បឹងតាមោក

ពីវិគីភីឌា

បឹងតាមោក

បឹងតាមោក

រូបភាពបឹងតាមោក
ប្រវត្តិ
នាម​ពេញ បឹងតាមោក
ផ្ទៃដី ៣២៣៩,៧ ហិចតា
ទីតាំងស្ថិតនៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ  កម្ពុជា
កម្មសិទ្ធរបស់
  • អតីតកាលជាកម្មសិទ្ធ រដ្ឋ
  • បច្ចុប្បន្នជាកម្មសិទ្ធរបស់ ឯកជន ​ក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប (Layimex Holdings Group)
  • បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មាន​ចំនួន ១៩​ ភូមិ ភូមិព្រែកព្នៅ ភូមិសំរោងត្បូង ភូមិអន្លង់ក្ងាន ភូមិធំត្បូង ភូមិបឹងធំ ភូមិព្រៃពង្រ ភូមិ៤មុខ ភូមិវែង ភូមិស្វាយឧត្តម ភូមិត្រពាំងទទឹង ភូមិថ្នល់បន្ទាយ ភូមិកន្ទ្រង់ ភូមិត្រពាំងរនៀម ភូមិកោះរងៀង ភូមិព្រៃស្វាយ ភូមិត្នោតខ្ពស់ ភូមិត្រពាំងអំពិល និងភូមិចុងទួល ​ ​ ចំនូន៥​សង្កាត់ សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ សង្កាត់សំរោង និង សង្កាត់ឃ្មួញ និង ២ខណ្ឌ​ ខណ្ឌព្រែកព្នៅ និង ខណ្ឌសែនសុខ


ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ​ការធ្វើស្រែ រកត្រី និង​ដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បាន​ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។

  • នៅថ្ងៃទី​ ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាម​​ច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេក្រៅពីរដ្ឋ​។

បឹង​តាមោក ជាបឹង​ធម្មជាតិ ហើយ​ក៏ជា​អាងស្តុកទឹក​ធំ​បំផុត​នៅភាគ​ខាងលិច​ឆៀង​ខាងជើង នៃ​រាជធានី​ភ្នំពេញ ខណៈ​ដែល​បច្ចុប្បន្ន​បឹងមួយ​ចំនួន​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​រណប។

  • បឹងតាមោកគឺជាបឹងធម្មជាតិដ៏ធំមួយដែល មានទីតាំងឋិតនៅក្នុង ខណ្ឌព្រែកព្នៅ ដែលសព្វថ្ងៃនេះត្រូវបានគេយកជាទីតាំងសម្រាប់បង្ហូរទឹកសម្អុយ និងជាទីរំដោះទឹកជំនន់ដែលតែងតែកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបឹងធម្មជាតិធំៗ មួយចំនួនដែលឋិតនៅក្នុងរាជធានីភ្នំពេញត្រូវបានគេចាក់ដីលប់ ដើម្បីធ្វើការអភិវឌ្ឍន៍។ ក្រោយពីបឹងធំៗទាំងនោះត្រូវបានលុប គេសង្កេតឃើញថាបញ្ហាទឹកជន់លេចទីក្រុង តែងកើតមានជាញឹកញាប់ ដែលបណ្តាលអោយមានផលប៉ះពាល់ជាច្រើនដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជាតិទាំងមូលផង។ ទន្ទឹមនឹងបញ្ហានេះផងដែរក៏មានមតិមួយចំនួនបានលើកឡើងថា តើតាមរយៈការលុបបឹងធម្មជាតិជាច្រើននៅក្នុងទីក្រុង ដោយបង្ហូរទឹក ចូលក្នុងបឹងតាមោកតែមួយអាចទប់ស្កាត់បញ្ហាទឹកជំនន់ដ៏ធំមួយនេះបានឬយ៉ាងណា?

កាលពីប៉ុន្មានសប្តាហ៍មុនមានសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពី ផលប៉ះពាល់មួយចំនួនដែលបង្ករឡើងដោយបឹងតាមោកនេះ។ ដោយសព្វថ្ងៃនេះបឹងតាមោក បានជះក្លឹនដ៏អាក្រក់ដែល បង្ករផល់ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងអ្នកដែលរស់នៅជិតលូរបង្ហូរទឹកនោះជាខ្លាំង។