កំពង់តែអុង

ពីវិគីភីឌា

កំពង់តែអុង ជាតំបន់កំពុងទឹកដែលអុងយួន បញ្ជាបាវបំរើ និងពលរេ អោយទៅដងទឹកនៅឯងកំពង់នេះយកមកដាំតែ អោយខ្លួនផឹក។ មកពីពាក្យ

  • កំពង់ ជាទីន្លែងចុះងូតទឹក ដងទឹក ឆ្លងទឺក។
  • តែអុង ជាតែរបស់អុងយួន ដែលវាបញ្ជាអោយដាំលើក្បាលខ្មែរ។

ប្រវត្តិ:រឿងកំពប់តែអុង នៅ​គ.ស ១៨១៥ អ្នក​ម្នាង​ក្រ​ចាប់ មាន​បុត្រី​នាម​អង្គ​ម៉ី​។ នៅ​ឆ្នាំ​ដដែល​ ស្ដេច​យួន​ទ្រង់​ចាត់​អោយ​សង់​បន្ទាយ​នៅ​មាត់​ជ្រូក និង​ជីក​ព្រែក​ពីរ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម៖ - ព្រែក​មួយ​ហៅ​ថា ព្រែក​វិញ​តេ មាន​ប្រ​វែង ៥៣គ.ម ត្រូវ​ត​ភ្ជាប់​ពី​មាត់​ជ្រូក​ទៅ​នឹង​សមុទ្រ​នៅ​តំបន់​ពាម។ - ព្រែក​មួយ​ទៀត ហៅ​ថា វិញ​អាន ប្រ​វែង ១៤​គ.ម ទទឹង​២៤​ម ត​ភ្ជាប់​ទន្លេ​ធំ​នឹង​ទន្លេ​បា​សាក់​។

រាជ​ពង្សា​វតារ​ខ្មែរ​បាន​បញ្ជាក់​ថា ក្នុង​ការ​ជីក​ព្រែក​ទាំង​ពីរ​ខាង​លើ​នេះ ប្រជា​រាស្រ្ដ​ខ្មែរ​ត្រូវ​គេ​កែន​ទៅ ហើយ​ត្រូវ​យួន​ធ្វើ​បាប​គ្មាន​ត្រា​ប្រណី​ដល់​តិច​តួច​សោះ​ឡើយ​។ រឿង​កំពប់​តែ​អុង ដែល​យួន​វា​យក​ខ្មែរ​កប់​ទាំង​រស់​យក​ក្បាល ធ្វើ​ជើង​ក្រាន​ដាំ​តែ បាន​កើត​ឡើង​នៅ​សម័យ​នោះ​អែង​។ ឯក​សារ​ខ្មែរ​មួយ​ទៀត​បាន​សរ​សេរ​ទាក់​ទង​នឹង​រឿង​នេះ​ដែរ​ថា ក្ដី​លំបាក​វេទ​នា​របស់​ខ្មែរ ជា​គូលី​កំណែន​នេះ​ប្រៀប​បាន​នឹង​ឋាន​នរក​។ មួយ​ថ្ងៃ​ៗ ធ្វើ​ការ​តាំង​ពី​ព្រលឹម​ទល់​ព្រលប់ អិត​មាន​សំរាក​ឡើយ ទឹក​សំរាប់​ផឹក​មាន​ក្លិន​លាមក បាយ​ស៊ី​ទៅ​ហើម​ពោះ បណ្ដាល​អោយ​កើត​រោគ យួន​វាយ​សំពង​ថែម​ទៀត​ ដោយ​ចោទ​ថា​ខ្មែរ​ខ្ជិល ខ្មែរ​ធ្វើ​ពុត ខ្មែរ​យឺត​។ នៅ​ពេល​ដែល​យួន​បើក​ទឹក​បង្ហូរ​ចូល​ព្រែក យួន​អិត​ប្រាប់​ខ្មែរ​ទេ បណ្ដាល​អោយ​កម្ម​ករ​កំណែន​ខ្មែរ​ ដែល​រត់​មិន​ទាន់​លិច​លង់​ក្នុង​ព្រែក​ស្លាប់​ជា​ច្រើន​។ ចំពោះ​អំពើ​ព្រៃ​ផ្សៃ អមនុស្ស​ធម៌​របស់​យួន ព្រះ​អង្គ​ចន្ទ​អិត​បាន​ត​វ៉ា​ឡើយ មាន​តែ​មន្រ្ដី​ម្នាក់​បាន​ចេញ​មុខ​ការ​ពារ​។ យួន​ដឹង​ក៏​ចាប់​មន្រ្ដី​នោះ​ទៅ​សំលាប់​ចោល​។ ក្រៅ​ពី​កេណ្ឌ​ខ្មែរ​អោយ​ទៅ​ជីក​ព្រែក យួន​នៅ​បាន​បង្ខំ​ខ្មែរ​អោយ​កាប់​ព្រៃ​ឈើ អោយ​គេ​ថែម​ទៀត​។ ដំបូង​គេ​ប្រើ​គោ​ក្របី​រទេះ​សំរាប់​អូស​ឈើ តែ​ដល់​សត្វ​ស្លាប់​អស់​ទៅ​ដោយ​កាប់​ឈើ​ច្រើន​ពេក គេ​ក៏​ប្រើ​មនុស្ស​អោយ​អូស​វិញ​។ អំពើ​អ​មនុស្ស​ធម៌​នេះ​បណ្ដាល​អោយ​ប្រជា​រាស្រ្ដ​ខ្មែរ ព្រះ​សង្ឃ​ខ្មែរ​ទ្រាំ​ពុំ​បាន ក៏​នាំ​គ្នា​កាប់​សំលាប់​យួន​អស់​ជា​ច្រើន​។ តែ​យួន​សង​សឹក​ខ្មែរ​វិញ​យ៉ាង​សាហាវ​បំផុត​(១៨)។

នៅគ.ស.១៨២០ មាន​ភិក្ខុ​មួយ​អង្គ​នាម​កែ​គង់ បួស​នៅ​វត្ដ​សំបួរ​ក្នុង​ខេត្ដ​ភ្នំ​ពេញ​បាន​តាំង​ខ្លួន​ជា​អ្នក​សិល្ប៍​ភូ​វិសេស​ ទៅ​បញ្ចុះ​បញ្ចូល​អស់​រាស្រ្ដ​នៅ​ខេត្ដ​បាភ្នំ រួច​ទៅ​រួប​រួម នឹង​សម្ដេច​ចៅ​ពញា​តី ឧក​ញ៉ា​នរេន្ទ​គល់ និង នាយ​កែ​ព្រា​លន លើក​ទ័ព​ទៅ​កាប់​សំលាប់​យួន​អស់​ជា​ច្រើន​។ ពេល​នោះ​អុង​តាគុន​ លេ​វ៉ាន់​យៀក នៅ​ព្រៃនគរ​ប្រើ​អោយ​នាំ​ពល ៣០០​នាក់​លើក​ដល់​ភ្នំ​ពេញ ហើយ​បង្ហួស​ទៅ​បោះ​ទ័ព​នៅ​កោះ​សូទិន ទើប​សម្ដេច​ព្រះ​ឧទ័យ​រាជា ទ្រង់​បញ្ជា​អោយ​លើក​ទ័ព​ទៅ​ជា​បន្ថែម ហើយ​ចាប់​ភិក្ខុ​កែ​គង់ យក​ទៅ​សំលាប់​។ ចំណែក​អែ​សម្ដេច​ចៅ​ពញាតី ឧក​ញ៉ា​នរេន្ទ​គល់ នាយ​កែ​ព្រាលន ត្រូវ​ចាប់​បាន​បញ្ជូន​ទៅ​ព្រៃន​គរ ហើយ​ក្រោយ​មក​ត្រូវ​ប្រហារ​ជីវិត​បង់​ដែរ​។ រាជ​ពង្សា​វតារ​បាន​បញ្ជាក់​ថា ឧប្បត្ដិ​ហេតុ​នេះ កើត​មក​ពី​ការ​វិវាទរ​វាង​នាម៉ឺន​ខ្មែរ និង​នាម៉ឺន​យួន​។

នៅគ.ស១៨២១ ម្នាង​ម្នាក់​នៃ​អង្គ​ដួង បាន​ប្រសូត​បុត្រី​នាម​មុំ​។ នៅ​ឆ្នាំ​ក្រោយ​អ្នក​ម្នាង​យស របស់​អង្គ​ចន្ទ​មាន​បុត្រី​នាម​អង្គ​ពៅ​។ នៅ​គ.ស ១៨២៩ អ្នក​ម្នាង​ប៉ែន (ប្អូន​អ្នក​ម្នាង​ក្រចាប់) មាន​បុត្រី​នាម​អង្គ​ស្ងួន​។ នៅ​គ.ស ១៨៣២ សៀម​លើក​ទ័ព​មក​តាម​ផ្លូវ​បាត់​តំបង ពោធិ​សាត់ ហើយ​មក​រហូត​ដល់​កំពង់​ឆ្នាំង​។ ទ័ព​ខ្មែរ​ស្ថិត​នៅ​ក្រោម​បញ្ជា​ការ​ចក្រី ឡុង បាន​ប្រយុទ្ធ​ជា​មួយ​ទ័ព​សៀម​នៅ​បឹង​ពោធិ តែ​នៅ​ទី​បំផុត​ខ្មែរ​ទន់​ដៃ​ជាង​ បាក់​ទ័ព​ហើយ​ចក្រី ឡុង ក៏​ភៀស​ទៅ​នៅ​ខេត្ដ​បាភ្នំ​។ បរាជ័យ​លើក​នេះ​ជា​ហេតុ​បណ្ដាល​អោយ​ព្រះ​ឧទ័យ​រាជា​អង្គ​ចន្ទ ភៀស​ទៅ​ស្រុក​ក្រោម​ម្ដង​ទៀត ហើយ​ទៅ​គង់​នៅ​លង់​ហោរ​។ ទ័ព​សៀម​ដែល​មាន​ ពញាបឌិន​តេជោ ជា​មេ​បញ្ជា​ការ​បាន​នាំ​ព្រះ​អង្គ​អិម​មហា​ឧប​រាជ និង ព្រះ​អង្គ​ដួង មក​ទុក​អោយ​គង់​នៅ​ភ្នំពេញ ហើយ​លើក​ទ័ព​បង្ហួស​ទៅ​ប្រយុទ្ធ​ជា​មួយ​យួន​នៅ​មាត់​ជ្រូក វាយ​ឈ្នះ​យក​បាន​បន្ទាយ​នេះ​។

នៅ​ពេល​នោះ​ឧក​ញ៉ា​ចក្រី ឡុង ដែល​បាន​ភៀស​ទៅ​បាភ្នំ​នោះ បាន​ទៅ​កែន​ទ័ព ហើយ​វាយ​ឈ្នះ​ទ័ព​សៀម​ដែល​ឆ្លង​ទៅ​ត្រើយ​ខាង​កើត​។ ចំណែក​ពញា​បឌិន​តេជោ​ ដែល​វាយ​ឈ្នះ​យួន​នៅ​មាត់​ជ្រូក​នោះ បាន​ជំរុល​រហូត​ដល់​លង់​ហោរ តែ​ត្រូវ​ទទួល​បរា​ជ័យ ក្នុង​ចំបាំង​ជើង​ទឹក​ជា​មួយ​យួន​។ សៀម​លើក​ទ័ព​ថយ​ទៅ​វិញ​អស់​។ លុះ​ទ្រង់​ជ្រាប​ដំណឹង​នេះ ព្រះ​អង្គ​អិម និង​ព្រះ​អង្គ​ដួង​ក៏​ភៀស​ទាំង​ពីរ​អង្គ​ទៅ​ខេត្ដ​បាត់​ដំបង​។ លុះ​សៀម​ដក​ទ័ព​ថយ​ទៅ​វិញ​អស់ ហើយ​យួន​នាំ​ព្រះ​ឧទ័យ​រាជា​អង្គ​ចន្ទ​ត្រលប់​មក​សោយ​រាជ្យ​នៅ​ភ្នំ​ពេញ​វិញ​។ ចក្រី​ឡុង​ត្រូវ​បាន​តាំង​ជា​នាយក​រដ្ឋ​មន្រ្ដី​។ យួន​បាន​សង់​បន្ទាយ​អាណ្ណាម​នៅ​ជិត​ក្រុង​ភ្នំពេញ ហើយ​ចាត់​មេ​ទ័ព​ឈ្មោះ​ទ្រឿង​មិញ​យ៉ាង និង​មន្រ្ដី​ឈ្មោះ​លេ​ដាយ គឿង អោយ​ឈរ​ត្រួត​ត្រា​ប្រ​ទេស​ខ្មែរ​។ ព្រះ​ឧទ័យ​រាជា​អង្គ​ចន្ទ ទ្រង់​សោយ​ទី​វង្គត​នៅ គ.ស ១៨៣៤ ដោយ​រោគ​រាគ​ក្នុង​ព្រះ​ជន្ម​៤៤​ព្រះ​វស្សា​។