ផាន់ ប៉េង

ពីវិគីភីឌា

ផាន់ ប៉េង (ជាអក្សរឡាតាំង៖ Phan Peng) គឺជាសិល្បការនី-តារាសម្ដែងភាពយន្តសញ្ជាតិកម្ពុជា ។ គាត់បានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្ត ដឹកនាំដោយលោក ប៉ាន់ រិទ្ធី ចំនួន៣រឿង រួមមាន៖ អ្នកស្រែ, រាត្រីមួយក្រោយសង្គ្រាម និងមហោស្រពដែលឆេះ

នៅក្នុងខ្សែភាពយន្ត អ្នកស្រែ គាត់សម្ដែងជា អ៊ំ ដែលជាប្រពន្ធកសិករម្នាក់និងជាម្ដាយកូនស្រី៧នាក់ ដែលខំធ្វើការនៅរដូវធ្វើស្រែមួយ។

នៅឆ្នាំ២០០៥ ក្នុងខ្សែភាពយន្តមហោស្រពដែលឆេះ គាត់សម្ដែងជាតួអង្គខ្លួនឯង ជាសិល្បករនីដែលរងទុក្ខវេទនាផ្លូវចិត្តដែលនៅរួចរានមានជីវិត។

ភាពយន្តដែលបានសម្ដែង[កែប្រែ]

ខាងក្រោមនេះជាខ្សែភាពយន្ដដែលគាត់បានចូលរួមសម្ដែង។

កាលបរិច្ឆេទ ចំណងជើងជាភាសាអង់គ្លេស ចំណងជើងជាភាសាខ្មែរ
ឆ្នាំ១៩៩៤ Rice People អ្នកស្រែ
ឆ្នាំ១៩៩៥ Femme de passions
ឆ្នាំ១៩៩៨ One Evening After the War រាត្រីមួយក្រោយសង្គ្រាម
ឆ្នាំ១៩៩៩ One Step on a Mine, It's All Over
ឆ្នាំ២០០២ Newsman
ឆ្នាំ២០០៥ The Burnt Theatre មហាស្រពដែលឆេះ

តំណភ្ជាប់ខាងក្រៅ[កែប្រែ]