ទេវង្ស

ពីវិគីភីឌា
ទេវង្ស
ព្រះ
រជ្ជកាលរជ្ជកាលព្រះកេតុមាលា
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាកេតុមាលា
មាតាពិនសុវណ្ណ
សុគតមហានគរធំ

ព្រះទេវង្ស (មិនមែនជាបងប្អូនម្តាយតែមួយជាមួយអង្គព្រហ្មទេ) ជាបុត្រច្បងរបស់ព្រះកេតុមាលាអង្គព្រហ្មជាបុត្រទីពីរ បើតាមពង្សាវតារសម្តចវាំងជួន ជាមួយព្រះនាងពិនសុវណ្ណ

ក្នុង​បញ្ហា​បុត្រាបុត្រី​ព្រះ​កេតុមាលា​ ​ពង្សាវតារ​ខ្មែរ​ទាំងអស់​មិន​បាន​យល់​ស្រប​ចុះសម្រុង​គ្នា​ទេ។​ ​ឯកសារ​នីមួយៗ​សុទ្ធតែ​កត់ត្រា​ប្រវត្ដិ​ផ្សេងៗ​ខុស​អំពី​គ្នា​ ​ពង្សាវតារ​សម្ដេច​វាំង​ជួន​បាន​បញ្ជាក់​ថា​ ​ព្រះ​កេតុមាលា​ ​និង​ព្រះ​នាង​ពិន​សុវណ្ណ​បាន​បុត្រ​ច្បង​មួយ​ឈ្មោះ​ ​ទេវង្សកុមារ​ ​អង្គ​ព្រហ្ម​ជា​បុត្រ​ទី​ពីរ​ ​បន្ទាប់​មក​គឺ​ ​ព្រះ​អង្គ​ទេវេស​ ​ជា​បុត្រ​ទី​បី​របស់​ព្រះ​កេតុមាលា​ ជាមួយ​និង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ​កោសុម​កេស្សរា​ ​ដែល​បាន​ប្រសូត​ក្នុង​ឆ្នាំម្សាញ់។​ ដូចដែល ​យើង​បាន​អធិប្បាយ​ពី​ខាង​ដើម​រួច​មក​ហើយ​ ​អង្គ​ព្រហ្ម​មាន​បងប្រុស​ម្នាក់​ ​និង​ប្អូនប្រុស​ម្នាក់​ដែល​មាន​ម្ដាយ​ខុស​គ្នា​ ​តែ​មាន​ឪពុក​តែ​មួយ​ ​គឺ​ព្រះ​កេតុមាលា។​ ​ក្នុង​ចំណោម​បុត្រ​ទាំង​បី​អង្គ​នេះ​ ​គ្មាន​អង្គ​ណាមួយ​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា​ ​ព្រះបាទ​កេតុមាលា​ឡើយ។​ ព្រះ​អង្គ​ទេវង្ស​កូនច្បង ​ ​បាន​ប្រសូត​ក្នុង​ឆ្នាំជូត​ ​ហើយ​សុគត​នៅ​ឆ្នាំរកា​ ​ក្នុង​ព្រះ​ជន្ម ​៨២​ ឆ្នាំ។​

ឯកសារយោង[កែប្រែ]