អ្នកប្រើប្រាស់:ចាន់វត្តី
ភូមិព្រៃព្រូស
[កែប្រែ]
ភូមិព្រៃព្រូស គឺជាភូមិមួយដែលស្ថិតនៅ នៅឃុំព្រៃក្រឹសស្រុកកំពង់ត្រាច ខេត្តកំពត ។ ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃប្រទេសកម្ពុជា។ ភូមិនេះមានមនុស្សរស់នៅយ៉ាងច្រើនកុះករព្រោះភូមិនេះវាជិតនឹងប្រទេសវៀតណាម។ ប្រជាជនក្នុងភូមិនេះតែងតែប្រកបរបរលក់ដូរ បើអាជីវកម្មទិញស្រូវពីអ្នកនៅក្នុងភូមិ នឹងអ្នកខ្លះទៀតធ្វើស្រែចំការ ព្រោះនៅក្នុងភូមិនេះប្រជាពលរដ្ឋអាចធ្វើស្រែក្នុងមួយឆ្នាំបីដងព្រោះពួកគាត់បាននាំគ្នាធ្វើស្រែប្រាំងជារៀងរាល់ឆ្នាំ។នឹងមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាក់ស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេស នឹងមួយចំនួនទៀតទៅធ្វើជាកម្មកររោងចក្រកាត់ដេរ រោងចក្រស្បែកជើង និង រោងចក្រមួយចំនួនទៀត។ នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា ដើមត្នោត ល្ហុង ស្វាយ ត្របែក ចេក ដំឡូង អំពៅ -ល-។ទោះបីជាភូមិព្រៃព្រូសនេះស្ងាត់បន្ដិចក៏ដោយតែខ្ញុំពេញចិត្តនឹងការរស់នៅបែបនេះណាស់ព្រោះប្រជាជននៅក្នុងភូមិចេះស្រលាញ់រាប់អានគ្នា ចេះជួយទុក្ខធុរ:គ្នាទៅវិញទៅមក។
ការអប់់រំ
[កែប្រែ]
ចំពោះវិស័យអប់រំក្នុងភូមិព្រៃព្រូសមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង គ្រូសារ អោយការរីនចម្រើន។
សន្តិសុខ
[កែប្រែ]ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញនៅក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ គ្នានការជួរដូរក្រឿងញៀនគ្នានក្មេងទំនើងដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។
តំបន់ទេសចរណ៏
[កែប្រែ] មានកន្លែងទេសចរណ៍ដែលគូរអោយចាប់អារម្មណ៍គឺស្ពានវៀតណាម ស្ពាននោះមានទំហំធំណាស់ ។ទីនោះជាកន្លែងដែលគេនិយមចូលចិត្តមកលេងកំសាន្ដ ព្រោះកន្លែងទេសចរណ៍នោះវាស្ថិតនៅជិតនឹងព្រំប្រទល់វៀតណាមផងដែរនិងមានតំបន់ទេសចរណ៍មួយកន្លែងទៀតនោះគឺភ្នំកំពង់ត្រាចជាភ្នំមួយដែលមានទីតាំងនៅស្រុកកំពង់ត្រាចបច្ចុប្បន្នប្រែក្លាយជារមណីយដ្ឌាន ដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដែលគួឱ្យចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាចហើយក៍បានដិងឮគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយនៅក្នុងរ៉ូងភ្នំកំពង់ត្រាចនេះ មានរូមចម្លាក់ និង សិលាចរិកផ្សេងៗ ដូចជា៖ មានស្រែមួយរយ រូបចំលាក់ សត្វអណ្តើក និងជើងរបស់មេទ័ពម្ខាង ដែលបានជាប់ទើរនៅក្នុងរ៉ូងនោះហើយមានសំឡេងសត្វយំនិងហើយនៅពីខាងកើតភ្នំនេះមានល្អាងមួយដែលគេនាំគ្នាហៅថាល្អាងព្រះអាទិត្យ ទីនោះជាកន្លែងដែលគេចូលចិត្តមកលេងព្រះវាមានទឹកសំរាប់លេង ហើយទឹកនោះត្រជាក់ណាស់និងទឹកថ្លាមើលឃើញបាត នោះជាការទាក់ទាញភ្ញៀវទេសចរណ៍។ ហើយគេក៍សង្ឃឹមថា ភ្នំកំពង់ត្រច គឺជាកន្លែងដែលមានប្រជាប្រិយភាពសម្រាប់ភ្ញៀវទាំងអស់គ្នា។
រមណីយដ្ឋានភ្នំកំពង់ត្រាច ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ស្ថិតក្នុងទឹកដីខេត្តកំពត ភូមិឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដោយអ្នកខ្លះហៅ “ភ្នំកំពង់ត្រាច” ឯខ្លះទៀតហៅ “ភ្នំបាក់” ដែលនៅកណ្តាលភ្នំមានបរិវេណវាលល្ហល្ហេវ ជាទីស្ថានពោរពេញដោយភាពសុខដុមគ្មានពីរ បើយើងចោលភ្នែកសម្លឹងទៅលើនឹង ឃើញផ្ទៃមេឃគ្របជិតបង្កើយជារង្វង់មូល អាស្រ័យតាមរាងរៅនៃចន្លោះផ្ទាំងថ្មបាញ់ចេញពីបាតភ្នំនោះ។ ប្រសិនបើងាកមកខាងមុខផ្លូវចូលទៅក្នុងភ្នំវិញ មានវត្តមួយឈ្មោះថា វត្តគិរីសីលា ដែលតាជីយាយជី និងព្រះសង្ឃកំពុងគង់នៅដូចបណ្តាទីអារាមដទៃៗទៀតដែរ។ ក្នុងភ្នំមានល្អាងជាច្រើនព័ទ្ធជុំវិញទីវាលមួយ ដែលទទួលពន្លឺព្រះអាទិត្យដ៏ភ្លឺចិញ្ចាច ហើយពេលភ្ញៀវទាំងឡាយងើបសម្លឹងមើលទៅលើឃើញផ្ទៃមេឃនៅកៀកបង្កើយ គ្របពីលើរាងជារង្វង់មូលដូចខ្ទះ ដែលធ្វើឱ្យអារម្មណ៍ហាក់នៅទីស្ថានមួយ ពោរពេញដោយភាពសុខដុមគ្មានពីរ។ នៅតាមល្អាងនីមួយៗមានសំណាកជារូប ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលរូប និងឧបករណ៍ទាំងនោះពេលភ្ញៀវចូលទស្សនានឹងមានមគ្គុទេសក៍ ពន្យល់ប្រាប់តាមលំដាប់លំដោយយ៉ាងស្ទាត់ជំនាញ។ ដូច្នេះ ក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ ត្រូវជួយថែរក្សាភ្នំកំពង់ត្រាច ឱ្យនៅបានគង់វង្សយូរអង្វេង ដើម្បីសម្រស់ធម្មជាតិភ្នំររៀងរហូតតទៅ៕
ការអភិវឌ្ឍណ៍
[កែប្រែ]
ផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១០គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១៣នេះ ចាប់ពីព្រំប្រទល់ប្ររទេសវៀតណាម រហូតមកដល់ មកដល់ផ្លូវបំបែកនៃស្រុកកំពង់ត្រាច។ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះផ្ទះរបស់ប្រជាជន ប៉ុន្ដែដំណោះស្រាយជាច្រើន ត្រូវបានសំរួល ហើយការកសាងចាប់ធ្វើបន្ដ។ គំរោងកសាងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមានមានរីករាយណាស់។
វិស័យសុខាភិបាល
[កែប្រែ]ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។
ឈ្មោះសាលា | ឈ្មោះសិស្ស | ភេទ | ឆ្នាំ |
---|---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | សុខ ចាន់វត្តី | ស្រី | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ស៊ុន សុវណ្ណដាវី | ស្រី | ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ចន ដាលីន | ស្រី | ឆ្នាំទី១ |