ប្រេស៊ីល៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: or:ବ୍ରାଜିଲ
r2.6.5) (រ៉ូបូ កែសំរួល: ilo:Brasil
បន្ទាត់ទី១៣០៖ បន្ទាត់ទី១៣០៖
[[ie:Brasil]]
[[ie:Brasil]]
[[ig:Brazil]]
[[ig:Brazil]]
[[ilo:Brazil]]
[[ilo:Brasil]]
[[io:Brazilia]]
[[io:Brazilia]]
[[is:Brasilía]]
[[is:Brasilía]]

កំណែនៅ ម៉ោង១៣:០១ ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១២

សាធារណរដ្ឋប្រេស៊ីល
ទង់​ជាតិ​ប្រេស៊ីល ព្រះឆាយាល័ក្ខប្រេស៊ីល
រាជធានី ប្រេស៊ីលីយ៉ា
ប្រមុខរដ្ឋ​ លូស អ៊ីណាស៊ីអូ លូឡា​ដា
ភាសា​ផ្លូវ​ការ​ ប៉ទុយហ្គាល
បាវចនា​ "Order and Progress"


ប្រេស៊ីល (ភាសា​អង់គ្លេស ៖ Brazil, ភាសា​ព័រទុយហ្គាល់ ៖ Brasil) មាន​ឈ្មោះ​ផ្លូវការ "សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល" គឺជា​ប្រទេស​មួយ​នៅ​អាមេរិក​ខាងត្បូង​។ ប្រេស៊ីល ជា​ប្រទេស​ធំ​ជាងគេ​ទី​៥ (ជិត​ពាក់កណ្ដាល​នៃ​ផ្ទៃដី​អាមេរិក​ខាងត្បូង) ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​៥ និង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​៤ នៅ​លើ​ពិភពលោក​។ ប្រទេស​នេះ មាន​ព្រំប្រទល់ ខាងកើត​ជាប់​មហាសមុទ្រ​អាត្លង់ទិក (មាន​ឆ្នេរ​សមុទ្រ​ជាង ៧.៤៩១ គ.ម) ខាងជើង​ជាប់​ប្រទេស​កូឡុំប៊ី ខាងលិច​ជាប់​ប្រទេស​បូលីវី និង​ប៉េរូ ខាងត្បូង​ឆៀង​ខាងលិច​ជាប់​ប្រទេស​អាហ្សង់ទីន និង​ប៉ារ៉ាហ្គាយ ហើយ​ខាងត្បូង​ជាប់​អ៊ុយរូហ្គាយ​។ មាន​ប្រជុំ​កោះ​ជាច្រើន គឺជា​ផ្នែក​​នៃ​អាណាខែត្រ​ប្រេស៊ីល ដូចជា Fernando de Noronha, Rocas Atoll, Saint Peter and Paul Rocks, និង Trindade and Martim Vaz ។

ប្រេស៊ីល គឺជា​អតីត​អាណានិគម​មួយ​របស់​ព័រទុយហ្គាល់ ចាប់តាំង​ពី​ការ​មក​ដល់​របស់​លោក Pedro Álvares Cabral នៅ​ឆ្នាំ ១៥០០ រហូត​ដល់​ពេល​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៨២២​។ ពេល​ទទួល​បាន​ឯករាជ្យ​ដំបូង ប្រេស៊ីល​គឺជា​ចក្រភព​មួយ ក្រោយមក​បាន​ក្លាយ​ទៅ​ជា​សាធារណរដ្ឋ​នៅ​ឆ្នាំ ១៨៨៩​។ រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន បាន​កំណត់​ថា ប្រេស៊ីល​គឺជា​សាធារណរដ្ឋ​សហព័ន្ធ​។ សហព័ន្ធ ត្រូវ​បាន​បង្កើត​ឡើង​ដោយ មណ្ឌល​សហព័ន្ធ ០១, រដ្ឋ ២៦, និង ក្រុង ៥.៥៦៤​។

ប្រេស៊ីល គឺជា​ប្រទេស​សេដ្ឋកិច្ច​ទី​១០ ខាង​អត្រា​ប្ដូរ​ប្រាក់​លើ​ទីផ្សារ (market exchange rates) និង​ទី​៩ ខាង​អំណាច​ទិញ (PPP) ។ កំណែទម្រង់​សេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ ប្រែក្លាយ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ភាពយន្ត​លំដាប់​អន្តរជាតិ​ថ្មី​មួយ​។ ប្រេស៊ីល ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការសហប្រជាជាតិ និង​សហភាព​ប្រជាជាតិ​អាមេរិក​ខាងត្បូង​។ ប្រេស៊ីល មាន​ប្រជាជន​ភាគច្រើន ជា​អ្នក​កាន់​សាសនា​រ៉ូម៉ាំង​កាតូលិក និយាយ​ភាសា​ព័រទុយហ្គាល់ និង​ជា​សង្គម​មួយ​សម្បូរ​ទៅ​ដោយ​ជាតិពន្ធុ​យ៉ាង​ច្រើន ហើយ​ប្រេស៊ីល ក៏​ជា​កន្លែង​ចម្រុះ​នៃ​វាលរហោឋាន បរិស្ថាន​ធម្មជាតិ និង​ធនធាន​ធម្មជាតិ​ដ៏​ច្រើន នៅ​ក្នុង​តំបន់​អភិរក្ស​ការពារ​ជនជាតិ​ដើម​។

សូមមើលផងដែរ

ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA