្លេស៖ United States of America), អាចបានថា អាមេរិក, សហរដ្ឋស.រ.អ. គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅអាមេរិកខាងជើង ​ដែល​មាន​រដ្ឋចំនួន ៥០ ​និងមណ្ឌល​សហព័ន្ធមួយ។ រដ្ឋ​ចំនួន ៤៨ និង​មណ្ឌល​សហព័ន្ធ​ជាប់គ្នា​ជា​ដី​តែ​មួយ​ផ្ទាំង ស្ថិតនៅ​ផ្នែក​កណ្ដាល​នៃ​ទ្វីប​អាមេរិក​ខាងជើង ចន្លោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អាត្លង់ទិក ខាងជើង​ជាប់​ជាមួយ​ប្រទេស​កាណាដា និង​ខាងត្បូង​ជាប់​ជាមួយ​ប្រទេស​មិកស៊ិក​។ អាឡាស្កា ជា​រដ្ឋ​មួយ​ស្ថិត​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីប​អាមេរិក​ខាងជើង ខាងកើត​ជាប់​នឹង​ប្រទេស​កាណាដា និង​ខណ្ឌ​ពី​ប្រទេស​រុស្ស៊ី​ដោយ​ច្រក​សមុទ្រ​ប៊េរីង​។ រដ្ឋ​ហាវៃ គឺជា​ប្រជុំ​មួយ​នៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ក្រៅ​ពី​នេះ សហរដ្ឋអាមេរិក​ក៏​នៅ​មាន​អាណាខេត្ត​ចំណុះ ឬ តំបន់​នៅ​លើ​កោះ​ដាច់ស្រយាល​មួយ​ចំនួន​ទៀត នៅ​ក្នុង​សមុទ្រ​ការាបៀន និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។

ជាមួយ​ផ្ទៃដី ៩.៦២៩.០៩១ គីឡូម៉ែត្រ​ក្រឡា និង​ប្រជាជន​ប្រមាណ ៣០៧ លាន​នាក់ ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក ក្លាយ​ជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​៣ ឬ ទី​៤ និង​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​៣ នៅ​លើ​ពិភពលោក​។ សហរដ្ឋអាមេរិក គឺជា​ប្រជាជាតិ​មាន​ប្រជាជន​ចម្រុះ​ជាតិសាសន៍ និង​ពហុ​វប្បធម៌ ច្រើន​ជាងគេ​លើ​ពិភពលោក ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ដ៏​ច្រើន​លើសលប់​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក ជាច្រើន​សតវត្ស​មក​នេះ​។ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក គឺ​ឈរ​នៅ​លំដាប់​ទី​១ លើ​ពិភពលោក​។ បើ​គិត​តាម​ឆ្នាំ ២០០៨ ផលទុនជាតិសរុប (GDP) របស់​សហរដ្ឋអាមេរិក មាន​ប្រមាណ​ជា $14.3 trillion (ដែល​ប្រមាណ​ជា ២៣% នៃ GDP និង​ជិត ២១% នៃ​អំណាច​ទិញ (PPP) ពិភពលោក) ។

ប្រទេស​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ​ដំបូង​បង្អស់​ចំនួន ១៣ នៃ​អាណានិគម​អង់គ្លេស ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក នា​ថ្ងៃ​ទី ០៤ ខែ កក្កដា ឆ្នាំ ១៧៧៦ ដែល​ជា​ថ្ងៃ​ប្រកាស​ឯករាជ​ភាព ដើម្បី​ធ្វើការ​ទាមទារ​ឯករាជ្យ​របស់​ពួកគេ ពី​ពួក​អាណានិគម​អង់គ្លេស និង​បង្កើត​សាមគ្គីភាព​រួមគ្នា​ជា​ធ្លុង​មួយ​។ បណ្ដា​រដ្ឋ​ដែល​បាន​ធ្វើការ​បះបោរ បាន​ទទួល​ជ័យជម្នះ​លើ​ពួក​អង់គ្លេស នៅ​ក្នុង​សង្គ្រាម​បដិវត្ត​អាមេរិក ដែល​ជា​ជ័យជម្នះ​លើក​ទី​១ នៃ​សង្គ្រាម​របស់​ជន​ក្រោម​អាណានិគម​ដើម្បី​ឯករាជ្យ​។ តាមរយៈ​សន្និបាត​ក្រុង​ហ្វីឡាដែលហ្វៀ កាលពី​ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ១៧៨៧ បាន​សម្រេច​អនុម័ត​បង្កើត​ឡើង​នូវ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​នេះ ដែល​ការ​ផ្ដល់​សច្ចាប័ន​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ដែល​ផ្នែក​នៃ​បណ្ដា​រដ្ឋ​មួយ​ទាំងនោះ ស្ថិតនៅ​ក្រោម​សាធារណរដ្ឋ​តែមួយ ដោយ​មាន​ការ​គ្រប់គ្រង​ដ៏​ខ្លាំង​ពី​រដ្ឋាភិបាល​កណ្ដាល​។ The Bills of Right ត្រូវ​បាន​បង្កើត​ឡើង​ដោយ ១០ មាត្រា ធានា​ដល់​សិទ្ធិ​សេរីភាព​ស៊ីវិល​មូលដ្ឋាន​ជាច្រើន ដែល​ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​នៅ​ឆ្នាំ ១៧៩១​។

នៅ​សតវត្ស​ទី​១៩ សហរដ្ឋអាមេរិក​បាន​ទទួល​ទឹកដី​ប្រទេស​បារាំង អេស្ប៉ាញ រាជាណាចក្ររួម មិកស៊ិក និង​រុស្ស៊ី ហើយ​ថែមទាំង​បាន​ធ្វើ​ការ​បង្រួបបង្រួម​ជាមួយ​សាធារណរដ្ឋ​តិចសាស និង​សាធារណរដ្ឋ​ហាវៃ​ទៀត​ផង​។ ជម្លោះ​រវាង​បណ្ដា​រដ្ឋ​កសិកម្ម​នៅ​ភាគ​ខាងត្បូង និង​បណ្ដា​រដ្ឋ​ឧស្សាហកម្ម​នៅ​ភាគ​ខាងជើង លើ​បញ្ហា​សិទ្ធិ និង​ច្បាប់​ស្ដីពី​ទាសភាព បាន​បង្ក​ឱ្យ​មាន​សង្គ្រាមស៊ីវិល ឬ សង្គ្រាម​បំបែក​ស្រុក​នៅ​អាមេរិក ក្នុង​ទសវត្ស​ឆ្នាំ ១៨៦០​។ ទីបំផុត​ទៅ ពួក​ខាងជើង​បាន​ទទួល​ជ័យជម្នះ បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​រក្សា​បាន​នូវ​ឯកភាព និង​លុបបំបាត់​ចោល​ច្បាប់​ទាសភាព​នៅ​សហរដ្ឋអាមេរិក​ទាំងមូល​។ សង្គ្រាម​អេស្ប៉ាញ-អាមេរិក និង​សង្គ្រាមលោក​លើក​ទី​១ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​សហរដ្ឋអាមេរិក ជា​មហាអំណាច​យោធា​មួយ​លើ​ពិភពលោក​។ សង្គ្រាមលោក​លើក​ទី​២ នៅ​ឆ្នាំ ១៩៤៥ សហរដ្ឋអាមេរិក​ជា​ប្រទេស​ទី​១ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការ​ណាតូ​។ ក្រោយ​សង្គ្រាមត្រជាក់ និង​ការ​ដួល​រលំ​នៃ​សហភាពសូវៀត បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ក្លាយ​ជា​កំពូល​មហាអំណាច​តែមួយគត់​។ នៅ​វិស័យ​យោធា សហរដ្ឋអាមេរិក​បាន​ចំណាយ​ជាង ៥០% នៃ​វិស័យ​យោធា​ទាំងអស់​លើ​ពិភពលោក និង​ភាព​នាំមុខ​គេ​ទាំង​សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​។

អំពី​និរុត្តិសាស្ត្រ[កែប្រែ]

នៅ​ឆ្នាំ ១៥០៧ សិល្បករ​ខាង​ផែនទី​ជនជាតិ​អាល្លឺម៉ង់ បាន​បង្កើត​ផែនទី​ពិភពលោក​មួយ ដែល​ដាក់​ឈ្មោះ​ថា​ឈ្មោះ​ថា​ដី​នៃ​ពិភព​ខាងលិច "អាមេរិក" (America) ក្រោយពេល​អ្នករុករក និង​សិល្បករ​ផែនទី​ជាតិ​អ៊ីតាលី អាមេរីកូ វេសពូស៊ី (Amerigo Vespucci) ។

ភូមិសាស្ត្រ និង បរិស្ថាន[កែប្រែ]

ផ្ទៃដី​សរុប​បណ្ដា​រដ្ឋ​ខាងលើ​នៃ​សហរដ្ឋអាមេរិក (contiguous United States) មា​ប្រមាណ ១.៩ ពាន់​លាន acresរដ្ឋ​អាឡាស្កា ដែល​ជា​រដ្ឋ​ធំ​ជាងគេ មាន​ប្រមាណ ៣៦៥ លាន acres បាន​នៅ​ដាច់​ពី​បណ្ដា​រដ្ឋ​ខាងលើ​ដោយ​ប្រទេស​កាណាដា​។ រដ្ឋ​ហាវៃ ជា​ទី​ប្រជុំ​កោះ​មួយ ស្ថិតនៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ែក​និរតី​នៃ​អាមេរិក​ខាងជើង ដែល​មាន​ក្រឡាផ្ទៃ ប្រមាណ​ជាង ៤ លាន acres ។ បន្ទាប់​ពី​ប្រទេស​រុស្ស៊ី និង​កាណាដា សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ធំ​ជាងគេ​ទី​៣ ឬ ទី​៤ លើ​ពិភពលោក (ប្រហាក់​ប្រហែល​នឹង​ផ្ទៃដី​ប្រទេស​ចិន) ។ ចំណាត់ថ្នាក់​នេះ ក៏​អាស្រ័យ​ផង​ដែរ​លើ​ការ​រួមបញ្ចូល​តំបន់​ចំនួន​ពីរ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ឥណ្ឌា ជាមួយ​ប្រទេស​ចិន​ដែរ​ឬ​យ៉ាងណា​។ ម្យ៉ាង​ទៀត ការ​ផ្ដល់​តួលេខ​ពី​ក្រឡាផ្ទៃ​នៃ​សហរដ្ឋអាមេរិក មាន​ភាព​ខុសគ្នា ៖ CIA World Fackbook ផ្ដល់​តួលេខ ៣.៧៩៤.០៨៣ ម៉ាយ​ការ៉េ (៩.៨២៦.៦៣០ គីឡូម៉ែត្រ​ក្រឡា) ផ្នែក​ស្ថិតិ​អង្គការសហប្រជាជាតិ (United Nations Statistics Division) ផ្ដល់​តួលេខ ៣.៧១៧.៨១៣ ម៉ាយ​ការ៉េ (៩.៦២៩.០៩១ គីឡូម៉ែត្រ​ក្រឡា) និង Encyclopedia Britannica ផ្ដល់​តួលេខ ៣.៦៧៦.៤៨៦ ម៉ាយ​ការ៉េ (៩.៥២២.០៥៥ គីឡូម៉ែត្រ​ក្រឡា) ។ ករណី​មួយទៀត ប្រសិនបើ គិត​បញ្ចូល​តែ​ផ្ទៃ​​ដីគោក​សុទ្ធសាធ​នោះ (មិន​រាប់បញ្ចូល​ដី​កោះ) សហរដ្ឋអាមេរិក​ជា​ប្រទេស​ធំ​ជាងគេ​ទី​៣ ក្រោយ​ប្រទេស​រុស្ស៊ី និង​ចិន ដោយ​នាំមុខ​ប្រទេស​កាណាដា​។

តំបន់​ឆ្នេរ​វាលរាប​នៃ​បណ្ដោយ​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ព្រៃ​ក្រាស់ៗ និង​ហ៊ុមព័ទ្ធ​ដោយ​តំបន់​ភ្នំ​។ តំបន់​ភ្នំ Appalachian បាន​ខណ្ឌ​ចែក​ច្រាំង​សមុទ្រ​ភាគ​ខាងកើត ពី​បឹង​ធំៗ និង​វាលស្មៅ​នៃ​ពាក់កណ្ដាល​ខាងលិច​។ ទន្លេ​មីស៊ីស៊ីពី-មីស៊ូរី ដែល​ជា​ប្រព័ន្ធ​ទន្លេ​វែង​ជាងគេ​ទី​ទី​៤ លើ​ពិភពលោក ហូរ​ពី​ជើង​ទៅ​ត្បូង កាត់​តាម​បេះដូង​នៃ​ប្រទេស​។ ទំនាប ដែល​មាន​វាលស្មៅ​ដ៏​ធំ​ល្វឹងល្វើយ​ប្រកប​ដោយ​ជីជាតិ លាតសន្ធឹង​ឆ្ពោះ​ទៅ​ទិស​ខាងលិច ត្រូវ​បាន​កាត់ផ្ដាច់​ដោយ​តំបន់​ខ្ពង់រាប នៅ​ភាគ​អាគ្នេយ៍​។ បណ្ដា​ភ្នំ​ថ្ម​ជាច្រើន ដែល​ស្ថិតនៅ​ចុង​ខាងលិច​នៃ​ទំនាប លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង កាត់​ផ្ទៃ​ប្រទេស រហូត​ទៅដល់​តំបន់​ដែល​មាន​រយៈ​កម្ពស់​ជាង ៤.៣០០ ម៉ែត្រ​នៅ​កូឡូរ៉ាដូ (Colorado)​។ ចុង​បំផុត​នៃ​ភាគ​ខាងលិច គឺជា​អាង​ថ្ម​ដ៏​ធំ និង​វាលលំហ ដូចជា​វាលលំហ​ម៉ូចាវ (Mojave)​។ ជួរភ្នំ​ព្រិល​សៀរ៉ាណេវ៉ាដា និង​កាសកាដ គ្របដណ្ដប់​រហូត​ជិតដល់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ភ្នំ McKinley នៃ​អាឡាស្កា ដែល​មាន​កម្ពស់ ៦.១៩៤ ម៉ែត្រ គឺជា​ចំណុច​ខ្ពស់​បំផុត​នៃ​ប្រទេស​។ ភ្នំភ្លើង​ដ៏​សកម្ម បាន​គ្រប​ពាសពេញ​កោះ Alexander និង Aleutian របស់​អាឡាស្កា ហើយ​រដ្ឋហាវៃ ក៏​មាន​កោះ​ភ្នំភ្លើង​ជាច្រើន​ផង​ដែរ​។ ភ្នំភ្លើង​ដ៏​ធំ​សម្បើម ក្រោម​ឧទ្យានជាតិ Yellowstone គឺ​ជា​ភ្នំភ្លើង​ធំ​បំផុត​នៃ​ទ្វីប​អាមេរិក​។

សូមមើលផងដែរ[កែប្រែ]

កំណត់ចំណាំ[កែប្រែ]

  1. ភាសាអង់គ្លេសគឺជាភាសាផ្លូវការនៃរដ្ឋចំនួន ៣២; ភាសាអង់គ្លេសនិងភាសាហាវ៉ៃគឺត្រូវជាភាសាផ្លូវការនៅរដ្ឋហាវ៉ៃ ហើយនៅរដ្ឋអាឡាស្កាវិញគឺមានភាសាអង់គ្លេសនិងភាសាអន្តោគ្រាមចំនួន ២០ ទៀតភាសាអាហ្កនឃ្វាន, ភាសាឆេរ៉ូគី និងភាសាហ្ស៊ូជាដើមគឺជាភាសាផ្លូវការនៅក្នុងទឹកដីដើមនៃម្ចាស់ស្រុកក្នុងប្រទេស។ ភាសាបារាំងគឺជាភាសា de facto, និងជាភាសាឥតផ្លូវការនៅក្នុងរដ្ឋមេន និងល្វីហ្ស៊ីណា, ខណៈរដ្ឋញូវម៉ិកស៊ិកូ បានតាងភាសាអេស្ប៉ាញជាភាសាពិសេសមួយ។ In five territories, English as well as one or more indigenous languages are official: Spanish in Puerto Rico, Samoan in American Samoa, Chamorro in both Guam and the Northern Mariana Islands. Carolinian is also an official language in the Northern Mariana Islands.[៥][៦]
  2. Cite error: Invalid <ref> tag; no text was provided for refs named pop
  3. Cite error: Invalid <ref> tag; no text was provided for refs named time
  4. Cite error: Invalid <ref> tag; no text was provided for refs named drive

ឯកសារយោង[កែប្រែ]

  1. ទំព័រគំរូ:Cite act
  2. Kidder & Oppenheim 2007, p. 91.
  3. "uscode.house.gov" Public Law 105-225 uscode.house.gov August 12, 1999 pp. 112 Stat. 1263 ដកស្រង់នៅថ្ងៃ September 10, 2017 Section 304. "The composition by John Philip Sousa entitled 'The Stars and Stripes Forever' is the national march."
  4. Cite error: Invalid <ref> tag; no text was provided for refs named de facto Motto
  5. Cobarrubias 1983, p. 195.
  6. García 2011, p. 167.
  7. ៧,០ ៧,១ "U.S. Census Bureau QuickFacts: United States" United States Census ដកស្រង់នៅថ្ងៃ January 21, 2020
  8. "Surface water and surface water change" Organisation for Economic Co-operation and Development (OECD) ដកស្រង់នៅថ្ងៃ 2020-10-11
  9. "Annual Estimates of the Resident Population: April 1, 2010 to July 1, 2016" United States Census បណ្ណសារចម្លងពីខ្លឹមសារដើមនៅFebruary 14, 2020 ដកស្រង់នៅថ្ងៃ July 25, 2017 Unknown parameter |url-status= ignored (ជំនួយ) The 2016 estimate is as of July 1, 2016. The 2010 census is as of April 1, 2010.
  10. ១០,០ ១០,១ ១០,២ ១០,៣ "World Economic Outlook Database, October 2020" IMF.org International Monetary Fund ដកស្រង់នៅថ្ងៃ March 30, 2020
  11. "Income inequality in America is the highest it's been since Census Bureau started tracking it, data shows" www.washingtonpost.com The Washington Post ដកស្រង់នៅថ្ងៃ July 27, 2020
  12. "Human Development Report 2020: The Next Frontier: Human Development and the Anthropocene" (PDF) (អង់គ្លេស) United Nations Development Programme December 15, 2020 ដកស្រង់នៅថ្ងៃ December 15, 2020