ដេវិឌ ឆាណ្ឌល័រ

ពីវិគីភីឌា

ដេវិឌ ផរទ័រ ឆាណ្ឌល័រ កើត​នៅ​ឆ្នាំ ១៩៣៣ (អង់គ្លេស៖ David P. Chandler) គឺ​ជា​ប្រវត្តិវិទូ​ជនជាតិ​អាមេរិក​មួយ​រូប និង​ជា​បញ្ញវន្ត​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ប្រាជ្ញ​លោក​ខាង​លិច​ដំបូង ដែល​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា។[១][២] បច្ចុប្បន្ន​នេះ លោក ឆាណ្ឌល័រ កំពុង​រស់នៅ​ឯ​ប្រទេស​អូស្ត្រាលី ដោយ​លោក​គឺ​ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​តែ​មាន​ងារ​កិត្តិយស​នៅ សាកលវិទ្យាល័យ ម៉ូណ័ស្ហ (Monash) ហើយ​និង​ជា​សាស្ត្រាចារ្យ​ជំនួយ​លើ​ការ​សិក្សា​អំពី​អាស៊ី​នៅ សាកលវិទ្យាល័យ ហ្ស៊កថោន (Georgetown)

ជីវប្រវត្តិ[កែប្រែ]

ជីវិត​ដំបូង[កែប្រែ]

លោក ឆាណ្ឌល័រ កើត​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​១៩៩៣។[៣] លោក​បាន​ទទួល​សញ្ញាបត្រ​ពី មហាវិទ្យាល័យ ហារវ៉ាដ៌ (Harvard), សាកលវិទ្យាល័យ យែល (Yale) ហើយ សាកលវិទ្យាល័យ មីឈីហ្គែន (Michigan) គឺ​ជា​កន្លែង​ដែល​លោក​បាន​សរសេរ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​ស្ដី​អំពី​កម្ពុជា​មុនសម័យ​អាណានិគម។[៤]

អាជីព[កែប្រែ]

លោក ឆាណ្ឌល័រ ធ្លាប់​ជា​អ្នក​បម្រើ​ក្នុង​ជួរ​ទ័ព​អាមេរិក​នៅ​ក្រៅ​ប្រទេស ចាប់ពី​ឆ្នាំ ១៩៥៨-១៩៦៦[៣] ហើយ​ក្នុង​កំឡុង​ពេល​នោះ លោក​បាន​ចុះ​បេសកកម្ម​ក្នុង​ទីក្រុង ភ្នំពេញ ពី​ឆ្នាំ​១៩៦០ ដល់ ១៩៦២ និង​នៅ​តាម​បណ្ដា​ទី​កន្លែង​ផ្សេងៗ​ទៀត​ដូច​ជា រដ្ឋធានីបូហ្គោតា (Bogotá) (ប្រទេសកូឡុំប៊ី), ទីក្រុងសាន់ទីយ៉ាហ្គោដេកាលី (Santiago de Cali) (ប្រទេសកូឡុំប៊ី) និងរដ្ឋធានី វ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ។ លោក​បាន​កាន់​តំណែង​ជា​សាស្ត្រាចារ្យ​នៅ សាកលវិទ្យាល័យ ម៉ូណ័ស្ហ, សាកលវិទ្យាល័យ វិស្កុនស៊ិន នៅម៉ាឌីហ្សុន (Wisconsin–Madison), សាកលវិទ្យាល័យ ចន ហុបគិន្ស (Johns Hopkins), និង សាកលវិទ្យាល័យ គ័រនែល្ល (Cornell)[៤] ក្រៅ​ពី​នេះ លោក​ក៏ធ្លាប់​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ មជ្ឈមណ្ឌលខេមរសិក្សា ក្នុង​ខេត្តសៀមរាប ហើយ​ក៏​ជា​ទីប្រឹក្សា យូអេសអេដ (USAID) វាយ​តម្លៃ​លើ​កម្មវិធី​លទ្ធិ​ប្រជាធិបតេយ្យ និង​អភិបាល​កិច្ច​នៃ​កម្ពុជា ទៀត​ផង។ ដោយ​ឡែក លោក​បាន​ធ្វើ​ជា​ទីប្រឹក្សា​នៃ មូលនិធិអាស៊ី វាយ​តម្លៃ​លើ​សកម្មភាព​បោះឆ្នោត​នៅ​ទីក្រុង​ភ្នំពេញ ទៀត​ផង។ លោក​ក៏​បាន​ចូលរួម​ជាមួយ អង្គការលើកលែងទោសអន្តរជាតិ និង ការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន លើ​ការ​ស្រាវជ្រាវ និង​ស្វែងរក​ការ​ពិត​អំពី​ជនជាតិ​ខ្មែរ ហើយ​លោក​ក៏​ជា​អ្នក​ស្រាវជ្រាវ​ឯកសារ​សំខាន់​អំពី​កម្ពុជា​សម្រាប់​ការិយាល័យ ក្រសួង​ការពារ​នៃ​សហរដ្ឋ​អាមេរិក នៃ​ផ្នែក​កិច្ចការ ឈ្លើយសង្គ្រាម / ទាហានបាត់់ខ្លួនពេលបំពេញបេសកកម្ម (POW/MIA) ដែរ។

ការ​ទទួល​ស្គាល់[កែប្រែ]

បន្ទប់​មួយ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ត្រូវ​ដាក់​ឈ្មោះ​លោក ឆាណ្ឌល័រ ជា​កិត្តិយស។[៣]

គន្ថនិទ្ទេស[កែប្រែ]

  • ប្រវត្តិសាស្ត្រ​ខ្មែរ (A History of Cambodia) (1983)
  • សោកនាដកម្ម​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា (The Tragedy of Cambodian History) (1991)
  • បង​ធំ​ទី​មួយ (Brother Number One) (1992)
  • ប្រឈម​មុខ​នឹង​អតីតកាល​កម្ពុជា (Facing the Cambodian Past) (1996)
  • សំឡេង​ពី ស២១: ភាព​ភ័យ​ខ្លាច និង​ប្រវត្តិ​នៅ​ក្នុង​គុក​សម្ងាត់​របស់​ប៉ុលពត (Voices from S-21: Terror and History in Pol Pot's Secret Prison) (1999)[១]

ឯកសារ​យោង[កែប្រែ]

  1. ១,០ ១,១ "Book Review: Voices from S-21" Archived 2008-10-12 at the វេយប៊ែខ ម៉ាស៊ីន.. The American Historical Review (October 2002).
  2. SBS French program Archived 2007-08-13 at Archive.is. Special Broadcasting Service (December 10, 2007).
  3. ៣,០ ៣,១ ៣,២ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2016-05-11. Retrieved 2014-01-27.
  4. ៤,០ ៤,១ CSEAS Seminar Programme, 2006". Monash Asia Institute (2006).