កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: sw:UNDP
បន្ទាត់ទី៤៤៖ បន្ទាត់ទី៤៤៖
[[la:Programma Consociationis Nationum pro Evolutione]]
[[la:Programma Consociationis Nationum pro Evolutione]]
[[mk:УНДП]]
[[mk:УНДП]]
[[mr:संयुक्त राष्ट्रे विकास कार्यक्रम]]
[[ms:Program Pembangunan Pertubuhan Bangsa-Bangsa Bersatu]]
[[ms:Program Pembangunan Pertubuhan Bangsa-Bangsa Bersatu]]
[[nl:Ontwikkelingsprogramma van de Verenigde Naties]]
[[nl:Ontwikkelingsprogramma van de Verenigde Naties]]

កំណែនៅ ម៉ោង០៨:១៨ ថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១២

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(ភាសាអង់គ្លេស: United Nations Development Programme) ​មាន​ឈ្មោះហៅ​កាត់​ថា យូអឹនឌីភី(UNDP) គឺ​ជា​ទីភ្នាក់​ងារ​បណ្តាញ​អភិវឌ្ឍន៍​សកល​លោក​របស់​អង្គការសហប្រជាជាតិ ។ អង្គការ​នេះ​មាន​បុគ្គលិក ៧.០០០នាក់​ធ្វើ​ការ​​នៅ​ក្នុង​​ប្រ​ទេស​​ចំនួន ១៨៥ ហើយ​មាន​ការិយាល័យ​ធំ​នៅ​ក្នុង​ទីក្រុង​ញូវយ៉កយូអឹនឌីភី ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​និង​ប្រ​ទេស ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង បទ​ពិសោធ និង​ធនធាន​ដែល​ជា​សេចក្តី​ត្រូវ​ការ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​កសាង​ជីវិត​ឱ្យ​ប្រសើរឡើង ។ អង្គការយូអឹនឌីភី ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ជាពិសេស​លើ​ការ​វិវត្ត​ជា​សកល​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ដែល​ត្រូវ​បាន​កំណត់​ដោយ​អង្គការសហប្រជាជាតិក្នុង​ឆ្នាំ ២០០០។

អង្គការ​យូអឹនឌីភី នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​វត្តមាន​តំណាង​ឱ្យ​យូអឹនឌីភី ទូ​ទាំង ពិភពលោក ។ អង្គការ​យូអឹនឌីភី នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​មាន​​គោល​​បំណង​ជួយ​ប្រជាជន​កម្ពុជា ស្វែង​រក​ដំណោះស្រាយ​បញ្ហា​នៃ​ការ​អភិវឌ្ឍ​នានា​ដោយ​ខ្លួន​គេ​ផ្ទាល់ ។ អង្គការ​​យូអឹនឌីភី នៅ​កម្ពុជា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​លើ​ការ​សម្រេច​បាន​ជា​ទូទៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា គាំទ្រ​កម្មវិធី​ជាតិ​ផ្សេងៗ​ដែល​មាន​គោល​បំណង​កាត់​បន្ថយ​​ភាព​​ក្រីក្រ លើក​ស្ទួយ​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ ធានា​និរន្តរភាព​បរិស្ថាន គាំ​ទ្រ​ការ​សម្អាត​មីន ជម្រុញ​សមភាព​យេនឌ័រ និង​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍​និង​​ជម្ងឺ​អេដស៍ ។

ដើម្បី​ធ្វើ​ឱ្យ​ទស្សនៈ​វិស័យ​នេះ​ក្លាយ​ជា​ការ​ពិត អង្គការ​​យូអឹនឌីភី​នៅ​កម្ពុជា សហការ​ជាមួយ​ទីភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​ដទៃ​ទៀត ជួយ​គាំ​ទ្រ​ការ​អភិវឌ្ឍ​ជា​អាទិភាព​ប្រទេស​កម្ពុជា ។ ការ​គាំទ្រ​នេះ​មាន​ថវិការ​សរុប ៤០០លាន​ដុល្លារពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១០ ។ ​ជា​ទីភ្នាក់​ងារ​មួយ​ដែល​ធ្វើ​ការ​នៅ​​ក្នុង​ក្របខ័ណ្ឌ​នេះ អង្គការ ​​យូអឹនឌីភី ខ្លួន​ឯង​​បាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដែល​មាន​ទឹក​ប្រាក់​ជាង ២៤លាន​​ដុល្លារ​កាល​ពី​ឆ្នាំ ២០០៥ ។ ភាគ​ច្រើន​នៃ​ថវិការ​ទាំងនេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​តាម​រយៈ​អង្គការ​​ យូអឹនឌីភី នៅ​កម្ពុជា ដោយ​អ្នក​ផ្តល់​ជំនួយ​នានា​ពី​ប្រ​ទេស​អភិវឌ្ឍន៍ និង​ពី​ជំនួយ​ទុក​ចិត្ត​សកល ។ អង្គការ​យូអឹនឌីភី នៅកម្ពុជា ធ្វើ​ការ​ជា​ចម្បង​ជាមួយ​រដ្ឋាភិបា​ល​​កម្ពុជា ។ ទោះជា​យ៉ាង​នេះ​ក្តី ក៏​អង្គការ​យូអឹនឌីភី នៅ​កម្ពុជា ​ចូល​រួម​​ផង​​ដែរ​ជាមួយ​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​អន្តរជាតិ​នានា អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន ។

ប្រវត្តិUNDP

អង្គការ​​យូអឹនឌីភី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៥ ដោយបញ្ចូលកម្មវិធីជំនួយខាងផ្នែកបច្ចេកទេសនិងជំនួយថវិកាពិសេសរបស់អង្គការសហប្រជាជាតិ។ អង្គការទាំងពីរនេះ ត្រូវបានបញ្ចូលអោយទៅជាអង្គការ​​យូអឹនឌីភីតែមួយនៅឆ្នាំ ១៩៧១។

គេហទំព័រ

  • កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំប្រទេសកម្ពុជា http://www.un.org.kh/undp/
  • កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ http://www.undp.org/