បឹងកក់

ពីវិគីភីឌា

បឹងកក់

រូបភាពបឹងកក់
ប្រវត្តិ
នាម​ពេញ បឹងកក់
ផ្ទៃដី ១៣៣ ហិចតា
ទីតាំងស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទៅទល់នឹង ខណ្ឌទួលគោក រាជធានីភ្នំពេញ  កម្ពុជា
កម្មសិទ្ធរបស់
  • អតីតកាលជាកម្មសិទ្ធ រដ្ឋ
  • បច្ចុប្បន្នជាកម្មសិទ្ធរបស់ ឯកជន

បឹងកក់ គឺជាបឹងនៃរាជធានីភ្នំពេញ គិតចាប់ពី សង្កាត់ស្រះចក ខណ្ឌដូនពេញ ទៅទល់នឹង ខណ្ឌទួលគោក

  • អតីតកាលបឹងនេះ ជាកន្លែងកំសានលំហែកាយ ដែលមានដើមរាំងដុះជាច្រើន និងមានស្ពានឈើសំរាប់ដើរលំហែ។
  • បច្ចុប្បន្នបឹងនេះត្រូវបានចាក់ខ្សាច់លុបបាត់រូបរាងហើយ។

ផលប៉ះពាល់[កែប្រែ]

  • នៅថ្ងៃទី ១០ ខែសីហាឆ្នាំ ២០១២ លំនៅដ្ឋានជាង ១៥០ កន្លែងនៅតំបន់បឹងកក់ត្រូវបានគេចេញនូវសេចក្តីជូនដំណឹងស្តីពីការបណ្តេញចេញដំបូង។ ការស្នាក់នៅត្រូវបានផ្តល់ឱ្យមួយសប្តាហ៍ដើម្បីជ្រើសរើសនិងទទួលសំណងពីរដ្ឋាភិបាលដូច្នេះដំណើរការនៃការផ្លាស់ប្តូរបានកើតឡើងយ៉ាងលឿន។
  • ប្រជាពលរដ្ឋត្រូវបានផ្តល់ជូននូវជម្រើសចំនួនបី ពីដ្ឋាភិបាលជាសំណងសម្រាប់ការបាត់បង់ដីរបស់ពួកគេ។
    • សំណង់ពួកគាត់ត្រូវបានផ្តល់ជូនទាំង ៨៥០០ ដុល្លា
    • សំណងជាផ្ទះល្វែងមួយនៅលើការអភិវឌ្ឍនៅកន្លែង
    • សំណងបន្ថែមលើ ៥០០ ដុល្លារ ឬការតាំងទីលំនៅ ២០ គីឡូម៉ែត្រនៅខាងក្រៅរាជធានីភ្នំពេញ ពីលើទឹកប្រាក់ ៨៥០០ ដុល្លា។

អ្នកស្រី ហេង មុំ អ្នកភូមិបឹងកក់ម្នាក់បានមានប្រសាសន៍ថា ប្រាក់សំណងមិនគ្រប់គ្រាន់ទេដើម្បីដីធ្លីនៅជុំវិញរាជធានីភ្នំពេញ។

  • គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១២ បឹងកក់មិនអាចត្រូវបានគេមើលឃើញនៅលើផែនទី Google នៃតំបន់នេះទៀតទេដោយសារតែបឹងនេះពោរពេញដោយខ្សាច់។

ប្រវត្តិទីកន្លែង[កែប្រែ]

គួររំឭកថា តំបន់បឹងកក់ ដើមឡើយគឺជាបឹងធម្មជាតិមួយ ដែលមានផ្ទៃក្រឡា ទំហំប្រមាណជា ១០ហិកតា នៅរដូវប្រាំង និង ជា​អាង​​ស្តុក​ទឹក ដ៏ធំមួយ​ របស់​រាជធានីភ្នំពេញ ដែលអាច ជួយការពារ​ទប់ទល់​ នូវការ​លិច​លង់​​នៅក្នុង​ទីក្រុង ដែល​បណ្តាល​មក ពី​ជំនន់​​នៃទឹក​​ភ្លៀង ព្រោះ​​នៅក្នុងរដូវវស្សា បឹងកក់ មាន​​វិសាល​ភាព​ធំទូលាយ គ្របដណ្តប់​​ លើដីវាល​ទំនាប​ ជុំវិញជាប់មាត់បឹង​ រហូត​ដល់​ជាង ១០០​ហិកតា ។

ឆ្នាំ​១៩៨៧ បឹងនេះ​ ត្រូ​វបានបង្កើត ទៅជាតំបន់​រមណីយ​ដ្ឋាន​​វប្បធម៌ និងធម្មជាតិ និងមជ្ឈ​មណ្ឌល​​កំសាន្ត​ ដែល​គ្រប់​គ្រងដោយ​ គណៈកម្មាធិការ​​ប្រជាជន​​បក្ស​ដិវត្តន៍​រដ្ឋ​ធានី​​ភ្នំពេញ ពេលនោះ​ប្រជាពល​រដ្ឋ ក្នុងទី​ក្រុង​​ភ្នំពេញ បានចាប់ផ្តើម ​ដើរ​លំហែរ​កាយ​​នៅ​ទី​នេះ។

ប៉ុន្តែក្រោយមក នៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ ប្រជាពលរដ្ឋ រាប់រយ​គ្រួសារ ដែលបាន​ធ្វើមាតុភូមិ​និវត្ត​ន៍ ពីជុំរុំ​ជនភៀស​ខ្លួននានា​ ជាប់ព្រំដែនថៃ បាន​នាំគ្នា​មក​បោះ​តាំង​​ទីលំ​នៅ​ ក្នុង​តំបន់​នេះ ដោយមាន​ការដឹងឮ​ និងទទួល​​ស្គាល់​​ ពីអាជ្ញាធរ​មូល​ដ្ឋាន​ ​ក្នុង​តំបន់​នោះ។ ការហូរចូល ​នៃអ្នក​ចំណូលថ្មី កាន់តែច្រើនឡើងៗ ពិសេស​ក្រោយ​ថ្ងៃ​​ផ្ទុះ​​អាវុធ ០៦កក្កដា​ ១៩៩៧ បាន​ធ្វើ​ឲ្យ​ចំនួនប្រជាពលរដ្ឋ កើនឡើងរហូតដល់ ប្រមាណជា ៤២៥២​ គ្រួសារ។ ដោយភាពចាំបាច់ និងតម្រូវការអភិវឌ្ឍន៍ រដ្ឋាភិបាល កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៨ បានសម្រេចធ្វើអនុបយោគទីតាំងបឹងកក់ ពីទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ដោយប្រគល់អោយក្រុមហ៊ុន ស៊ូកាគូអ៊ីន ជាអ្នកអភិវឌ្ឍ ក្នុងរយៈពេល៩៩ឆ្នាំ ជាមួយនឹងទឹកប្រាក់ចំនួន ៧៩.០០២.០០០ដុល្លារ។ បន្ទាប់ពីមានការអភិវឌ្ឍនៅតំបន់បឹងកក់នេះ គេចាប់ផ្ដើមឃើញមានភាពមិនប្រក្រតីជាច្រើនផងដែរ។

មើលផងដែរ[កែប្រែ]