Jump to content

ខ្ទឹមស

ពីវិគីភីឌា

ខ្ទឹមស(ឈ្មោះជាពាក្យបច្ចេកទេស Allim sativum) គឺរុក្ខជាតិមួយប្រភេទដែល មនុស្សទទួលទានជាអាហារ។ ខ្ទឹមស មានអំបូរទាក់ទងនឹងខ្ទឹមបារាំង, shallot, និង leek ។ វាមានរសជាតិ និងខ្លិនឈួលខ្លាំង។

ប្រយោជន៍​ និងរបៀបហូបខ្ទឹមស

>> បេីហូបប្រចាំរាល់ថ្ងៃ​ ជាអាហារជួយទ្រទ្រង់សុខភាព​  និងកម្លាំង​

>> ជួយបញ្ចេញជាតិពុលពីរាងកាយ​។ ជួយដល់រាងកាយប្រឆាំងនឹងជាតិពុលផ្សេងៗ​ ដូចជាជាតិសំណ​ ជាដេីម

>> ជួយសម្រួលផ្លូវដង្ហេីម​ និងបញ្ហាស្លេស្មនៅផ្លូវដង្ហេីម។​ ត្រូវបានគេប្រេីក្នុងករណីជំងឺហឺត​ ជំងឺផ្លូវដង្ហេីម​ ជំងឺរបេង​ និងជំងឺរលាកសួត​ បញ្ហា​ច្រមុះ​ បំពង់ក​ ឬបញ្ហាក្អក​ជាដេីម​។

ករណីជំងឺរបេង

ក្នុងក្បួនអាយុវេទ​ របស់ជនជាតិឥណ្ឌា​ ខ្ទឹមស​ ១ក្រាម​ លាយនឹងទឹកដោះសត្វស្រស់​ ២៤០​ មីលីលីត្រ​ និងទឹក​ ១លីត្រ​ ដាំឲ្យពុះ​ និងបន្តដាំរហូតដល់នៅសល់តែបរិមាណ​ ១​ ភាគ​ ៤។ គេណែនាំឲ្យហូបមួយថ្ងៃបីដង​ដេីម្បីជួយព្យាបាល​ជំងឺរបេង

ករណីជំងឺហឺត

ខ្ទឹមសបីកំពឹសលាយនឹងទឹកដោះសត្វស្រស់​ មានទឹកដោះគោស្រស់ជាដេីម​ ដាំឲ្យពុះ។ ផឹករាល់យប់។

(ខ្ទឹមសមួយកញ្ចុំមាន​ប្រហែល​៦ទៅ៣៥កំពឹស)

>> ជំនួយដល់ការព្យាបាលជំងឺធ្ងន់ត្រចៀកស្ដាប់មិនសូវឮ

>> ជួយឲ្យឃ្លានអាហារ​

>> ជំនួយសក់​

>> ករណីឫសដូងបាត

>> ជំនួយពោះវៀន​ ជួយចលនាពោះវៀនក្រពះ​ និងជួយដល់ការរំលាយអាហាររបស់ក្រពះពោះវៀន។

ខ្ទឹមសអាចបំផ្លាញមេរោគបាក់តេរីមិនល្អក្នុងពោះវៀន​ ដោយមិនប៉ះពាល់ដល់បាក់តេរីល្អៗដែលជួយដល់ការរំលាយអាហារ​ (digestion) របស់ពោះវៀន។

ជួយដល់អាការ:ខ្យល់ក្នុងពោះវៀនច្រេីន​ ឬហេីមពោះ​។

ជួយដល់បញ្ហាមានមេរោគ​ ឬរលាក​នៅក្រពះពោះវៀន​ ឈឺពោះរាកដោយសារមេរោគ​ និងបញ្ហាក្រពះពោះវៀនផ្សេងៗ។

>> ជួយដល់ការព្យាបាលជំងឺលេីសសម្ពាធឈាម​

>> ជួយដល់ការព្យាបាលបញ្ហាឈឺចង្កេះ​ និងសន្លាក់​ ឬរលាកសន្លាក់

>> ល្អសម្រាប់បេះដូង​។ ជំនួយដល់ការបង្ការជំងឺគាំងបេះដូង

>> ជំនួយដល់ការព្យាបាលជំងឺមហារីក​ (cancer)

>> ជួយដល់ការព្យាបាលជំងឺស្បែកប្រភេទស្រាលផ្សេងៗ ជំងឺមុន​។ ប្រេីក្នុងករណីជំងឺឃ្លង់​  និងឃ្លង់ល្ពៅ​ (ស្បែកឡើងសពពាលៗ​ leucoderma or vitiligo)​ ជាដេីម

>> ខ្ទឹមសជំនួយដល់ការបង្កេីនកម្លាំងផ្លូវភេទ​ ពិសេសមនុស្សប្រុសវ័យចំណាស់

(សព្វថ្ងៃក៏មានថ្នាំជំនួយសុខភាពដែលផលិតពីខ្ទឹមស​ ដែលអាចហូបក្នុងមួយថ្ងៃ​ ៣​ ទៅ​ ៦គ្រាប់)

>> ក្នុងការធ្វេីម្ហូប​ ជាទូទៅ​ ខ្ទឹមសច្រេីនត្រូវបានប្រេី​ ដេីម្បីឲ្យម្ហូបមានរសជាតិ​ ដាក់ក្នុងម្ហូបស្ងោរផ្សេងៗ​ ឧទាហរណ៍ស៊ុប​ ឬដាក់ក្នុងទឹកស្រូប​ ទឹកជ្រលក់​ ជាដេីម។

នៅប្រទេសអេស្បាញ​ និងអ៊ីតាលី​ ខ្ទឹមសត្រូវបានប្រេីក្នុងអាហារស្ទេីរតែគ្រប់មុខ។

ជនជាតិចិនក៏មានទម្លាប់ហូបខ្ទឹមសផងដែរ។

>> ករណីមនុស្សធំពេញវ័យ​ ការណែនាំជាទូទៅគួរហូបមួយថ្ងៃ​ ១​ ទៅ​ ២​ កំពឹស​។ តែក្នុងករណីប្រេីដេីម្បីសម្រួលផ្លូវដង្ហេីម​ ករណីជំងឺហឺត​ គេអាចប្រេីម្ដងបីកំពឹស​ ដាំឲ្យពុះជាមួយនឹងទឹកដោះគោស្រស់​ ហូបពេលយប់។

នៅតាមផ្សារទំនេីបមួយចំនួនដូចជាផ្សារ​ Aeon Sen Sok ជាដេីម​ ឃេីញមានលក់ប្រដាប់សម្រាប់គាបខ្ទឹមសដែលបកសម្បករួច​ ឲ្យហ្មត់ដោយមិនចាំបាច់ចិញ្ច្រាំ។ ការគាបដោយប្រដាប់គាបបែបនោះអាចធ្វេីឲ្យរសជាតិខ្ទឹមសចេញជាតិបានល្អពេលយកទៅធ្វេីម្ហូប​ ដូចជាស៊ុប​ ស្ងោរបន្លែ​ ឆាបន្លែ​ ឬលាយនឹងទឹកដោះគោស្រស់ដាំឲ្យពុះ​ ក្នុងករណីប្រេីដេីម្បីសម្រួលដង្ហេីមជំនួយដល់ការព្យាបាលជំងឺហឺត​ ជាដេីម។

>> ខ្ទឹមសក៏ត្រូវបានប្រេីដេីម្បីប្រឆាំងនឹងការពុល​ ឬការបំពុលដោយសំណ​ (lead)។

ការសិក្សាមួយបានបង្ហាញពីប្រសិទ្ធភាពរបស់ជាតិ​ Allicin របស់ខ្ទឹមស​ ករណីពុលសំណ ក្នុងកម្រិតប្រេីមួយថ្ងៃបីដង។

>> ការពុល​ ឬការបំពុលដោយសំណ

សំណគឺជាលោហៈពុលដែលឃើញមាននៅក្នុងផលិតផលទូទៅខ្លះ ដូចជា ឆ្នាំងសេរាមិក​(ceramic) សាំង ឬផ្សែងម៉ាស៊ីន ជាដេីម។

ក៏ឃេីញមានគេផ្សព្វផ្សាយលក់ម្សៅសំណ​ (lead powder) សម្រាប់ដាក់ក្នុងអាហារដេីម្បីឲ្យមានរសជាតិផ្អែម​ (sweetening agent) ឬសម្រាប់ប្រេីក្នុងបំណងផ្សេងៗទៀត​ ដែលមេីលទៅងាយនឹងត្រូវបានប្រេីខុស​ សម្រាប់ការបំពុល។

សំណចូលទៅក្នុងរាងកាយតាមរយៈការបរិភោគ​ ផឹក ឬត្រូវបានបឺតតាមខ្យល់ដង្ហេីម​ ឬជ្រាបចូលតាមស្បែក។

នៅប្រទេសខ្លះ​ អាហារមួយចំនួនត្រូវបានគេរកឃេីញថាមានជាតិសំណច្រេីនក្នុងកម្រិតមួយដែលអាចប៉ះពាល់ដល់សុខភាព។ អាហារទាំងនោះខ្លះត្រូវបាននាំចូលពីប្រទេសក្រៅ​ ដែលមានដូចជា​ ស្ករគ្រាប់​សម្រាប់ក្មេងៗ (candy) ថ្នាំ​ (medicine) គ្រឿងទេស ឬគ្រឿងបន្ថែមរសជាតិអាហារ (spice​ ដូចជាម្សៅរមៀត turmeric ជាដេីម) និងផលិតផលរក្សាសម្រស់​ (cosmetic) មួយចំនួន។

អ្នកដែលឈរលក់ចែកចាយបន្តដល់អ្នកប្រេីប្រាស់អាចមិនដឹងផងទេថា​ របស់ទាំងនោះមានសារធាតុសំណក្នុងកម្រិតគ្រោះថ្នាក់​។

អាហារ​ ឬទឹក​ ដែលមានជាតិសំណមិនអាចឲ្យយេីងដឹងបានដោយការមេីល​ ភ្លក់​ ឬហិតក្លិននោះទេ។ ជាទូទៅ​ ទាល់តែយកទៅមន្ទីរពិសោធ៍​ ទេីបអាចបញ្ជាក់ថាមានជាតិសំណឬអត់​ ហេីយមានក្នុងកម្រិតណា។

រោគសញ្ញានៃការពុលសំណ ជាទូទៅ​ មានដូចជា៖

ប៉ះពាល់ខួរក្បាល

> ភ្លេចភ្លាំងច្រេីន

> ពិបាកផ្ចង់អារម្មណ៍

> ដេកមិនលក់

> ឈឺក្បាល

> ខឹងឆេវឆាវ

> អាការ:ញ័រ​ (tremor)

> ភាពអារទាំងបុរស​ ទាំងស្រ្តី​ ការមិនមានកូន​ ឬពិបាកយកកូន (infertility in both man and woman)

> អាចធ្វេីឲ្យរលូតកូនក្នុងផ្ទៃ​ ឬប៉ះពាល់ដល់កូន​ ធ្វេីឲ្យកេីតមិនគ្រប់ខែ​ កូនកេីតមកតូច​ មិនគ្រប់គីឡូ​ []

> ចំពោះម្ដាយវិញ​ អាចមានជំងឺលេីសសម្ពាធឈាមពេលមានផ្ទៃពោះ​ ឬបញ្ហាទាក់ទងនឹង​ជំងឺដែលជាទូទៅគេហៅថាជំងឺព្រាយក្រឡាភ្លេីង​ (អាការ:ហេីម ឬកន្ត្រាក់ប្រកាច់...)

> ជំងឺស្បែកឃ្លង់ល្ពៅ​ ស្បែកឡេីងពណ៌ស ពពាលៗ​(vitiligo)

ប៉ះពាល់ប្រព័ន្ធរំលាយអាហារ​ (ក្រពះពោះវៀន...)

> ទល់លាមក(ពិបាកក្នុងការបត់ជើងធំ)

> ឈឺ​ និងចុកក្នុងពោះ

សញ្ញានៃការពុលសំណលេីកុមារ

> ប៉ះពាល់ការលូតលាស់ខួរក្បាល​ ប្រាជ្ញាស្មារតី

> ប៉ះពាល់ការផ្ចង់អារម្មណ៍​ (ផ្ចង់អារម្មណ៍ធ្វេីអ្វីមួយមិនបានយូរ​ reduced attention span)

> ប៉ះពាល់ការលូតលាស់ផ្លូវចិត្តកុមារ

(នៅកម្ពុជា​ មានអ្នកគោរពសាសនាព្រាហ្មណ៍​ ឬសាសនាហិណ្ឌូ​ ដែលមាននិកាយមួយ​ ឈ្មោះសិវ:​ ឬព្រះឥសូរ​ ជាព្រះ​ ឬមេខាងបំផ្លាញ​ និងបំពុល​ Shiva, the Destroyer and master of poison)

~ ខ្ទឹមស អាចជួយដល់រាងកាយប្រឆាំងនឹងការពុលសំណ​។

(Garlic is a magical antidote to evil)

ការណែនាំជាទូទៅ​ បេីអាចគួរពិចារណាជ្រេីសទិញ​ ខ្ទឹមស​ ឬបន្លែសុវត្ថិភាព​ ឬហៅថាបន្លែសរីរាង្គ​ (បន្លែ​ organic​ ដែលដាំដុះស្របតាមបច្ចេកទេសសុវត្ថិភាព​)។

~ ការហូបអាហារល្អ​ បានត្រឹមត្រូវ​ ជួយទ្រទ្រង់សុខភាព។ ការហូបអាហារខុស​ ក៏អាចប៉ះពាល់ដល់សុខភាព។

វេជ្ជបណ្ឌិត​ សេង​ ច័​ន្ទភក្ដី

>> អត្ថប្រយោជន៍​ និងរបៀបហូបផ្សេងៗដទៃទៀត

១. ករណីឈឺបំពង់ក៖​ យកខ្ទឹមសដាំ មួយពុះ រួចបន្ថែមទឹកឃ្មុំបន្តិច ដើម្បី ងាយបរិភោគ ។

២. ជួយកម្ចាត់ពពួកមេរោគមិនល្អ​ផ្សេងៗ និងបង្កើនសមត្ថភាពនៃប្រព័ន្ធ ការពាររាងកាយ។

៣. ជួយកាត់បន្ថយជាតិខ្លាញ់​កូឡេស្តេ រ៉ូល។ ជួយឲ្យសម្រួលដល់ចរាចរឈាម ក្នុងរាងកាយ។

៤. ជួយកាត់បន្ថយស្ត្រេស​ ការតានតឹងផ្លូវចិត្ត​។ ជួយឲ្យអារម្មណ៍​ធូរស្បើយ។

៥.​ ជួយគាំទ្រដល់អ្នកដែលកំពុង ព្យាបាលជំងឺពាក់ព័ន្ធនឹងខួរក្បាល​ ឬសរសៃប្រសាទ។

ឯកសារយោង​ និងឯកសារសិក្សាបន្ត ទាក់ទងនឹង​ ប្រយោជន៍​ និងរបៀបហូបខ្ទឹមស

>> សៀវភៅ​ Foods That Heal, The Natural Way to Good Health​ របស់អ្នកប្រាជ្ញនៅឥណ្ឌា​ Dr. H. K. Bakhru

អាចទិញសៀវភៅ Foods That Heal, The Natural Way to Good Health​ ជា Ebook បានតាម Website Amazon  ដោយប្រេីកាតធនាគារ​ (Visa card…)


>> Health effects of garlic


>> Comparison of therapeutic effects of garlic and d-Penicillamine in patients with chronic occupational lead poisoning


>> website លក់ម្សៅសំណ

ម្សៅសំណពណ៌ខ្មៅ

ម្សៅសំណពណ៌ស


>> ការពុលសំណ​ និងសារធាតុពុលក្នុងផ្ទះ


>> Lead toxicity and exposure route[តំណភ្ជាប់ខូច]


>> Lead in foods, cosmetics and medicines


>> Effects of Lead on Reproductive Health


>> Cadmium, lead and mercury in the blood of psoriatic and vitiligo patients and their possible associations with dietary habits


>> Neurotoxic Effects and Biomarkers of Lead Exposure: A Review

  1. León, Osmel La Llave; Pacheco, José M. Salas (១៥ ខែមេសា ២០២០) (ជាen), Effects of Lead on Reproductive Health, IntechOpen, ល.ស.ប.អ. 978-1-83962-568-8, https://www.intechopen.com/chapters/71715#, បានយកមក 2024-08-15