សហរាជាណាចក្រ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ កែសំរួល: ps:بريتانيا
r2.7.2+) (រ៉ូបូ បន្ថែម: lez:ЧIехи Британия
បន្ទាត់ទី៥០៖ បន្ទាត់ទី៥០៖


[[ចំណាត់ថ្នាក់ក្រុម:រាជាណាចក្ររួម]]
[[ចំណាត់ថ្នាក់ក្រុម:រាជាណាចក្ររួម]]

[[vep:Sur' Britanii]]


[[ab:Британиа Ду]]
[[ab:Британиа Ду]]
បន្ទាត់ទី១៦៤៖ បន្ទាត់ទី១៦២៖
[[lad:Reyno Unido]]
[[lad:Reyno Unido]]
[[lb:Groussbritannien an Nordirland]]
[[lb:Groussbritannien an Nordirland]]
[[lez:ЧIехи Британия]]
[[li:Vereineg Keuninkriek]]
[[li:Vereineg Keuninkriek]]
[[lij:Regno Unïo]]
[[lij:Regno Unïo]]
បន្ទាត់ទី២៥៦៖ បន្ទាត់ទី២៥៥៖
[[uz:Birlashgan Qirollik]]
[[uz:Birlashgan Qirollik]]
[[vec:Regno Unìo]]
[[vec:Regno Unìo]]
[[vep:Sur' Britanii]]
[[vi:Vương quốc Liên hiệp Anh và Bắc Ireland]]
[[vi:Vương quốc Liên hiệp Anh và Bắc Ireland]]
[[vls:Verênigd Keunienkryk]]
[[vls:Verênigd Keunienkryk]]

កំណែនៅ ម៉ោង០៣:២៩ ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១២


រាជាណាចក្ររួម (United Kingdom) មាន​ឈ្មោះពេញ​ថា "រាជាណាចក្ររួម​នៃ​សហភាពអង់គ្លេស និង អៀរឡង់ខាងជើង" ជា​ភាសាអង់គ្លេស "The United Kingdom of Great Britain and Northern Ireland" ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា "United Kingdom", "UK" ឬ "Britain" គឺជា​រដ្ឋអធិបតេយ្យភាព​មួយ​ស្ថិតនៅ​ឆ្នេរ​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីបអឺរ៉ុប​។ វា​គឺជា​ប្រទេស​កោះ ដែល​ស្ថិតនៅ​លើ​កោះ "Great Britain" និង មួយ​ផ្នែក​នៃ​កោះ "Ireland" ប៉ែក​ឦសាន បូករួម​នឹង​កោះ​តូចៗ​ជាច្រើន​ទៀត​។ អៀរឡង់ខាងជើង គឺជា​ផ្នែក​មួយ​នៃ​រាជាណាចក្ររួម ដែល​មាន​ព្រំដែន​ជាមួយ "សាធារណរដ្ឋអៀរឡង់" (Republic of Ireland) ។ លើកលែងតែ បន្ទាត់​ព្រំដែន​ជាមួយ​សាធារណរដ្ឋអៀរឡង់​ចេញ រាជាណាចក្ររួម ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​មហាសមុទ្រអាត្លង់ទិក សមុទ្រខាងជើង ច្រកសមុទ្រអង់គ្លេស និង សមុទ្រអៀរឡង់​។ កោះ​ធំជាងគេ​បំផុត "Great Britain" បាន​តភ្ជាប់​ទៅកាន់​ប្រទេស​បារាំង​តាមរយៈ​ច្រកក្រោមសមុទ្រ (Channel Tunnel) ។

រាជាណាចក្ររួម គឺជា​រដ្ឋឯកភាព​មួយ​ដែល​មាន​ប្រទេស​ចំនួន​០៤​គឺ​៖ អង់គ្លេស (England), អៀរឡង់ខាងជើង (Northern Ireland), ស្កុតឡែន (Scotland) និង វ៉ែល (Wales) ។ រាជាណាចក្ររួម ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធសភានិយម ជាមួយ​រដ្ឋាភិបាល​របស់ខ្លួន​ស្ថិតនៅ​ទីក្រុងឡុងដ៍ (London) ដែល​ជា​"រាជធានី" ប៉ុន្តែ​ប្រទេស​០៣​ទៀត មាន​រដ្ឋបាល​ថ្នាក់ជាតិ​របស់ខ្លួន នៅ​ក្រុងបេលហ្វាស្ត (Belfast), កាឌីហ្វ (Cardiff) និង អេឌីនប័រ (Edinburgh) ជា​រដ្ឋធានីជាតិ​របស់ អៀរឡង់ខាងជើង, វ៉ែល និង ស្កុតឡែន។ រាជាណាចក្ររួម ប្រកាន់យក​របប​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែល​មាន​ព្រះមហាក្សត្រី អេលីហ្សាបែតទី២ (Queen Elizabeth II) ជា​ព្រះប្រមុខរដ្ឋ​។ប្រជុំកោះ "Channel Island" និង "Isle of Man" គឺជា​ក្សត្របុរី​ចំណុះ និង ពុំ​មែន​ជា​ផ្នែក​នៃ​រាជាណាចក្ររួម​ទេ ប៉ុន្តែ​បាន​បង្កើត​ជា​សហភាព​ជាមួយ​រាជាណាចក្ររួម​ផងដែរ​។ រាជាណាចក្ររួម មាន​អាណាខេត្ត​ចំណុះ​ចំនួន ១៤ ដែល​បន្សល់​មកពី​ចក្រភពអង់គ្លេស នៅពេលដែល​បាន​ឡើង​ដល់​កម្រិត​កំពូល​របស់ខ្លួន​នោះ បាន​គ្របដណ្ដប់​ស្ទើរតែ​មួយភាគបួន​នៃ​ផ្ទៃក្រឡា​ពិភពលោក​ទាំងមូល ដែល​ជា​ចក្រភព​ធំជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។ ឥទ្ធិពល​របស់​អង់គ្លេស​នៅតែ​បន្ត បើ​គេ​សង្កេតមើល​ពី ភាសា វប្បធម៌ ប្រព័ន្ធច្បាប់ នៃ​បណ្ដា​អតីត​អាណានិគម​ជាច្រើន​របស់ខ្លួន​។ ព្រះមហាក្សត្រី អេលីហ្សាបែតទី២ នៅតែ​ជា​ប្រមុខ​នៃ​ប្រជាជាតិកុំមុនវាល (Commonwealth of Nations) និង ជា​ប្រមុខរដ្ឋ​នៃ​រដ្ឋ​នីមួយៗ​នៃ​អាណាចក្រកុំមុនវាល (Commonwealth Realms) ។

រាជាណាចក្ររួម គឺជា​ប្រទេសអភិវឌ្ឍន៍ ជាមួយ​ផលទុនជាតិសរុប (nominal GDP) ធំជាងគេ​ទី៥ ឬ អំណាចទិញ (PPP) លំដាប់​ទី៦​លើ​ពិភពលោក​។ រាជាណាចក្រ​នេះ គឺជា​ប្រទេសឧស្សាហកម្ម​ដំបូងបង្អស់ និង មាន​អំណាច​ខ្លាំង​ជាងគេ​បង្អស់​នៅលើ​ពិភពលោក​ចាប់ពី​ក្នុងកំលុង​សតវត្ស​ទី១៩ និង​ទី២០ ប៉ុន្តែ​ដោយសារតែ​ការខូចខាត នៅក្នុង​សង្គ្រាមលោក​ទាំងពីរ​លើក និង ការ​បញ្ចប់​នូវ​ចក្រភព​ដ៏​ធំ​របស់ខ្លួន​ក្រោយ​ពាក់កណ្ដាល​សតវត្ស​ទី២០ បាន​បន្ថយ​តួនាទី​នាំមុខ​របស់ខ្លួន​នៅក្នុង​កិច្ចការ​សកល​។ យ៉ាងណាក៏ដោយ រាជាណាចក្ររួម​នៅតែ​មហាអំណាច​មួយ​ដ៏​សំខាន់​ជាមួយនឹង ឥទ្ធិពល​នៃ​សេដ្ឋកិច្ច វប្បធម៌ យោធា នយោបាយ និង ជា​មហាអំណាច​នុយក្លេអ៊ែរ ជាមួយ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ធំជាងគេ​ទី២ លើ​ពិភពលោក​បន្ទាប់ពី​សហរដ្ឋអាមេរិក​។ រាជាណាចក្ររួម ក៏​ជា​សមាជិក​សហភាពអឺរ៉ុប, មាន​កៅអី​អចិន្ត្រៃយ៍​មួយ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ, ប្រទេសឧស្សាហកម្មលូតលាស់ទាំង៨ (G8), អង្គការណាតូ, អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍, អង្គការពាណិជ្ជកម្មពិភពលោក និង ជា​សមាជិក​ប្រជាជាតិកុំមុនវាល​។

ប្រវត្តិសាស្ត្រ

Palace of Westminster
Buckingham Palace
Queen Elizabeth II
Westminster Abbey
Royal Courts of Justice
Ben Nevis
Stonehenge
Grenadier Guards


នា​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​១៧០៧ រាជាណាចក្រសហភាពអង់គ្លេស "Kingdom of Great Britain" ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ឯកភាព​នយោបាយ រវាង​រាជាណាចក្រអង់គ្លេស (មាន​បញ្ចូល​ទាំង​ប្រទេស​វ៉ែល​ផងដែរ) "Kingdom of England" និង រាជាណាចក្រស្កុតឡែន "Kingdom of Scotland" ។ ព្រឹត្តិការណ៍ គឺជា​លទ្ធផល​នៃ​សន្ធិសញ្ញារួបរួម (Treaty of Union) ដែល​បាន​យល់ព្រម​នា​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​១៧០៧ ហើយ​បន្ទាប់មក​សន្ធិសញ្ញា​នេះ ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​ដោយ​រដ្ឋសភា​អង់គ្លេស និង រដ្ឋសភា​ស្កុតឡែន ដែល​ដាក់ចេញ​នូវ​ព្រឹត្តិការណ៍រួបរួម​ឆ្នាំ​១៧០៧​។ ជិត​មួយ​សតវត្ស​ក្រោយមក​ទៀត រាជាណាចក្រអៀរឡង់ (Kingdom of Ireland) ដែល​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​អង់គ្លេស​ចន្លោះ​ឆ្នាំ​១៥៤១ និង ១៦៩១ បាន​រួម​ជាមួយ​រាជាណាចក្រសហភាពអង់គ្លេស បង្កើត​ជា "រាជាណាចក្ររួម​នៃ​សហភាពអង់គ្លេស និង អៀរឡង់" (United Kingdom of Great Britain and Ireland) ដែល​ជា​ព្រឹត្តិការណ៍រួបរួម​ឆ្នាំ​១៨០០​។ ទោះជា អង់គ្លេស និង ស្កុតឡែន បាន​បែងចែក​រដ្ឋ​គ្នា​រហូតដល់​ឆ្នាំ​១៧០៧ ក៏ដោយ ពួកគេ​មាន​សហភាព​រួមគ្នា​មួយ តាំងតែពី​ការ​មាន​រាជបល្ល័ង្ក​រួមគ្នា​មួយ​នៅ​ឆ្នាំ​១៦០៣ នៅពេលដែល​ព្រះមហាក្សត្រ ជេមស៍ទី៦ (James VI) របស់​ស្កុតឡែន បាន​ទទួលមរតក​ពី​រាជាណាចក្រអង់គ្លេស និង​អៀរឡង់ ហើយ​បាន​ផ្លាស់​ព្រះរាជវាំង​របស់​ទ្រង់​ពី​ទីក្រុង "អេឌីនប័រ" ទៅ ទីក្រុង "ឡុងដ៍" ។

នៅ​សតវត្ស​ដំបូង​របស់ខ្លួន រាជាណាចក្ររួម បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​គំនិត​បែប​បស្ចិមលោក នៃ​ប្រព័ន្ធសភានិយម ដែល​បាន​រួម​វិភាគទាន​យ៉ាង​សំខាន់​ចំពោះ វិស័យ​អក្សរសាស្ត្រ សិល្បៈ និង វិទ្យាសាស្ត្រ ។ រាជាណាចក្ររួម ជា​អ្នកដឹកនាំ​បដិវត្តន៍ឧស្សាហកម្ម ដែល​បាន​ប្រែក្លាយ​ប្រទេស​ឲ្យ​រីកចម្រើន និង បង្កើត​នូវ "ចក្រភពអង់គ្លេស" ឡើង​។ ក្នុង​សម័យកាល​នោះ រាជាណាចក្ររួម ក៏ដូចជា​មហាអំណាច​ផ្សេងទៀត​ដែរ​មាន​ជាប់​ទាក់ទង​ទៅនឹង​ការស្វែងរក​ទឹកដី​អាណានិគម​។

ក្រោយពី​ជ័យជម្នះ​លើ "ណាប៉ូលេអុង" ក្នុង​សង្គ្រាមណាប៉ូលេអុង រាជាណាចក្ររួម​បាន​ក្លាយទៅជា​មហាអំណាច​នាវាចរ​ធំបំផុត នៃ​សតវត្ស​ទី១៩ ហើយ​នៅតែ​រក្សា​បាន​ឧត្ដមភាព​ខ្លាំងក្លា​រហូតដល់​ពាក់កណ្ដាល​សតវត្ស​ទី២០​។ ចក្រភពអង់គ្លេស បាន​រីកធំ​ដល់​កម្រិត​កំពូល​របស់ខ្លួន​នៅ​ឆ្នាំ​១៩២១ ដោយ​បាន​ទាញយក​ផល​ចំណេញ​ពី "សង្គមប្រជាជាតិ" (League of Nation) តាមរយៈ​ការបង្កើត "ម៉ែនដែត" លើ​ទឹកដី​អាណានិគម​ចក្រភពអាល្លឺម៉ង់ និង អូតូម៉ង់ នៅ​ក្រោយ​សង្គ្រាមលោកលើកទី១​។

ភាពតានតឹង​ដែល​រ៉ាំរ៉ៃ​អូស​បន្លាយ​ជា​យូរ​មកហើយ​នៅ​អៀរឡង់ បាន​ធ្វើឲ្យ​មាន​ការបែងចែក​កោះ​នេះ​នៅ​ឆ្នាំ​១៩២០ ដែល​បាន​បង្កើត​ឡើង​នូវ​រដ្ឋឯករាជ្យ​សម្រាប់ "រដ្ឋអៀរឡង់សេរី" នៅ​ឆ្នាំ​១៩២០ ហើយ​អៀរឡង់ខាងជើង​នៅតែ​ជា​ផ្នែក​មួយ​នៃ​រាជាណាចក្ររួម​។ ជា​លទ្ធផល នា​ឆ្នាំ​១៩២៧ ឈ្មោះ​ផ្លូវការ​នៃ​រាជាណាចក្ររួម ត្រូវ​បាន​ប្ដូរ​មក​ដូច​សព្វថ្ងៃ​គឺ​៖ "រាជាណាចក្ររួម​នៃ​សហភាពអង់គ្លេស និង អៀរឡង់ខាងជើង" ។

ក្នុងកំលុង​ទសវត្ស​ឆ្នាំ​១៩២០ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដ៏​ធំ​ទី១​របស់​ពិភពលោក ឈ្មោះ BBC ត្រូវ​បាន​បង្កើត​ឡើង​។ រាជាណាចក្ររួម ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកណាស៊ីអាល្លឺម៉ង់ ក្នុង​សង្គ្រាមលោកលើកទី២ និង បាន​ជួយ​រៀបចំ​គម្រោង​ក្រោយ​សង្គ្រាមលោក​។ សង្គ្រាមលោកលើកទី២ បាន​ធ្វើឲ្យ​ខូចខាត​ដល់​វិស័យ​ហិរញ្ញវត្ថុ​រាជាណាចក្រ​ជា​ដំណំ​។ ផែនការម៉ារសាល់ និង ប្រាក់កម្ចី​យ៉ាងច្រើន​ពី​សហរដ្ឋអាមេរិក និង កាណាដា បាន​ជួយ​ឲ្យ​រាជាណាចក្ររួម ស្ដារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវថ្នល់​។

នា​ប៉ុន្មាន​ឆ្នាំ​ក្រោយ​សង្គ្រាម គេ​ឃើញ​មាន​ការបង្កើត "រដ្ឋសុខុមាលភាព" (Welfare Sate) ដោយ​រួមមាន​ក្នុង​ចំណោម​សេវា​សុខភាព​សាធារណៈ​ដ៏​ទូលំទូលាយ និង ដំបូងបង្អស់​នៅលើ​ពិភពលោក នៅខណៈដែល ការទាមទារ​ឲ្យ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ដែល​ផ្ដល់​ដល់​ប្រជាជន​មកពី​គ្រប់​ទិសទី​នៃ​ប្រជាជាតិកុំមុនវាល ធ្វើឲ្យ​មាន​ជនភៀសខ្លួន​ពហុជាតិសាសន៍​ចូលមក​រាជាណាចក្ររួម​។ បើទោះជា ក្រោយ​សង្គ្រាមលោកលើកទី២ បាន​កម្រិត​តួនាទី​នយោបាយ​រាជាណាចក្ររួម ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ "វិបត្តិព្រែកជីកស៊ុយអេ " ក៏ដោយ តាមរយៈ​ការ​សាយភាយ​ជា​អន្តរជាតិ​នៃ​ភាសាអង់គ្លេស មានន័យ​ថា រាជាណាចក្ររួម​បាន​បន្ត​ឥទ្ធិពល​នៃ អក្សរសាស្ត្រ និង វប្បធម៌​របស់ខ្លួន ខណៈ​ចាប់ពី​ទសវត្ស​ឆ្នាំ​១៩៦០​មក វប្បធម៌​ដ៏​មាន​ប្រជាប្រិយ​របស់ខ្លួន ក៏​បាន​សាយភាយ​ទៅ​បរទេស​ផងដែរ​។

រាជាណាចក្ររួម គឺជា​សមាជិក​ស្ថាបនិក​មួយ​ក្នុងចំណោម​សមាជិក​ស្ថាបនិក​ទាំង១២ ដែល​បាន​បង្កើត​សហភាពអឺរ៉ុប តាមរយៈ​សន្ធិសញ្ញាម៉ាទ្រិក នា​ឆ្នាំ​១៩៩២​។ ដំបូងឡើយ រាជាណាចក្ររួម គឺជា​សមាជិក​នាំមុខ​មួយ​នៃ "សហគមន៍សេដ្ឋកិច្ចអឺរ៉ុប" (EEC) ចាប់ពី​ឆ្នាំ​១៩៧៣​មក​។

នៅ​ចុង​សតវត្ស​ទី២០ គេ​ឃើញ​មាន​បំលាស់ប្ដូរ​យ៉ាង​សំខាន់​ចំពោះ​ការគ្រប់គ្រង​នៃ​រាជាណាចក្ររួម ដោយ​មាន​ការបង្កើត​នូវ​ការផ្ទេរ​ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ជាតិ ឲ្យទៅ​អៀរឡង់ខាងជើង ស្កុតឡែន និង វ៉ែល​។

រដ្ឋាភិបាល និង នយោបាយ

រាជាណាចក្ររួម គឺ​ប្រទេស​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែល​មាន​ព្រះមហាក្សត្រី អេលីហ្សាបែតទី២ ជា​ព្រះប្រមុខរដ្ឋ​នៃ​រាជាណាចក្ររួម ក៏ដូចជា​អាណាចក្រកុំមុនវាល​១៤​ផ្សេងទៀត​។ ស្ថាប័ន​រាជបល្ល័ង្ក​រាជាណាចក្ររួម មាន​អំណាច​លើ​ក្សត្របុរី​ចំណុះ​នៃ Isle of Man, Bailiwicks of Jersey, និង Guernsey ដែល​ពុំ​មែន​ជា​ផ្នែក​នៃ​រាជាណាចក្ររួម​ទេ ថ្វីបើ​រាជរដ្ឋាភិបាល​នៃ​រាជាណាចក្ររួម គ្រប់គ្រង​លើ​កិច្ចការ​ការបរទេស និង ការពារជាតិ ហើយ​រដ្ឋសភា​រាជាណាចក្ររួម មាន​អំណាច​អនុម័ត​ជំនួស​ពួកគេ​ក៏ដោយ​។

ទំនាក់ទំនង​ការបរទេស និង យោធា

រាជាណាចក្ររួម គឺជា​សមាជិកអចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ, ជា​សមាជិក G8, អង្គការណាតូ និង សហភាពអឺរ៉ុប​។ រាជាណាចក្ររួម មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​សហរដ្ឋអាមេរិក​។ ក្រៅពី​សហរដ្ឋអាមេរិក និង អឺរ៉ុប សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​រាជាណាចក្ររួម​រួមមាន ប្រជាជាតិកុំមុនវាល និង បណ្ដា​ប្រទេសនិយាយភាសាអង់គ្លេស​ដទៃទៀត​។

សេដ្ឋកិច្ច

សេដ្ឋកិច្ច​នៃ​រាជាណាចក្ររួម គឺ​ត្រូវ​បាន​បូកបញ្ចូល​ទាំង សេដ្ឋកិច្ច​របស់ អង់គ្លេស ស្កុតឡែន វ៉ែល និង អៀរឡង់ខាងជើង​។ ដោយ​ផ្អែក​តាម​អត្រាប្ដូរប្រាក់​នៅលើ​ទីផ្សារ បច្ចុប្បន្ន​រាជាណាចក្ររួម គឺជា​មហាអំណាចសេដ្ឋកិច្ច​ធំជាងគេ​ទី៥ លើ​ពិភពលោក និង ទី២ នៅ​អឺរ៉ុប បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់​។

បដិវត្តន៍ឧស្សាហកម្ម បាន​ចាប់ផ្ដើម​នៅ​រាជាណាចក្ររួម ជាមួយ​ការប្រមូលផ្ដុំ​ជាចម្បង​ទៅលើ​ឧស្សាហកម្ម​ធុន​ធ្ងន់​ដូចជា ផលិតផល​សំណង់នាវា ធ្យូងថ្ម ដែកថែប និង វាយនភណ្ឌ​។ ចក្រភពអង់គ្លេស បាន​បើក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស សម្រាប់​ផលិតផល​អង់គ្លេស ដែល​អនុញ្ញាត​ឲ្យ​រាជាណាចក្ររួម ធ្វើការ​គ្រប់គ្រង​លើ​ទីផ្សារ​អន្តរជាតិ នា​សតវត្ស​ទី១៩​។ ទោះជាយ៉ាងណាក៏ដោយ រាជាណាចក្ររួម​ក៏ដូចជា​ប្រទេសឧស្សាហកម្ម​ដទៃ​ទៀត​ដែរ បាន​ជួប​នឹង​ឱនភាព​សេដ្ឋកិច្ច​បន្ទាប់ពី​សង្គ្រាមលោក​ទាំងពីរ​។ រាជាណាចក្ររួម បាន​បាត់បង់​អត្ថប្រយោជន៍​ប្រកួតប្រជែង និង ឱនភាព​ឧស្សាហកម្ម​ជាខ្លាំង​ពេញ​សតវត្ស​ទី២០​។ វិស័យ​ផលិតកម្ម នៅតែ​ជា​កត្តា​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​រាជាណាចក្ររួម ប៉ុន្តែ​មាន​តែ ១ ភាគ ៦ នៃ​ផលិតផល​នាំចេញ​សរុប​នា​ឆ្នាំ​២០០៣​ប៉ុណ្ណោះ​។

សូមមើលផងដែរ

ak:United Kingdom