ខេត្តសុខោទ័យ

ពីវិគីភីឌា
សុខោទ័យ
สุโขทัย
ចង្វាត
[[File:
|250px|none|alt=|ពីឆ្វេងទៅស្តាំពីលើចុះក្រោម : វត្តមហាធាតុ, វត្តស្រីជុំ, វត្តចេតិយចិតថែវ, វិមានពុកឃុនរាមកំហែងមហារាជ, វត្តនាងពញា, ទំនប់សរីតភង្គ]]ពីឆ្វេងទៅស្តាំពីលើចុះក្រោម : វត្តមហាធាតុ, វត្តស្រីជុំ, វត្តចេតិយចិតថែវ, វិមានពុកឃុនរាមកំហែងមហារាជ, វត្តនាងពញា, ទំនប់សរីតភង្គ

ទង់

ត្រា
ផែនទី​នៃ​ប្រទេស​ថៃ​រំលេច​ខេត្ត​សុខោទ័យ
ផែនទី​នៃ​ប្រទេស​ថៃ​រំលេច​ខេត្ត​សុខោទ័យ
ប្រទេស ថៃ
រាជធានីសុខោទ័យធានី
រដ្ឋាភិបាល
 • អភិបាលវិរុឡ ពណ្ណទេវី
ផ្ទៃក្រឡា[១]
 • សរុប៦៦៧១ គម2 (២.៥៧៦ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាចំណាត់ថ្នាក់ទី 29
ប្រជាជន (2019)[២]
 • សរុប៥៩៥,០៧២
 • ចំណាត់ថ្នាក់ចំណាត់ថ្នាក់ទី 43
 • សន្ទភាព៨៩/km2 (២៣០/sq mi)
 • ចំណាត់ថ្នាក់សន្ទភាពចំណាត់ថ្នាក់ទី 53
សន្ទស្សន៍សមិទ្ធិផលរបស់មនុស្ស[៣]
 • HAI (2017)0.5757 "ទាបបន្តិច"
ចំណាត់ថ្នាក់ទី 47
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខ​កូដ​ប្រៃ​ស​ណី​យ64xxx
លេខ​កូដ​ហៅ​ទូរសព្ទ055
ក្រមអ.ម.អ. ៣១៦៦TH-64
គេហទំព័រsukhothai.go.th

ខេត្តសុខោទ័យ (ថៃ: สุโขทัย, អានថា: ស៊ុខូថៃ) គឺជាខេត្ត (ចង្វាត) មួយក្នុងចំណោមខេត្តចិតសិបប្រាំមួយរបស់ប្រទេសថៃ ស្ថិតនៅភាគខាងជើងប្រទេសថៃ ខេត្តជិតខាងគឺ​ ខេត្តព្រែ, ខេត្តឧត្តរឌិត្ថ, ខេត្តវិស្ណុលោក, ខេត្តកំពែងពេជ្រ, ខេត្តតាក, និងខេត្តលំប៉ាង ខេត្តសុខោទ័យអាចត្រូវបានបកប្រែជា 'ព្រឹកព្រលឹមនៃសុភមង្គល'

ប្រវត្តិខេត្តសុខោទ័យ[កែប្រែ]

កំណែប្រវត្តិសាស្ត្ររបស់ថៃ និងបរទេស[កែប្រែ]

កំណែប្រវត្តិសាស្ត្ររបស់កម្ពុជា[កែប្រែ]

ខេត្តសុខោទ័យ ជាអាណាខេត្តរបស់អាណាចក្រនគរភ្នំ ឬហ្វូណន បន្តមកដល់ អាណាចក្រចេនឡា រួចបន្តមកដល់ អាណាចក្រខ្មែរ លុះមកដល់ ចុងអាណាចក្រអង្គរ ក្រោយរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៨ ឆ្នាំ ១១៨១ ដល់ ១២១៨ នគរខ្មែរចាប់ផ្ដើមចុះខ្សោយ នៅក្នុងរាជ្យព្រះបាទព្រះបាទឥន្ទ្រវរ្ម័នទី២ ក្នុងខណៈនោះសុខោទ័យចង់បំបែករដ្ឋមាន ស្រីឥន្ទ្រាទិត្យ ដែលថៃហៅថា ពុក ឃុន ជាអ្នកគ្រប់គ្រងនាគ្រានោះ។ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រវាង​ឆ្នាំ​១២៣០ មេទ័ព​ថៃ​ម្នាក់​ឈ្មោះ ហ្វា មឿង ដែល​ធ្លាប់​ជា​មេទ័ព​ក្នុង​រាជ្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣ – ១១៥០ នៃ​គ​.​ស​) បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​អភិបាលខេត្ត​ខ្មែរ នៅ​ស្រុក​សុខោទ័យ ហើយ​បន្ទាប់​មក​ទៀត មេទ័ព​នេះ​ក៏​បាន​ក្លាយជា​ស្តេច​ថៃ​ដំបូង​បង្អស់ នៅ​សុខោទ័យ ដោយ​យក​គោរមងារ​តាម​បែប​ខ្មែរ ហៅ​ថា​ព្រះបាទ​ឥន្ទ្រា​ទិ​ត្យ ។ ក្រៅពី​ព្រះ​នាម ជា​ភាសាសំស្ក្រឹត​នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​ថៃ ព្រះមហាក្សត្រ​ថៃ ក៏​បាន​យក​ស័ព្ទ​ខ្មែរ​មួយ​ចំនួន​មក​ប្រើប្រាស់​ផង​ដែរ ដូច​ជា​ព្រះបាទ​រាម​កំហែង និង ព្រះបាទ​ឮ​ថៃ​ជាដើម ។ ពាក្យ​កំហែង គឺជា​ពាក្យ​ខ្មែរ​កើត​ចេញពី​ពាក្យ​ខែង សំដៅ​មហិទ្ធិឫទ្ធិ​របស់​ហនុមាន ។ រីឯ​ពាក្យ​ឮ​ថៃ គឺ​មាន​ន័យ​ថា ថៃ មានឈ្មោះ​ល្បីល្បាញ ឮ​រន្ទឺ ៕ ថ្វី​ដ្បិតតែ ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​សំអាង​លើ​សិលាចារឹក​ជា​ចម្បង ព្រមទាំង​ការ​វិភាគ​ពី​សំណាក់​ប្រវត្តិវិទូ​អន្តរជាតិ​ជា​ច្រើន​ក្តី ក៏​អ្នកប្រវត្តិសាស្ត្រ​ថៃ នៅ​តែ​អះអាង​ថា សៀម​បាន​បង្កើត​ឡើង នៅ​ឆ្នាំ​១២៤៩ អំឡុង​រជ្ជកាល​របស់​ព្រះរាជា​ខ្មែរ​ព្រះ​នាម​ព្រះបាទឥន្ទ្រវរ្ម័នទី២ (១២២៣-១២៤៣) ។ នៅ​ឆ្នាំ​១២៤៩ មា​ន័យ​ថា ក្នុង​រាជ​ព្រះបាទ ព្រះបាទជ័យវរ្ម័នទី៨ (១២៤៣-១២៩៥)​ឯណោះ​ទេ ។ ?​?​?​. (..​នេះ​ជា​កំហុស​របស់​អ្នកប្រវត្តិសាស្ត្រ​ថៃ​) ។ ប្រវត្តិសាស្ត្រ​ថៃ បាន​សរសេរ​ថា ការ​កកើត​រាជាណាចក្រ​ថៃ ដោយ​ជន​ម្នាក់​ឈ្មោះ ពុក​ឃុន ដែល​មាន​នាម​ក្នុង​រាជ​ថា​ព្រះបាទ ស្រី​ឥន្ទ្រា​ទិ​ត្យ​។ រីឯ រាម​កំហែង ជា​បុត្រា​ទី​ពីរ ក្នុង​រាជ​ទី​បី​(​រាជ​បន្ទាប់​ពី​ព្រះ​ជេដ្ឋា​) ឯណោះ​ទៅ​វិញ​។ (​ម​.​ត្រា​ណេ​)។
នៅឆ្នាំ ១២៣៨ ដល់ឆ្នាំ ១២៥៧ សៀមទទួលស្គាស់ថា អាណាចក្រសុខោទ័យកកើតនៅចន្លោះឆ្នាំនេះ ហើយបានបង្កើតរដ្ឋនៅឆ្នាំ១២៣៨។​ ព្រះបាទជ័យវរ័្មនទី៧ សោយទិវង្គត បុត្ររបស់ព្រះអង្គព្រះបាទឥន្រ្ទវរ័្មនទី២ (គស ១២០១-១២៤៣) ឡើង​គ្រងរាជ្យ​សម្បត្តិ​បន្ត ប្រទេស​​ជាតិ​មាន​ការរីក​ចំរើន​រុងរឿង និង​គ្មាន​ព្រឹត្តិការណ៍​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទេ។ លុះ​ចូល​មក​​ដល់ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (គ.ស​ ១២៤៣​-១២៩៥​) មាន​ការចលាចល​រង្គោះ​រង្គើ​នៃ​អាណាចក្រខែ្មរ ដោយ​សារ​ព្រះអង្គ​ប្រកាន់​លទ្ធិ​ព្រហ្មញ្ញសាសនា បញ្ជា​ឲ្យ​គេ​កំទេច​ព្រះពុទ្ធ​រូប​វត្តអារាម ដែល​បន្សល់​ទុក​ពី​សម័យ​មុនចោល​ទាំងអស់ ធ្វើ​ឲ្យ​នា​ម៊ឺន​សព្វ​មុខ​មន្រ្តី និង​រាស្រ្ត​មិន​សូវ​សប្បាយ​​ចិត្ត បង្កើត​ជាបក្សពួក ប្រឆាំង​ដោយកនែ្លង។ ចំណែក​ពួកថៃ ដែល​ខែ្មរ​ហៅថា សៀម​ធ្លាប់រស់នៅខេត្តយូណាន់ ប្រទេសចិន ហើយ​ដែលបានមកជ្រកកោន​លើទឹក​ដី​ខែ្មរ ក៏ផ្សំគំនិតគ្នា រួម​ដៃ​​ជា​មួយ​សេ្តចនាម៊ឺន​មុខមន្រ្តី មេទ័ពខែ្មរ រៀបចំជាកងទ័ពពលសេនា ធ្វើសង្រ្គាមប្រកាសឯករាជ្យ នៅរដ្ឋសុខោទ័យ ។ កាលពីសតវត្សទី៨ នគររបស់ជនជាតិថៃ ឈ្មោះ​ណាន់​ឆាវ​ស្ថិត​នៅ​ពាយ័ព្យ​នៃ​​ប្រទេសភូមា ដោយមាន សង្រ្គាមទប់ទល់នឹងកងទ័ពសេ្តចម៉ុងហ្គោលព្រះនាមយូប៊ីឡាយមិនបាន ក្រុមជនជាតិថៃបានធ្វើដំណើរ រំកិលចុះបន្តិចម្តងៗ ទៅទិសខាងត្បូង ដោយ​មួយ​ពួក​សំដៅ​មក​ប្រទេសភូមា និង​មួយ​ពួក​សំដៅ​មក​ស្រុកខែ្មរ ។ ដំណើរ​សន្សឹមៗ​វាតទី​របស់ថៃ​មក​លើ​ទឹកដីខែ្មរ និង​ភូមា​បាន​ចាប់ផ្តើម​ក្នុង​សតវត្សទី​១២ នៅ​ក្នុង ភូមិ​ភាគ​អាស៊ីអាគេ្នយ៍​នៅ​មាន​ដំណើរ​ចុះ​មក​ទិស​ខាងត្បូង​ទីបី​មួយ​ទៀត គឺ​ការវាត​ទី​ទឹកដី​របស់​យួន​សំដៅ យក​ប្រទេសចាម។ ដំណើរ​ថៃ​ចុះ​មក​វាត​ទី​លើ​ទឹកដី​ខែ្មរ មាន​សភាព​ដូច​ជាស៊ីសង្វាក់​គ្នា​រវាងជនជាតិថៃ និងជនជាតិខែ្មរ ហើយ ជនជាតិថៃ​បាន​ដាក់​ខ្លួនទទួល​យកវប្បធម៌‌ និង​អរិយធម៌‌ខែ្មរ មកធ្វើជាកេរមរតកសម្បតិ្ត​ជាតិសាសន៍ខ្លួន។ កាលនោះថៃមានឈ្មោះថា សៀម ឬស៊ីយ៉ាម។ ក្នុងសតវត្សទី១៣ សង្រ្គាម​ប្រយុទ្ធ​គ្នា​រវាង​ខែ្មរ និង​សៀមចាប់ផ្តើមជាញឹកញាប់ ធ្វើឲ្យមានការខូចខាតជាច្រើន ដល់ប្រទេសជាតិ ហើយកាលនោះសេ្តចខែ្មរ មួយអង្គព្រះនាមរាមាកំហែង បានផ្តាច់ទឹកដីខែ្មរយក ទៅបង្កើតនគរសៀម និង​បាន​យក​​ទីក្រុងខែ្មរសុខោទ័យ ធ្វើជារាជធានី ។ ម៉្យាងទៀតក្នុងរជ្ជកាលព្រះអង្គបុត្រី បានលួចព្រះខ័នរាជ្យធ្វើអំពីមាស ទៅប្រគល់ ឲ្យ​ស្វាមី​ជា​មេទ័ព​ដ៏​សំខាន់​ក្នុង​មហានគរ​ដែល​ព្រះខ័ន​តំណាង​ឲ្យ​អំណាច និងរាជ្យសម្បត្តិ ។ ដូចេ្នះរាជបុត្រ របស់ព្រះអង្គ ដែលត្រូវឡើងគ្រងរាជ្យបន្ត ដោយគ្មានព្រះខ័នសំរាប់សំគាល់អំណាច និងរាជបល្ល័ង្កក៏លែង មានសិទ្ធិគ្រប់គ្រងនគរដែរ ។ ចំណែក​បុគ្គល​មាន​​ព្រះខ័ន​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់ ហើយព្រះបាទជ័យវរ្ម័នទី៨​ក៏សំរេច​ព្រះទ័យ​ដាក់រាជ្យ​ក្នុង គ្រិស្តសករាជ​១២៩៥ រីឯបុត្រព្រះអង្គក៏បង្កទ័ពធ្វើសង្រ្គាម ដណ្តើមរាជ្យ តែ​ត្រូវ​បរាជ័យ​ដោយ​ត្រូវ​​​ព្រះបាទឥន្រ្ទវរ័្មនទី៣ ចាប់បានធ្វើទារុណកម្ម ។ ការប្រកាសឯករាជ្យរបស់ថៃនេះ បើតាមប្រវត្តិសាស្រ្តកម្ពុជារបស់លោកអាដេម៉ារ ឡឺគែ្លរ អតីតរ៉េស៊ីដង់ បារាំង​ប្រចាំ​ប្រទេសកម្ពុជា​បញ្ជាក់​​ថា មុនពេលដែលពួកម៉ុងហ្គោលមកដល់ វាហាក់ដូចជាមានព្រឹត្តិការណ៍ ធំៗមួយចំនួនបានកើតឡើង ពីព្រោះថា គេឃើញមានពួកថៃនេះចុះមកតាំងលំនៅឋាន នៅភាគខាងត្បូង ស្រុក​លាវ ត្រង់ហ្លួងប្រាបាង នៅម៉ង់ឈៀងម៉ៃបង្កើតជារដ្ឋសាវ និងរដ្ឋខ្លាំងមួយ នៅអាងទនេ្លមេណាម ខាងលើ។ ពីមុនពួកនេះជាសាមន្តរដ្ឋរបស់សេ្តចខែ្មរ មាន​រាជធានី​នៅ​ស័ង្ខ​លោក​នា​ពាក់​កណ្តាល សតវត្ស​ទី១១ បន្ទាប់មកបាននៅសុខោទ័យ រួចបន្តវាតទីទៅតំបន់កែ្បរៗនោះ ដែលជាទឹកដីរបស់ពួក មនខែ្មរ ឬឡាតាំង ។ ផ្តើមចេញពីរាជធានីសុខោទ័យនេះហើយ និងបន្ទាប់មក នៅ​អយុធ្យា​​ដែល​ពួកថៃ បង្កើតបានជាក្សត្រប្រទេសតូចៗមួយចំនួន កែ្បរអាងទនេ្លខាងលើ រួចបង្កើតជារាជាណាចក្រថៃ ឬសៀម លើកពីអយុធ្យាទៅបាងកកនៅសតវត្សទី១៨ ។ សៀមចាត់ទុក សេ្ដច រាមា កំហែង ជាស្ដេចដែលបានបង្កើតយុគមាសនៃរដ្ឋសុខោទ័យ និងបានបង្កើតព្យព្ជានៈនៃភាសាថៃ ដែលបានគ្រងរាជ្យពីឆ្នាំ១២៧៩ ដល់ ឆ្នាំ១២៩៩។ ជាពេលដែលខ្មែរបាត់បង់អាណាខេត្តសុខោទ័យ និងអំណាចចុះខ្សោយមិនអាចគ្រប់គ្រងខេត្តអយុធ្យា និង ប្រទេសចម្ប៉ា បានដូចមុន ហើយក៏មានការបោះបោរជាបន្តបន្ទាប់។ មកដល់ពេលបច្ចុប្បន្នប្រទេសថៃ(សៀម) នៅតែដាក់ឈ្មោះខេត្តសុខោទ័យ สุโขทัย ដដែល តែគ្រាន់តែប្ដូរចេញពីទីក្រុងបុរាណចំងាយ ១២គីឡូម៉ែត្រ។

  • បើតាមពង្សាតាវសៀម មានស្ដេច៤សោយរាជ្យនៅអាណចក្រសុខោទ័យគឺ÷
    • ស្រីឥន្ទ្រាទិត្យ ពីឆ្នាំ១២៣៨ ដល់ ១២៥៧
    • រាមកំហែង ពីឆ្នាំ១២៧៩ ដល់ ១២៩៩
    • មហាធម្មារាជាទី១ ពីឆ្នាំ១៣៤៧ ដល់ ១៣៦៨
    • មហាធម្មារាជាទី៤ ពីឆ្នាំ១៤១៩ ដល់ ១៤៣៨

រដ្ខបាល[កែប្រែ]

  • ស្រុកសុខោទ័យ
  • ស្រុកសិរីសំរោង ដែលការពីសៀមគ្រប់គ្រងដំបូងឈ្មោះស្រុកខ្លងតាន តែត្រូវបានប្ដូរឈ្មោះជា ស្រុកស៊ីសំរុង វិញ អោយត្រូវតាមប្រវត្តិសាស្ត្រនឹងសូរស័ព្ទខ្មែរ ដែលក្នុងគោលដៅទេសចរណ៍រាជធានីបុរាណ។

ព្រំប្រទល់ខេត្ត[កែប្រែ]

ខេត្តសុខោទ័យមានព្រំប្រទល់បុរាណនៅជាប់នឹង ហរិបុញ្ជ័យ ជាប់ខេត្ត៖

ប្រាសាទ[កែប្រែ]

មើលផងដែរ[កែប្រែ]

  1. "ตารางที่ 2 พี้นที่ป่าไม้ แยกรายจังหวัด พ.ศ.2562" [Table 2 Forest area Separate province year 2019]. Royal Forest Department (in Thai). 2019. Retrieved 6 April 2021, information, Forest statistics Year 2019, Thailand boundary from Department of Provincial Administration in 2013{{cite web}}: CS1 maint: postscript (link) CS1 maint: unrecognized language (link)
  2. รายงานสถิติจำนวนประชากรและบ้านประจำปี พ.ส.2562 [Statistics, population and house statistics for the year 2019]. Registration Office Department of the Interior, Ministry of the Interior. stat.bora.dopa.go.th (in ថៃ). 31 December 2019. Archived from the original on 14 មិថុនា 2019. Retrieved 26 February 2020.
  3. Human achievement index 2017 by National Economic and Social Development Board (NESDB), pages 1-40, maps 1-9, retrieved 14 September 2019, ISBN 978-974-9769-33-1