ក្លឹបបាល់ទាត់បារសេឡូណា

ពីវិគីភីឌា
បារសេឡូណា
ឯកសារ:FCB.svg
ឈ្មោះពេញFutbol Club Barcelona
រហ័សនាមL'equip blaugrana (ក្រុម)
Culers or Culés (supporters)
Blaugranes or Azulgranas (supporters)
បង្កើតឡើងNovember 29, 1899 (1899-11-29) (124 years ago)
as Foot-Ball Club Barcelona
ទីលានខេមនូ (Camp Nou), បារសេឡូណា
សមត្ថភាព៩៩៣៥៤[១]
នាយកJoan laporta
អ្នកគ្រប់គ្រងErnesto Valverde
សម្ព័ន្ធលីកឡា លីហ្គា
២០១០–២០១១1st
គេហទំព័រClub website
Current season

ក្លិប​បាល់​ទាត់​បារសេឡូណា (FC Barcelona) ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បារសេឡូណា (Barcelona) និង បារសា (Barça)។ បារសេឡូណា​ជា​ក្លិប​បាល់ទាត់​អេស្ប៉ាញ​មួយ​មាន​មូលដ្ឋាន​នៅ​ក្រុង​បារសេឡូណា​។ ក្លិប​បារសេឡូណា​លេង​នៅ​ក្នុង​ឡា លីហ្គា ដែល​ជា​លីក (League) កំពូល​របស់​អេស្ប៉ាញ ហើយ​ជា​ក្លិប​មួយ​ក្នុង​ចំណោម​ក្លិប​បី​​ដែល​មិន​ដែល​ធ្លាក់​ចេញ​ពី​លីក​កំពូល​នេះ ដែល​ក្លិប​ពីរ​ទៀត​គឺ​អាតឺឡិតិកប៊ីបាវ (Athletic Bilbao) និង រៀលម៉ាឌ្រីដ (Real Madrid )។បច្ចុប្បន្ន​ក្លិប​នេះ​ជា​ក្លិប​ជើងឯក​នៅ​អេស្ប៉ាញ​និង​នៅ​អ៊ឺរ៉ុប។

ក្លិប​បាល់ទាត់​បារសេឡូណា​ជា​ក្លិបបាល់ទាត់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៨៩៩ ដោយ​ក្រុម​កីឡាករ​បាល់​ទាត់ជនជាតិ​ស្វីស អង់គ្លេស និង អេស្ប៉ាញ ដែល​នៅ​ពេល​នោះ​ក្រោម​ការ​ដឹកនាំ​របស់​លោក ចូន ហ្គាមប៉េ Joan Gamper ក្លិប​នេះ​បាន​ក្លាយ​ជា​និមិត្តសញ្ញា​នៃ​វប្បធម៌​កាតាឡាន និង កាតាឡាននិយម និង មាន​បាវចនា "Més que un club" (ភាសាអង់គ្លេស: More than a club ភាសាខ្មែរ:លើស​ពី​មួយ​ក្លិប)។ ភ្លេង​ផ្លូវការ​របស់​បារសា​គឺ "កាន់ដឺបារសា" (Cant del Barça) និពន្ធ​ដោយ Jaume Picas និង Josep Maria Espinàs ។ ខុស​ពី​ក្លិប​ជា​ច្រើន​ទៀត អ្នក​គាំ​ទ្រ​របស់​ក្លិប​ជា​ម្ចាស់​និង​​ជា​អ្នក​ធ្វើ​ឲ្យ​ក្លិប​មាន​ដំណើរការ។ ក្លិប​នេះ​ជា​ក្លិប​មាន​ជាង​គេ​លំដាប់​ទី២​គិត​តាម​កំរិត​ប្រាក់​ចំណូល ដែល​ទទួល​បាន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ ៣៩៨លានអឺរ៉ូ ។ ក្លិប​ដែល​រក្សា​តំណែង​លំដាប់​លេខ១ ខាង​ប្រាក់​ចំណូល​គឺ​ក្លិប​រៀលម៉ាឌ្រីដ ជា​ក្លិប​ដៃ​គូរ​ប្រជៃង​របស់ក្លិប​បារសេឡូណា ដែល​ការ​ប្រគួត​របស់​ក្លិប​ទាំង​ពីរ​ត្រូវ​បាន​គេ​ហៅ​ថា​អែលក្លាស៊ីកូ (El Clásico)។

ក្លិប​បារសេឡូណា​ជា​ក្លិប​ទី​២​ដែល​ទទួល​ជោគជ័យ​បំផុត​ក្នុង​ពិភព​បាល់ទាត់​អេស្ប៉ាញ ដោយ​ក្លិប​បាន​ឈ្នះ​ពានឡា លីហ្គា​ចំនួន២១ ពាន​​ខាប់​អេស្ប៉ាញ (Copa del Rey គុប៉ាដឺរ៉េ)​ចំនួន​២៥ ខាប់​កំពូល​អេស្ប៉ាញ (Spanish Super Cups) ចំនួន៩ និង លីក​ខាប់(Copa de la Liga គុប៉ាដឺឡា លីងហ្គា)ចំនួន២ ។ បារសេឡូណា​គឺ​ក្លិប​មួយ​ដែល​ទទួល​ជោគជ័យ​ច្រើន​អ៊ឺរ៉ុប ដោយ​បាន​ឈ្នះ​ពាន UEFA ចំនួន១១ [២]។ វា​ជា​ក្លិប​តែ​មួយ​គត់​នៅ​អ៊ឺរ៉ុប​ដែល​បាន​លេង​ក្នុង​​កម្មវិធី​បាល់​ទាត់​អ៊ឺរ៉ុប​​រាល់​​រដូវកាល​​ចាប់​​តាំង​​ពី​​ឆ្នាំ​​១៩៩៥​។ នៅ​​ឆ្នាំ​​២០០៩ បារសេឡូណា​​បាន​​ក្លាយ​​ជា​​ក្លិប​​ដំបូង​​គេ​បង្អស់​​ក្នុង​​ប្រទេស​​អេស្ប៉ាញ​​ដែល​បាន​​ឈ្នះ​ពាន​​បី​​រួម​មាន​ ឡា លីហ្គា គុប៉ាដឺរ៉េ និង ឆែមពានលីក។ នៅ​ក្នុង​​ឆ្នាំ​នេះ​ដែរ ក្លិប​បារសេឡូណា​ក៏​បាន​ក្លាយ​ជា​ក្លិប​បាល់ទាត់​ដំបូង​បង្អស់​ដែល​បាន​ឈ្នះ​ពាន់​រង្វាន់​ចំនួន៦​ក្នុង​ចំណោម​៦ក្នុង​ឆ្នាំ​តែ​មួយ ដែល​ពាន់​បី​ផ្សេង​ទៀត​រួម​មាន ស៊ុពឺខាប់អេស្ប៉ាញ (Spanish Super Cup), UEFA ស៊ុពឺខាប់ (UEFA Super Cup) និង ហ្វីហ្វាក្លិបវើរដ៏ខាប់ (FIFA Club World Cup)។

ប្រវត្តិ[កែប្រែ]

កំណើតក្លិប (១៨៩៩ - ១៩២២)[កែប្រែ]

នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ១៨៩៩ Hans Kamper បាន​ដាក់​ការផ្សាយពាណិជ្ជកម្ម​នៅក្នុង Los Deportes ដោយ​បាន​ប្រកាស​ពី​បំណង​ចង់​បង្កើត​ក្លិប​បាល់ទាត់​មួយ ហើយ​ក៏​ទទួល​បាន​ការឆ្លើយ​តប​ជា​វិជ្ជមាន​នៅ​ក្នុង​កិច្ចប្រជុំ​នៅ Gimnasio Solé នៅ​ថ្ងៃទី២៩ ខែវិច្ឆិកា។ កីឡាករ​ចំនួន​១១នាក់​បាន​ចូលរួម រួមមាន​កីឡាករ Walter Wild (ប្រធាន​ក្លិប​ដំបូងគេ), Lluís d'Ossó, Bartomeu Terradas, Otto Kunzle, Otto Maier, Enric Ducal, Pere Cabot, Carles Pujol, Josep Llobet, John Parsons, និង William Parsons ហើយ​នៅ​ពេល​នោះ​ក្លិប​បាល់ទាត់​ក៏​បាន​ចាប់កំណើត[៣]

ក្លិប​បារសេឡូណា​បាន​ផ្តើម​ប្រកប​ដោយ​ជោគជ័យ​នៅ​ក្នុង​តំបន់​និង​ពាន​រង្វាន់​ជាតិ​ គឺ​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​កាតាឡាន និង គុប៉ាដឺរ៉េ (ពានរង្វាន់​ព្រះមហាក្សត្រ) ។ នៅ​ឆ្នាំ​១៩០២ ក្លិប​នេះ​បាន​ឈ្នះ​ពាន​ដំបូង​គឺពាន់​គុប៉ា​ម់ាកាយា (ពានរង្វាន់​បាល់ទាត់​កាតាឡាន) និង នៅ​ឆ្នាំ​នេះ​ដែរបាន​ចូលរួម​ការប្រកួត​គុប៉ាដឺរ៉េ​ដំបូងដោយលទ្ធផល​ចាញ់​ក្លិបអាតឺឡិតិកប៊ីបាវ (Athletic Bilbao) ១–២ នៅ​វគ្គ​ផ្ដាច់ព្រាត់[៤]។ លោក​ ចូន ហ្គាមប៉េ (Joan Gamper) បាន​ក្លាយ​ជា​ប្រធាន​នៅ​ឆ្នាំ​១៩០៨ ហើយ​នេះ​ក៏​បាន​ជួប​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​មិន​បាន​ឈ្នះ​ពាន់រង្វាន់​អ្វីសោះ​ចាប់​តាំង​ពីឈ្នះ​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​កាតាឡាន​នៅ​ឆ្នាំ​១៩០៥។ លោក​ចូន ហ្គាមប៉េ បាន​ចំណាយ​ពេល២៥​ឆ្នាំ​ជាប្រធាន​ក្លិប ហើយ​ស្នាដៃ​ចំបង​មួយរបស់​គឺ​ធ្វើឲ្យ​បារសា​មាន​ស្តាត​ផ្ទាល់​ខ្លួននិងធ្វើឲ្យ​មាន​ស្ថេរភាព​ប្រាក់ចំណូល [៥]

នៅថ្ងៃទី១៤ ខែ​មិនា ឆ្នាំ១៩០៩ ក្រុមនេះ​បាន​ផ្លាស់ទៅ​ខាមដឺឡា អ៊ិនឌុស្ទ្រា Camp de la Indústria ដែល​ជា​ស្តាត​ធំ​អាច​ផ្ទុក​មនុស្ស​បាន​រហូត​ដល់​៨០០០នាក់។ ពីឆ្នាំ១៩១០ ដល់ ១៩១៤ បារសេឡូណា​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ [[:en:[Pyrenees Cup|Pyrenees Cup]] ដែល​ការ​ប្រកួត​នេះ​មាន​ក្រុមល្បីមក​ពី​ឡង់ឌក (Languedoc) , មីឌី (Midi), អាគីតែន (Aquitaine (ប្រទេស​បារាំង​ភាគ​ខាងត្បូង), តំបន់បាស (:Basque Country) និង​កាតាឡាន។ នៅ​ពេល​នោះ ការប្រកួត​ត្រូវបាន​គេ​ចាត់​ជា​ការប្រួត​ដ៏​អស្ចារ្យបំផុត​ដែលបើក​ទូលាយ​ដើម្បី​ឲ្យមាន​អ្នក​មកចូល​ប្រកួត[៦][៧] ។ ក្នុង​កំឡុងពេល​នោះ​ដែរ ក្លិប​បារសេឡូណា​បាន​ប្តូរភាសាផ្លូវ​របស់ខ្លួន​បីកាស្ទីលីទៅភាសាកាតាឡាន និង​វិវត្តន៍បន្តិចម្ដងៗ​ទៅជា​និមិត្តសញ្ញា​ដ៏​សំខាន់នៃ​ជនជាតិកាតាឡាន។ ចំពោះ​អ្នក​គាំទ្រ​ជា​ច្រើន ការ​គាំទ្រ​ក្លិប​មិន​សូវ​មាន​អ្វី​ធ្វើ​ច្រើន​ទេតែ​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​រួម​របស់​ក្លិប[៨]

លោក​ហ្គាមប៉េ​បានធ្វើ​យុទ្ធនាការ​ដើម្បី​ជ្រើសរើស​សមាជិក​ថ្មីៗ​ឲ្យ​បាន​ច្រើន​ និង​ត្រឹម​ឆ្នាំ​១៩២២​ក្លិប​កើន​សមាជិក​ជាង​២០០០០នាក់ និង​អាច​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្លិប​ដើម្បី​កសាង​ពហុកិឡដ្ឋាន​ថ្មី​ឈ្មោះកាមដឺឡេកត (Camp de Les Corts) ដែល​បាន​ដាក់​ឲ្យ​ប្រើ​នៅ​ឆ្នាំ​ដដែល​នេះ[៩] ។ ពហុកីឡដ្ឋាន​នេះ​អាច​ផ្ទុក​មនុស្ស​បាន​រហូតដល់២២០០០នាក់ ក្រោយ​មក​វា​ត្រូវ​ពង្រីករហូតដល់​៦០០០០កៅអី[១០]Jack Greenwell ត្រូវ​បានជ្រើសរើស​ជា​អ្នកចាត់ការពេញម៉ោង ហើយរាសីរបស់ក្លិប​ក៏កាន់តែ​ប្រសើរឡើង​នៅ​លើ​ទីលាន​ប្រកួត។ ក្នុង​កំឡុង​សម័យកាល​របស់​លោក​ហ្គាមប៉េ​បារសេឡូណា​បាន​ឈ្នះពានកាតាឡាន​ចំនួន១១ ពានគុប៉ាដឺរ៉េចំនួន៦ និង ពានខាប់ពីរ៉េនីស (Pyrenees Cups)ចំនួន៤ ដែលជា​សម័យ​មាន​ដំបូង​សម្រាប់​ក្លិប​បារសេឡូណា[៤][៥]


ឯកសារ​យោង[កែប្រែ]

  1. "Information". FC Barcelona. Archived from the original on 12 កុម្ភៈ 2012. Retrieved 27 November 2010.
  2. "Football Europe: FC Barcelona". Union of European Football Associations (UEFA). Archived from the original on 3 មិថុនា 2010. Retrieved 4 May 2009.
  3. Ball, Phil p. 89
  4. ៤,០ ៤,១ Carnicero, José Vicente Tejedor (21 May 2010). "Spain – List of Cup Finals". Rec.Sport.Soccer Statistics Foundation (RSSSF). Retrieved 9 March 2010.
  5. ៥,០ ៥,១ "History part I". FC Barcelona. Archived from the original on 2 កក្កដា 2009. Retrieved 11 March 2010.
  6. Murray, Bill; Murray, William J. p. 30.
  7. Ferrer , Carles Lozano (19 June 2001). "Coupe des Pyrenées – Copa de los Pirineos". Rec.Sport.Soccer Statistics Foundation (RSSSF). Retrieved 12 June 2010.
  8. Spaaij, Ramón. p. 279.
  9. Cite error: Invalid <ref> tag; no text was provided for refs named Arnaud103
  10. "History part II". FC Barcelona. Archived from the original on 30 ឧសភា 2012. Retrieved 11 March 2010.

អានបន្ថែម[កែប្រែ]

ភាពយន្ត[កែប្រែ]

  • Jordi Feliú, Barça, 75 años de historia del Fútbol Club Barcelona, 1974.

តំណភ្ជាប់ក្រៅ[កែប្រែ]