អាល់បានី៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.2) (រ៉ូបូ កែសំរួល: ps:البانیا
r2.6.5) (រ៉ូបូ បន្ថែម: or:ଆଲବାନିଆ
បន្ទាត់ទី១៦៨៖ បន្ទាត់ទី១៦៨៖
[[nv:Dziłigaii Bikéyah]]
[[nv:Dziłigaii Bikéyah]]
[[oc:Albania]]
[[oc:Albania]]
[[or:ଆଲବାନିଆ]]
[[os:Албани]]
[[os:Албани]]
[[pa:ਅਲਬੇਨੀਆ]]
[[pa:ਅਲਬੇਨੀਆ]]

កំណែនៅ ម៉ោង១២:០៤ ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១២

ប្រទេសអាល់បានី ឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋអាល់បានី ដែលជាប្រទេសមួយស្ថិតនៅទ្វីបអឺរ៉ុប​ប៉ែកអាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹង ប្រទេសក្រិច ​ប៉ែកអាគ្នេយ៍ ជាប់ ម៉ុងតេនេហ្គ្រូ ​ប៉ែកខាងជើង ជាប់ កូសូវ៉ូ ប៉ែកឦសាន្តដែលជាតំបន់មានជំលោះដែនដី និងជាប់ សាធារណរដ្ឋម៉ាសេដូនី ប៉ែកខាងកើត។ ប្រទេសអាល់បានី ក៏ជាសមាជិក អង្គការសហប្រជាជាតិ ណាតូ(អង្គការការពារសន្តិសុខ និង​ សហប្រតិបត្តិការសហគមអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក អង្គការសន្និសិទ្ធិនៃសាសនាអ៊ីស្លាម ហើយក៏ជាផ្នែកមួយរបស់សមាជិកស្ថាបនានៃសមុទ្រម៉េឌីទែរ៉ាណេផងដែល​​ ។ ប្រទេសនេះក៏ធ្លាប់ជាបេក្ខជន ដ៏មានសក្កានុពលក្នុងការចូលរួម ជាមួយសហគមអឺរ៉ុបចាប់តាំងពី ខែមករា ឆ្នាំ២០០៣ ហើយក៏បានដាក់ពាក្យជាផ្លូវការមួយ ដើម្បីធ្វើជាសមាជិករបស់ អ៊ីយ៉ូ(EU) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ ។ ប្រទេសអាល់បានី គឺជាប្រទេសមួយដែលកាន់លទ្ធិប្រជាធិប្បតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។​ ប្រទេសនេះមានរដ្ឋធានីថាទីរ៉ាណា ដែលមានប្រជាជនរស់នៅប្រមាណជាជាង៧២៧ ០០០នាក់ ក្នុងចំនោមប្រជាជន៣.៦លាននាក់ ហើយវាក៏ជាកន្លែងហិរញ្ញវត្ថុដ៏សំខាន់ក្នុងប្រទេសផងដែល ។

និរុត្តិសាស្រ្ត

ប្រទេសអាល់បានី គឺជាឈ្មោះនៅក្នុងភាសាឡាតាំង ដែលគេហៅថា ស្គ្វីប៉េរ៉ី(Shqipëri) ហៅដោយអ្នកស្រុកដើមនៅទីនោះ ។ នៅក្នុងភាសាក្រិច ប្រទេសនេះមានឈ្មោះថា អាល់បានី(Greek: Αλβανία) ក្រោយមកក៏បានប្តូរទៅជាអាល់បានីតៀ(Albanitia) ។

ទីវាលស្រែនៅអាល់បានី

ប្រទេសអាល់បានីមានឆ្នេរសមុទ្រមួយជាប់ សមុទ្រអាឌ្រីយ៉ាទិក ប៉ែកខាងលិច និង សមុទ្រអ៊ីអូនីអាន់ ប៉ែកខាងពាយ័ព្យ។ វាមានចំងាយខ្លីជាង ៧២ គីឡូម៉ែត្រ ពីប្រទេសអ៊ីតាលី តាមច្រកអូត្រានតូ ដែលភ្ជាប់រវាងសមុទ្រអាឌ្រីយ៉ាទិក និងសមុទ្រអ៊ីអូនីអាន់ ។

អំពីឈ្មោះប្រទេស

ឈ្មោះផ្លូវការជាភាសាអាល់បានីគឺ Republika e Shqipërise ។ ឈ្មោះហៅទូទៅគឺ Shqipërise

ភាសា ឈ្មោះជាផ្លួវការ ឈ្មោះហៅទូទៅ
ភាសាអាល់បានី Republika e Shqipërise Shqipërise
ភាសាខ្មែរ សាធារណរដ្ឋអាល់បានី អាល់បានី
ភាសាអង់គ្លេស Republic of Albania Albania

ជាភាសាអាល់បានី Shqipërise (ភាសាខ្មែរ:អាល់បានី) មានន័យថា ប្រទេសឥន្រ្ទី។ នៅប្រទេសអាល់បានី មានរឿងព្រេងដែលនិទានថា​ប្រជាជនអាល់បានី​ជាកូនចៅជំនាន់ក្រោយ​នៃពពួក​សត្វឥន្រ្ទី។ ak:Albania