គណបក្សកម្ពុជាប្រជាធិបតេយ្យ

ពីវិគីភីឌា
គណបក្សកម្ពុជាប្រជាធិបតេយ្យ
Parti du Kampuchéa démocratique
អង្គលេខាធិការបក្សប៉ុល ពត (១៩៨១–១៩៨៥)
ខៀវ សំផន (១៩៨៥–១៩៩៣)
បង្កើតធ្នូ ១៩៨១
រំលាយ១៩៩៣
បក្សមុនបក្សកុម្មុយនិស្តកម្ពុជា
បក្សស្នងគណបក្សសាមគ្គីជាតិកម្ពុជា
ស្លាបយោធាទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ
មនោគមវិជ្ជាសង្គមនិយមប្រជាធិបតេយ្យ[១][២]
គោលជំហរនយោបាយឆ្វេងនិយម[១][២]
ទំនាក់ទំនងជាតិរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជា
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

គណបក្សកម្ពុជាប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយមួយនៅក្នុងប្រទេសកម្ពុជា, បង្កើតឡើងជាគណបក្សស្នងឱ្យបក្សកុម្មុយនិស្តកម្ពុជានៅខែធ្នូ ឆ្នាំ១៩៨១។[៣] នៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០, មនោគមវិជ្ជាគណបក្សកម្ពុជាប្រជាធិបតេយ្យគឺសង្គមនិយមប្រជាធិបតេយ្យ[១]ដែលត្រូវបានប្រកាស់ឱ្យដឹងជាសាធារណៈ, បន្ទាប់ពីបានលះបង់គំនិតម៉ាក្ស–លេនីននិយមចោល។[២]

ប្រវត្តិសាស្រ្ត[កែប្រែ]

យោងទៅតាមគណបក្សនេះ, ការរំលាយចោលនៃបក្សកុម្មុយនិស្តកម្ពុជា (បកក) និងការបង្កើតគណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) ថ្មីបានជំរុញឱ្យមានតម្រូវការក្នុងការសាមគ្គីគ្នាដើម្បីប្រឆាំងនឹងវៀតណាម, កម្លាំងសាមគ្គីភាពនេះអាចនឹងធ្វើឱ្យខ្សែគំនិតកុម្មុយនិស្តយួនមានភាពស្មុគស្មាញ។ ទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យគឺជាស្លាបយោធាកងប្រដាប់អាវុធរបស់បក្ស និងរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជាគឺជាអង្គការមួយគ្រប់គ្រងដោយបក្ស។

អង្គលេខាធិការបក្សដំបូងនាពេលនោះគឺប៉ុល-ពត, ដូចច្នេះគណបក្សនេះត្រូវបានដឹកនាំដោយរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យដែលទើបនឹងដួលរលំ។ អ្នកដែលគាំទ្រ គកប ជាទូទៅត្រូវបានគេហៅថាខ្មែរក្រហមដដែរ។

នៅក្នុងពេលបង្កើត គបក នេះ, កងកម្លាំងខ្មែរក្រហមត្រូវបានរដ្ឋាភិបាល គបបក គាំទ្រដោយវៀតណាម កំពុងរុនច្រានទៅទិសពាយព្យរហូតដល់ព្រំដែនប្រទេសថៃ។ ពួក គកប ក៏បានចាប់ផ្តើមធ្វើសហប្រតិបត្តិការជាមួយបក្សពួកក្រុមទាំងឡាយណាដែលប្រឆាំងនឹងវៀតណាមនៅតំបន់នោះហើយក៏បានបង្កើតចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២។

ទោះជាប៉ុល-ពតបានបោះបង់តំណែងជាមេដឹកនាំបក្សទៅឱ្យលោកខៀវ សំផនក្នុងឆ្នាំ១៩៨៥ ក្តី ក៏ប៉ុល-ពតនូវតែជាប់ពាក់ព័ន្ធនិងជាតួអង្គដ៏សំខាន់ម្នាក់នៅក្រោយរាល់សកម្មភាពរបស់គណបក្សនេះជានិច្ច។

មុនការបោះឆ្នោតឆ្នាំ១៩៩២/១៩៩៣, គណបក្សសាមគ្គីជាតិកម្ពុជា (គសជក) [៤]ដែលត្រូវជាបក្សស្នងរបស់ គកប បានប្រកាសជាសាធារណៈក្នុងគោលបំណងចង់ចូលរួមក្នុងពិធីបោះឆ្នោតក៏ប៉ុន្តែជាចុងក្រោយក៏បានប្តូរគំនិតមិនចូលរួមវិញដោយថែមទាំងប្តេជ្ញាចិត្តថានឹងបញ្ឈប់ (គំទិច) ពិធីបោះឆ្នោតនេះ។ ក្រោយមក, អ៊ុនតាក់ (UNTAC) ក៏បានសម្រេចថានឹងមិនធ្វើការបោះឆ្នោតនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គកប នោះទេ (ពោលគឺតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា)។[៥] នៅពេលនោះដែរ, គេបានប៉ានស្មានថាចំនួនប្រជាជនកម្ពុជាប្រហែល ៦% ត្រូវកំពុងរស់នៅក្រោមការដឹកនាំរបស់ គកប។[៦]

គកប ត្រូវគេប្រកាសជាគណបក្សខុសច្បាប់នៅក្នុងប្រទេសកម្ពុជានៅខែកក្កដា ឆ្នាំ១៩៩៤។ ក្រោយមក, សកម្មភាពរបស់បក្ស គបក ត្រូវបានបន្តនៅក្រោមឈ្មោះគណបក្សសាមគ្គីជាតិកម្ពុជានិងរដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជា[៧]

សូមមើលផង[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ ១,២ Alan John Day, Richard German, and John Campbell (Ed.). Political Parties of the World. 1996. New York: Stockton. p. 109.
  2. ២,០ ២,១ ២,២ Bogdan Szajkowski (Ed.). Revolutionary and Dissident Movements of the World. John Harper Publishing. 2004. p. 54.
  3. Glossary - Thai / Cambodia Border Refugee Camps Website
  4. Arthur S. Banks, Thomas C. Muller, William Overstreet, Sean M. Phelan, Hal Smith (Ed.). Political Handbook of the World 1999. 2000. p. 154.
  5. CAMBODIA (Radhsphea Ney Preah Recheanachakr Kampuchea - National Assembly)
  6. CPSR - document_view
  7. The Europa World Year Book Volume I. Europa Publications Limited. 1997. p. 775.