ជញ្ជាំង ប៊ែរឡាំង៖ ភាពខុសគ្នារវាងកំណែនានា
ត r2.7.3) (រ៉ូបូ កែសំរួល: ro:Zidul Berlinului |
ត r2.7.1) (រ៉ូបូ បន្ថែម: xmf:ბერლინიშ კიდა |
||
បន្ទាត់ទី៩៤៖ | បន្ទាត់ទី៩៤៖ | ||
[[vi:Bức tường Berlin]] |
[[vi:Bức tường Berlin]] |
||
[[war:Bungbong han Berlin]] |
[[war:Bungbong han Berlin]] |
||
[[xmf:ბერლინიშ კიდა]] |
|||
[[yi:בערלינער וואנט]] |
[[yi:בערלינער וואנט]] |
||
[[zh:柏林圍牆]] |
[[zh:柏林圍牆]] |
កំណែនៅ ម៉ោង២០:០៩ ថ្ងៃច័ន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១២
ជញ្ជាំងប៊ែរឡាំង (ជាភាសាអង់គ្លេស៖ Berlin Wall, ភាសាអាល្លឺម៉ង់៖ Berliner Mauer) ជាជញ្ជាំងពិតមួយពុះចែកទីក្រុងប៊ែរឡាំងខាងលិច ពីសាធារដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងកើត) ដែលរួមបញ្ចូលទីក្រុងប៊ែរឡាំងខាងកើត។ ព្រំដែនខាងក្នុងអាល្លឺម៉ង់ដែលវែងជាង បានកម្រិតព្រំដែនរវាងអាល្លឺម៉ង់ខាងកើត និង អាល្លឺម៉ង់ខាងលិច។ ខ្សែបន្ទាត់ព្រំដែនទាំងពីរនេះ បានក្លាយជានិមិត្តរូបនៃ "វាំងននដែក" ដែលខណ្ឌចែករវាងអឺរ៉ុបខាងលិច និង អឺរ៉ុបខាងកើត។
ជញ្ជាំងនេះ បានពុះចែកអាល្លឺម៉ង់ខាងកើត ពីអាល្លឺម៉ង់ខាងលិចអស់រយៈពេល ២៨ ឆ្នាំ និង ០១ ថ្ងៃ ដោយគិតចាប់ពីពេលចាប់ផ្ដើមសាងសង់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦១ រហូតដល់ការចាប់ផ្ដើមរំលាយចោលនៅក្រោយឆ្នាំ១៩៨៩ ហើយត្រូវបានគេសន្មតថាជានិមិត្តរូបដ៏យូរអង្វែងនៃវាំងននដែក។ តាមទិន្នន័យផ្លូវការ ក្នុងកំលុងពេលនេះយ៉ាងហោចណាស់មានមនុស្សយ៉ាងតិច ១៣៦ នាក់ត្រូវបានគេសម្លាប់ នៅក្នុងការប៉ុនប៉ងឆ្លងកាត់ទៅកាន់ប៊ែរឡាំងខាងលិច។ ទោះយ៉ាងណាក៏ដោយ ក្រុមជនរងគ្រោះ បានអះអាងថាមានមនុស្សច្រើនជាង ២០០ នាក់ត្រូវបានសម្លាប់ក្នុងការរត់គេចពីប៊ែរឡាំងខាងកើតទៅប៊ែរឡាំងខាងលិច។
នៅពេលដែល រដ្ឋាភិបាលអាល្លឺម៉ង់ខាងកើត ប្រកាសនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ប៉ុន្មានសប្ដាហ៍ក្រោយមកប្រជាជនអាល្លឺម៉ង់ខាងកើត អាចទៅទស្សនាអាល្លឺម៉ង់ខាងលិច និងក្រុងប៊ែរឡាំងខាងលិច ដែលមហាជននៃអាល្លឺម៉ង់ខាងកើតបានផ្លោះជញ្ជាំង ដើម្បីចូលរួមជាមួយអាល្លឺម៉ង់ខាងលិចនៅជញ្ជាំងម្ខាងទៀតនៅក្នុងបរិយាកាសដ៏សប្បាយរីករាយមួយ។
ការរលំនៃជញ្ជាំងប៊ែរឡាំង បានត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ ដែលបានប្រកាសជាផ្លូវការនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៩០។