ខេត្តកំពង់ស្ពឺ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: sco:Kampong Speu Province
r2.7.2) (រ៉ូបូ កែសំរួល: id:Provinsi Kampong Speu
បន្ទាត់ទី៩៥៖ បន្ទាត់ទី៩៥៖
[[fi:Kâmpóng Spœ (maakunta)]]
[[fi:Kâmpóng Spœ (maakunta)]]
[[fr:Province de Kampong Spoe]]
[[fr:Province de Kampong Spoe]]
[[id:Kampong Speu]]
[[id:Provinsi Kampong Speu]]
[[it:Provincia di Kampong Speu]]
[[it:Provincia di Kampong Speu]]
[[ja:コンポンスプー州]]
[[ja:コンポンスプー州]]

កំណែនៅ ម៉ោង១១:០៩ ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១២


ខេត្តកំពង់ស្ពឺ
ស្ថិតិ
ផ្ទៃដី: ៧០១៧ គម
ប្រជាជន: ៥៩៨,៨៨២ (១៩៩៨)
ដង់ស៊ីតេ​: ១០២ នាក់/គម
ISO 3166-2: KH-៥
ផែនទី
Map of Cambodia highlighting ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ជាខេត្តមួយនៃប្រទេសកម្ពុជាក្រុងកំពង់ស្ពឺជាទីរួមខេត្តនៃខេត្តនេះ។ ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាប និងព្រៃភ្នំមានប្រជារា្រស្តសរុប ៥៩៨ ៨៨២នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២នាក់ ស្រី ៣១១ ៤៩០នាក់ ។ ជាភាគរយនៃប្រជារា្រស្តជា ស្រីមាន ៥២ភាគរយ ។ ខេត្តនេះ រួមមាន ៨ស្រុក ៨៩ ឃុំ និង ១៣១៩ ភូមិ ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្ត របស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង ដង់ស៊ីតេកម្រិតជាតិ ដែលមានតែ 64នាក់ [១]

ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែល​សំបូរ​ដើម​ត្នោត​ច្រើន​ជាង​គេ។

តំបន់​ទាក់ទាញ

  • សារមន្ទីរនរៈបូរី ៖ សារមន្ទីរ​នេះ​ស្ថិត​នៅ​តាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិ​​ចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ជា​លក្ខណ​គ្រួសារ​មួយ​ក្នុង​បំណង​ទុក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់គេផង ហើយ​និង​ជា​ការ​ចូលរួមចំណែក​រក្សាទុក​នូវ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​គង់វង្ស​ផង​ដែរ។ សារមន្ទីរនរះបូរី​មាន​​​វត្ថុ​បុរាណ​តាំង​ពី​បុរេប្រវត្ត រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ហើយ​វត្ថុ​ទាំង​នោះ​ភាគ​ច្រើន​ជា​រូបដិមា ធ្វើ​ពី​ឈើ ពី​ថ្ម​និង កូលាភាជ​ដែលសរុប​ទាំង​អស់​មាន​រាប់ពាន់​វត្ថុបុរាណ។ នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធប្បដិមា រូបចម្លាក់ព្រះបាទ ជយវរ្ម័នទី ៧ រូប​ឆ្មាំប្រាសាទ រូបនាងចេកនាងចម ៘ ហើយ​និង វត្ថុ​ប្រើប្រាស់​ពី​ជំនាន់​បុរាណ​រួម​មាន​ឆ្នាំងស្ពាន់ កុលាលភាជន៍ ឬ ចាន ឆ្នាំង​ធ្វើ​ពីដីឥដ្ឋ ក្រឡ ពួច ជាដើម ។ ក្រៅ​ពី​នេះ​ទៀត​មាន​ក្បាច់ ចម្លាក់តុ ទូ កៅអី ដែល​ធ្វើ​ពី​ឈើ​ពី​គល់​ឈើ​ធំៗ​មាន​អាយុកាល ជា​ច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម ។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ ។ វត្ថុ​ទាំង​ប៉ុន្មាន​នេះ មុន​នឹង​បាន​យក​មក​ដាក់​តាំង​នៅ​ក្នុងសារ មន្ទីរនេះ ត្រូវ​បាន​ម្ចាស់​ប្រមែ​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​នៅតាម ខេត្ត​ផ្សេងៗ​តាំង​ពី​ក្រោយ​ប្រទេស​ជាតិ​បាន​រំដោះ​ពី​របបខ្មែរ ក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ ។
  • អំពែភ្នំ ៖ អំពែភ្នំ​ជា​រមណីយដ្ឋាន​វប្បធ៌ម និង ធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិតាំងទនេ្ល និង​ភូមិអំពែភ្នំ ឃុំសុពណ៏ទេព និង ឃុំស្វាយក្រវាន់ ស្រុកច្បារមន មានចំងាយ៤៨គម ពីភ្នំពេញ រួច​បត់​ឆ្វេង ២គ ម និង​ដល់​រម្មណីយដ្ឋាន​នេះ។ តំបន់​នេះ​មាន​ទេសភាព​នៃ​ទឹក​ស្ទឹង​ឆ្លងកាត់ រួម​ផ្សំ​ដើម​ឈើ​តូច​ធំ​ដុះ​ប្រជ្រៀត​គ្នា​តាម​ដង​ស្ទឹង​បង្កើត​បាន​ជា​ទេសភាព​គួរ​ឧ្យ​ចង់​គយកន្ឋ​ក្រៃលែង។​ នៅ​ជើង​ភ្នំ​អំពែភ្នំ​មាន​​ស្ពាន​យោល​មួយ​ឆ្លង​កាត់​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដើម្បី​តភ្ជាប់ ភូមិតាំងទន្លេ របស់​ឃុំសុព៏ទេព​ទៅ​ភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅ​រដូវប្រាំង​បើ​យើង​ឈរ​ពី​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ក្នុង​បាត​ស្ទឹង​នោះ​យើង​នឹង​បាន​ឃើញ​ទឹក​ស្ទឹង​ហូ​ររឹមៗ​គេច ផ្ទាំងថ្ម និង​ពុំ​នូក​ខ្សាច់​ដោយ​មាន​ហ្វូង​ចង្វា​តូចៗ​ហែល​ប្រដេញ​គ្នា​ឆ្វាត់​ឆ្វែង និង​ជា​យូរ​ៗ​ម្តង​គេ​សង្កេត​ឃើញ​មាន​ហ្វូង​សត្វ​ស្វា​នាំ​គ្នា​ចុះងូត​ទឹក​បាត​ស្ទឹង យ៉ាង​សប្បាយ​​រីករាយ។ ឯ​នៅ​រដូវ​វស្សា​វិញ​បើ​យើង​ឈរ​នៅ​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ស្ទឹង​វិញ​នោះ​យើង​នឹង​បាន​ឃើញ​ខ្សែ​ទឹក​ហូរ​យ៉ាង​ខ្មួល​ខ្មាញ​បែក​ពពុះ​គួ​ឧ្យ​ព្រឺក្លាច​ក្រៃលែង ដែល​អ្នកទេសចរ​មួយ​ចំនួន​ឈរ​លើ​ស្ពាន​សឹង​មិន​សំឡឹង​ចុះ​ទឹក​ឡើយ។ នៅ​ត្រើយ​ខាង​ត្បូង​ស្ទឹង យើង​នៅ​សង្កេត​ឃើញ​មាន​វត្ត​ចាស់បុរាណ​មួយនៅ​លើ​កូន​ភ្នំ ដែល​ជា​ទី​សក្ការះ​របស់​ប្រជាពលរដ្ឋ ទៅធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ។ នៅ​តំបន់​អំពែភ្នំ​គេ​អាច​ទៅងូតទឹក ឆ្លង​ស្ពាន​យោល និង អង្គុយ​ឡេង​កម្សាន្ត​តាម​តូប​នានា​សម្រាក​តាម​មាត់​ស្ទឹង​ដើម្បី​លំហែ​អារម្មណ៏ ហើយ​នៅ​តាម​តូប​និមួយៗ​គេអាចកុំម៉ង់​ម្ហូប​សាច់​សត្វព្រៃ​បាន​តាម​ចិត្ត​ប្រាថ្នា នេះ​សបញ្ជាក់​ថា​ការ​លួច​បរបាញ់​សត្វ​ព្រៃ​នៅ​តែ​មាន។
  • ឧទ្យានជាតិព្រះសុរាម្រិតកុសមះ ៖ គីរីរម្យ​ជា​រមណីយដ្ឋាន​ធម្មជាតិ តំបន់​នេះ​មាន​លក្ខណះ​ពិសេស​សម្រាប់​ភ្ញៀវទេចរ ដូច​ជា​ព្រៃដើម​ស្រល់​យ៉ាង​ក្រាស់​មាន​ម្លប់​ជា​ទីមនោរម្យ ព្រម​ទាំង​មាន​ខ្យល់​អាកាស​ដ៏​បរិសុទ្ឋ​ដែល​ធ្វើ​ឧ្យ​អារម្មណ៏របស់​ស្រស់ស្រាយ​ក្រៃលែង ឧទ្យាន​ជាតិ​នេះ​ស្ថិត​នៅ​ក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួច​មានចម្ងាយ​១១៧គ ម​ពី​ភ្នំពេញ​តាម​ផ្លូវជាតិលេខ៤ លើ​កំពូលភ្នំ កំពស់៧០០ម។
  • រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំគីរីរម្យ ទី​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​កែ​ច្នៃ​ឧ្យ​មាន​ភាព​រស់​រវើក​ល្អ​ស្អាត​ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ។ ទី​នោះ​មាន​សណ្ឋាគារ កន្លែង​ក្មេង​លេង សួន​នៃ​រូបចម្លាក់​ដាយ​ណូស័រ ទីលាន​លេង​កីឡា និង​កន្លែង​ងូត​ទឹក​ជាដើម។
  • ចំបក់ ៖ ចំបក់​ចារម្មណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ហើយ​កំពង់​ពេញ​និយម​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​បរទេស ទី​នោះ​មាន​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាល មាន​មាន​ដង​អូរ​ដ៏​វែង​អន្លាយ​ទឹក​ហូរ​បត់​បែន​កាត់​ផ្ទាំង​ថ្ម​ដោយ​មាន​ម្លប់​ឈើ​ពិសេស​ប្លប់​ឬស្សី​នៅ​អម​សង​ខាង​ផ្លូវ​ធ្វើ​ដំណើរ​គួរ​ឧ្យ​ត្រជាក់​ចិត្ត​ចាប់​អារម្មណ៏​ក្រៃលែង។​​​​​​​​​​​​​​​ ចំបក់​មាន​ចម្ងាយ​ជាង​១គ ម ខាង​ជើង​គីរីរម្យ ស្ថិត​នៅ​ក្នុង ឃុំចំបក់ ស្រុកភ្នំស្រូច ។ អ្នកធ្វើ​ដំណើរ​ចេញ​ស្នាក់​ការទេសចរ​សហគ្គមន៏​ប្រមាណ​៤គ ម ដោយ​ជិះ​រទេះគោ ដោយ​កង់​ឬ​ក៏​ដោយ​ថ្មើ​ជើង​ក៏​បាន​តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ហើយ​ចំងាយ​ផ្លូវ​១គ ម ទៅ​ដល់​ទឹក​ធ្លាក់​គឺ​ត្រូវ​ដើរ​ដោយ​ថ្មើ​ជើង​ទើប​បាន។
  • ទឹកជ្រោះអន្លង់រ័ត្ន ៖ ទឹក​ជ្រោះ​អន្លង់រ័ត្ន​ស្ថិត​នៅ​ចំងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ខាងជើង​ឧទ្យានជាតិគីរីរម្យ និង​មាន​ចំងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​ទឹក​ធ្លាក់​ចំបក់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋាន​ទឹក​ជ្រោះ​អន្លង់រ័ត្ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ២០០៨ ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​អង្គការ​ម្លប់​បៃតង​និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ក្រោម​ការឧបត្ថម្ភ​របស់​អង្កការ វីស៊ីអិនរបស់ប្រទេសហូឡង់
  • រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋាន​ល្អាង​ភ្នំចាស់ ស្ថិត​នៅ​ក្នុង ស្រុកឱរ៉ាល់​។ 'រមណីយដ្ឋាន​ជា​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដែល​គេ​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ។ នៅ​ទី​នោះ​សំបូរ​ទៅ​ដោយ​ល្អាង​ភ្នំធំៗ ជា​ពិសេស​អ្នក​ទៅ​កំសាន្ត​នៅទី​នោះនឹង​បាន​ទស្សនា​របាំ និង​ស្គាល់​ពី​ទំនៀម​ទំលាប់​របស់​ជនជាតិ​ភាគ​តិច​មួយ​ដែល​នៅ​ទីនោះ​​​​​​​​​​គឺ ជនជាតិសួយ
  • រមណីយដ្ឋានវប្បធ៌មធម្មជាតិ​ភ្នំព្រះ ៖ ភ្នំព្រះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ពីទី ជិតទី ឆ្ងាយ​ឧ្យ​មកគោរ បូជាបន់ស្រន់តាម​ជុំ​នឿ​របស់​ពួក​គាត់​ព្រោះ​ទី​នោះ​មាន​ភាព​អច្ឆរិយះ​ខ្លាំង​ណាស់​ខាង​ជុំនឿ។ ឧ្យ​តែ​រដូវ​បន់​ស្រន់​ចូល​មក​ដល់​ពួក​គាត់​នាំ​គ្នា​សំរុក​មក​ទី​រាប់​ពាន់​នាក់ ដើម្បី​ធ្វើ​បុណ្យ​ទាន តាម​ចំណង់​ចំណង់​ចំណូល​ចិត្ត​របស់​ពូក​គាត់។ ទីនោះ​ជាកន្លែង​បួង​សួង​ពូកែ​ស័ក្តិ​ណាស់ នៅ​តាម​ជើង​ភ្នំ​ព្រះ​មានសំណង់​បែប​សាសនា​ផ្សេងៗ​ពី​គ្នា​យ៉ាង​ច្រើន​បាន​សង់​ពន្ឋ័​នៅ​ជុំវិញ​ភ្នំព្រះ ពិសេស​នៅ​អំឡុង​ខែ​មិនា​និង​មេសា​មាន​ប្រជាជន​រាប់​មឺន​នាក់​នាំគ្នា​ទៅ​ធ្វើ​បុណ្យទាន​និង​គោរព​សាការះ​តាម​ជឿរបស់​គាត់​រៀងៗ​ខ្លួន។ ភ្នំ​ព្រះ​មាន​រូងភ្នំ និង ល្អាងភ្នំ ជា​ចើន​មាន​លក្ខណ​ធម្មជាតិ​ពិតៗ​ល្អាងភ្នំ និង​រូង​ភ្នំ​ខ្លះ​ត្រូវ​បាន​គេរៀប​ចំជា​កន្លែង​គោរព​សាការះ។ រមណីយដ្ឋាន​វប្បធ៌ម​ទេសចរ​ភ្នំចាស់​មាន​មាន​ផ្ទៃ​ដី១០០​ហិកតា​ស្ថិត​នៅក្នុង​ស្រុកឧិរាល់ តាម​ផ្លូវ​ទៅ​ចំការ​អំពៅលី​យ៉ុងផាត់​មាន ចំម្ងាយ​ជាង៥០គ ម​ពីទីរួម​ខេត្តកំពង់ស្ពឺ។
  • ប្រាសាទសាតក្អែកពង ៖ ប្រាសាទ​នេះ​ជា​ប្រាសាតលោល​មាន​ចម្ងាយ​១៥គ ម ពី​ខេត្តកំពង់ស្ពឺ​ស្ថិត​នៅ​ក្នុង​ ឃុំតាំងយាក ស្រុកភ្នំស្រួច។ ប្រាសាទ​ក្អែក​ពង​ត្រូវ​បាន​ក៏សាង​នៅ​លើ​កំពូល​ភ្នំ​មួយ​ដែល​មាន​កំពស់​ប្រមាណ​៣០០ម មាន​ជ្រុង​ទាំង​៤​ប៉ុន​គ្នា​កំពូល​ប្រសាទ​បាន​បាក់​បែក​អស់​ហើយ​ប្រាសាទវិញ​ប្រេះ​ស្រាំ​ស្ទើ​គ្មាន​សល់។
  • តំបន់ទេសចរជនជាតិសួយ ៖ តំបន់​នេះ​មាន​ប្រជាជន ជនជាតិសួយ​រស់​នៅ​ចំនួន​៣៦០០​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ត្រពាំជោ ស្រុកឧិរ៉ាល់។ ភ្ញៀវទេចរ ដែល​ទៅ​ទី​នោះ​ច្រើន​តែ​ចង់​ទស្សនា​វប្បធ៌ម​ទំនៀម​ទំលាប់ ប្រពៃណី​និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ហើយ​រិទ្ឋ​តែ​ពិសេស​ទៀត​នោះ​ភ្ញៀវ​ទេសចរ​ចង់​ទៅ​ទស្សនា​របាំ​របស់​ជនចាតិសួយ និង​របាំ​ផ្សេងៗ​ទៀត​របស់​ពួក​គាត់។

រដ្ឋបាលខេត្ត

ខេត្តកំពង់ស្ពឺ មាន៨ស្រុករួមមាន៨៧ឃុំ[២]

កូដស្រុក ស្រុក ឈ្មោះជាអក្សរឡាតាំង
០៥០១ បសេដ្ឋ Basedth
០៥០២ ច្បារមន Chbar Mon
០៥០៣ គងពិសី Kong Pisei
០៥០៤ ឱរ៉ាល់ Aoral
០៥០៥ ឧដុង្គ Odongk
០៥០៦ ភ្នំស្រួច Phnum Sruoch
០៥០៧ សំរោងទង Samraong Tong
០៥០៨ ថ្ពង Thpong


ឯកសារពិគ្រោះ

  1. ក្រសួងផែនការវិជ្ជាស្ថានសិ្ថតិ :ជំរឿនទូទៅនូវ ប្រជារា្រស្តកម្ពុជាឆ្នាំ១៩៩៨
  2. http://www.stats.nis.gov.kh/areaname/dist_pro05.htm