បាវ ដាយ

ពីវិគីភីឌា
អធិរាជបាវ ដាយ
保大帝
ព្រះចៅអធិរាជនៃអានណាម និងចក្រភពវៀតណាម
រជ្ជកាល៨ មករា ១៩២៦ –
២៥ សីហា ១៩៤៥
អង្គមុនខៃ ឌិញ
អង្គក្រោយរបបរាជាធិបតេយ្យត្រូវបានលុបបំបាត់ចោល
ហូ ជីមិញ
(ជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម)
ព្រះប្រមុខរដ្ឋវៀតណាម
រជ្ជកាល១៣ មិថុនា ១៩៤៩ –
២៦ តុលា ១៩៥៦
អង្គមុនតំណែងត្រូវបានបង្កើត
ង្វៀន វ៉ាន់ស៊ួន
(ជាប្រមុខរដ្ឋាភិបាលមជ្ឈិមបណ្ដោះអាសន្ន)
អង្គក្រោយតំណែងត្រូវបានលុបបំបាត់
ង៉ូ ឌិញឌៀម
(ជាប្រធានាធិបតីនៃសាធារណរដ្ឋវៀតណាម)
នាយករដ្ឋមន្ត្រីនៃរដ្ឋវៀតណាម
រជ្ជកាល១៤ កក្កដា ១៩៤៩ –
២១ មករា ១៩៥០
អង្គមុនតំណែងត្រូវបានបង្កើត
អង្គក្រោយង្វៀន ហ្វាន់ឡុង
ទីប្រឹក្សា​កំពូល​របស់​រដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
រជ្ជកាល១០ កញ្ញា ១៩៤៥ –
១៦ មីនា ១៩៤៦
អង្គមុនតំណែងត្រូវបានបង្កើត
អង្គក្រោយតំណែងត្រូវបានលុបចោល
ប្រសូតង្វៀនហ្វុក វិញធុយ ()
២២ តុលា ១៩១៣
វិមានស៊ួន-ចាន់-វីអ៊ែន, បុរីរាជាធិរាជហ៊ួអេ, សហភាពឥណ្ឌូចិន
សុគត៣១ កក្កដា ១៩៩៧
វ៉ាល់ដឺក្រាស, ប៉ារីស, បារាំង
ព្រះសុសាន
រាជពន្ធភាពណាម ហ្វឿង (អភិសេកឆ្នាំ១៩៣៤–១៩៦៣)
ប៊ុយ ម៉ុកឌៀប
ឡេធី ហ្វីអាញ់
គ្រីស្ទាន ប្លូក-កាសេណាក់
ម៉ូនិក ប៊ូដូត៍ (អភិសេកឆ្នាំ១៩៧២–១៩៩៧)
រាជបច្ឆាញាតិ
ឈ្មោះសម័យ កាលបរិច្ឆេទ
បាវ ដាយ () (១៩២៦–១៩៤៥)
វង្សង្វៀន ហ្វុក
បិតាខៃ ឌិញ
មាតាហ័ង ធីគុ
សាសនាលទ្ធិខុងជឺ
ព្រះពុទ្ធសាសនាមហាយាន
រ៉ូម៉ាំងកាតូលិក
ព្រះហត្ថលេខាអធិរាជបាវ ដាយ 保大帝's signature

បាវ ដាយ (ភាសាវៀតណាម៖ Bảo Đại, ជឺហាន៖ 保大, ២២ តុលា ១៩១៣ – ៣១ កក្កដា ១៩៩៧)[២] ដោយមានព្រះនាមកំណើតថា ង្វៀនហ្វុក វិញធុយ (Nguyễn Phúc Vĩnh Thụy) ទ្រង់ជា​ព្រះចៅអធិរាជទី១៣ និងចុងក្រោយបង្អស់នៃរាជវង្សង្វៀន ពោលជាខ្សែរាជវង្សវៀតណាមចុងក្រោយបំផុត។[៣] ពីឆ្នាំ១៩២៦ ដល់ឆ្នាំ១៩៤៥ ព្រះអង្គគឺជាចៅអធិរាជនៃអណ្ណាម និងជាព្រះមហាក្សត្រនៃតុងកឹង ដែលកាលនោះសុទ្ធតែស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់បារាំង។ ព្រះចៅបាវ ដាយបានឡើងសោយរាជ្យនៅក្នុងឆ្នាំ១៩៣២។

ចក្រភពជប៉ុន​បាន​ធ្វើរដ្ឋប្រហារទម្លាក់​រដ្ឋបាល​បារាំង​ចេញពីឥណ្ឌូចិននៅ​អំឡុងខែមីនា ឆ្នាំ​១៩៤៥ ហើយ​​បាន​គ្រប់គ្រង​ប្រទេសវៀតណាមតាមរយៈស្ដេចបាវ ដាយ ដោយតម្លើងព្រះអង្គជាព្រះអធិរាជនៃចក្រភពវៀតណាម​។ ទ្រង់បានដាក់រាជ្យនៅអំឡុងខែសីហា ឆ្នាំ១៩៤៥ នៅពេលដែលជប៉ុនទម្លាក់អាវុធចុះចាញ់សង្គ្រាមលោកលើកទី២។ ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៥ បាវ ដាយបានបម្រើការជាប្រមុខរដ្ឋនៃរដ្ឋាភិបាលប្រឆាំងកុម្មុយនីស្តនៅវៀតណាមខាងត្បូង។ បាវ ដាយត្រូវបានប្រជាជនវៀតណាមទូទៅមើលឃើញថាជាមេដឹកនាំអាយ៉ងរបស់បារាំង ព្រោះមកពីព្រះអង្គមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសបារាំង ហើយតែងចំណាយពេលវេលាច្រើននៅក្រៅប្រទេស។ ទីបំផុត ព្រះអង្គត្រូវបានគេដកចេញពីអំណាចដោយលទ្ធផលប្រជាមតិក្នុងឆ្នាំ១៩៥៥ ដែលបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីង៉ូ ឌិញឌៀម ជាមួយការគាំទ្រពីសហរដ្ឋអាមេរិក។

ឯកសារយោង[កែប្រែ]

  1. បាវ ដាយទ្រង់មានបុត្រាពីរអង្គ និងបុត្រីបីអង្គ នេះបើយោងទៅតាមពង្សាវតារនៃវង្សត្រកូលង្វៀន ហ្វុក។ ដោយមាន​តែព្រះរាជ​បុត្ររបស់​ណាម ហ្វឿងប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​រាយ​ក្នុងបញ្ជី។ ដំណើរសោយទិវង្គតរបស់ព្រះអង្គដែលបានចុះផ្សាយនៅក្នុង The Independent បានឱ្យដឹងថាព្រះអង្គមានបុត្រាចំនួនពីរអង្គ និងបុត្រីចំនួនពីរអង្គដែរ ខណៈដែល New York Times បានចុះផ្សាយថា ទ្រង់មានវត្តមានបុត្រាពីរអង្គ និងបុត្រីបួនអង្គ។ (''Nguyễn Phúc tộc thế phả, 1995, p. 330).
  2. Philip Shenon (2 August 1997). "Bao Dai, 83, of Vietnam; Emperor and Bon Vivant". The New York Times: p. 1 10. https://www.nytimes.com/1997/08/02/world/bao-dai-83-of-vietnam-emperor-and-bon-vivant.html. 
  3. Nghia M. Vo Saigon: A History 2011 – Page 277 "Bảo Đại was born in 1913, the 13th and last monarch of the Nguyễn dynasty. He ruled from 1926 to 1944 as emperor of Annam and emperor"