ឃុំសា្វយទង់ខាងជើង

ពីវិគីភីឌា
កសិករកម្ពុជា

ឃុំសា្វយទង់ខាងជើងគឺជាឃុំមួយដែលក្នុង ស្រុកកំពង់ត្រច។ ប្រជាជនក្នុងស្រុកប្រមាណ៧០% ជាកសិករ ១០%ជាអាជីវករ និង២០%ជានាក់បំរើការរដ្ឋ។ សេដ្ឋកិច្ចក្នុងស្រុកនេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ប៉ុន្តែពានិជ្ជកម្មវិញ មានភាពក្លាំក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ រហូតមកដល់ឥលូវ វិសយ័ពានិជ្ជកម្មនេះមានភាពក្លាំងក្លាដោយសារមាន ការស្ថាបនានូវផ្លូវថ្មីមួយ ព្រមទាំងមាន កាស៊ីណូរ ដែលនៅជាប់និងច្រកព្រំដែនប្រទេសទាំងពីរ។ ការអភិវឌ្ឍន័ ផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១២គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១១នេះ ចាប់ពីព្រំប្រទល់ប្រទេសវៀតណាម រហូតមកដល់ ស្រុកកំពង់ត្រាច។​ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះ​ផ្ទះរបស់ប្រជាជនជាច្រើន​ ប៉ុន្ដែដំណោះស្រាយជាច្រើន ត្រូវបានសំរួល ហើយការកសាងចាប់ធ្វើបន្ដ។

គំរោងកសាងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមាន ជាភាពធូរធារស្រុកកំពង់ត្រាច។ ស្រុកកំពង់ត្រាចគឺ ជាស្រុកមួយដែលស្ថិត​នៅ ក្នុង​ខេត្តកំពតរួមមាន ១៤ ឃុំ មានផ្លូវបចូលពីរថ្នល់ជាតិទៅ កាន់ឃុំសា្វយទង់ខាងជើង​ចំងាយប្រហែលជាបីគីឡូម៉ែត្រ ​ ហើយមានភ្នំមួយដែលគេហៅថា​ ភ្នំកូវ​ កាលពី​មុនសំបូររុក្ខជាតិឈោ្មះដើមស្គូវ បន្ទាប់មកមានបែ្រកមួយឈោ្មះ បែ្រក​កំពង់គ្រញូងបន្ទាប់មកប្រជជននៅទីនោះបាន​កសាងនៅ វត្តជាប់បែកនោះក្រោយមកប្រជាជនបានដាក់ឈ្មោះវត្តនោះថា វត្តសាមគ្គីគិរីគង្គា(ហៅថា វត្តកំពង់គ្រញូង) ពីព្រោះមានភ្នំហើយ និង មានទឹកបានជាគេហៅថាវត្តកំពង់គ្រញូង ។

វត្តកំពង់គ្រញូងបាន​ចាប់ផ្តើមកសាងឡើងនៅ ក្នុងឆ្នំា២០០២រហូតមកដល់សព្វថ្ងែនេះ ទើបឃើញថាបានប្រហែលជា៩ឆ្នំាប៉ុន្នោះ ហើយមានប្រែកមួយសំបូរទៅដោយ​ដើមឈូកដុះជ្រូងជ្រាងពាសពេញប្រែក ​ កាលពីដើមឡើយ មានសំពៅមួយបានលេចនៅក្នុងប្រែកនោះបន្ទាប់មកអ្នក ស្រុកបាននាំគា្នហៅថា(ប្រែកសំពៅធ្លាយ)​​នៅកន្លែងដែលសំពៅលេចនោះ មិនមានដុះឈូកទល់តែសោះ ​ ​ ពោរពេញទៅដោយទឹកល្ហេវកាលពីជំនាន់​មុនមានប្រវត្តិសាស្រ្តបាននិយាយតៗគ្នាថា មានសំពៅមួយបានលេចនៅក្នុងប្រែកនឹងហើយ​ និង មានមាសចំនួន៩០ហាប់ផងដែលបានលេចចូលទៅក្នុងទឺកនោះ បន្ទាប់មកគេយកវាទុក្ខនៅកន្លែងមួយហៅថា ដីរបើកដល់ពេលនោះប្រជាជនបានដឹងរឿងរាវក៍នាំគ្នាជីកកកាយទីកន្លែងនោះ​ក៍បានក្លាយទៅជាត្រពាំមួយដែលមានបន្តោយបវែង២០០ម៉ែតទទឹងប្រវែង១០០ម៉ែត ទើបត្រពាំនៅរហូតមកដល់សព្វថ្ងៃនេះ ហើយបានគេហៅថា ត្រពាំរបើក ចេញពីវត្តកំពង់គ្រញូងមួយគីឡូដីទើបដល់ត្រពាំនោះដែលស្ថិតនៅ​ខាងស្វេងដៃបន្ទាប់មកមានភ្នំមួយនៅខាងកើតត្រេពាំប្រហែលជា១គីឡូដី បើចេញេះពីវត្តកំពុងគ្រញូង កាត់ផ្លូវលំមួលយទៅទិសខាងកើតត្រង់ប្រហែលជាបីគីឡូដី​ទើបដល់ភ្នំនោះអ្នកស្រុកកាលពីមុនបានហៅភ្នំនោះថា (ភ្នំកាវសិបហាប់)រហូតមកដល់សព្វថ្ងៃគេបានផ្តូរឈ្មោះភ្នំនោះថា (ភ្នំក្ងាប) ចេញពីភ្នំក្ងាបប្រហែលជាមួយគីឡូដីទៀតទើបដល់វត្តដំបង់ដែក មានសាលារៀនពីខ្នងនៅខាងជើងវត្តៗនោះបានចាប់លកសាងតាំង​ពីបុរាណមកទល់និងសមយ័សព្វថ្ងៃនេះបានចាប់កសាងឡើងសារជាថ្មី ម្តងទៀតមានចេតដីដ៍ធំំមួយនៅជាប់និង​ព្រះវិហារមានក្បាច់រេចនាស្អាតគូរចង់ទស្សនា ។បន្ទាប់មកមានវត្តស្វាយទង់ មានខ្សែប្រាំ មានវត្តកោះស្នា បន្ទាប់មកទៀតមានវត្តដូនបុណ្យគឺជាវត្តមួយដែលមានល្បី ឈ្មោះជាងគេនៅឃុំសា្វយទង់ គឺ មានបរិសទ្ធ័មកទស្សនាច្រើនពីព្រោះវត្តនោះបានកសាងរូចរាល់ហើយអស់​ នៅខាងត្បូងវត្តមានស្រែអំប៊ិលដែលប្រជាកសិករចាប់ផ្តើម​ធើ្វនៅរដូវបំា្រងពេលដែលគាត់ធើ្វបានហើយ​គាត់តែងតែយកនៅអំប៊ិលទៅដូរយកស្រូវ​ បន្ទាប់មកពួកគាត់ដល់ពេលរដូវប្រំាងនាំគា្នទៅរើស​សារ៉ាយយកទៅដូរស្រូវថែមទៀត

មួយផ្នែកទៀតធើ្វកន្ទេលលក់ឬក៏ដូរស្រូវផងដែរការដែលធើ្វបែបនេះ​គឺជាអាជីពមួយសមា្រប់ការជញ្ជឹមជីវិត្តរបស់ពួកគាត់រូបភាពនេះស្រស់ស្អាតមើលទៅគូអោយចាប់អារម្មណ៍ នៅខាងលិចវត្តជាប់និងសមុទ្រប្រជាជនភាគ​ច្រើនប្រកប់មុខរប់នេសាទត្រីទៅតាមសមុទ្រ ​ខាងកើតផ្លូវចូលវត្តបទ់ទៅខាងជើង​ត្រង់មានផ្លូវមួយខែ្សរដែលគេកំពុងតែអភិវឌ្ឍន៍ធើ្វសព្វថែ្ងនេះមាន ប្រវែងបួនគីឡូដីមកទល់និងផ្លូវវត្តកំពុងគ្រញូងគេជីកជុំរោវ​ពីម៉ែតទៅក្រោមជាប់ និងប្រែកកំពុងគ្រញូងសម្រាប់អោយ​ប្រជាពរដ្ឋធ្វើស្រែទំាងប្រំាងទំាងស្រែវស្សា ដែលគេបានហៅថា កំពុងគ្រញូងកាលពីដើមឡើយមានដើមគ្រញូង​ដុះជុំវិញកំពុងនោះមនុស្សកាន់តែកាប់វាយកទៅប្រើបា្រស់ផេ្សងៗ​កាលពីមុនមានដើមគ្រញូងដុះនៅកន្លែងកំពុងនោះហើយគេនំាគា្ន បេះផ្លែគ្រញូងយកមកជ្រលុកនៅសំលៀកបំពាក់​ទើបគេបានហៅទីនោះថាកំពុងគ្រញូងរហូតតៗគា្នមកដល់សមយ័សព្វថែ្ងនេះ គេបានកសាងស្ពាន់ៅលើកំពុងទឹកនោះបន្ទាប់មក​គេបាននាំគ្នាហៅទីនោះថាស្ពាន់កំពុងគ្រញូង។