បារ៉ាក់ អូបាម៉ា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: chr:ᏆᎳᎩ ᎣᏆᎹ
r2.7.1) (រ៉ូបូ បន្ថែម: xmf:ბარაქ ობამა
បន្ទាត់ទី២០៨៖ បន្ទាត់ទី២០៨៖
[[wo:Barack Obama]]
[[wo:Barack Obama]]
[[wuu:巴拉克·奥巴马]]
[[wuu:巴拉克·奥巴马]]
[[xmf:ბარაქ ობამა]]
[[yi:באראק אבאמא]]
[[yi:באראק אבאמא]]
[[yo:Barack Obama]]
[[yo:Barack Obama]]

កំណែនៅ ម៉ោង១០:៣៧ ថ្ងៃច័ន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១២

បារ៉ាក់ អូបាម៉ា
បារ៉ាក់ អូបាម៉ា
ប្រធានាធិបតីទី​៤៤ នៃសហរដ្ឋអាមេរិក
ឈ្មោះពេញ បារ៉ាក់​ហ៊ូសេន អូបាម៉ា ទីពីរ
ឈ្មោះ​ដើម បារ៉ាក់ អូបាម៉ា
Barack Obama
ឈ្មោះពេញ​ជា​ភាសាអង់គ្លេស Barack Hussein Obama II
ថ្ងៃខែឆ្នាំកំណើត សីហា ៤ ១៩៦១
ថ្ងៃចូលកាន់តំណែង ២០ មករា ២០០៩
អតីតប្រធានាធិបតី ចច ដាប៊ិលយូ ប៊ូស

បារ៉ាក់ អូបាម៉ា (អង់គ្លេស: Barack Obama) ដែលកើតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៦១[១] គឺជាប្រធានាធិបតីទី៤៤នៃសហរដ្ឋអាមេរិក។ គាត់បានក្លាយទៅជាប្រធានាធិបតីនៅឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៣ ហើយ គាត់បានក្លាយទៅជា សមាជិកព្រឹទ្ធសភា នៃគណ:បក្សប្រជាធិបតេយ្យ ដែលជាជនជាតិស្បែកខ្មៅដំបូងបង្អស់ នៅសហរដ្ឋអាមេរិក

ជីវប្រវត្តិ

លោក បារ៉ាក់ អូបាម៉ា បានកើតនៅកោះ ហូណូ ឡូឡូ នៅរដ្ឋហាវៃ ។ ឳពុករបស់លោកគឺលោក បារ៉ាក់ ហ៊ូសេន អូបាម៉ា ជា​មនុស្ស​ជនជាតិ​អាព្រិច​ ដ៏​សំខាន់​មួយ​រូប​នៃ​ប្រទេសកេនយ៉ា ហើ​យ​ម្តាយរបស់គាត់ អ្នកស្រី អាន ឌានហាម ជាជនជាតិអាព្រិចនៅរដ្ឋកាន់សាស ដែលឪពុកម្តាយរបស់លោកស្រីជាជនជាតិអង់គ្លេស និងអៀរឡង់។ លោកស្រី បានរស់នៅរដ្ឋហាវៃជាយូរណាស់មកហើយ ។

ឪពុក​ម្តាយលោក អូបាម៉ា បានមានការបែកបាក់គ្នានៅឆ្នំា១៩៦៤ តំាងតែពីលោកមានអាយុ២ ឆ្នាំមកម្លោះ ហើយឪពុករបស់គាត់បានត្រលប់មកប្រទេស គីន យា វិញ ហើយ​បានធ្វើការជា​មនុស្សបានរៀនអំពីសេដ្ឋកិច្ចនៃអ្នកតំណាង គីន យា ក្នុងប្រទេសបារាំង ដែលប្រធានរបស់គាត់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុង​ឆ្នាំ​១៩៨២​។ ចំណែកម្តាយរបស់លោកវិញនោះមុនពេលរៀបការឈ្មោះថា ឡូឡូ ស៊យតូរ៉ូ ហើយគ្រួសាររបស់នាង បាន​ចាក​ចេញ ទៅ​រស់​នៅ​ប្រទេសឥណ្ដូនេស៊ី​ក្នុង​ឆ្នាំ ១៩៦៤​។ លោក អូបាម៉ា បានទៅ​សិក្សានៅសាលាជាច្រើននៅក្នុងទីក្រុងចាកាតា រហូតដល់គាត់មានអាយុ១០ឆ្នាំ បន្ទាប់មកលោកបានត្រលប់ទៅ ហូណូឡូឡូ ដើម្បី​រស់នៅ​ជាមួយ​ជីដូនជីតារបស់គាត់ ហើយបានបញ្ចប់ការសិក្សានៅវិទ្យាល័យរបស់គាត់នៅឆ្នាំ១៩៧៩ ។ ចំពោះ​ម្តាយលោកវិញ បាន​ទទួល​មរណភាព​ដោយ​រោគ​មហារីក​ក្នុង​ឆ្នាំ​១៩៩៥ ។

កំរិតវប្បធម៌

បានសិក្សានៅឯសាកលវិទ្យាល័យកូឡំប៊ី ក្នុងទីក្រុងញូវយ៉ក អំពីវិទ្យាសាស្រ្ត ខាងនយោបាយ ក្នុងការទំនាក់ទំនង ហើយគាត់បានបញ្ចប់​បរិញ្ញាប័ត្រ​ក្នុង​ឆ្នាំ១៩៨៣​ហើយគាត់ក៏បានសិក្សា ខាងផ្នែកនិតិសាស្រ្ត អំពីច្បាប់អស់រយៈពេលបីឆ្នាំ នៅឯសាកលវិទ្យាល័យហា វ៉ាត ។ នៅក្នុងឆ្នាំ១៩៩១ គាត់​មាន​កិត្តិយសយ៉ាងខ្លាំង ដោយ​បាន​ទទូល​សញ្ញាប័ត្រជាន់ខ្ពស់។

ការឃោសនាក្នុងតំណែងជាប្រធានាធិបតី

ការឃោសនាអំពីតំណែងជាប្រធានាធិបតី​របស់លោក បារ៉ាក់ អូបាម៉ា បានចាប់ផ្តើមយ៉ាងឆាប់រហ័ស ក្នុងខែមិថុនា ឆ្នាំ២០០៨ ខណៈពេលដែលគាត់ បាន​យក​ឈ្នះ​លើ​ការ​គាំទ្រ ពីអ្នកស្រីហ៊ីលឡារី គ្លីនតុន ក្នុងឆ្នាំ២០០៨ នាមជាគណៈបក្សប្រជាធិបតេយ្យ ហើយមិនបានសំរេចចិត្ត យល់ព្រមទទួលមូលនិធិរបស់រដ្ឋទេ និងគាត់​បាន​លើកឡើងថា ការឃោសនាបញ្ចុះបញ្ចូលគឺជា ថវិកា​របស់​លោក​ផ្ទាល់។ គាត់បានបន្ថែមទៀតថា ការផ្សព្វផ្សាយស្ទើរតែទាំងអស់នេះ ជាថវិកាសំរាប់ការឃោសនា របស់តំណែងជាប្រធានាធិបតីប៉ុណ្ណោះ។ លោក អូបាម៉ា បានយកឈ្នះជាបេក្ខជនអ្នកតំណាងនៃសាធារណរដ្ឋពីលោកចន អិមស៊ីស៊ាន ក្នុង​ការ​បោះឆ្នោត​ជាសាកល​ក្នុងថ្ងៃទី៤ ខែ វិច្ឆិកា ដោយលោកអូបាម៉ា ទទួលបានសន្លឹកឆ្នោត៥៣ភាគរយ រីឯលោកចន អិមស៊ីស៊ាន​ ទទួលបានសន្លឹកឆ្នោតត្រឹមតែ៤៦ភាគរយ ប៉ុណ្ណោះ។

គ្រួសារ

លោក អូបាម៉ា បានរៀបការជាមួយ លោកស្រីមីឆហ៊ីលី អូបាម៉ា តាំងពីឆ្នាំ១៩៩២។ លោកស្រី បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រ ផ្នែកសិល្បៈ ហើយក៏បានទទួលនូវ សញ្ញាប័ត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ ហា​ វ៉ាត ផ្នែកខាងច្បាប់ផងដែរ។ លោកស្រីបានធ្វើការជាមេធាវី​ ហើយពួកគេមានកូនស្រីពីរនាក់ គឺ មាល័រ អាន ដែលបានកើតនៅក្នុងឆ្នាំ១៩៩៨ ហើយកូនស្រីម្នាក់ទៀតឈ្មោះថា ណាត តាស្យា(ហៅថា ស្យាស្យា)បានកើតក្នុងឆ្នាំ២០០១ ហើយ​ពួកគេ​នៅ​តែ​បន្ត​ការ​រស់នៅ ឆីកា ហ្គូ និងផ្លាស់ប្តូរទៅកាន់សេតវិមាន វិញនៅថ្ងៃទី២០ ខែមករា ២០០៩។ គាត់នឹងមានគំរោង ទៅលេងឆ្កែជាទីស្រលាញ់របស់គាត់ បន្ទាប់​ពី​ការ​បញ្ចប់​ការ​សិក្សា​។

សេចក្តីបញ្ជាក់

  1. Certificate of Barack Obama, ក្រសួងសុខាភិបាល, ​ហា​ វ៉ៃ Hawaii| publisher St. Petersburg Times, PolitiFact.com, ថ្ងៃទី8 ខែសីហា ឆ្នាំ១៩៦១, តភ្ជាប់ក្នុងការត្រួពិនិត្យ 2008-12-12។