ចក្រភពអង្គរ(៨០២-១២១៨)៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៥៨៖ បន្ទាត់ទី៥៨៖
== ការកសាងក្រុងអង្គរទី៤(យសោធេបុរះ៤)ត្រង់ប្រាសាទអង្គរធំ ==
== ការកសាងក្រុងអង្គរទី៤(យសោធេបុរះ៤)ត្រង់ប្រាសាទអង្គរធំ ==
=== ព្រះបាទជ័យវរ្ម័នទី៧(១១៨១-1218នៃគស) ===​
=== ព្រះបាទជ័យវរ្ម័នទី៧(១១៨១-1218នៃគស) ===​
ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២។រាជធានីអង្គរទី៤ត្រង់ប្រាសាទបាយ័នព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរនិងវាយត្រួតត្រាប្រទេសចាម្ប៉ា។[[ឯកសារ:ជ័យវរ្ម័នទី៧.jpg|១៥០|right]]ព្រះអង្គកសាងក្រុងអង្ករ
ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២។រាជធានីអង្គរទី៤ត្រង់ប្រាសាទបាយ័នព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរនិងវាយត្រួតត្រាប្រទេសចាម្ប៉ា។[[ឯកសារ:ព្របាទជ័យវរ្ម័នទី៧.jpg|១៥០|right]]ព្រះអង្គកសាងក្រុងអង្ករ
ទី៤ប្រាសាទបាយ័ន បន្ទាយឆ្មា សាលាដំណាក់១២១ មន្ទីពេទ្យ១០២ ស្ពាន ថ្នល់ ប្រាសាទបន្ទាយក្តី តាព្រហ្មអង្គ តាព្រហ្មបាទី ព្រះខ័ននាគព័ន្ធ តាសោម ក្រោលគោ វត្តនគរបង្កើតសាកលវិទ្យាល័យជាច្រើនងភិវឌ្ឍប្រទេសជាតិពង្រីកទឹកដីនិងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រ។ព្រះអង្គមានអគ្គមហេសីពីរព្រះអង្គដែលមានប្រជ្ញាខ្លាំងពូកែព្រះនាង
ទី៤ប្រាសាទបាយ័ន បន្ទាយឆ្មា សាលាដំណាក់១២១ មន្ទីពេទ្យ១០២ ស្ពាន ថ្នល់ ប្រាសាទបន្ទាយក្តី តាព្រហ្មអង្គ តាព្រហ្មបាទី ព្រះខ័ននាគព័ន្ធ តាសោម ក្រោលគោ វត្តនគរបង្កើតសាកលវិទ្យាល័យជាច្រើនងភិវឌ្ឍប្រទេសជាតិពង្រីកទឹកដីនិងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រ។ព្រះអង្គមានអគ្គមហេសីពីរព្រះអង្គដែលមានប្រជ្ញាខ្លាំងពូកែព្រះនាង
ជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវី។
ជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវី។

កំណែនៅ ម៉ោង១០:២៥ ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១២

ចក្រភពអង្គរ(៨០២-១២១៨) ចក្រភពអង្គរជាចក្រភពខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោកដែលបានចាប់កំណើតឡើងនាសតវត្សទី៩និងចុះខ្សោយទៅវិញនាសតវត្សទី១៣។

ឯកសារ:អង្គរ.jpg

ការរំដោះប្រទេសចេញពីជ្វានិងរៀបចំប្លង់អង្គរ

ព្រះបាទជ័យវរ្ម័នទី២បានរំដោះចេនឡាទឹកលិចពីអំណាចជ្វានិងបានបង្រួបបង្រួមខ្មែរយើងទាំងពីរ(ខ្មែរលើនិងខ្មែរក្រោម)ដើម្បីបង្កើតចក្រភពអង្គរ។

ព្រះបាទជ័យវរ្ម័នទី២៩៨០២-៨៥០គ,ស)

ព្រះអង្គជាប់រាជវង្សបុស្ករាក្ស។ព្រះអង្គរំដោះប្រទេសជាតិពីពួកជ្វាហើយព្រះអង្គកសាង្គរាជធានីច្រើនកន្លែងដូចជា ក្រុងឥន្ទ្របុរះ ក្រុងកុតិ ហរិហរាល័យ អមរេន្ទ្របុរះនិងមហេន្ទ្របវ៌ត។ព្រះអង្គបង្កើពិធីទេវរាជនិងលើកដំកើងសាសនាព្រាហ្មណ៍ព្រះអង្គកសាងប្រាសាទភ្នមគូលែនប្រាសាទអកយំអារាមចិននិងសិវលិង្គ។

ព្រះបាទជ័យវរ្ម័នទី៣(៨៥០-៨៧៧នៃគ,ស)រាជធានីហិរហរាល័យ

ព្រះអង្គជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គប្រកបដោយគុណធម៌បានកសាងប្រាសាទខ្លះៗនៅតំបន់អង្គរ។

ព្រះបាទឥន្ត្រវរ្ម័នទី១(៨៧៧-៨៨៩នៃគ-ស)

ព្រះអង្គជាញាតិវង្សនិងព្រះបាទជ័យវរ្ម័នទី៣។ព្រះអង្គបានបង្កើតលទ្ធិបិគ្គលនិយម(គោរពបូជាដូនតា បុព្វការីជន ញាតិវង្គ)និងបានកសាងប្រាសាទព្រះឡគោ ប្រាសាទបាគង បារាយណ៍ឥន្ទ្រតដាក សិវលិង្គ ការពារសន្តិសុខពេញផ្ទៃប្រទេសពហ្រីចទឹកដីកសាងសិលាចរឹកច្រើនកន្លែងដូចជានៅបាយ៉ង់(តាកែវ)អ៊ូប៊ុន(ថៃ)។ ការកសាងក្រុងអង្គរទី១(យសោធរបិរះ១)ត្រង់ប្រាសាទភ្នំបាខែង

ព្រះបាទយសោវរ្ម័នទី១(៨៨៩-៩០០នៃគស)

ព្រះអ្ង្គជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នតិ១និងប្រះនាងឥន្ម្រទេវី។ប្រះងង្កចាស្តេចសង្រ្គាមខ្លាំងតាំងជើងគោកនិងជើងទឹក។ព្រះអង្កជាគ្រូអាចារ្យ សាស្ត្រាចារ្យ កសាងអាស្រមចំនួន១០០(យសោធរាស្រម)។កសាងរាជថធានីក្រុងយសោធរបុរះលើភ្នមបាខែង បារាយណ៍ខាងកើត(យសោយរតដាក)កសាងព្រះវិហារឧទ្ទិសដល់អាទិទេពសិខរេស្វរះ(ភ្នំព្រះវិហារ)ប្រាសាទប្រាង្គបី។ព្រះងង្គវាយបង្រីកវិសាលភាពទឹកដីរៀបចំរដ្ឋបាល និងវណ្ណះសង្គម។

ព្រះបាទហ័សវរ័នទី១(៩០០-922-នៃគ-ស)

ព្រះអង្គជាបុត្ររបស់ព្រះបាទយសោវរ្ម័នទិ១។ព្រះអង្គបានកសាងប្រាសាទបក្រីចាំក្រុងនិងរាជធានីហ័សធរបុរះនៅជិតភ្នំបាខែង។ ព្រះបាទឥសានវរ្ម័នទី២(៩២២-928នៃគ-ស) ព្រះអង្គជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១រាជធានីយសោធរបុរះពុំឃើញមានស្នាមព្រះហស្ថ។

ព្រះបាទជ័យវរ្ម័នទី៤៩៩២៨-៩៤២នៃគ-ស)

ព្រះអង្គជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័នទី១។ព្រះអង្កកសាងរាជធានីឆោកគគ៌្យរះឬកោះកេរប្រាសាទធំប្រាសាទប្រាង៧ជាន់និងប្រាសាទជាច្រើននៅកោះកេរ។ ព្រះអង្គជីកបារាយណ៍រ៉ាហាល់សម្រាប់តមកល់ទឹកនិងកសាងសិវលិង្គត្រីភូនេស្វរះ។

ព្រះបាទហ័សវរ្ម័នទិ២(៩៤២-៩៤៤នៃគ-ស)

ព្រះអង្គជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៤(រាជធានីកោះកេរ)ពុំឃើញមានស្នាព្រះហស្តអ្វី។

ព្រះបាទហស៌វរ្ម័នទី៣(១០៦៦ ១០៨០នៃ គ.ស)

ព្រះអង្គជាបុត្រព្រះបាទសូរ្យវរ្ម័នទី១ ។ ព្រះអង្គបានលើកទ័ពទៅវាយចាម ដែលបានលុកលុយក្រុងសម្ភុបុរះ(ខែតក្រចេះ)។

ព្រះបាទជ័យវរ្ម័នទី៦(១០៨០ ១១០៧នៃ គ.ស)

ព្រះអង្គជារាជវង្សនហីធរបុរះ នៅភីម៉ៃជាប់ដងទន្លេមូន(ថៃ)។ ព្រះអង្គកសាងប្រាទភ្នំសណ្តក ប្រាសាទបឹងមាលា ប្រាសាទនៅភីម៉ៃ បិងវត្តលើភ្នំព្រះវិហារ។

ព្រះបាទធរណីន្រ្ទវរ្ម័នទី១(១១០៧ ១១១៣នៃ គ.ស)

ព្រះអង្គជាបងព្រះបាទឃ័យវរ្ម័នទី៦។ រាជធានីធរបិរះ ព្រះអង្គបានសង់បង្ហើយប្រាសាទបិងជួសជុលប្រាសាទនានា។ តែត្រូវព្រះបាទសូរ្យវរ្ម័នទី២ជ្រែករាជ្យ ហើយគ្រប់គ្រងនៅមហីធរបុរះ។ រីឯនៅក្រុងអង្គរគ្រប់គ្រងដោយស្តេចឬបតីន្រ្ទវរ្ម័ន ត្រូវស្តេចសូរ្យវរ្ម័នទី២លើទ័ពមកវាយដណ្តើមយករាជ្យសម្បត្តិ ហើយឡើងគ្រងរាជ្យនៅក្រុងអង្គរចាប់ពីពេលនេះមក(១១១៣នៃ គ.ស)។ ការកសាងក្រុងអង្គទី៣(យសោធរបុរះ៣)ត្រង់ប្រាសាទអង្គរតូច

ព្រះបាទសូរ្យវរ្ម័នទី២(១១១៣ ១១៥០នៃ គ.ស)

ព្រះអង្គជាចៅរបស់ព្រះបាទធរណីន្រ្ទវរ្ម័នទី១។ កសាងរាជធានីអង្គរទី៣ ត្រង់ប្រាសាទអង្គរវត្ត( អង្គរតូច )។ ព្រះអង្គបានបង្រួបបង្រួនអាណាយចក្រអង្គរកសាងបា្រសាទអង្គតូច ប្រាសាទភ្នំជីសូរភ្នំសណ្តក
វត្តភូ ប្រាសាទព្រះវិហារ ព្រះពិធូរ ចៅសាយទេវតា ធម្មានន្ទ បន្ទាយសំរែ បឹងមាលាព្រះខ័នកំពង់ស្វាយ និងវាយពង្រីកទឹកដីនិងអភិវឧ្ឍប្រទេសជាតិ។

ព្រះបាទធរណីន្រ្ទវរ្ម័នទី២(១១៥០ ១១៦០មៃ គ.ស) ព្រះអង្គជាបងជីដូនមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២។ រាជធានីអង្គរតូច ព្រះអង្គពុំបានកសាងអ្វីធំដុំទេ។

ព្រះបាទសោវរ្ម័នទី២(១១៦០ ១១៦៥នៃ គ.ស)

មិនស្គាល់រាជវង្សរបស់ព្រះអង្គ ហើយត្រូវមន្រ្តីឈ្មោះយ្រីភូវនាទិត្យធ្វើឃាត។

ព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៤-៩៦៨នៃគ-ស)

ព្រះអង្គជាក្មួយរបស់ព្រះបាទយសោវរ្ម័នទី១។បិតានាមហេន្ទ្រវរ្ម័នមាតានាមមហេន្ទ្រទេវី(ប្អូនស្រីរបស់យសោវរ្ម័នទី១)ព្រះអង្គបានលើករាជធានីពីកោះកេរមកក្រុងយសោធរបុរះវិញ។ ព្រះអង្គបានកសាងប្រាសាទមេបុណ្យខាងកើតប្រាសាទប្រែរូប ប្រាសាទប្រាង្គ៥ជាន់ ប្រាសាទបាទជុំ ស្រះស្រង់ភិមានអាកាស តាកែវ ប្រាសាទបន្ទាយស្រីនិងវាយចាមយកបដិមាមាសយកស្រុកខ្មែរវិញ។

ព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១នៃគ-ស)

ព្រះអង្គជាបុត្ររបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២។កសាងរាជធានីថ្មីឈ្មោះជយេន្ទ្រនគរីដែលមានតួអង្គប្រាសាទតាកែវជាស្នូល(សៀមរាប)។

ព្រហបាទឧទយាទិត្យវរ្ម័នទី១(១០០១-១០០២នៃគ-ស)

ព្រះអង្គជាក្មួយរបស់ព្រះបាទជ័យវរ្ម័នទី៥។សោយរាជ្យមិនបានប៉ុន្មានខែផងក៏សោយទីវង្គត។វិបត្តិរជបាល្ល័ង្កអស់រយះពេល៩ឆ្នាំរវាងសតតេចជ័យវីរវរ្ម័នគ្រងរាជនៅ ក្រុងអង្គរនិងស្តេចសូរ្យវរ្ម័នទី១គ្រងរាចនៅសម្ភុបុរះ(ក្រចេះ)។ស្តេចសូរ្យវរ្ម័ន១យកជ័យជំនះលើស្តេចវីរវរ្ម័នហើយគ្រងរាជនៅក្រុងអង្គរ។ ការកសាងក្រុងអង្គរទី២(យសោធរបុរះ២)ត្រង់ប្រាសាទបាពួន

ព្រះបាទសូរ្យវរ្ម័ន័ទ១(១០១០_១០៥០នៃ គ.ស)

ព្រះអង្គជាចៅរបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី១។ កសាងរាជធានីអង្គទី៣ត្រង់ប្រាសាទអង្គរវត្ត(អង្គរតូច)។ ព្រះអង្គបានបង្រួបបង្រួមអាណាចក្រអង្គរនិងកសាងប្រាសាទអង្គរតូច ប្រាសាទភ្នំជីសូរ ភ្នំសណ្តក វត្តភូ ប្រាសាទព្រះវិហារ ព្រះពិធូរ ចៅសាយទេវតា ធម្មានន្ទ បន្ទាយសំរែ នឹងមាលាព្រះខ័នកំពង់ស្វាយ និងវាយពង្រីកទឹកដីនិងអភិវឌ្ឍប្រទេសជាតិ។

ព្រះបាទធរណីន្ទ្រវរ្ម័នតី២(១១៥០_១១៦០នៃ គ.ស)

ព្រះអង្គឃាបងជីដូនមួយេបស់ព្រហបាទសូរ្យវរ្ម័នទី២។ រាជធានីអង្គរតូច ព្រះអង្គពុំបានកសាងអ្វីធំដុំទេ។

ព្រះបាទយសោវរ្ម័នទី២(១១៦០_១១៦៥នៃ គ.ស)

មិនស្គាលរាជវង្សរបស់ព្រះអង្គ ហើយត្រូវមន្ទ្រីឈ្មោះ ត្រីភូវនាទត្យធ្វើឃាត។

ព្រហបាទត្រីវនាទិត្យវរ្ម័ន(១១៦៥_១១៧៧នៃ គ.ស)

ព្រះអង្គជាមន្ទ្រីធ្វើឃាតស្តេចមុន(យសោវរ្ម័នទី២)តែត្រូវស្តេចចាមនាមជ័យឥន្ទ្រវរ្ម័នទី៤វាយចូលក្នុងអង្គរ ហើយធ្វើឃាតស្តេចត្រីភូវនាទិត្យវរ្ម័ន។

ការកសាងក្រុងអង្គរទី៤(យសោធេបុរះ៤)ត្រង់ប្រាសាទអង្គរធំ

=== ព្រះបាទជ័យវរ្ម័នទី៧(១១៨១-1218នៃគស) ===​

ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២។រាជធានីអង្គរទី៤ត្រង់ប្រាសាទបាយ័នព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរនិងវាយត្រួតត្រាប្រទេសចាម្ប៉ា។

១៥០
១៥០

ព្រះអង្គកសាងក្រុងអង្ករ

ទី៤ប្រាសាទបាយ័ន បន្ទាយឆ្មា សាលាដំណាក់១២១ មន្ទីពេទ្យ១០២ ស្ពាន ថ្នល់ ប្រាសាទបន្ទាយក្តី តាព្រហ្មអង្គ តាព្រហ្មបាទី ព្រះខ័ននាគព័ន្ធ តាសោម ក្រោលគោ វត្តនគរបង្កើតសាកលវិទ្យាល័យជាច្រើនងភិវឌ្ឍប្រទេសជាតិពង្រីកទឹកដីនិងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រ។ព្រះអង្គមានអគ្គមហេសីពីរព្រះអង្គដែលមានប្រជ្ញាខ្លាំងពូកែព្រះនាង ជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវី។

ព្រះបាទឥន្ទ្រវរ្ម័នទី២(១២១៨-១២៤៣នៃគ-ស)

ព្រះអង្កជាបុត្រព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានការពារប្រទេសជាតិពិពួកឈ្លានពានដាយវៀត សៀម និងប្រគល់ឯករាជ្យឪ្យប្រទេចាម្ប៉ាវិញនាឆ្នាំ១២២០។ សេដ្ធកិច្ចសម័យអង្គរស្ថានភាពភូមិសាស្ត្រ ការដែលខ្មែរយើងជ្រើសរើសយកតំបន់អង្គរធ្វើជារាជថានី មិនមែនជាភាពចៃដន្យទេ គឺជាចមណុចកណ្តាលនៃប្រទេសកម្ពុជាយើងម្យ៉ាងទៀតទីនោះចាទីប្រជុំនៃផ្លូវជំនួញទាំងទឹកទាំងគោកដែលសមបូរទៅដោយធុនធានធម្មជាតិដូចជាតហរីនៅបឹងតន្លេសាប ម្រឹក ឈើល្អៗ និងថ្មភក់សម្រាប់សង្គប្រាសាទនៅភ្នំគូលេន ឯវាលទមនាបនៅជុំវិញប្រកប់ទៅដោយដីមានជីជាតិសម្រាប់ធ្វើកសិកម្ម។ស្ថានភាពភូមិសាស្ត្រល្អគឺដីមានជីវជាតិ គួបផ្សំចាមួយមធ្យោបាយបច្ចេកទសដ៏ចំណាននិងធនថានមនុស្រអង់អាចក្លាហាន បាននាំអោយសេដ្ឋកិច្ចខ្មែររីកចំរើនចាអតិបរមា។ ធនធានមនុស្សមរតពីអតីតកាល ជនជាតិខ្មែរនៅសម័យអង្គរជាជនជាតិដែលមានចិត្តអំណត់ឧស្សាហ៍ព្យាយាមនិងមានបំណងធំបំផុតគឺអភិវឌ្ឍឪ្យរីកចំរើនលើគ្រប់វិស័យនិងភាពសម្បូរសប្បាយ។ជាសក្ខីកម្មនៃការព្យាយាមនិងបមនងនេះ ព្រះរាជាបានឪ្យគេឆ្លាក់ក្បាច់រឿងកូរសមុទ្រទឹកដោះនៅលើជញ្ជាំងប្រាសាទជាច្រើននៅគ្រប់ច្រកទ្វានៃបុរីអង្គរធំព្រោះទឹកអំម្រឹតដែលហូចេញពីការកូរសមុទ្រទឹកដោះជានីមិត្តរូបនៃថាមពលខាងការងារ និងការប្រនាំងប្រជែងបង្កើតផលិតផលយ៉ាងប្រត្យក្ស។ម្យ៉ាងទៀតការសិក្សាខាងផ្លូវចិត្តវិទ្យាខាងសិល្បះខ្មែរបុរាណបានផ្តល់ព័ត៌មានជាច្រើនទៀតស្ដីពីការតស៊ូចិត្តអំណត់និងសេក្តីប្រាថ្នាយ៉ាងមុតមាំរបស់ខ្មែ រជំនាន់នោះចំពោះអ្វីដែលខ្លួនយល់ថាល្អប្រសើរ។សេក្តីក្លាហាននិងភាពមោះមុតរបស់ខ្មែរយើងសម័យអង្គរគឺមានតាំពីសម័យអង្គរភ្នំចេឡាមកម្ល៉េះ។ ដូចនេះរិធម៌ខ្មែរយើងជៀនលឿនតាំងតែរសម័យនគរភ្នំនិងចេនឡាមកប៉ុន្តែនៅសម័យអរិយធម៌ខ្មែរកាន់តែជឿនលឿននិងរីកសាយទាំងអាស៊ីអាគ្នេយ៍។

វិស័យកសិកម្មនិងនេសាទ

ប្រាជារាស្ត្រខ្មែភាគច្រើនប្រកប់របរកសិកម្មនិងនេសាទ។ទំនាប់នៅជុំវិញបឹងទន្លេសាបពុំមានផ្ទៃដីធំធេងប៉ុន្មាននោះទេតែជាដីសម្បូរជីជាតិដិទមនាបមួយភាគធំត្រូវទឹកលិចនៅរដូវវស្សាប្រជារាស្ត្រ យើងអាចធ្វើស្រែបានតែនៅរដូវប្រាំងប៉ុណ្ណោះ។បោះប៉ុន្តែតំបន់ខ្លះគេធ្វើស្រូវលិចទឹកឬស្រូវពង្រោះដែលឪ្យផលពីឬបីដងក្នុងមួយឆ្នាំ។ ចំណែកដីស្ថិតនៅតំបន់ខ្ពស់ គេធ្វើស្រូវវស្សាដោយពឹងផ្អែកលើទេកភ្លៀង ប្រព័ន្ធប្រលាយ ឬទំនប់ទឹក ។ នៅសម័យអង្គរ ផលិតផលស្រូវទទួលទិន្ធផលខ្ពស់គឺអាចចិញ្ចឹមប្រជារាស្រ្តខ្មែរបានគ្រប់គ្រាន់ ហើយអាចធានាចំពោះចំណាយផ្សេងៗរបស់ពលរដ្ឋទៀតផង។ ស្រូវជាដំណាមស្បៀងយ៉ាងសំខាន់ ពុំមែនសម្រាប់តែផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំងជួយទំនុកបម្រុងផ្នែកសាសនា និងបង់ពន្ធជូនរដ្ឋ។ នៅទីផ្សារ គេប្រើស្រូវអង្ករដើម្បីដោះដូរជាមួយនឹងផលិតផលដ៍ឬៃទៀត។ ក្រៅពីផលិតផលស្រូវ នៅមានដំណាំបន្ទាប់បន្សំផ្សេងៗទៀតដូចជា ល្ង សណ្តែក ពោត ល្ពៅ ត្រសក់ ឈើហូបផ្លែ ក្រៅពីកសិកម្ម គេនេសាទត្រី និងចឹញ្ចឹមសត្វដូចជា គោ ជ្រូក ក្របី និងបក្សីស្រុក។ នៅពេលទំនេកសិករយើងស្វែងរកបេះរុក្ខផលនិងអនុផលព្រៃឈើដូចជា ក្រវាញ បោចវល្លិ៍ ផ្តៅ រកឃ្មុំ ឪសថ។ ចំពោះផលិតផលស្ករត្នោតនិងទឹកត្នោត មានទួនាទីសំចាន់ណាស់ក្នុងជីវភាពរស់នីប្រចាំថ្ងៃរបស់ប្រជារាស្រ្តខ្មែរ ព្រោះគេចេះធ្វើអាជីវកម្មនេះតាំងពីយូរយារណាស់មកហើយ។ វិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម

ផលិតផលសិប្បកម្ម

ទន្ទឹមនិងកសិកម្ម សិប្បកម្មសម័យនោះ ក៏មានវឌ្ឍនភាពគួរឪ្យកត់សំគាល់ដែរ។ គេនៅតែបន្តផលិតចានក្បាន ក្អមឆ្នាំង និងតម្បាញ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងស្រុក។ ចំពោះគ្រឿងអលង្ការប្រជារាស្រ្តខ្មែរមានការប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់។ គេចេះធ្វើចិញ្ចៀន កងដៃ កងជើង កាវ រយ៉ា ប្រអប់ប្រាក់ ឬ ស្ពាន់។ល។ វ្រពៃណីមានតាំងពីយូរយារណាស់មកហើយ។ ក្រៅពីមុចរបរខាងលើ ជាងឈើក៍មានការលូតលាស់គួរឪ្យកោតសរសើរ។ ប្រជារាស្រ្តខ្មែរចេះធ្វើរទេះគោ ទូក ដែលជាមធ្យោបាយដឹកជញ្ជូនសម្រាន់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងជាមធ្យោបាយដ៍សំខាន់ក្នុងការធ្វើសង្គ្រម។ ជាពិសេស សិល្បះចម្លាក់ថ្ម សូនរូប ស្រីរបាំ…ប្ករកបដិយទេពកោសល្យឥតខ្ចោះដែលមាននៅតាមជញាំ្ជងប្រាសាទអង្គរវត្ត អង្គរធំ … ជាតឹតតាង។

ជំនួញនិងទីផ្សារ

នៅក្នុងរាជធានី ទីផ្សារបានបើកលក់ដូរេជារៀងរាល់ព្រឹក។ ប៉ុន្តែទីផ្សារសម័យនោះ ពុំទាន់មានសំណង់អាគារទេ គេសង់រោងឬ ខ្ទម ក្រាលកន្ទេលផ្ទាល់ដី រួចតាំងផលិតផលដែលត្រូវលក់ដូរ។ នៅតាមជញ្ជាំងប្រាសាទអង្គរធំមានក្បាច់ចម្លាក់ស្តីពីទស្សនីយភាពនៃការលក់ដូរនៅទីផ្សារ គឃើញអ្នកលក់អង្គុយពីក្រោយកន្ទេល ដែលតាំងគ្រឿងលក់ដូរជា ត្រី ថូស្រាលាយផ្សំនឹងឈាកកំសាន្តដូចជា ការប្រជល់មាន់ជល់ជ្រូក… ។ សម័យអង្គរមានការអភិវឌ្ឍ៤ សតវត្សមានពន្លឺយ៉ាងត្រចេះត្រចង់ ជីវភាពប្រជារាស្រ្តខ្មែរ មានភាពសន្បូរធូរធារ។ ដោយសារតែផលិតផលកសិកម្ម នេសាទត្រី ប្រមាញ់ និងរុក្ខផលបានធ្វើអោយព្រេះរាជាណាចក្រអភិវឌ្ឍផ្នែកពាណិជ្ជកម្មគួរឪ្យកត់សម្គាល់។

 ដកស្រងខ្លឺមសារពីសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី​១០