បជាបតិគោតមី

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ព្រះនាង​បជាបតីគោតមី (ភាសាបាលី: महापजापति गौतमी (Mahāpajāpatī Gotamī)) ជា​ភិក្ខុនី​កំពូល​លើ​ភិក្ខុនី​ទាំងឡាយ​ខាង​ផ្នែក​មានវស្សាច្រើន។ ព្រះនាង ​គឺ​ជា ​ស្ត្រី​ដំបូង ​ដែល​បាន​​បួស​ជា​ភិក្ខុនី ​ក្នុង​សាសនា ​របស់​ព្រះមានព្រះភាគ។ ព្រះនាង​ជា​ព្រះ​មាតុច្ឆា (​មីង​ខាង​ព្រះ​មាតា) និង ​ជា​មាតាទីពីរ​របស់​ព្រះ​ពុទ្ធ ។ ព្រះនាង​បាន​ចិញ្ចឹម​បីបាច់​ព្រះ​សិទ្ធត្ថ​កុមារ​ផ្ទាល់​ព្រះ​ហស្ថ ដោយ​ទុក​​ព្រះ​សិទ្ធត្ថ​ដូច​ជា​បុត្រ​របស់​ព្រះ​នាង ហើយ​ព្រះ​នាង​សុខ​ចិត្ត​ទុក​បុត្រ​បង្កើត​របស់​ព្រះ​នាង​ឲ្យ​​មេដោះ​ដទៃ​មើល​ថែ​រក្សា​ជំនួស​ព្រះ​នាង ។

ជីវប្រវត្តិ[កែប្រែ]

ព្រះនាង​មហាបជាបតីគោតមី មាន​ជាតិ​ភូមិ​នៅ​នគរ​ទេវទហៈ ​គឺ​ជា​ បុត្រី​ ទី ​២ ​របស់​ព្រះបាទ​អញ្ជនៈ និង ​ព្រះ​នាង​យសោធរា (សូម​កុំ​ច្រឡំ​នឹង​ព្រះ​នាង​ពិម្ពាយសោធរា​ដែល​ជា​ព្រះ​ជាយា​របស់​ព្រះ​ពុទ្ធ​) ។ ព្រះនាង​មាន​ព្រះ​រៀម​ ៣​ ព្រះអង្គ​គឺ ព្រះបាទ​សុប្បពុទ្ធ, ទណ្ឌបាណិ និង​ ព្រះនាង​មហាមាយា ។ បន្ទាប់​ពី​ម្ចាស់​បង​របស់​​ព្រះ​នាង​ គឺ ព្រះនាង​​មហាមាយា​ បាន​សោយ​ទី​វង្គត ព្រះ​នាងបាន​រៀប​អភិសេក​ជាមួយ​នឹង​ព្រះបាទ​សុទ្ធោទនៈ​មហារាជ បាន​បុត្រាមួយ​​ព្រះអង្គ​ ព្រះនាម នន្ទ និង​បុត្រី​មួយ​ព្រះ​អង្គ​ ព្រះ​នាម​សុន្ទរីនន្ទា ។ បានជាព្រះ​នាង​មាន​ព្រះនាម​ថា "​បជាបតី" ព្រោះ​តាំងពី​ប្រសូត​មក​ ព្រះនាង​ត្រូវ​បាន​ព្រាហ្មណ៍​ទាំង​ឡាយ​ព្យាករណ៍​ថា ព្រះ​នាង​នឹង​ជា​ធំ នឹង​មាន​បរិវារច្រើន។ ហេតុនេះ​ទើប​ព្រះ​ញាតិ​ដាក់​ព្រះនាម​ឲ្យ​​ថា "​មហាបជាបតី" ភ្ជាប់​ជាមួយ​នឹង​ព្រះនាម​ "គោតមី" ដែល​ក្នុង​ភាសា​ខ្មែរ​យើង​សរសេរ​ពាក្យ​ទាំង​ពីរ​នេះ​រួម​គ្នា ទៅជា ​"មហាបជាបតិគោតមី"​ វិញ ។

ចេញបួស[កែប្រែ]

ក្រោយ​ពី​បាន​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្មា​សម្ពោធិញាណ ព្រះ​ពុទ្ធ​ជា​ម្ចាស់​បាន​យាង​ត្រឡប់​ចូល​ព្រះ​នគរ​ក្នុង​បំណង​ដើម្បី​ប្រោស​ព្រះ​ញាតិ​របស់​ព្រះ​អង្គ ។ រយៈពេល​ ៣​​ ថ្ងៃ​បន្ទាប់​ពី​ព្រះ​អង្គ​ចូល​ដល់​ព្រះ​នគរ​ ព្រះ​អង្គ​បាន​សម្តែង​ធម្មទេសនា​​ប្រោស​ព្រះនាង​ គោតមី​ ដែល​ជា​ ព្រះ​មាតុច្ឆា ឲ្យ​​ស្ថិត​នៅ​ក្នុង​សោតាបត្តិផល។ បន្ទាប់​​ពី​ព្រះ​បាទ​ សុទ្ធោទនៈ ​ដែល​ជា​ព្រះ​ស្វាមី​របស់​ព្រះ​នាង​ចូល​ទី​វង្គត ព្រះ​នាង​ បជាបតិគោតមី​​ បាន​បបួល​ក្សត្រី​ក្នុង​ត្រកូល​ជាច្រើន​អង្គ​ក្នុងនោះ​មាន​ព្រះ​នាង​ពិម្ពា​ផង​ដែរ​​ដើម្បី​នឹង​ចេញ​សាង​ផ្នួសក្នុង​សាសនា​របស់​ព្រះ​គោតម។ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដូច​ជា​បួស​ជា​ភិក្ខុ​ឡើយ។ ព្រះ​សម្ពុទ្ធ​បាន​បដិសេធ​នូវ​សំណើរ​របស់​នាង ព្រោះ​ព្រះ​អង្គ​បាន​ព្យាករណ៍​ថា សាសនា​នឹង​តាំង​នៅ​មិន​បាន​យូរឡើយ បើ​មាន​ស្ត្រី​សាង​ផ្នួស ​។ ព្រះនាង​គោតមី​ និង ​ក្សត្រី​ដទៃ​ទៀត​មិន​បាន​បោះបង់បំណង​នេះ​​ឡើយ ។ ព្រះ​នាង​ព្រម​ទាំង​ក្សត្រី​ជា​ច្រើន​អង្គ​បាន​តាម​ព្រះ​សម្ពុទ្ធ​ តាំង​ពី​នគរ​កបិលវត្ថុ រហូត​ដល់​វេសាលី ដោយ​មាន​ព្រះបាទ​ទទេ ។ ដោយ​ព្រះនាង​ជា​ក្សត្រី​មួយ​អង្គ ​ធ្លាប់​រស់​នៅ​សោយ​សុខ​ស្រណុក​ក្នុង​ព្រះរាជ​វាំង លុះ​បាន​យាង​ដោយ​ព្រះបាទ​ទទេ​ដូច្នោះ ព្រះ​នាង​ក៏​មាន​ព្រះបាទ​ពង​បែក​ឈាម ។ ព្រះនាង​ព្រម​ទាំង​ក្សត្រី​ទាំង​ឡាយ​បាន​ទួញយំ​ប្រថាប់​ឈរ​នៅ​ក្លោង​ទ្វារ​វត្ត ព្រោះ​មិន​ហ៊ាន​ចូល​តាម​ទៅ ​។ ព្រះ​អានន្ទ​បាន​ឃើញ​អាការៈ​យ៉ាង​នោះ ក៏​បាន​សុំ​អង្វរ​ព្រះ​មាន​ព្រះភាគដោយ​គោរព ដើម្បី​ឲ្យ​ព្រះនាង​បាន​បួស​ក្នុង​សម្នាក់​ព្រះអង្គ ។ ព្រះ​អានន្ទ​បាន​សួរ​ទៅ​ព្រះ​មានព្រះភាគ​ថា ៖

- បពិត្រ​ព្រះអង្គ មនុស្សស្រី​មិន​អាច​បួស​ និង ​សម្រេច​មគ្គផល​បាន ឬ​ ព្រះអង្គ ?
- ម្នាល​អានន្ទ មនុស្ស​ស្រី​ក៏​អាច​បួស ​​និង ​សម្រេច​មគ្គ​ផល​ដូច​ជា​មនុស្ស​ប្រុស​ដែរ ។
- បពិត្រ​ព្រះអង្គ ចុះ​ហេតុបច្ច័យ​អ្វី​ បាន​ជា​ព្រះ​អង្គ​មិន​អនុញ្ញាតឲ្យ​ពួក​នាង​បួស ?
- ម្នាល​អានន្ទ លុះត្រា​តែ​ពួក​នាង​អាច​ទទួល​យក​លក្ខខណ្ឌទាំង ​៨ ​ប្រការ (គរុធម៌ ៨)

ព្រះអានន្ទ​ក៏​បាន​ទៅ​ទូល​ដល់​ព្រះ​នាង​វិញ ។ ព្រះ​នាង​បាន​យល់​ព្រម​គ្រប់​លក្ខខណ្ឌ​ទាំង​អស់​ ហើយ​ក៏​បាន​បួស​ជា​ភិក្ខុនី​ពេញ​សិទ្ធិ​ក្នុង​សម្នាក់​ព្រះ​សាស្តា។

ឯកសារ​យោង[កែប្រែ]

  1. សៀវភៅ ផ្លូវព្រះនិព្វាន ដោយ​ យិន​គឹមវាណ ព.ស.​២៥៥៣
  2. ព្រះ​នាង​បជាបតីគោតមី (អង់គ្លេស)
  3. ព្រះ​នាង​បជាបតីគោតមី (ថៃ)
  4. ព្រះ​នាង​បជាបតីគោតមី (បារាំង)