ប្រទេសព្រុយណេ

ពីវិគីភីឌា

អំណោយ​ដឹក​ពី​ភ្នំពេញ​មក​ចែក​ ជូន​ដល់​ពលរដ្ឋ​អ្នក​ខេត្ត​មណ្ឌលគិរី​នេះ មាន​គ្រឿង​ឧបភោគ បរិភោគ​ផ្សេងៗ​ដូច​ជា អង្ករ​៥​តោន ទឹក​ត្រី​២០០​យួរ ទឹក​ស៊ីអ៊ីវ​២០០​យួរ ដោយ​អំណោយ​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ការ​ប្រគល់​ជូន​ដល់​ដៃ​ប្រជាជន​ក្រីក្រ ​២០០​គ្រួសារ​ផ្ទាល់​តែ​ម្តង​។ លោក រ៉ាមី សារ៉ាហ្វ អគ្គ​នាយក​ក្រុមហ៊ុន RMA គ្រុប​ បាន​ឲ្យ​ដឹង​ថា អស់​រយៈ​ពេល​៦​ឆ្នាំ​ហើយ ដែល​ក្រុម​ហ៊ុន​ហ្វដ បាន​រៀបចំ​កម្មវិធី​បែប​នេះ ហើយ​សកម្មភាព​នេះ​ស្ទើរ​តែ​ក្លាយ​ជា​ប្រពៃណី​មិន​អាច​កាត់​ផ្តាច់​បាន ដែល​ក្រុម​ហ៊ុន​រថយន្ត​ហ្វដ តែង​ពាំនាំ​យក​នូវ​អំណោយ​ចែក​ជូន​ដល់​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​មាន​ជីវភាព​ខ្វះ​ខាត​នោះ​ ដែល​នេះ​ជា​ការ​ចូល​រួម​ចំណែក​មួយ​នៅ​ក្នុង​សង្គម​ជាតិ​។

ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​រៀប​ចំ​កម្មវិធី​បែប​នេះ លោក​បាន​មាន​ប្រសាសន៍​ថា៖​ «​វា​ស្ទើរ​ក្លាយ​ជា​វប្បធម៌​មួយ​ទៅ​ហើយ​ដែល​ក្រុម​ហ៊ុន​ហ្វដ​រៀប​ចំ​កម្មវិធី​បែប​នេះ និយាយ​រួម​គឺ ហ្វដ មិន​ត្រឹម​តែ​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក្រុម​ហ៊ុន​យើង​ក៏​ចូល​រួម​នៅ​ក្នុង​កិច្ច​ការ​សង្គម​យ៉ាង​ច្រើន​ផុស​ផុល ​ផង​​ដែរ​ ហើយ​នេះ​ជា​គំរូ​មួយ​ដល់​ក្រុម​ហ៊ុន​នានា​ទៀត​ផង​»។

នៅ​ក្នុង ​ពិធី​ផ្តល់​អំណោយ​សប្បុរស​ធម៌​របស់​ក្រុម​ហ៊ុន​រថយន្ត ហ្វដ ដល់​ពល​រដ្ឋ​ក្រីក្រ​ចំនួន​២០០​គ្រួសារ​ ហើយ​ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច​នោះ លោក យីម លុច្ស អភិបាល​រង​ខេត្ត​មណ្ឌល​គិរី បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ខេត្ត​មណ្ឌល​គិរី​នៅ​ពេល​នេះ មាន​ការ​អភិវឌ្ឍ​ជាង​មុន​ ក៏​ប៉ុន្តែ​កត្តា​ជីវភាព​ប្រជាជន​នៅ​ក្នុង​ខេត្ត​មួយ​នេះ​នៅ​មាន​កម្រិត​ នៅ​ឡើយ​ ព្រោះ​តែ​ប្រជាជន​ប្រមាណ​៩០​ភាគរយ​ជា​ជន​ជាតិ​ភាគ​តិច ដែល​ពួក​គាត់​កំពុង​តែ​មាន​ការ​វិវឌ្ឍ​ខ្លួន​ពី​ការ​រស់​នៅ​បែប​ប្រពៃណី​ជន​ ជាតិ​ភាគ​តិច​មក​រស់​នៅ​បែប​បង​ប្អូន​ខ្មែរ​កណ្តាល​វិញ​នោះ​។

លោក អភិបាល​ខេត្ត​រង បាន​មាន​ប្រសាសន៍​ថា៖ ​«នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា ខេត្ត​មណ្ឌលគិរី មាន​ការ​អភិវឌ្ឍ​លឿន​ជាង​មុន ក្រោយ​ពេល​ដែល​បណ្តាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​យើង​ត្រូវ​បាន​ត​ភ្ជាប់។ ទោះ​ជា​យ៉ាង​ណា កម្រិត​ជីវភាព​ប្រជាជន​នៅ​មណ្ឌលគិរី​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ តែ​យើង​ក៏​បាន​ជំរុញ​ឲ្យ​ពួក​គាត់​ពង្រីក​ការ​បង្ក​បង្កើន​ផល​ផង​ដែរ ព្រោះ​ខេត្ត​យើង​ជា​ខេត្ត​សក្តានុពល​ខ្លាំង​លើ​វិស័យ​កសិកម្ម»។

លោក​ បាន​បញ្ជាក់​ថា៖ «​ពលរដ្ឋ​មណ្ឌលគិរី​ប្រមាណ​៩០​ភាគរយ​ជា​ជន​ជាតិ​ភាគ​តិច ពិសេស​ជន​ជាតិ​ព្នង​តែ​ម្តង​ តែ​ឥឡូវ​នេះ​ពួក​គាត់​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ​យ៉ាង​ខ្លាំង និង​មាន​ការ​រីក​ចម្រើន​ជាង​មុន​»។

ជាមួយ​នឹង​កន្ទុយ​បារី​ធំ​មួយ​បឺត បង្ហុយ​ផ្សែង​បណ្តើរ​កាន់​អំណោយ​បណ្តើរ​អ្នក​ស្រី ក្វាង​ ក្រាញ់ ដែល​ជន​ជាតិ​ភាគ​តិច​ព្នង បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​ពួក​គាត់​ធ្វើ​ស្រែ​ចម្ការ​បណ្តើរ ឆ្លៀត​ពេល​ស៊ី​ឈ្នួល​ក្រុមហ៊ុន​អភិវឌ្ឍន៍​បណ្តើរ ហើយ​មិន​សូវ​បាន​ចូល​ព្រៃ​រក​ជ័រ​ទឹក ឬ​ក៏​បរ​បាញ់​សត្វ​ដូច​មុន​ទេ​។ ស្ត្រី​ជន​ជាតិ​ព្នង​នេះ​បាន​ទទួល​ស្គាល់​ថា ជីវភាព​របស់​ពួក​គាត់​ឥឡូវ​មាន​ការ​ប្រែ​ប្រួល​រីក​ចម្រើន​ជាង​មុន។

ជាមួយ ​កាយវិការ​នៅ​អឹម​អៀន​អ្នក​ស្រី​និយាយ​ថា៖«​ពី​មុន​ពួក​ខ្ញុំ​ហ្នឹង​ច្រើន ​ចូល​ព្រៃ​រក​ជ័រ​ទឹក ឬ​ក៏​រក​បាញ់​សត្វ​អី​ហ្នឹង​យក​មក​លក់ តែ​ពេល​នេះ​មិន​សូវ​បាន​ទៅ​ទេ ព្រោះ​យើង​ជាប់​ស៊ី​ឈ្នួល​ក្រុមហ៊ុន គេ​ឲ្យ​ធ្វើ​អី​ក៏​ធ្វើ​ទៅ​ឲ្យ​តែ​បាន​លុយ​។ ខ្ញុំ​គិត​ថា គ្រួសារ​ខ្ញុំ​គ្រាន់​បើ​ជាង​មុន ហើយ​កូន​ខ្ញុំ​ពីរ​នាក់​ក៏​បាន​ចូល​រៀន​នឹង​គេ​ដែរ​»។

នៅ​ពេល​មាន​ឈ្មោះ​ ទទួល​អំណោយ​របស់​ក្រុម​ហ៊ុន​រថយន្ត​អ្នក​ស្រី​និយាយ​ថា៖ «​ខ្ញុំ​អរ​ណាស់ ខ្ញុំ​បាន​ធូរ​ច្រើន​ហើយ ព្រោះ​ពេល​បាន​អំណោយ​អ៊ីចឹង ពិត​ជា​បាន​ជួយ​ជីវភាព​គ្រួសារ​ខ្ញុំ​ច្រើន ព្រោះ​ឥឡូវ​ហ្នឹង​គ្រួសារ​ខ្ញុំ​ក៏​យ៉ាប់ រស់​នៅ​ទាំង​ត្រដរ​ដែរ​។ ពួក​ខ្ញុំ​អរគុណ​ណាស់ អរ​គុណ​មែន​ទែន​»។

គួរ​បញ្ជាក់​ថា ដំណើរ​កម្សាន្ត​បោះ​ជំរំ Adventure របស់​អតិថិជន FORD បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន RMA ខេមបូឌា ចាប់​ពី​ឆ្នាំ ២០០៧ ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ខេត្ត​មណ្ឌលគិរី ឆ្នាំ ២០០៨ ទៅ​ខេត្ត​រតនគិរី ឆ្នាំ​២០០៩ ទៅ​ខេត្ត​ប៉ៃលិន ឆ្នាំ​២០១០ និង​២០១១ ទទួល​ជោគជ័យ​ដ៏​អស្ចារ្យ​គួរ​ជាទី​មោទនៈ​តាម​រយៈ​ការ​ធ្វើ​ដំណើរ​កម្សាន្ត Adventure ឆ្លង​ប្រទេស​ដ៏​អស្ចារ្យ​ពី​ព្រះរាជា​ណាចក្រ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ហើយ​សម្រាប់​ឆ្នាំ​២០១២​ដែល​ជា​ឆ្នាំ​ទី៦​នេះ បាន​ឆ្ពោះ​ទៅ​កាន់​ខេត្ត មណ្ឌលគិរី​ជា​ថ្មី​ម្តង​ទៀត៕