សហរាជាណាចក្រ៖ ភាពខុសគ្នារវាងកំណែនានា
ត r2.7.1) (រ៉ូបូ បន្ថែម: si:බ්රිතාන්ය (වක්රෝක්තිහරණය) |
ត r2.7.1) (រ៉ូបូ បន្ថែម: or:ୟୁନାଇଟେଡ କିଙ୍ଗଡମ |
||
បន្ទាត់ទី១៩៥៖ | បន្ទាត់ទី១៩៥៖ | ||
[[nv:Tó Táʼ Dinéʼiʼ Bikéyah]] |
[[nv:Tó Táʼ Dinéʼiʼ Bikéyah]] |
||
[[oc:Reialme Unit]] |
[[oc:Reialme Unit]] |
||
[[or:ୟୁନାଇଟେଡ କିଙ୍ଗଡମ]] |
|||
[[os:Стыр Британи]] |
[[os:Стыр Британи]] |
||
[[pa:ਯੂਨਾਈਟਡ ਕਿੰਗਡਮ]] |
[[pa:ਯੂਨਾਈਟਡ ਕਿੰਗਡਮ]] |
កំណែនៅ ម៉ោង១៦:២៦ ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១២
រាជាណាចក្ររួម (United Kingdom) មានឈ្មោះពេញថា "រាជាណាចក្ររួមនៃសហភាពអង់គ្លេស និង អៀរឡង់ខាងជើង" ជាភាសាអង់គ្លេស "The United Kingdom of Great Britain and Northern Ireland" ជាទូទៅត្រូវបានគេស្គាល់ថា "United Kingdom", "UK" ឬ "Britain" គឺជារដ្ឋអធិបតេយ្យភាពមួយស្ថិតនៅឆ្នេរប៉ែកពាយ័ព្យនៃទ្វីបអឺរ៉ុប។ វាគឺជាប្រទេសកោះ ដែលស្ថិតនៅលើកោះ "Great Britain" និង មួយផ្នែកនៃកោះ "Ireland" ប៉ែកឦសាន បូករួមនឹងកោះតូចៗជាច្រើនទៀត។ អៀរឡង់ខាងជើង គឺជាផ្នែកមួយនៃរាជាណាចក្ររួម ដែលមានព្រំដែនជាមួយ "សាធារណរដ្ឋអៀរឡង់" (Republic of Ireland) ។ លើកលែងតែ បន្ទាត់ព្រំដែនជាមួយសាធារណរដ្ឋអៀរឡង់ចេញ រាជាណាចក្ររួម ត្រូវបានព័ទ្ធជុំវិញដោយមហាសមុទ្រអាត្លង់ទិក សមុទ្រខាងជើង ច្រកសមុទ្រអង់គ្លេស និង សមុទ្រអៀរឡង់។ កោះធំជាងគេបំផុត "Great Britain" បានតភ្ជាប់ទៅកាន់ប្រទេសបារាំងតាមរយៈច្រកក្រោមសមុទ្រ (Channel Tunnel) ។
រាជាណាចក្ររួម គឺជារដ្ឋឯកភាពមួយដែលមានប្រទេសចំនួន០៤គឺ៖ អង់គ្លេស (England), អៀរឡង់ខាងជើង (Northern Ireland), ស្កុតឡែន (Scotland) និង វ៉ែល (Wales) ។ រាជាណាចក្ររួម ត្រូវបានគ្រប់គ្រងដោយប្រព័ន្ធសភានិយម ជាមួយរដ្ឋាភិបាលរបស់ខ្លួនស្ថិតនៅទីក្រុងឡុងដ៍ (London) ដែលជា"រាជធានី" ប៉ុន្តែប្រទេស០៣ទៀត មានរដ្ឋបាលថ្នាក់ជាតិរបស់ខ្លួន នៅក្រុងបេលហ្វាស្ត (Belfast), កាឌីហ្វ (Cardiff) និង អេឌីនប័រ (Edinburgh) ជារដ្ឋធានីជាតិរបស់ អៀរឡង់ខាងជើង, វ៉ែល និង ស្កុតឡែន។ រាជាណាចក្ររួម ប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រី អេលីហ្សាបែតទី២ (Queen Elizabeth II) ជាព្រះប្រមុខរដ្ឋ។ប្រជុំកោះ "Channel Island" និង "Isle of Man" គឺជាក្សត្របុរីចំណុះ និង ពុំមែនជាផ្នែកនៃរាជាណាចក្ររួមទេ ប៉ុន្តែបានបង្កើតជាសហភាពជាមួយរាជាណាចក្ររួមផងដែរ។ រាជាណាចក្ររួម មានអាណាខេត្តចំណុះចំនួន ១៤ ដែលបន្សល់មកពីចក្រភពអង់គ្លេស នៅពេលដែលបានឡើងដល់កម្រិតកំពូលរបស់ខ្លួននោះ បានគ្របដណ្ដប់ស្ទើរតែមួយភាគបួននៃផ្ទៃក្រឡាពិភពលោកទាំងមូល ដែលជាចក្រភពធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោក។ ឥទ្ធិពលរបស់អង់គ្លេសនៅតែបន្ត បើគេសង្កេតមើលពី ភាសា វប្បធម៌ ប្រព័ន្ធច្បាប់ នៃបណ្ដាអតីតអាណានិគមជាច្រើនរបស់ខ្លួន។ ព្រះមហាក្សត្រី អេលីហ្សាបែតទី២ នៅតែជាប្រមុខនៃប្រជាជាតិកុំមុនវាល (Commonwealth of Nations) និង ជាប្រមុខរដ្ឋនៃរដ្ឋនីមួយៗនៃអាណាចក្រកុំមុនវាល (Commonwealth Realms) ។
រាជាណាចក្ររួម គឺជាប្រទេសអភិវឌ្ឍន៍ ជាមួយផលទុនជាតិសរុប (nominal GDP) ធំជាងគេទី៥ ឬ អំណាចទិញ (PPP) លំដាប់ទី៦លើពិភពលោក។ រាជាណាចក្រនេះ គឺជាប្រទេសឧស្សាហកម្មដំបូងបង្អស់ និង មានអំណាចខ្លាំងជាងគេបង្អស់នៅលើពិភពលោកចាប់ពីក្នុងកំលុងសតវត្សទី១៩ និងទី២០ ប៉ុន្តែដោយសារតែការខូចខាត នៅក្នុងសង្គ្រាមលោកទាំងពីរលើក និង ការបញ្ចប់នូវចក្រភពដ៏ធំរបស់ខ្លួនក្រោយពាក់កណ្ដាលសតវត្សទី២០ បានបន្ថយតួនាទីនាំមុខរបស់ខ្លួននៅក្នុងកិច្ចការសកល។ យ៉ាងណាក៏ដោយ រាជាណាចក្ររួមនៅតែមហាអំណាចមួយដ៏សំខាន់ជាមួយនឹង ឥទ្ធិពលនៃសេដ្ឋកិច្ច វប្បធម៌ យោធា នយោបាយ និង ជាមហាអំណាចនុយក្លេអ៊ែរ ជាមួយការចំណាយលើវិស័យការពារជាតិធំជាងគេទី២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ រាជាណាចក្ររួម ក៏ជាសមាជិកសហភាពអឺរ៉ុប, មានកៅអីអចិន្ត្រៃយ៍មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, ប្រទេសឧស្សាហកម្មលូតលាស់ទាំង៨ (G8), អង្គការណាតូ, អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍, អង្គការពាណិជ្ជកម្មពិភពលោក និង ជាសមាជិកប្រជាជាតិកុំមុនវាល។
ប្រវត្តិសាស្ត្រ
នាថ្ងៃទី០១ ខែឧសភា ឆ្នាំ១៧០៧ រាជាណាចក្រសហភាពអង់គ្លេស "Kingdom of Great Britain" ត្រូវបានបង្កើតឡើងដោយការឯកភាពនយោបាយ រវាងរាជាណាចក្រអង់គ្លេស (មានបញ្ចូលទាំងប្រទេសវ៉ែលផងដែរ) "Kingdom of England" និង រាជាណាចក្រស្កុតឡែន "Kingdom of Scotland" ។ ព្រឹត្តិការណ៍ គឺជាលទ្ធផលនៃសន្ធិសញ្ញារួបរួម (Treaty of Union) ដែលបានយល់ព្រមនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៧០៧ ហើយបន្ទាប់មកសន្ធិសញ្ញានេះ ត្រូវបានផ្ដល់សច្ចាប័នដោយរដ្ឋសភាអង់គ្លេស និង រដ្ឋសភាស្កុតឡែន ដែលដាក់ចេញនូវព្រឹត្តិការណ៍រួបរួមឆ្នាំ១៧០៧។ ជិតមួយសតវត្សក្រោយមកទៀត រាជាណាចក្រអៀរឡង់ (Kingdom of Ireland) ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់អង់គ្លេសចន្លោះឆ្នាំ១៥៤១ និង ១៦៩១ បានរួមជាមួយរាជាណាចក្រសហភាពអង់គ្លេស បង្កើតជា "រាជាណាចក្ររួមនៃសហភាពអង់គ្លេស និង អៀរឡង់" (United Kingdom of Great Britain and Ireland) ដែលជាព្រឹត្តិការណ៍រួបរួមឆ្នាំ១៨០០។ ទោះជា អង់គ្លេស និង ស្កុតឡែន បានបែងចែករដ្ឋគ្នារហូតដល់ឆ្នាំ១៧០៧ ក៏ដោយ ពួកគេមានសហភាពរួមគ្នាមួយ តាំងតែពីការមានរាជបល្ល័ង្ករួមគ្នាមួយនៅឆ្នាំ១៦០៣ នៅពេលដែលព្រះមហាក្សត្រ ជេមស៍ទី៦ (James VI) របស់ស្កុតឡែន បានទទួលមរតកពីរាជាណាចក្រអង់គ្លេស និងអៀរឡង់ ហើយបានផ្លាស់ព្រះរាជវាំងរបស់ទ្រង់ពីទីក្រុង "អេឌីនប័រ" ទៅ ទីក្រុង "ឡុងដ៍" ។
នៅសតវត្សដំបូងរបស់ខ្លួន រាជាណាចក្ររួម បានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍគំនិតបែបបស្ចិមលោក នៃប្រព័ន្ធសភានិយម ដែលបានរួមវិភាគទានយ៉ាងសំខាន់ចំពោះ វិស័យអក្សរសាស្ត្រ សិល្បៈ និង វិទ្យាសាស្ត្រ ។ រាជាណាចក្ររួម ជាអ្នកដឹកនាំបដិវត្តន៍ឧស្សាហកម្ម ដែលបានប្រែក្លាយប្រទេសឲ្យរីកចម្រើន និង បង្កើតនូវ "ចក្រភពអង់គ្លេស" ឡើង។ ក្នុងសម័យកាលនោះ រាជាណាចក្ររួម ក៏ដូចជាមហាអំណាចផ្សេងទៀតដែរមានជាប់ទាក់ទងទៅនឹងការស្វែងរកទឹកដីអាណានិគម។
ក្រោយពីជ័យជម្នះលើ "ណាប៉ូលេអុង" ក្នុងសង្គ្រាមណាប៉ូលេអុង រាជាណាចក្ររួមបានក្លាយទៅជាមហាអំណាចនាវាចរធំបំផុត នៃសតវត្សទី១៩ ហើយនៅតែរក្សាបានឧត្ដមភាពខ្លាំងក្លារហូតដល់ពាក់កណ្ដាលសតវត្សទី២០។ ចក្រភពអង់គ្លេស បានរីកធំដល់កម្រិតកំពូលរបស់ខ្លួននៅឆ្នាំ១៩២១ ដោយបានទាញយកផលចំណេញពី "សង្គមប្រជាជាតិ" (League of Nation) តាមរយៈការបង្កើត "ម៉ែនដែត" លើទឹកដីអាណានិគមចក្រភពអាល្លឺម៉ង់ និង អូតូម៉ង់ នៅក្រោយសង្គ្រាមលោកលើកទី១។
ភាពតានតឹងដែលរ៉ាំរ៉ៃអូសបន្លាយជាយូរមកហើយនៅអៀរឡង់ បានធ្វើឲ្យមានការបែងចែកកោះនេះនៅឆ្នាំ១៩២០ ដែលបានបង្កើតឡើងនូវរដ្ឋឯករាជ្យសម្រាប់ "រដ្ឋអៀរឡង់សេរី" នៅឆ្នាំ១៩២០ ហើយអៀរឡង់ខាងជើងនៅតែជាផ្នែកមួយនៃរាជាណាចក្ររួម។ ជាលទ្ធផល នាឆ្នាំ១៩២៧ ឈ្មោះផ្លូវការនៃរាជាណាចក្ររួម ត្រូវបានប្ដូរមកដូចសព្វថ្ងៃគឺ៖ "រាជាណាចក្ររួមនៃសហភាពអង់គ្លេស និង អៀរឡង់ខាងជើង" ។
ក្នុងកំលុងទសវត្សឆ្នាំ១៩២០ បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិដ៏ធំទី១របស់ពិភពលោក ឈ្មោះ BBC ត្រូវបានបង្កើតឡើង។ រាជាណាចក្ររួម ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ដែលបានប្រយុទ្ធប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ និង បានជួយរៀបចំគម្រោងក្រោយសង្គ្រាមលោក។ សង្គ្រាមលោកលើកទី២ បានធ្វើឲ្យខូចខាតដល់វិស័យហិរញ្ញវត្ថុរាជាណាចក្រជាដំណំ។ ផែនការម៉ារសាល់ និង ប្រាក់កម្ចីយ៉ាងច្រើនពីសហរដ្ឋអាមេរិក និង កាណាដា បានជួយឲ្យរាជាណាចក្ររួម ស្ដារឡើងវិញនូវហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់។
នាប៉ុន្មានឆ្នាំក្រោយសង្គ្រាម គេឃើញមានការបង្កើត "រដ្ឋសុខុមាលភាព" (Welfare Sate) ដោយរួមមានក្នុងចំណោមសេវាសុខភាពសាធារណៈដ៏ទូលំទូលាយ និង ដំបូងបង្អស់នៅលើពិភពលោក នៅខណៈដែល ការទាមទារឲ្យស្ដារសេដ្ឋកិច្ចឡើងវិញ ដែលផ្ដល់ដល់ប្រជាជនមកពីគ្រប់ទិសទីនៃប្រជាជាតិកុំមុនវាល ធ្វើឲ្យមានជនភៀសខ្លួនពហុជាតិសាសន៍ចូលមករាជាណាចក្ររួម។ បើទោះជា ក្រោយសង្គ្រាមលោកលើកទី២ បានកម្រិតតួនាទីនយោបាយរាជាណាចក្ររួម ដែលត្រូវបានបញ្ជាក់ដោយ "វិបត្តិព្រែកជីកស៊ុយអេ " ក៏ដោយ តាមរយៈការសាយភាយជាអន្តរជាតិនៃភាសាអង់គ្លេស មានន័យថា រាជាណាចក្ររួមបានបន្តឥទ្ធិពលនៃ អក្សរសាស្ត្រ និង វប្បធម៌របស់ខ្លួន ខណៈចាប់ពីទសវត្សឆ្នាំ១៩៦០មក វប្បធម៌ដ៏មានប្រជាប្រិយរបស់ខ្លួន ក៏បានសាយភាយទៅបរទេសផងដែរ។
រាជាណាចក្ររួម គឺជាសមាជិកស្ថាបនិកមួយក្នុងចំណោមសមាជិកស្ថាបនិកទាំង១២ ដែលបានបង្កើតសហភាពអឺរ៉ុប តាមរយៈសន្ធិសញ្ញាម៉ាទ្រិក នាឆ្នាំ១៩៩២។ ដំបូងឡើយ រាជាណាចក្ររួម គឺជាសមាជិកនាំមុខមួយនៃ "សហគមន៍សេដ្ឋកិច្ចអឺរ៉ុប" (EEC) ចាប់ពីឆ្នាំ១៩៧៣មក។
នៅចុងសតវត្សទី២០ គេឃើញមានបំលាស់ប្ដូរយ៉ាងសំខាន់ចំពោះការគ្រប់គ្រងនៃរាជាណាចក្ររួម ដោយមានការបង្កើតនូវការផ្ទេរការគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ ឲ្យទៅអៀរឡង់ខាងជើង ស្កុតឡែន និង វ៉ែល។
រដ្ឋាភិបាល និង នយោបាយ
រាជាណាចក្ររួម គឺប្រទេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រី អេលីហ្សាបែតទី២ ជាព្រះប្រមុខរដ្ឋនៃរាជាណាចក្ររួម ក៏ដូចជាអាណាចក្រកុំមុនវាល១៤ផ្សេងទៀត។ ស្ថាប័នរាជបល្ល័ង្ករាជាណាចក្ររួម មានអំណាចលើក្សត្របុរីចំណុះនៃ Isle of Man, Bailiwicks of Jersey, និង Guernsey ដែលពុំមែនជាផ្នែកនៃរាជាណាចក្ររួមទេ ថ្វីបើរាជរដ្ឋាភិបាលនៃរាជាណាចក្ររួម គ្រប់គ្រងលើកិច្ចការការបរទេស និង ការពារជាតិ ហើយរដ្ឋសភារាជាណាចក្ររួម មានអំណាចអនុម័តជំនួសពួកគេក៏ដោយ។
ទំនាក់ទំនងការបរទេស និង យោធា
រាជាណាចក្ររួម គឺជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, ជាសមាជិក G8, អង្គការណាតូ និង សហភាពអឺរ៉ុប។ រាជាណាចក្ររួម មានទំនាក់ទំនងពិសេសជាមួយសហរដ្ឋអាមេរិក។ ក្រៅពីសហរដ្ឋអាមេរិក និង អឺរ៉ុប សម្ព័ន្ធមិត្តជិតស្និទ្ធរបស់រាជាណាចក្ររួមរួមមាន ប្រជាជាតិកុំមុនវាល និង បណ្ដាប្រទេសនិយាយភាសាអង់គ្លេសដទៃទៀត។
សេដ្ឋកិច្ច
សេដ្ឋកិច្ចនៃរាជាណាចក្ររួម គឺត្រូវបានបូកបញ្ចូលទាំង សេដ្ឋកិច្ចរបស់ អង់គ្លេស ស្កុតឡែន វ៉ែល និង អៀរឡង់ខាងជើង។ ដោយផ្អែកតាមអត្រាប្ដូរប្រាក់នៅលើទីផ្សារ បច្ចុប្បន្នរាជាណាចក្ររួម គឺជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៥ លើពិភពលោក និង ទី២ នៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។
បដិវត្តន៍ឧស្សាហកម្ម បានចាប់ផ្ដើមនៅរាជាណាចក្ររួម ជាមួយការប្រមូលផ្ដុំជាចម្បងទៅលើឧស្សាហកម្មធុនធ្ងន់ដូចជា ផលិតផលសំណង់នាវា ធ្យូងថ្ម ដែកថែប និង វាយនភណ្ឌ។ ចក្រភពអង់គ្លេស បានបើកទីផ្សារនៅក្រៅប្រទេស សម្រាប់ផលិតផលអង់គ្លេស ដែលអនុញ្ញាតឲ្យរាជាណាចក្ររួម ធ្វើការគ្រប់គ្រងលើទីផ្សារអន្តរជាតិ នាសតវត្សទី១៩។ ទោះជាយ៉ាងណាក៏ដោយ រាជាណាចក្ររួមក៏ដូចជាប្រទេសឧស្សាហកម្មដទៃទៀតដែរ បានជួបនឹងឱនភាពសេដ្ឋកិច្ចបន្ទាប់ពីសង្គ្រាមលោកទាំងពីរ។ រាជាណាចក្ររួម បានបាត់បង់អត្ថប្រយោជន៍ប្រកួតប្រជែង និង ឱនភាពឧស្សាហកម្មជាខ្លាំងពេញសតវត្សទី២០។ វិស័យផលិតកម្ម នៅតែជាកត្តាដ៏សំខាន់នៃសេដ្ឋកិច្ចរាជាណាចក្ររួម ប៉ុន្តែមានតែ ១ ភាគ ៦ នៃផលិតផលនាំចេញសរុបនាឆ្នាំ២០០៣ប៉ុណ្ណោះ។
សូមមើលផងដែរ
|