ផ្វានជិនឝឹង
ជិនឝឹង | |||||
---|---|---|---|---|---|
កុរុង | |||||
រជ្ជកាល | គ.ស ២២៨ | ||||
រាជ្យមុន | កុរុងឝ្រីមារញ | ||||
រាជ្យបន្ត | កុរុងធរណីន្ទ្រវម៌្ម | ||||
| |||||
សន្តតិវង្ស | ឝ្រីមារញ | ||||
បិតា | កុរុងឝ្រីមារញ | ||||
មាតា | ប្រហែលព្រះភិគនេយ្យស្ដេចចាម្ប ឝ្រីមារ | ||||
ប្រសូត | ? នគរភ្វូណាន | ||||
សុគត | គ.ស ២២៨ នគរភ្វូណាន |
កុរុងផ្វានជិនឝឹង (ចិន:范金生, ភិងអ៊ិង:Fàn Jīnshēng, យ៉ាត់ផេង:faan6gam1sang1 រឺ ផ្វានកាំសាង) (គ.ស ?-២២៨) រជ្ជកាល (គ.ស ?-២២៨) ក្នុងពេលប្រតិបត្តិការមួយ ដោយព្រះអង្គចាប់ផ្ដើមមានជំងឺ ព្រះអង្គបានបញ្ជូនកូនឈ្មោះ ជិនឝឹង ឲ្យដឹកនាំទ័ពចេញច្បាំងជំនួសព្រះអង្គ។ ព្រះអង្គឝ្រីមារញ បានទុកក្មួយឈ្មោះ ធរណីន្ទ្រវម៌្ម ដែលមានកងពលប្រមាណ២០០០នាក់ នៅជិតសម្រាប់ការពារ។ ធរណីន្ទ្រវម៌្ម ជាកូនប្រុសរបស់បងស្រីព្រះអង្គ។ តែ មេទ័ពធរណីន្ទ្របែរជាឆ្លៀតឱកាសដ៏ល្អនេះ ធ្វើរដ្ឋប្រហារ សម្លាប់កុរុងឝ្រីមារញ ជាមា ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរភ្វូណាន។ កាលបើឡើងសោយរាជ្យភ្លាម ក៏ចាត់កងទ័ពឲ្យចេញទៅធ្វើឃាតកូនកុរុងឝ្រីមារញ ជិនឝឹង ដើម្បីបំបាត់កុំឲ្យមានគូប្រជែងត្រឹមត្រូវតាមច្បាប់ដែលអាចនាំមកនូវការសៅហ្មងទៅថ្ងៃក្រោយ។ ព្រឹត្តិការណ៍នេះ បានកើតនៅក្នុងគ្រិស្តសករាជ ២៣០។ អ្នកប្រវត្តិវិទូខ្លះមានជំនឿថា កុរុងផ្វានចាន (ព្រះចន្ទ្រ?) កាលបើបានក្លាយទៅជាព្រះមហាក្សត្រមានព្រះនាមធរណីន្ទ្រវម៌្ម។ តាមមើលទៅ ព្រះរាជាដែលសោយរាជ្យនៅនគរភ្វូណានទាំងអស់ រួមទាំងស្តេចជ្រែករាជ្យផង សុទ្ធតែមានខ្សែលោហិតរាជវង្សតែមួយ។
ព្រះរាជពង្សាវលី
[កែប្រែ]- ព្រះបិតាព្រះបាទឝ្រីមារញ ព្រះមាតាប្រហែលព្រះភិគនេយ្យនៃព្រះបាទឝ្រីមារ
- ព្រះអនុជភាតា ព្រះបាទផ្វានឆាង
- ព្រះភាតាអយ្យកាមួយ ធរណីន្ទ្រវម៌្ម
- អស្សាជយ ព្រះញាតិវង្ស ត្រូវជាមេទ័ពជំនិតរបស់ព្រះបាទធរណីន្ទ្រវម៌្ម
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ត្រាបុត្រ។
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្នំ ដោយ ក្រសេម-ទេពពិទូរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ កុរុងឝ្រីមារញ |
កុរុងភ្វូណាន រឺ វ្យាធបុរ ២២៨ |
តដោយ កុរុងធរណីន្ទ្រវម៌្ម |
ព្រះរាជគោរម្យងារ | ||
មុនដោយ មិនស្គាល់ |
រជ្ជទាយាទនៃភ្វូណាន ដើមសតវត្សទី៣-២២៨ |
តដោយ មិនស្គាល់ |