ខេត្តក្រចេះ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.5.4) (រ៉ូបូ បន្ថែម: et:Krâchéhi provints
r2.5.2) (រ៉ូបូ កែសំរួល: no:Kratie (provins)
បន្ទាត់ទី១២៤៖ បន្ទាត់ទី១២៤៖
[[ja:クラチエ州]]
[[ja:クラチエ州]]
[[ko:크라티에 주]]
[[ko:크라티에 주]]
[[no:Kratie]]
[[no:Kratie (provins)]]
[[pnb:صوبہ کراٹیی]]
[[pnb:صوبہ کراٹیی]]
[[pt:Kratié (província)]]
[[pt:Kratié (província)]]

កំណែនៅ ម៉ោង០៧:៣៨ ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១២


ខេត្តក្រចេះ
ស្ថិតិ
ផ្ទៃដី: ១១០៩៤ គម
ប្រជាជន: ២៦៣១៧៥ (១៩៩៨)
ដង់ស៊ីតេ​: ២៩ នាក់/គម
ISO 3166-2: KH-១០
ផែនទី
Map of Cambodia highlighting ខេត្តក្រចេះ

ខេត្តក្រចេះ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។ ទីក្រុងរបស់ខេត្តក្រចេះមានឈ្មោះថា ទីក្រុងក្រចេះ។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី ភំ្នពេញ។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅ ក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ជាពំនាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព សោភ័ណថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរចង់ទស្សនាទៀត ផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវ ទេសចរទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រការ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង២៨ ម៊ឺននាក់ នៅខេត្តក្រចេះ។[១]

ភូមិវិទ្យា

ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភៀ្ញវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរ្តិ៏ដំណែលពីដូនតារបស់ខែ្មរបាន បន្សល់ទុក អោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូន ចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាត លំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០-១៩៥០ និង១៩៦០ ដែលមាន រចនាបទល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះ នៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព និងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភព លោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែល មានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។ ខេត្ត មានរមណីយដ្ឋានចំនួន១៣កនែ្លង ក្នុងនោះមាន រមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន ៦កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន៧កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ ៧ ដែលមានចំងាយ ៣៤០ គ,ម មានភាពងាយស្រួលគ្រប់រដូវ កាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវ បានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ីរថយន្តក្រុងអ្នកទេសចរណ៍ ក៏អាច ធ្វើដំណើរតាមទនេ្លមេគង្គដែលមានចំងាយ២២០ គម ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើ ដំណើរអាចគយគន់ទេសភាព តាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋាន ពុំទាន់បានកែលំអនិងពុំទាន់មាន ជើងហោះហើរ នៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរ ទៅកាន់ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគីរី និងទៅប្រទេសជិតខាងដូចជា ប្រទេសឡាវ និង វៀតណាម។[២]

ខេត្តក្រចេះ រួមមាន ៥ស្រុក ៖

កូដស្រុក ស្រុក ឈ្មោះជាអក្សរឡាតាំង
១០០១ ឆ្លូង Chhloung
១០០២ ក្រចេះ Kracheh
១០០៣ ព្រែកប្រសព្វ Preaek Prasab
១០០៤ សំបូរ Sambour
១០០៥ ស្នួល Snuol

ប្រវត្តិខេត្តក្រចេះ

ថ្ងៃលិចនៅខេត្តក្រចេះ
  1. អំពីពាក្យថាក្រចេះ តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច "ព្នង" ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សំភារៈសឹក ភស្តុភារ និងបោះទីតាំងកុ្នងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE ។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។ តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា "ក្រចេ" (ន) (ពាក្យជនជាតិសៀ្ទង) ក្របី កំពង់ក្រចេ កំពង់ចំលងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឺងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក "កំពង់ចំលងក្របី" របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចំលងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចំលងនេះដែរ។
  2. អំពីងាររបស់ចៅហ្វាយខេត្ត ដើម្បីគ្រប់គង និងត្រួតត្រាភូមិភាគឦសាន្តទាំងមូល ពេលនោះអាជ្ញាធរបារាំងបានចាត់តាំង ចៅ ហ្វាយខេត្តម្នាក់ បើតាមសៀវភៅពង្សាវតាសងេ្ខបរបស់កម្ពុជាទំព័រ ១៥៤ និពន្ធដោយ? មានងារជា "ឧកព៉ា្ញាមហាជនបទ រដ្ឋរុក្ខាមហាបុរន្តគ្រាម សេនាធិបតីសិរី អនុរក្សឧត្តមក្រម ពាហុ" បាលរដ្ឋខេត្តមានងារជា "ព្រះពិភក្តិជនបទ" ។ល។
  3. អំពីប្រវត្តិសាស្រ្ត បើតាមសៀវភៅពង្សាវតាសងេ្ខបរបស់កម្ពុជាទំព័រ ១៥៤ និពន្ធដោយ ???? បានបញ្ជាក់ឲ្យដឹងថា ទឹកដីខេត្តក្រចេះមានកំណើតកើតជាយូរយាណាស់មកហើយ និងជាភាគមួយនៃទឹកដី "នគរ ចេនឡា" ខេត្តក្រចេះក៏បាន បន្សល់នូវប្រាសាទបុរាណមួយចំនួនផងដែរ ដូច ជាប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរ ខាងកើត ព្រះវិហារសរសរ 100 និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទមានផ្ទាំងសិលា ចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញ ថា ខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។[៣]

សេដ្ឋកិច្ចនិងពាណិជ្ជកម្ម

កសិកម្ម

កសិករកំពុងដកសំណាបនៅខេត្តក្រចេះ

ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបភាគឥសាន្ត ខាងកើតឈៀងជើងនៃប្រទេសកម្ពុជា ដែលមានចំងាយពី រាជធានីភ្នំពេញ ប្រមាណ 340 គ,ម តាមផ្លូវគោក និងចំងាយ 220 គ,ម តាមផ្លូវទឹក។ ខេត្តក្រចេះ មានផៃ្ទដី ធម្មជាតិសរុបចំនួន 11,094 គ,ម ក្នុងនោះមានផៃ្ទដីសំរាប់កសិកម្ម ៨៥ ទនេ្ល បឹងបួរ ព្រែក សំរាប់នេសាទ 85 ដីក្រហម 0,55 និង ព្រៃឈើ 83,55។ ផែ្អកតាម Topography ផែ្នកកើត និងខាងលិចទនេ្លមេគង្គខេត្តក្រចេះ ចែកចេញជា ៥ ប្រព័ន្ធកេ្សត្រ-បរិស្ថាន ដែលមានជាអាទិ៏ៈ

  1. តំបន់ខ្ពង់រាបដីក្រហម (ស្រុកស្នួល ចំនួន 5,547 ហ,ត)
  2. តំបន់ខ្ពង់រាបដីខ្មៅ និងល្បាយខ្សាច់ស (ស្រុកសំបូរ)
  3. តំបន់ចំការល្បាប់ តាមដងទនេ្លមេគង្គ (ស្រុកសំបូរ ស្រុកឆ្លូង ស្រុកក្រចេះនិងស្រុកព្រែកប្រសព្វ)
  4. តំបន់ដាំដុះស្រូវទំនាប (ស្រុកទាំង ៥)
  5. តំបន់ដាំដុះដំណាំរួមផ្សំ (បនែ្លគ្រប់ប្រភេទ) បន្ទាប់ពីដំណាំស្រូវ ពេលរដូវទឹកសំរក

ក្នុងឆ្នាំ ២០០៦ នេះ ខេត្តក្រចេះ ទទួលបានបរិមាណទឹកភ្លៀងកំពស់ 1,718,6 ម,ម បៀ្របធៀបឆ្នាំ ២០០៥ កើនទើ្បង 348,50 ម,ម និងទឹកជំនន់ទនេ្លមេគង្គ មានកំពស់អតិបរិមា 21,19 ម ធ្វើអោយយើងជួបការ លំបាកដល់ការងារបង្កបង្កើនផលដូចជា ការរាំងស្ងួតដោយកនែ្លងក្នុងរដូវ ស្ថានភាពទឹកជំនន់បានជនទើ្បង ២ លើក ផ្ទួនៗគ្នា និងនៅ ចុងរដូវមានទឹកជំនន់ទឹកភ្លៀង សត្វល្អិតបំផ្លាញ។[៤]

តំបន់ឧស្សាហកម្ម

ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍រីកចំរើនលើ វិស័យសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ដោយ ឡែកខេត្តក្រចេះ សំដៅ ស្រូបយកសក្តានុពលនេះបានទាន់ពេលវេលា ក្នុងការធ្វើអោយមាន កំណើនការងារ កំណើនចំណូលគ្រួសារ និងខេត្តទាំងមូល ខេត្តក្រចេះបានរៀបចំតំបន់ឧស្សាហ កម្ម ដែលមានផៃ្ទដីប្រមាណ 1,600 ហិកតា មានទីតាំងស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ជាប់ព្រំដែនខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម។ តំបន់នេះចែកចេញជាពីរ នៅ អមផ្លូវលេខ ៧៤ ឆ្ពោះទៅ កាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។ សព្វថៃ្ងកំពុងបោះបង្គោលកំណត់ព្រំប្រទល់ដី តាមការណែនាំរបស់ក្រសួងរៀចំដែនដី នគរូបនីយកម្ម និង សំណង់។[៥]

វិស័យដឹកជញ្ជូន

ក្នុងខេត្តរថយន្តក្រុង០៣ ក្រុមហ៊ុន គឺក្រុមហ៊ុន សូរិយា, ក្រុមហ៊ុន រិទ្ធិមុន្នី និងក្រុមហ៊ុន ហ៊ួរលាន ក្រៅពីនេះ នៅមានរថយន្តឈ្នួលតូច និងមធ្យមជាច្រើនទៀត សំរាប់ដឹកជញ្ជូនអ្នក ដំណើរក្នុងខេត្ត និងក្រៅខេត្ត ។ នៅក្នុងខេត្តមាន ម៉ូតូឌុបភ្ញៀវទេសចរ ៥៧ គឿ្រង និងមគ្គុទេសន៍ទេសចរណ៍ ២៣នាក់។

ចំងាយផ្លូវ

  • ក្រចេះ-ភ្នំពេញ ៣៤០ គម
  • ក្រចេះ-ស្ទឹងត្រែង ១៤២ គម
  • ក្រចេះ-រតនៈគីរី ១៤៣ គម
  • ក្រចេះ-មណ្ឌលគីរី ២១១ គម
  • ក្រចេះ-កំពង់ចាម ២១៦ គម
  • ក្រចេះ-ព្រុំដែនវៀតណាម ១០១ គម

ផ្លូវទឹក

  • ក្រចេះ-ភ្នំពេញ ២២១ គ,ម
  • ក្រចេះ-កំពង់ចាម ១១៦ គ,ម
  • ក្រចេះ-ស្ទឹងត្រែង ១២៨ គ,ម

ផ្លូវអាកាស

មានព្រលានយន្តហោះមួយនៅវាលវង់ បច្ចុប្បន្នពុំទាន់ដំណើរការ។

ការដឹកជញ្ជូនក្នុងខេត្ត

  • ក្រចេះ-ចំបក់ ៥២ គម តាមរថយន្តប្រភេទទេសចរណ៍១២កៅអីមាន២គ្រឿង
  • ក្រចេះ-ឆ្លូង ៣៦ គ,ម តាមរថយន្តប្រភេទទេសចរណ៍ 4 កៅអី មាន4 គ្រឿង, រថយន្តប្រភេទ ទេសចរណ៍ 12 កៅអីមាន 2 គ្រឿងនិងរថយន្តប្រភេទដឹកទំនិញ 2,5 តោនមាន ៤គ្រឿង
  • ក្រចេះ-សំបូរ ៣៦ គម តាមរថយន្តប្រភេទទេសចរណ៍៤ កៅអីមាន៦ គ្រឿងនិងប្រភេទ ដឹកទំនិញ ១តោន និង 2,5 តោនមាន៩ គ្រឿង
  • ក្រចេះ-កន្ទួត ២២ គម តាមរថយន្តប្រភេទដឹកទំនិញ ១ តោន មាន8 គ្រឿង
  • ក្រចេះ-ស្វាយជ្រះ តាមរថយន្តប្រភេទដឹកទំនិញ ១តោន និង 2,5 តោន មាន៥ គ្រឿង
  • ក្រចេះ-ស្នួល ៨៣ គ,ម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអី មាន៤គឿ្រង រថយន្តក្រុង និងរថយន្ត ប្រភេទដឹកទំនិញមួយបាំងកន្លះមាន៦ គ្រឿង

ការដឹកជញ្ជូនក្រៅខេត្ត

  • ក្រចេះ-ស្ទឹងត្រែង តាមរថយន្តទេសចរណ៍ ១៥ កៅអី មាន២ គ្រឿងរថយន្ត ៤ កៅអី មាន៦គ្រឿង និងរថយន្តក្រុង មាន៣ គ្រឿង
  • ក្រចេះ-រតនៈគីរី តាមរថយន្ត៤ កៅអី មាន ១២គ្រឿង
  • ក្រចេះ-ភ្នំពេញ តាមរថយន្ត ៤កៅអីមាន ១២គ្រឿង រថយន្តទេសចរណ៍១២ ទៅ ១៥ កៅអី មាន ៣២ គ្រឿងនិងរថយន្តក្រុងមាន៣ក្រុមហ៊ុន [៦]

តំណភ្ជាប់ខាងក្រៅ

ឯកសារពិគ្រោះ

អត្ថបទផ្សេងទៀត