ចក្រីវង្ស

ពីវិគីភីឌា
ចក្រីវង្ស
ឧកញ៉ាចក្រីនៃកម្វុជទេឝ
ព្រះមហាក្សត្រស្រីសុរិយោទ័យទី១
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
វង្ស

ខែត្រមហានគរ

ឧកញ៉ាចក្រីវង្ស លោកមាននាទីកាន់ការណ៍ខាងកងទ័ពជើងគោក ក្នុងរាជព្រះបាទស្រីសុរិយោទ័យទី១។ លោកបានទទួលអនិច្ចកម្មក្នុងសង្គ្រាមជាមួយសៀម។ ប្រវត្តិពិស្ដារនិយាយអំពីបឋមវ័យរបស់លោកត្រូវបានគេស្គាល់ទេ គេត្រឹមតែក្នុងពេលលោកចូលបំរើរាជការស្ដេចស្រីសុរិយោទ័យប៉ុណ្ណោះ។

ប្រវត្តិក្នុងសង្គ្រាមការពារជាតិ[កែប្រែ]

បើ​តាម​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន​ ​គឺ​នៅ​ក្នុង​រាជ្យ​ស្ដេច​អង្គ​នេះ​ហើយ​ដែល​សៀម​លើកទ័ព​គគ្រឹកគគ្រេង​មក​ វាយប្រហារ​លុកលុយ​យក​មហានគរ។ កាលនោះ​នៅ​ឆ្នាំថោះ​ ​ព.ស​ ១៨៩៥, ម.ស​ ១២៧៣, ច.ស ​៧១៣, គ.ស​ ១៣៥១​ ​ស្ដេច​សៀមឧទង ​(ឧទង ​ជា​រាជធានី​យ៉ាង​ចំណាស់​មួយ​របស់​ប្រទេស​សៀម​ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សុពណ៌បុរី។​ ​នៅ​គ.ស​ ១៣៤៧ ដោយ​មាន​ជំងឺ​អាសន្នរោគ​រាលដាល​ក្នុងនគរ ស្ដេច​សៀម​អង្គ​នេះ​ក៏​រើ​ព្រះរាជធានី​ ​ហើយ​មក​បង្កើត​ទីក្រុង​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា​ ​ស្រីអយុធ្យា។​ ​ស្ដេច​ឧទង​ ​ឬ​ព្រះ​រាមាធិបតី​បាន​ចូល​ទិវង្គត​ក្នុង​គ.ស ​១៣៦៩) ដែល​មាន​គោរម​នាម​ ​ព្រះរាមាធិបតី​ ​បាន​លើកទ័ព​យ៉ាង​ធំ​សម្បើម​អស្ចារ្យ​ ​ចេញ​មក​ចូល​វាយប្រហារ​ប្រទេស​ខ្មែរ។​ ​ស្ដេច​សៀម​បាន​តែងតាំង​ព្រះ​រាមេសូរ​ដែល​ជា​កូន​ ​ឲ្យធ្វើ​ជា​មេទ័ព​ធំ។​ ​ចៅ​របស់​ព្រះ​អង្គ​ ​ឈ្មោះ​ព្រះស្រីសុវត្ថិ​ ​ដែល​ជា​កូន​ព្រះ​រាមេសូរ (រាមេឝ្វរ) បាន​ទទួល​តំណែង​ជា​មេទ័ព​ស្រួច។​ ​ព្រះ​រាមេសូរ​បាន​នាំ​កងពល​សេនា​ធ្វើ​ដំណើរ​ទាំង​យប់​ទាំង​ថ្ងៃ​កាត់​ចុះ​ មក​តាម​នគររាជសីមា។​ ​ចៅហ្វាយខេត្ដខ្មែរ​នៅ​ទីនោះ​ដែល​មិន​បាន​ប្រុង​ប្រយ័ត្ន​ដឹងខ្លួន​ជា​មុន​ ​ហើយ​ដែល​មិន​បាន​ប្រុងប្រៀប​ប្រមូល​កងទ័ព​ទប់ទល់​សត្រូវ​ឲ្យទាន់​ពេលវេលា​ឡើយ​ ​ក៏​ត្រូវ​បង្ខំចិត្ដ​នាំ​ក្រុម​គ្រួសារ​ខ្មែរ​ និង​នាម៉ឺន​មន្ដ្រីរាជការ​ ​រត់​ចាកចោល​ទីកន្លែង​ដែន​សីមា។​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​គេ​ក៏​បាន​ធ្វើ​ចុតហ្មាយ​មួយ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ ​រៀបរាប់​គ្រប់​ព្រឹត្ដិការណ៍​ ​និង​កិច្ចការ​ទាំងឡាយ​ដែល​កំពុង​តែ​កើត​មាន​ឡើង។​ ក្រោយដែល​បាន​ទទួល​សារ​ ​ដឹង​ស្គាល់​អស់​គ្រប់​ហេតុការណ៍​ ​ព្រះ​ស្រីសុរិយោទ័យ​ព្រះមហាក្សត្រ​ខ្មែរ​ ​ក៏​ចាត់ចែង​ចេញ​បញ្ជា​ឲ្យ​ប្រមែប្រមូល​កេណ្ឌ​កងទ័ព​ ​ពល​សេនា​តាម​ខេត្ដ​ខណ្ឌ​នានា​ក្នុង​ព្រះ​នគរ។​ ​ឧកញ៉ា​ចក្រីវង្ស​ ​ត្រូវ​បាន​ព្រះរាជា​តែងតាំង​ជា​មេទ័ព​ ​ទទួល​បេសកកម្ម​ ​ត្រូវ​លើក​កងពល​យោធា​ចេញ​ទៅ​ទប់ទល់​នឹង​ទ័ព​សៀម​នៅ​ក្នុង​ខេត្ដ​បស្ចិមបុរី។​

ក្រោយដែល​បាន​ទទួល​សារ​ ​ដឹង​ស្គាល់​អស់​គ្រប់​ហេតុការណ៍​ ​ព្រះ​ស្រីសុរិយោទ័យ​ព្រះមហាក្សត្រ​ខ្មែរ​ ​ក៏​ចាត់ចែង​ចេញ​បញ្ជា​ឲ្យ​ប្រមែប្រមូល​កេណ្ឌ​កងទ័ព​ ​ពល​សេនា​តាម​ខេត្ដ​ខណ្ឌ​នានា​ក្នុង​ព្រះ​នគរ។​ ​ឧកញ៉ា​ចក្រីវង្ស​ ​ត្រូវ​បាន​ព្រះរាជា​តែងតាំង​ជា​មេទ័ព​ ​ទទួល​បេសកកម្ម​ ​ត្រូវ​លើក​កងពល​យោធា​ចេញ​ទៅ​ទប់ទល់​នឹង​ទ័ព​សៀម​នៅ​ក្នុងខេត្ដ​បស្ចិមបុរី។​ ​តែបើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​និង​ពង្សាវតារ​គណៈកម្មការ​សម្ដេច​សង្ឃនាយក​ទៀង​មេទ័ព​ធំ​ ​ដែល​ព្រះមហាក្សត្រ​បាន​តែងតាំង​នោះ​ ​មាន​ឋានៈ​ជា​ឧបរាជ​ ​ហើយ​ត្រូវ​ជាប់​ជា​ព្រះ​ញាតិវង្ស​ទៀត​ផង។​ កងទ័ព​សៀម​ដែល​មើលងាយ​ទ័ព​ខ្មែរ​ ​បាន​ធ្វេសប្រហែស​ ​មិនសូវ​យកចិត្ដទុកដាក់​ប្រុង​ប្រយ័ត្ន​ឡើយ។​ ​ឆ្លៀតឱកាស​ដ៏​ល្អ​នេះ​ ​ព្រះ​ឧបរាជ​មេទ័ព​ខ្មែរ​ ​ក៏​បញ្ជា​កងពល​រេហ៍​ឲ្យ​វាយឆ្មក់​សន្ធប់​សម្រុក​បុក​យ៉ាង​ខ្លាំង​ទៅ​លើ​សៀម ​ ​បំបែក​បំបាក់​ធ្វើ​ឲ្យ​អស់​របៀបរៀបរយ​ ​ភ័យ​ស្លន់ស្លោ​រត់​ប្រសេកប្រសាច​ទៅ​គ្រប់​ទិសទី។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​មាន​សភាព​យ៉ាង​សាហាវ​ខ្លាំងក្លា​គួរ​ឲ្យ​ រន្ធត់​តក់ស្លុត​ក្រៃ​លែង។​ ​គ្រានោះ​ឧបរាជ​ខ្លួនឯង​បាន​បំបោល​ដំរី​ ​រុលចូល​លុក​ទៅ​ច្បាំង​កាប់​ចាក់​តទល់​ផ្ទាល់​នឹង​ព្រះ​ស្រីសុវត្ថិ​ ​ព្រះចៅ​ស្ដេច​សៀម។​ ​នៅ​ទីបំផុត​ ​ព្រះ​ឧបរាជ​ក៏​បាន​កាប់​ចំ​ក​ព្រះ​ស្រីសុវត្ថិ​ មេទ័ព​សៀម​ ​ដាច់​ត្មិល​ធ្លាក់​ពីលើ​ខ្នង​ដំរី។​ ​ដោយ​កំពុង​តែ​បាន​ទទួល​ជោគជ័យ​ ​ព្រះ​ឧបរាជ​ខ្មែរ​ក៏​បញ្ជា​កង​យោធា​ឲ្យ​លុក​រុល​សម្រុក​តទៅ​មុខ​ដេញ​តាម​ កងទ័ព​សៀម។​ ​ដេញ​ទៅៗ​កងទ័ព​ខ្មែរ​បាន​ទៅ​ជួប​ប៉ះទង្គិច​គ្នា​ ​ជាមួយនឹង​កងទ័ព​ធំ​សៀម​ ​ដែល​ដឹកនាំ​ដោយ​ព្រះ​រាមេសូរ។​ ​ព្រះ​រាមេសូរ​រៀបចំ​ពល​សេនា​ទប់ទល់​មិន​ទាន់​ ​ក៏​បញ្ជា​ឲ្យ​វាយ​ដកថយ​រត់​យករួចខ្លួន​សិន។​ ​កងទ័ព​សៀម​ត្រូវ​ទទួល​បរាជ័យ​បាក់បែក​រត់​ខ្ចាត់ខ្ចាយ​អស់​ ​ហើយ​ត្រូវ​ដកឃ្លា​ត្រលប់​ចូល​នគរ​វិញ។​ ពលសេនា​សៀម​ជាច្រើន ត្រូវ​កងទ័ព​ខ្មែរ​ចាប់​បាន​យក​មក​ធ្វើ​ជា​ឈ្លើយ​ ​ហើយ​គ្រឿង​អាវុធ​យុទ្ធភណ្ឌ​ជា​ច្រើន​ត្រូវ​រឹបអូស​យក​បាន។ កូនស្ដេច​សៀម​ ​ព្រះ​រាមេសូរ​ ​កាលបើ​រត់​បាន​ឆ្ងាយ​ចេញ​ផុត​ពី​ទឹកដី​ខ្មែរ​ហើយ​ ​ហើយដោយ​ពុំ​ឃើញ​មាន​ទ័ព​ខ្មែរ​ដេញ​តាម​ប្រកិត​ពីក្រោយ​ ​ក៏​បញ្ជា​ឲ្យ​ទ័ព​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ឈប់​សំរាក​នៅ​នឹង​មួយ​កន្លែង។​ ​បន្ទាប់​មក​ព្រះ​អង្គ​បាន​រៀបចំ​ចុតហ្មាយ​មួយ​ ​ផ្ញើ​ថ្វាយ​ទៅ​ព្រះ​បិតា​ព្រះ​ឧទង​រាមាធិបតី​ ​ដែល​គង់នៅ​ទីក្រុង​ស្រីអយុធ្យា។​ ​ព្រះ​រាមាធិបតី​ឈឺ​ចុកចាប់​ខ្លាំង​ណាស់​ ​ក្រោយ​ដែល​ដឹង​ថា​ចៅ​ព្រះ​អង្គ​ ​ព្រះ​ស្រីសុវត្ថិ​ ​ត្រូវ​មេទ័ព​ខ្មែរ​ប្រហារជីវិត​កាត់​ក្បាល​លើ​សមរភូមិ។​ ​មិន​បង្អង់​យូរ​ ​ព្រះ​អង្គ​ចេញ​បញ្ជា​ឲ្យ​រៀបចំ​ប្រមែប្រមូល​ ​បង្ហាត់បង្រៀន​កងពល​យោធា​ឲ្យ​បាន​ចំនួន​ច្រើន​កុះករ​ជាទី​បំផុត។​ ​ព្រះ​អង្គ​បាន​តែងតាំង​បងថ្លៃ​ព្រះ​អង្គ​ ​ព្រះ​នាម​ព្រះ​បរមរាជា​ ​ជា​ប្រមុខ​ទ័ព​ធំ​ដោយ​មានកូន​ប្រុស​ទាំង​បី​របស់​ព្រះ​អង្គ​ ​នៅ​អម​ធ្វើ​ជា​ជំនួយ​ផង។​ ​ស្ដេច​សៀម​ទាំង​បី​អង្គ​ ​ដែល​ត្រូវជា​ប្អូន​របស់​ព្រះ​រាមេសូរ​ ​មាន​ចៅប៉ាសាត​ ចៅប៉ាអាត​ ​និង​ចៅដំបងពិសី។​ រៀបចំ​កងពល​សេនា​បាន​ល្អិតល្អន់​ សព្វគ្រប់​កាលណា​ ​ស្ដេច​សៀម​ចេញ​បញ្ជា​ឲ្យ​លើកទ័ព​ចេញ​ទៅ​វាយប្រហារ​ស្រុក​ខ្មែរ​ម្ដងទៀត​ជា​ លើក​ទី​ពីរ។​ ​គឺ​នៅ​ក្នុង​ឆ្នាំរោង​ ​មួយ​ឆ្នាំ​ក្រោយ​ការ​វាយប្រហារ​លើក​ទី​១។​ ​នា​សម័យ​នោះ​ ​ព្រះមហាក្សត្រ​ខ្មែរ​មិន​បាន​ទទួល​ដំណឹង​ ​ដឹង​អ្វី​ជា​មុន​សោះឡើយ។​ ​កាលបើ​កងទ័ព​សៀម​ ​បាន​វាយ​សម្រុកចូល​មក​ដល់​ខេត្ដ​បស្ចិមបូរី​ ​ទើប​ព្រះ​អង្គ​ចេញ​បញ្ជា​ឲ្យ​ព្រះ​មហាឧបរាជ​លើកទ័ព​ចេញ​ទៅ​ទប់ទល់​នឹង​ខ្មាំង។​ ​ការ​ប្រយុទ្ធ​គ្នា​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ ​មាន​មនុស្ស​ស្លាប់​ ​និង​របួស​ជា​ច្រើន​ ​ដេក​ដួល​រនាល​ពាសពេញ​ដី​ ​តែ​ម្ខាងៗ​ពុំ​ទាន់​មាន​ប្រៀប​ឈ្នះ​ ​ចាញ់​ស៊ីសង​លើ​គ្នា​ឡើយ។​ ​ជួន​ចំ​ជា​រដូវវស្សា​ ​បាន​ចូល​មក​ដល់។​ ​កងទ័ព​សៀម​បាន​បោះជំរំ​ការពារ​នៅ​ខេត្ដ​បស្ចិមបុរី។​ ​ចំណែក​ខាង​ខ្មែរ​វិញ​ ​កងទ័ព​ទាំងអស់​ត្រូវ​វិល​ត្រលប់​ចូល​ក្នុង​នគរ​វិញ។​ ​ពល​រេហ៍​ទាំង​ប៉ុន្មាន​ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅ​តាម​គ្រួសារ​ ​ផ្ទះសម្បែង​ភូមិស្ថាន​រៀងៗ​ខ្លួន​ ​ដើម្បី​ប្រកប​របរ​កសិកម្ម​ ​ធ្វើស្រែ​ចម្ការ​ ​ចិញ្ចឹមជីវិត​ដូច​ប្រក្រតី។​ ​ឯកសារ​ពង្សាវតារ​ខ្មែរ​បាន​បញ្ជាក់​ថា​ ​កាយវិការនេះ​ជា​ការ​ធ្វេសប្រហែស​ ​និង​ជា​កំហុស​មួយ​យ៉ាង​ធំ​របស់​ខ្មែរ​អ្នកដឹកនាំ​ប្រទេស​ជាតិ។ ថ្ងៃ ​៥​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំរោង​ ដដែល​ ​មេទ័ព​សៀម​ព្រះ​បរមរាជា​ ​បាន​លើកទ័ព​យ៉ាងច្រើន​មហិមា​ ​ចូល​មក​ស្រុក​ខ្មែរ​ម្ដងទៀត។​ ​កងទ័ព​ឈ្លានពាន​សៀម​ ​បាន​បោះ​ជំហាន​ជិត​មក​ដល់​មហានគរ​ហើយ​ ​ទើប​ដំណឹង​នេះ​ត្រូវ​បាន​គេ​យក​មក​ទូល​ព្រះមហាក្សត្រ។​ ​ព្រះ​ស្រីសុរិយោទ័យ​ ​ក្សត្រ​ខ្មែរ​មានការ​ភ្ញាក់ផ្អើល​ ​ភ័យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​ស្ថានការណ៍​ ​និង​ព្រឹត្ដិការណ៍​ដែល​មិន​បាន​ព្រាង​ទុក​មុខ​​នេះ។​ ​ពីព្រោះ​ចំ​ជា​រដូវវស្សា​ ​ប្រជានុរាស្ដ្រ​កំពុង​តែ​ជាប់ដៃ​ធ្វើស្រែចំការ​ ​ព្រះ​អង្គ​ពុំ​មាន​លទ្ធភាព​អាច​នឹង​ប្រមូល​កេណ្ឌ​ទ័ព​បាន​ច្រើន​ដូច​បំណង​ ឡើយ។​ ​ទ័ព​ដែល​ប្រមែប្រមូល​រៀបចំ​បាន​ប៉ុន្មាន​ ​ព្រះរាជា​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បញ្ជាកា​របស់​ព្រះ​មហាឧបរាជ​ ​ដោយ​មាន​ឧកញ៉ា​ចក្រីវង្ស​ ​និង​ឧកញ៉ា​មហាសេនា​សួស​ ជា​មេទ័ព​រង។​ ​បេសកកម្ម​ធំ​ដំបូង​ ​គឺ​ត្រូវ​ទៅ​ទប់ទល់​កងទ័ព​សៀម​នៅ​ក្នុង​ខេត្ដ​នគររាជសីមា។​ ​នៅ​លើ​សមរភូមិ​ ​កងទ័ព​ខ្មែរ​ដែល​ហ្វឹកហ្វឺន​មិន​បាន​មាំមួន​ ​ពិតប្រាកដ​ពី​ដើម​ទី​ ​ហើយដោយ​មាន​ចំនួន​តិច​ជាង​សត្រូវ​ ​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ដំណំ​ ​បាក់ទ័ព​ដក​ឃ្លា​រត់​មក​បោះ​ជំរំ​នៅ​ខេត្ដ​នាងរោង។​ ​តែ​កងទ័ព​សៀម​បាន​ដេញ​ប្រកិត​ជាប់​ពីក្រោយ។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​មាន​សភាព​សាហាវ​ឃោរឃៅ​អស្ចារ្យ។​ ​មនុស្ស​ស្លាប់​ និង​របួស​មាន​ច្រើន​ឥត​គណនា។​ ​ទ័ព​ខ្មែរ​មួយ​ចំនួន​ ​ដោយ​ដឹងខ្លួន​ថា​មិន​អាច​ឈ្នះសត្រូវ​ ​បាន​នាំ​គ្នា​រត់​ចាកចោល​ជួរ​ ​យក​ឲ្យ​រួច​តែ​ជីវិត។​ ​ទោះបីជា​ដូច្នេះ​ក៏​ដោយ​ ​ក៏​ទ័ព​ខ្មែរ​នៅ​តែ​គ្មាន​តក់ស្លុត​ ​ខំ​តស៊ូ​ប្រយុទ្ធ​ដោយ​អង់អាច​ក្លាហាន​ដដែល។​ មេទ័ព​ខ្មែរ​ពីរ​នាក់ ព្រះមហាឧបរាជ និង​ឧកញ៉ាចក្រី​វង្ស ត្រូវ​បាន​បូជា​ជីវិត​នៅ​លើ​សមរភូមិ។ ​ចំណែក​លោក​មេទ័ព​ឧកញ៉ា​មហាសេនា​សួស​ ​នៅ​តែ​ខំប្រឹង​តស៊ូ​ ​ច្បាំង​ទប់ទល់​នឹង​ខ្មាំង​ដោយ​ឥត​សំចៃ​ដៃ​ដដែល។​ ​ដោយ​ទ្រាំទ្រ​ទប់ទល់​បច្ចាមិត្ដ​តទៅ​ទៀត​មិន​បាន​ ​លោក​ឧកញ៉ា​មហា​សួស​ ​ក៏​ប្រមូលផ្ដុំ​ទ័ព​ ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ ​វាយ​ប្រយុទ្ធ​សម្រុក​ដកឃ្លា​នាំ​សាកសព​ព្រះ​មហាឧបរាជ​ ​និង​លោក​ឧកញ៉ាចក្រីវង្ស​ចូល​មហានគរ​វិញ។​ ​ទ័ព​សៀម​នៅ​តែ​វាយប្រហារ​កាប់សំលាប់​យ៉ាង​សាហាវ​ ​ហើយ​ដេញ​តាម​ជាប់​ប្រកិត​ពីក្រោយ​ខ្នង​ជា​ដរាប។​ ​ទ័ព​ខ្មែរ​ចេះ​តែ​វាយ​ដកថយ​ចូល​មហានគរ​ជា​លំដាប់។​ ​នៅ​ទីបំផុត​ ​ទ័ព​សៀម​បាន​លើក​ចូល​មក​ដល់​ប្រឈមមុខ​ទល់​នឹង​មហានគរ។​ ​មេទ័ព​សៀម​បរមរាជា​បាន​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់​បញ្ឈប់​ដំណើរ​ ​ហើយ​បោះជំរំព័ទ្ធ​ជិតជុំ​វិញ​ព្រះ​មហានគរ។​ ​ក្រោយ​ដែល​បាន​ពិនិត្យ​ស្ថានការណ៍​សឹក​អស់​បី​ថ្ងៃ​មក​ ​ស្ដេច​សៀម​បរមរាជា​ក៏​ចេញ​បញ្ជា​ឲ្យ​ទ័ព​សៀម​តូច​ធំ​ ​រៀបចំ​ខ្លួន​ដើម្បី​ចូល​វាយ​សម្រុក​ ​លុកលុយ​ដណ្ដើម​យក​ព្រះរាជធានី​ខ្មែរ។​ ​កូន​ស្ដេច​សៀម​ ​ព្រះ​រាមេសូរ​ទទួល​បេសកកម្ម​វាយប្រហារ​ពី​ទិស​ខាងជើង​ ​ចៅប៉ាសាត​វាយ​ពី​ទិស​ខាងកើត​ ​ចៅប៉ាអាត​ពី​ទិស​ខាងត្បូង​ ​និង​ចៅដំបងពិសី​ពី​ទិស​ខាងលិច។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​ ​មាន​សភាព​សាហាវ​ខ្លាំងក្លា​ជា​រៀងរាល់ថ្ងៃ។​ ​ពលទាហាន​ទាំង​សងខាង​មាន​របួស​ និង​ស្លាប់​ច្រើន​ពាសពេញ​ ​ដេក​រនាលរណែល​តាម​ជើង​កំពែង​មហានគរ។​ ​តែ​សៀម​នៅ​តែ​ដណ្ដើម​យក​មហានគរ​មិន​ទាន់​បាន។

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ឧកញ៉ាចក្រីនៃកម្វុជទេឝ
?-ប្រ.១៣៦៩
តដោយ
មិនស្គាល់