ខេត្តកំពង់ធំ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: et:Kâmpóng Thumi provints
r2.7.1) (រ៉ូបូ កែសំរួល: no:Kampong Thom (provins)
បន្ទាត់ទី២១០៖ បន្ទាត់ទី២១០៖
[[ko:캄퐁톰 주]]
[[ko:캄퐁톰 주]]
[[nl:Kampong Thum (provincie)]]
[[nl:Kampong Thum (provincie)]]
[[no:Kampong Thom]]
[[no:Kampong Thom (provins)]]
[[pam:Kampong Thom Lalawigan]]
[[pam:Kampong Thom Lalawigan]]
[[pl:Prowincja Kampong Thum]]
[[pl:Prowincja Kampong Thum]]

កំណែនៅ ម៉ោង០៩:៥៣ ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១២


ខេត្តកំពង់ធំ
ស្ថិតិ
ផ្ទៃដី: ១៣៨១៤ គម
ប្រជាជន: ៧០៨,៣៩៨ (២០០៧)
ដង់ស៊ីតេ​: ៤១.២ នាក់/គម
ISO 3166-2: KH-៦
ផែនទី
Map of Cambodia highlighting ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ជាខេត្តមួយនៃ ប្រទេសកម្ពុជា។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងកំពង់ធំ​ ដែលជាទីក្រុងមួយ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំង ស្ទឹងសែន ។កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤គីឡូម៉ែតការេ ហើយបែងចែកជា៨ក្រុង/ស្រុក ៨១ឃុំ/សង្កាត់ និង ៧៣៤ភូមិ[១]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅ ប្រទេសកម្ពុជាប្រាសាទសំបូរ និងប្រាសាទព្រៃគុក ជាប្រាសាទពីរសំខាន់បំផុត នៅក្នុង ខេត្តកំពង់ធំ ក៏ដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរ ដែលត្រូវគេមិនសូវចាប់អារម្មណ៍ ។ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយះផ្លូវជាតិលេខ៦៤ ដែលមានចំងាយ ១២៦ គីឡូម៉ែត។

បឹងទន្លេសាប

ប្រវត្តិ

កំពង់ពស់ធំ ជាឈ្មោះដើមកំនើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល​ គេហៅថា កំពង់ធំ។​ ពីដើមរយៈពេលយ៉ូណាស់មក នៅឯកំពង់នៃ ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុងនោះមាន សត្វពស់មួយគូររស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនេះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួក អាណានិគមនិយមបារាំង ត្រួតត្រាលើ ប្រទេសកម្ពុជាមក ច្បាប់បារាំង ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា​ ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគេ្នយ៍ នៅសម័យហ្វូណន។ កំពង់ធំ មាន ប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ​ សម័យចេនឡា

ភូមិសាស្រ្ត

ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖

  • ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្គង់រាប និងព្រៃឈើប្រមាណ ៧០ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសំរាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចំការ ហើយរុក្ខសាស្រ្ត​ និង សត្វពាហនៈគឺអោយទិន្នផលល្អ។
  • ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅនឹង បឹងទន្លេសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសំរាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតំរូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។

ខេត្តកំពង់ធំមានផ្ទៃក្រលា ១៣៨១៤គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ក្រុង/ស្រុក ៨១សង្កាត់/ឃុំ និង៧៣៤ភូមិ៖

កូដស្រុក ស្រុក ឈ្មោះស្រុកជាអក្សរឡាតាំង ចំនួនឃុំ ចំនួនភូមិ
០៦០១ បារាយណ៍ Baray District ១៨ ១៨១
០៦០២ កំពង់ស្វាយ Kampong Svay ៨២
០៦០៣ ស្ទឹងសែន Stueng Saen ១១ ៥៥
០៦០៤ ប្រាសាទបល្ល័ង្ក Prasat Balang ៦៤
០៦០៥ ប្រាសាទសំបូរ Prasat Sambour ៦៥
០៦០៦ សណ្ដាន់ Sandan ៨០
០៦០៧ សន្ទុក Santuk ៧២
០៦០៨ ស្ទោង Stoung ១៣ ១៣៣
សរុប ៨១ ៧៣២

ចំនួនប្រជាជន

ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨,៣៩៨នាក់​ឬក៏ ៤.៥ភាគរយនៃចំនួនសរុប ជាមួយនឹងការរើកចំរើននៃចំនួនប្រជាជន ក្នុងនោះមានចំនួនបុរស៣៤៣,៤៧៨នាក់ ឬ ៤៨.៣ភាគរយ និង ចំនួនស្ត្រី ៣៦៤,៩២០នាក់។ ចំនួនប្រជាជនសរុបទាំងអស់នោះ ក្នុងនោះមានចំនួនប្រជាកសិករ ៥១៧,០៧២នាក់​ឬ ៨៥.០ភាគរយ​និង ២៨,១៥០នាក់​ឬ ៤.៦០ភាគរយគឺជាអ្នកនេសាទ រីឯ ៩១,២៤៨នាក់​ឬ ១៥ភាគរយជាគ្រូបង្រៀន និង ៥,៨៨៤ ឬ ០.៩៧ភាគរយជាមន្រី្តរាជការ ឬការងាររដ្ឋភិបាល។

អាកាសធាតុ

កសិករកំពុងធ្វើស្រែ

នៅក្នុងខេត្តក៏ជានៅក្នុងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសសុង គឺមានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើសិកម្មនានា និងផលដំនាំផ្សេងៗ។ នៅរដូវកាលនេះខ្យល់អាកាសធាតុ បានធ្វើអោយ​ទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរគឺមិនចង់ជួបប្រទេះនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពី​ខ្យល់ព្យុះនៅតំបន់ត្រូពិច។ ពោះអាកាសធាតុលោកអ្នកអាច មកទស្សនាប្រទេសកម្ពុជាគ្រប់រដូវកាលជារៀងឆ្នាំ។ ព័ត៌មានទូទៅអំពីអាកាសធាតុ - រដូវរងារ៖ ខែវិច្ឆិការ ដល់ ខែមីនា (២០ ទៅ ២៨អង្សា) - រដូវក្តៅ៖ ខែមីនា ដល់ ខែឧសភា (៣០ ទៅ ៣៥អង្សា) - រដូវភ្លៀង៖ ខែឧសភា ដល់ ខែតុលា (២៣​ទៅ ៣០អង្សា ជាមួយនឹងការឡើងសំនើម​ទៅដល់៩០ភាគរយ)នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលព្រឹក។

មធ្យោបាយធ្វើដំនើរ

  • ធ្វើដំនើរដោយរថយន្តក្រុង

ខេត្តនេះគឺមានបណ្តាញផ្លូវជាតិ ដែលភ្ជាប់ពី ក្រុងភ្នំពេញ ចំងាយ ១៦៨គីឡូម៉ែត និង ខេត្តសៀមរាប ចំងាយ ១៥០គីឡូម៉ែត ជាមួយនឹងផ្លូវជាតិលេខ៦ ហើយ និង មានផ្លូវបំបែកចេញពីខេត្ត ទៅ​ ខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦៤ ដោយមានចំងាយ ១២៦គីឡូម៉ែត។ នៅទីនេះគឺមានក្រុមហ៊ុនរថយន្តក្រុងជាច្រើន​ទៅមកពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ។ ក្រុបហ៊ុនរថយន្តក្រុង មានដូចជា សូរិយា​​ នៅជិតផ្សារកណ្តាល, ជីអេសធី ឬ កាបពីតូ ជាធម្មតា គឺធ្វើដំនើរពី ម៉ោង ៧, ៨, ៩ពេលព្រឹក ហើយនិងពេល ម៉ោង១២ ,១ ,២ពេលល្ងាច ទៅ ខេត្តសៀមរាប ក្នុងតំល្លៃ ប្រមាណ ៣ ដល់ ៥ដុល្លា។

  • ធ្វើដំនើរដោយរថយន្តឈ្នួល

ប្រសិនបើ លោកអ្នកធ្វើ ដំនើររយះពេលខ្លីទៅ ខេត្តកំពង់ធំ អ្នកអាចធ្វើដំនើរបានតាមរថយន្តឈ្នួលបាន​ ដោយចេញដំនើរពី ផ្សារថ្មី ប៉ុន្តែវាពុំសូវមានសុវត្តិភាព ដូចការ ធ្វើដំនើរតាមរថយន្តក្រុងនោះទេ។

ភោជនីដ្ឋាន និងកន្លែងស្នាក់នៅ

សណ្ឋាគារ
  • 'សណ្ឋាគា និងភោជនីដ្ឋាន អារុណរះ ៖ គឺជាទីកន្លែងដែលមានប្រជាប្រិយភាពជាងគេក្នុងខេត្ត ដោយមានបម្រើ​អាហារទំនើបៗ អាហារចិន និងអាហារខ្មែរ ដោយមាន​តម្លៃ​សមរម្យ ដោយសារកត្តាទាំងនេះហើយទើបមានប្រជាប្រិយភាពកាន់ខ្លាំងឡើង។ បុគ្គលិក​បម្រើ​ការអាចនិយាយភាសារអង់គ្លេស និងភាសាដទៃទៀតបានយ៉ាងល្អ។
  • សណ្ឋាគា និងភោជនីដ្ឋាន នាគមាស ៖ មានបំរើម្ហូបអាហារ ចិន​និងអាហារខ្មែរ ចាប់ពីពេលព្រឹក រហូតដល់ពេលយប់ម៉ោង ៨:៣០។
  • ភោជនីដ្ឋានមនោរម្យ ៖ ភោជនីដ្ឋានមនោរម្យនេះ មានទីតាំងស្ថិតនៅក្បែរនឹង សណ្ឋាគាមិត្តភាព។ ទីនេះគឺពិតជាមានប្រជាប្រិយភាពខ្លាំង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទៅភាគខាងជើង និងជាពិសេសទៅទៀតនោះគឺមានបំរើនូវអាហារពេលព្រឹកទៀតផង។
  • ភោជនីដ្ឋាន៩មករា ៖ គឺស្ថិតនៅភាគខាងជើងនៃស្ពានខេត្តកំពង់ធំ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦​​និងជាភោជនីដ្ឋានមួយក្នុងចំនោម ភោជនីដ្ឋានទាំងបី។

សេដ្ឋកិច្ច

ដំនាំស្រូវ ខេត្តកំពង់ធំ
ផ្លែស្វាយចន្ទី ខេត្តកំពង់ធំ

ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនឹងកន្លែងដ៏កម្រ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនឹង ប្រាសាទបុរាណ្យ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គឺមានការយល់ស្របថាជាដែលមានប្រភពត្រីច្រើនលើសលុបប្រហែល (១៨ ៨០០តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើន​ជាងគេបំផុត តាមរយះការចិញ្ចឹមនៅ ប្រទេសកម្ពុជា (១​៨០០តោន)។ ត្រីភាគច្រើនដែល មានកើនឡើងគឺមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនឹងការខិតខំប្រឹងប្រែងភក្តីភាព ដែលធ្វើការចិញ្ចឹម នៅតាមវាលស្រែទៀតផង។[២] កំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយច័ន្ទី នៅក្នុង ប្រទេសកម្ពុជា ជាមួយផ្ទៃ ដាំដុះនៅក្នុងឆ្នាំ ២០០៣ដល់ ២០០៤ ប្រមាណ ៦ ​៣៧១ហិចតា។[៣]


សិប្បកម្មថ្ម

រូបចម្លាក់



កន្លែងដែលធ្វើសិប្បកម្មថ្ម គឹមានទីតាំងស្តិតនៅ ភូមិ កាកុស ឃុំ​ ការកុស ស្រុកសន្ទុក ដែលមានចំងាយពីទីរួមខេត្តកំពង់ធំ ១៦គីឡូម៉ែត តាមផ្លូវជាតិលេខ៦។ សិប្បករបានយកថ្ម ពី ជើង ភ្នំសន្ទុក មកធ្វើជារូបចំលាក និងរូបរាងផ្សេងៗគ្នា សំរាប់ជាគ្រឿងលំអរតាមគេហដ្ឋាន។ ចំលាកថ្មនេះ គឺធ្វើការលក់ដូរនៅលើទីផ្សារជាតិ និងតាមអន្តរជាតិ។ ក្រៅពីថ្មចំលាក ខេត្តកំពង់ធំ បានមានការកែច្នៃដោយដៃដូចជា៖ ក្រមា ហូល ផាមួង អាវចាក់ និងសំលៀកបំពាក់ កាបូប ប្រពៃណីខ្មែរ ។

តំបន់ទេសចរណ៍

ដំរីជាន់ខ្លា រូបចម្លាក់តំណាងអោយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវទេសចរណ៍ ទៅដើរកំសាន្តសំខាន់ៗចំនួន​ ៣ កន្លែង ដូចជា​ :


ភ្នំសន្ទុក ទេសភាពមើលពីលើភ្នំសន្ទុក


  • "តំបន់ទេសចរណ៍"ទី១​ ភ្នំសន្ទុកស្ថិតនៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចំងាយ ១៧គមពីទីរួមខេត្តកំពង់ធំ តាមបណ្តោយ ផ្លូវជាតិលេខ៦ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌​ មួយកន្លែងស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សំរាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ ។ ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះពីថ្នល់ជាតិ បន្តិចតាមក្លោងទ្វារហូតដល់ ជើងភ្នំដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ ។ ពេលមកដល់ជើងភ្នំ យើងនឹងមើលឃើញទេសភាព ដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។​ របៀបទី១ យើងអាច ធ្វើ​ដំណើរដោយបើកបរយាន្តយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយសំរាប់ចត។ របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីរជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩​ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនិងជួបព្រះវិហារ១នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតា ថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេស្ទឹងបឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។​[៤]

បន្ទាប់ពីចុះពីលើភ្នំមកគេអាចទៅដើរកំសាន្តនៅ តាមប្រាសាទបុរាណវិញ គឺនៅប្រាសាទសំបូរព្រៃគុក ។

ប្រាសាទសំបូរព្រៃគុក (ប្រាសាទយាយព័ន្ធ)ប្រាសាទមួយនៃ ប្រាសាទសំបូរព្រៃគុក
  • "តំបន់ទេសចរណ៍"ទី ២ ប្រាសាទសំបូរព្រៃគុក (អង់គ្លេស : Sambor Prei Kuk) ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ចម្ងាយប្រមាណ35 គីឡូម៉ែត្រពីទីរួម ខេត្ត កំពង់ធំ ដែលសង់លើដី រាបស្មើមានទំហំ3,000ហិកតា និងជារម្មណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តនេះ។ ប្រាសាទ នេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័ន(គ,ស 616-635) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ប្រាសាទសំបូរព្រៃគុក​ នេះមានប្រាសាទប្រហែល ជាង១២០ប្រាសាទ ស្ថិតនៅជាក្រុម ។​ប្រាសាទនេះមានក្រុមប្រាសាទ ដូចជា ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ ....។​ ប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀត នៅប្រទេសកម្ពុជាដែរ វាមានកំផែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ និងនៅព័ទ្ធជុំវិញប្រាសាទមាន ដើមឈើតូចធំ រុក្ខជាតិ​ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៏​ ។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុកបានទាក់ទាញភ្ញៀវទេសចរណ៏ បរទេសនិងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្ពស់​ ជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង ។ ប្រាសាទសំបូរព្រៃគុក ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឈន៏ប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ​។[៥]


បន្ទាប់ពីការធ្វើដំណើរកំសាន្ត ហត់នឿយអស់កម្លាំងមក ខេត្តកំពង់ធំ មានកន្លែងសំរាប់បំបាត់ការនឿយហត់ដែរ គឺស្ទឹងព្រៃប្រស់​ ។


ស្ទឹងសែន ភូមិព្រែកស្បូវ ស្ថិតនៅតាមដងស្ទឹងសែន
  • "តំបន់ទេសចរណ៍"ទី៣ស្ទឹងព្រៃប្រស់ជាស្ទឹងមួយ ដែលហូរកាត់ខេត្តកំពង់ធំស្ថិតក្នុងស្រុកកំពង់ស្វាយ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីភ្នំពេញទៅ សៀមរាប។ ស្ទឹងនេះជារម្មណីយដ្ឋាន ទេសចរណ៍ធម្មជាតិំំំំំំំំំំំំំំមួយ កន្លែង​ ដែលល្បីក្នុងខេត្តកំពង់ធំ។​នៅថ្ងៃមានបុណ្យទានម្តងៗ ឬមានពិធីផ្សេងៗតែងតែមាន ភ្ញៀវទេសចរណ៍នានាទៅ ដើរកំសាន្តទាំងជនជាតិខ្មែរ​ និងជនបរទេស។នៅរដូវវស្សាស្ទឹងព្រៃប្រស់មានទឹក ដ៏ថ្លាឈ្វេងនិង ស្រស់ស្អាតសំរាប់ លេងកំសាន្ត ប្រកបដោយទេសភាពស្រស់បំព្រង។នៅអបមាត់ទឹក មានរម្មណីយដ្ឋាន​ និងអាហារដ្ឋាន ដែលអ្នកស្រុករស់នៅតាមតំបន់នោះជាអ្នកបើក​ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ ភ្ញៀវទេសចរណ៍។ អាហារដ្ឋានទាំងនោះ គឺធ្វើឡើងយ៉ាងស្អាត មានអង្រឹងសម្រាប់អង្គុយ​ នៅលើមាត់ទឹកជាមួយខ្យល់អាកាសដ៏បរិសុទ្ធ​ បន្ថែមជាមួយរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់។យើងអាចកម្មង់អាហារ បានជាច្រើន តាមតម្រូវការ ដូចជា មាន់ដុត បាញ់ឆែវ ត្រីដុត​ បុកល្ហុង​ ប្រហិត....... ផ្លែឈើគ្រប់មុខ​ និងភេសជ្ជៈ គ្រប់ប្រភេទ ជាមួយសេវាកម្មរហ័សទាន់ចិត្ត។​និយាយរួម ស្ទឹងព្រៃប្រស់ សមជាកន្លែងសម្រាប់ លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តផ្សេងៗ សំរាប់ប្រជាជនយើង ។ ម្យ៉ាងទៀតនៅមានស្ទឹងមួយទៀតដែលមានសារៈសំខាន់សំរាប់ខេត្តកំពង់ធំគឺស្ទឹងសែន។


ស្ទឹងសែនជាស្ទឹងមួយដែល ហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប ។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំនាំស្រូវ ដំនាំចំការទាំងប្រាំងនិងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។ [៦]


ក្រៅពីតំបន់ទេសចរណ៍ធំៗទាំង៣ មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា :

​​

សកម្មភាពភ្ញៀវម្នាក់កំពុង ស្រស់ស្រូបអាហារក្នុងកញ្ចុស
ម្ហូបស្រុកស្រែ

នៅថ្ងៃមានពិធីបុណ្យជាតិធំៗ ខេត្តកំពង់ធំកាន់តែសប្បាយ ព្រោះមានមនុស្សជាច្រើនវិលត្រលប់មក​ ស្រុកកំណើតរបស់ពួកគេវិញ ដែលធ្វើឲ្យមានសភាពអ៊ូអរខុសពីធម្មតា ។ មានន័យថាចំនួនអ្នកដើរកំសាន្ត ក៏កាន់តែច្រើនដូចគ្នា គឺពាសពេញកន្លែងទេសចរណ៍ទាំងអស់ ទាំងតំបន់ទេសចរណ៍ធំៗ និងកន្លែងផ្សេងទៀត ។ ភាគច្រើនការធ្វើដំណើរគឺដោយ ម៉ូតូ មិនសូវមាន រថយន្ត ប៉ុន្មានទេ ព្រោះផ្លូវពិបាកធ្វើ ដំណើរបើជិះរថយន្ត ត្រូវចំនាយពេលយូរ​ និងលំបាកជាងជិះម៉ូតូ ។


សរុបមក ខេត្តកំពង់ធំ ក៏មានតំបន់ទេសចរណ៍ច្រើនមិនចាញ់ ខេត្តដទៃទៀតដែរ ក្នុងចំនោមខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្ម​ ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ។

ឯកសារពិគ្រោះ

សេចក្តីបញ្ជាក់

  1. ក្រសួងមហាផ្ទៃ អគនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន (របាយការណ៍ឆ្នាំ២០១០) http://moi-dola.gov.kh/fileadmin/templates/pdf/other/Village_2011.pdf
  2. Save Cambodia's Wildlife. The Atlas of Cambodia: National Poverty & Environment Maps, SWC, Phnom Penh, Cambodia, 2006, pp. 78-81.
  3. Ministry of Agriculture, Forestry & Fisheries, The Fruit Crops: Agricultural Statistics, 2003-04, Phnom Penh, 2004.
  4. National Institute of Statistics, Ministry of Planning, Cambodia. August, 2002. Retrieved 2010-11-24. See page 110.
  5. ^ Groupe de Sambor Prei Kuk - UNESCO World Heritage Centre
  6. Save Cambodia's Wildlife. The Atlas of Cambodia: National Poverty & Environment Maps, SWC, Phnom Penh, Cambodia, 2006, p. 72.