មហាអំណាចកណ្ដាល៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: be:Цэнтральныя дзяржавы
r2.7.1) (រ៉ូបូ បន្ថែម: fa:قدرت‌های مرکز
បន្ទាត់ទី២៣៖ បន្ទាត់ទី២៣៖
[[et:Keskriigid]]
[[et:Keskriigid]]
[[eu:Erdialdeko Inperioak]]
[[eu:Erdialdeko Inperioak]]
[[fa:قدرت‌های مرکز]]
[[fi:Keskusvallat]]
[[fi:Keskusvallat]]
[[fiu-vro:Keskriigiq]]
[[fiu-vro:Keskriigiq]]

កំណែនៅ ម៉ោង១៨:៥៦ ថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១២

មហាអំណាចកណ្ដាល (ជា​ភាសាអង់គ្លេស​៖ Central Powers, ភាសាអាល្លឺម៉ង់​៖ Mittelmächte, ភាសាហុងគ្រី​៖ Központi hatalmak, ភាសាទួរគី​៖ İttifak Devletleri, ភាសាបុលការី​៖ Централни сили) គឺជា​ប្លុកបដិបក្ខ​មួយ​ដែល​បាន​ចូលរួម​ក្នុង​សង្គ្រាមលោកលើកទី១ ដែល​មាន ចក្រភពអាល្លឺម៉ង់ អូទ្រីសហុងគ្រី ចក្រភពតូតូម៉ង់ និង ប្រទេស​បុលការី ដែល​បាន​ប្រយុទ្ធ​ទល់នឹង​ប្លុកសម្ព័ន្ធមិត្ត​។ ឈ្មោះ "មហាអំណាចកណ្ដាល" គឺ​ដោយសារតែ​ទីតាំង​នៃ​បណ្ដា​ប្រទេស​ទាំង​០៤​នេះ ស្ថិតនៅ​ចន្លោះ​ចក្រភពរុស្ស៊ី (នៅ​ខាងកើត) និង ប្រទេស​បារាំង និង​រាជាណាចក្ររួម (នៅ​ខាងលិច)​។

អាល្លឺម៉ង់ និង​អូទ្រីស-ហុងគ្រី បាន​ចង​សម្ពន្ធភាព​ជាមួយគ្នា​នៅ​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​១៨៧៩ ហើយ​ក្រោយមក​ប្រទេស​អ៊ីតាលី បាន​ចូលរួម​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​១៨៨២ បង្កើត​បាន​ជា​"សម្ព័ន្ធត្រីភាគី" (Triple Alliance) ដែល​មាន​ទិសដៅ​ការពារ​ការគំរាមកំហែង ពី​មហាអំណាច​ខាងក្រៅ​ប៉ុណ្ណោះ​។ នៅពេល​សង្គ្រាមលោកលើកទី១ បាន​ចាប់ផ្ដើម ក្នុង​ករណី​ទំនាស់ ដែល​បង្កឡើង​ដោយ​ប្រទេស​អាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី ចង់​អូសទាញ​អ៊ីតាលី​ឲ្យ​ចូលរួម​ក្នុង​សង្គ្រាម ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋាភិបាល​អ៊ីតាលី ស្ដីពី​ការប្រកាសសង្គ្រាម​របស់​ប្រទេស​ទាំងពីរ​ខាងលើ​ប្រឆាំង​ស៊ែប៊ី ដោយ​អ៊ីតាលី​បាន​ប្រកាស​អព្យាក្រឹតភាព​នៅក្នុង​ទំនាស់​នេះ​។ ក្រោយមក​អ៊ីតាលី បាន​ចូលរួម​ក្នុង​សង្គ្រាម នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​១៩១៥ ប៉ុន្តែ​បាន​ចូលរួម​ខាង​ប្លុកសម្ព័ន្ធមិត្ត ប្រឆាំង​នឹង​ចក្រភពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី ដែល​ជា​ដៃគូ​ចាស់​របស់ខ្លួន​ក្នុង​សម្ព័ន្ធត្រីភាគី​។

ក្រោយ​ការផ្ទុះសង្គ្រាម​នៅ​អឺរ៉ុប ក្នុងកំលុង​ខែ​សីហា ១៩១៤ ចក្រភពអូតូម៉ង់ បាន​ចូលរួម​ក្នុង​សង្គ្រាម​នៅ​ចុង​ខែ​តុលា ដោយ​ប្រឆាំង​នឹង​ចក្រភពរុស្ស៊ី ដែល​ជា​លទ្ធផល​នៅក្នុង​ការប្រកាសសង្គ្រាម​ដោយ​អនុសញ្ញាត្រីភាគី (Triple Entente) ។

បុលការី គឺជា​ប្រទេស​ចុងក្រោយ ដែល​បាន​ចូលរួម​ធ្វើសង្គ្រាម​ប្រឆាំង​ប្លុកសម្ព័ន្ធមិត្ត ដោយ​វាយប្រហារ​លើ​ស៊ែប៊ី ជាមួយ​កងទ័ព​អាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី នៅ​ខែ​តុលា ឆ្នាំ​១៩១៥ ដែល​បណ្ដាលមក​អំពី​ការ​អន់ចិត្ត​ក្រោយ​បរាជ័យ​របស់ខ្លួន នៅក្នុង​សង្គ្រាមបាលកង់លើកទី២​ជាមួយ ស៊ែប៊ី ក្រិច រ៉ូម៉ានី និង ចក្រភពអូតូម៉ង់