គីម ជុងអ៊ុន

ពីវិគីភីឌា
លោក គីម ជុងអ៊ុន

គីម ជុងអ៊ុន (កូរ៉េ៖ 김정은; កើត ៨ មករា ១៩៨៣) គឺជាអ្នកនយោបាយកូរ៉េខាងជើងដែលបម្រើការជាមេដឹកនាំកំពូលនៃកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១១ និងជាប្រធាននៃគណបក្សពលករកូរ៉េចាប់តាំងពីឆ្នាំ២០១២ ។ គាត់ជាកូនទីពីររបស់លោក គីម ជុងអ៊ីល ដែលជាមេដឹកនាំកំពូលទីពីររបស់កូរ៉េខាងជើងចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ​២០១១ និងអ្នកស្រី កូ យ៉ុងហ៊ី​ ។ លោកក៏ជាចៅប្រុសរបស់លោក គីម អ៊ីលស៊ុង ដែលជាអ្នកស្ថាបនិកនិងជាមេដឹកនាំកំពូលទីមួយនៃកូរ៉េខាងជើងចាប់តាំងពីការស្ថាបនាឡើងនៃប្រទេសនៅឆ្នាំ១៩៤៨ រហូតដល់ពេលដែលលោកស្លាប់ក្នុងឆ្នាំ១៩៩៤ ។

ចាប់ពីចុងឆ្នាំ២០១០ មក លោកគីម ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដឹកនាំប្រទេសកូរ៉េខាងជើង។  បន្ទាប់ពីការស្លាប់របស់ឪពុករបស់គាត់នៅក្នុងខែធ្នូ ឆ្នាំ២០១១ ទូរទស្សន៍រដ្ឋបានប្រកាសថាលោកជា "អ្នកស្នងបន្តវេនតំណែងដ៏អស្ចារ្យនេះ" ។  លោកកាន់តំណែងជាអគ្គលេខាធិការគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ។  លោកក៏ជាសមាជិកនៃគណៈប្រធាននៃការិយាល័យនយោបាយពលករកូរ៉េ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុត។  នៅខែកក្កដា ឆ្នាំ២០១២ លោកត្រូវបានដំឡើងឋានៈជាសេនាប្រមុខខ្ពស់បំផុតក្នុងជួរកងទ័ពប្រជាជនកូរ៉េ ដោយបានបង្រួបបង្រួមតំណែងរបស់គាត់ជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ។  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង តែងតែហៅលោកថាជា "សមមិត្តជាទីគោរព គីម ជុងអ៊ុន" ឬ "សេនាប្រមុខ គីម ជុងអ៊ុន"។  គាត់បានលើកកម្ពស់គោលនយោបាយរបស់យ៉ុងជីន ស្រដៀងទៅនឹងគោលនយោបាយរបស់លោកគីម អ៊ីលស៊ុង ពីទសវត្សរ៍ឆ្នាំ១៩៦០ ដោយសំដៅទៅលើការអភិវឌ្ឍន៍ដំណាលគ្នាទាំងសេដ្ឋកិច្ច និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស។

ឯកសារយោង[កែប្រែ]