បារីអេឡិចត្រូនិច៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.2+) (រ៉ូបូ កែសំរួល: ko:전자 담배
r2.7.2) (រ៉ូបូ បន្ថែម: lt:Elektroninė cigaretė
បន្ទាត់ទី៦៥៖ បន្ទាត់ទី៦៥៖
[[ja:電子タバコ]]
[[ja:電子タバコ]]
[[ko:전자 담배]]
[[ko:전자 담배]]
[[lt:Elektroninė cigaretė]]
[[nl:E-sigaret]]
[[nl:E-sigaret]]
[[no:Elektronisk sigarett]]
[[no:Elektronisk sigarett]]

កំណែនៅ ម៉ោង០៥:៤៦ ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២

បារីអេឡិចត្រូនិច (e-cigarette) ជាឈ្មោះទូទៅរបស់ប្រដាប់បញ្ចេញអាអេរ៉ូសុល ដែលមានទ្រង់ទ្រាយដូចបារី ហើយប្រើសម្រាប់ផ្ដល់ដល់អ្នកប្រើនូវផ្សែងសិប្បនិម្មិតមានក្លិន ហើយដែលមានឬគ្មានជាតិនីកូទីន។ ប្រភេទឧបករណ៍ផ្សេងទៀតមានដូចជាអ៊ីស៊ីកា និង ខ្សៀអេឡិចត្រូនិច។

បារី​អេឡិចត្រូនិច​ម៉ាក DSE-901 .

ឧបករណ៍

គ្រឿងផ្គុំ​របស់​បារី​អេឡិច​ត្រូនិច​មួយ
A. គម្របអំពូល​ឌីយ៉ូដ
B. ថ្ម
C. អាតូមីស័រ (ប្រដាប់​កម្ដៅ)
D. តម្រង
បារី​អេឡិចត្រូនិច​តភ្ជាប់​នឹង​USB ដើម្បី​សាក​ថ្ម

ឧបករណ៍មានរាងជាកូនស៊ីឡាំងដែកដែលវែងជាងបារីធម្មតាបន្តិច។ តម្រង​មាន​កាទូស​ដែល​អាច​ដូរចោល​បាន​ដែល​ផ្ទុក​លីគីដ​មាន​ក្លិន​ក្រអូប។ គ្រឿង​ផ្សំ​របស់​លីគីដ​នោះរួមមាន ជាតិនីកូទីន (មិន​បាច់​ដាក់​ក៏​បាន), ក្លិន​សិប្បនិម្មិត និង គ្លីកុល​ប្រូពីឡែន ឬ PEG400 ។ ករណី​កាទូស​មាន​ដាក់​ជាតិ​នីកូទីន នោះ​ដូស​របស់​វា​អាច​ប្រែ​ប្រួល​ដោយ​តម្រូវ​ទៅ​តាម​បរិមាណ​ជាតិ​នីកូទីន​ដែល​ផ្ដល់​ដោយ​បារីធម្មតា។

នៅ​ពេល​គេបឺតខ្យល់ចូល ឧបករណ៍​អេឡិច​ត្រូមេកានិច​ចាប់​ផ្ដើម​បញ្ជា​លើ​ឧបករណ៍កម្ដៅ(អាតូមីស័រ) ដែល​លាយ​លីគីដ​ជា​មួយ​នឹង​ខ្យល់​ដែល​អ្នក​ប្រើ​បឺត​ចូល។ ល្បាយ​នេះ​កើត​ឡើង​ក្រោម​ទម្រង់​ជា​ចំហាយ ដែល​នឹង​ត្រូវ​ស្រូប​យក​ដោយ​អ្នក​ប្រើ។ រំភាយ​របស់​គ្លីកុល​ធ្វើ​ឱ្យ​មើល​ទៅ​ឃើញ​ដូច​ផ្សែង​ភាយ​ចេញ​ពី​បារី​ពិតៗ ចំណែក​ឯ​ឌីយ៉ូត​ភ្លឺ​ដែល​ឋិត​នៅ​ខាង​ចុង​ធ្វើ​ឱ្យ​មើល​ទៅ​ឃើញ​​ដូច​ជា​ចំហេះ។

ឧបករណ៍មិនត្រឹមតែបញ្ចេញផ្សែងធម្មតានោះទេ តែ​វា​បាន​ផ្ដល់​នូវ​ល្បាយ​ចំហាយ​ដែល​មាន​សីតុណ្ហភាព​50-60°C ដែល​សឹង​តែ​ដូច​គ្នា​នឹង​ផ្សែង​បារី​មែន​ទែន។

រូបរាង​ខាងក្រៅរបស់បារីអេឡិចត្រូនិចខុសគ្នាទៅតាមអ្នកចែកចាយ និង មាន​ទំហំ​ចាប់​ពី​បារី​ធម្មតា​ឡើង​ទៅ​រហូត​ដល់​ទំហំ​ស៊ីកា និង​មាន​ពណ៌​ច្រើន​យ៉ាង។

ផលវិបាកលើសុខភាព

ដោយសារតែគ្មានចំហេះដូចបារីធម្មតា បារីអេឡិចត្រូនិច ជាញឹកញយត្រូវបានក្រុមអ្នកផលិតផ្សព្វផ្សាយដោយចំៗឬដោយបញ្ឈិតបញ្ឈៀងថាមិនប៉ះពាល់ដល់សុខភាពដូចបារីធម្មតា។ រហូតមកទល់សព្វថ្ងៃនេះ មិន​ទាន់​មាន​នរណា​បាន​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ផល​ប៉ះពាល់​របស់​ការ​ពិសារ​បារី​បែប​នេះ​ទៅ​លើ​សុខភាព​នៅ​ឡើយ​ទេ។ ម្យ៉ាង​វិញទៀតជាតិនីកូទីនដែលជាគ្រឿងបន្ថែម ដែលត្រូវបានចាត់ជា អាល់កាឡូអ៊ីដ ផ្ដល់ផលវិបាកដែលមានឈ្មោះថា ប៉ារ៉ាសាំប៉ាតូមីមេទិច (parasympathomimetiques) ។ ទោះជាយ៉ាងណាក្ដី បារីអេឡិចត្រូនិច ត្រូវបានគេហាមប្រាមចំពោះមនុស្សមិនទាន់ពេញវ័យ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូង។

ទិដ្ឋភាពច្បាប់

តាមរយៈការសិក្សាមួយដែលបោះពុម្ពផ្សាយនៅខែមិនាឆ្នាំ២០០៧ ដោយ​ភ្នាក់ងារ​សុខភាព​និង​សុវត្ថិភាព​ចំណីអាហាររបស់ប្រទេសអូទ្រីស[១] បារីប្រភេទនេះត្រូវចាត់ទុកជាប្រភេទឧបករណ៍វេជ្ជសាស្ត្រប្រភេទ IIa ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​បារី​ត្រូវ​ការ​ឱ្យ​គោរព​តាមស្តង់ដា CE ដោយ​សុំ​សិទ្ធិ​លក់​ដូច​ដែល​បាន​ធ្វើ​ចំពោះ​ឱសថ​ផ្សេង​ទៀត​ដែរ។ រដ្ឋាភិបាល​អាមេរិច បែលស៊ិច កាណាដា ហូឡង់ ហុងគ្រី និង​ទួរគី​បាន​ចេញ​សេចក្តី​ណែនាំ​ដូចគ្នា​នេះ​ដែរ។ នៅ​ប្រទេស​អូស្ត្រាលី បារី​នេះ​ត្រូវ​បាន​ហាមឃាត់ ដោយ​នៅ​ទី​នោះ​ជាតិ​នីកូទីន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សារធាតុ​ពុល។

នៅ​សហរដ្ឋអាមេរិច នាខែកក្កដា ២០០៩, ការិយាល័យ​ចំណី​អាហារ​និង​ឱសថ បាន​ប្រឆាំង​ការ​នាំ​ចូល​បារី​អេឡិចត្រូនិច​បែប​នេះ ហើយ​បាន​ចេញ​​សេចក្តី​ព្រមាន​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​នឹង​បារី​នេះ ដោយ​ហេតុផល​ថា​គេ​បាន​រក​ឃើញ​សារធាតុ​ពុល ដែល​​ក្នុង​នោះ​មាន​ជាតិ​ដែល​ធ្វើ​ឱ្យ​កើត​ជំងឺ​មហារីក។

ភាពស្របនិងមិនស្របច្បាប់ប្រចាំតំបន់

ដោយសារ​តែបារីអេឡិចត្រូនិច​ជា​ឧបករណ៍អេឡិចត្រូនិច​ដែលអាចជាប់ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពីបារីនិងឱសថ ប្រទេសជាច្រើន​កំពុង​តែរួសរាន់​តាក់តែងនីតិវិធី​និងស៊ើប​អង្កេត​ពី​ផលប៉ះពាល់​សុខភាពរបស់បារីអេឡិចត្រូនិច​នេះ។

  • នៅប្រទេសអូស្ត្រាលី៖ ការលក់បារីអាឡិចត្រូនិច​ដែលមាន​ជាតិនីកូទីន​ជាអំពើខុសច្បាប់។
  • នៅប្រទេសប្រេស៊ីល៖ ការជួញដូរ នាំចូល និងផ្សព្វផ្យាយពាណិជ្ជកម្ម​គ្រប់រូបភាព​ត្រូវបានហាមឃាត់។ ភ្នាក់ងារសហព័ន្ធសុខភាពនិងអនាម័យប្រេស៊ីល​បានរកឃើញថា​ការវិភាគ​ពី​សុវត្ថិភាព​សុខភាពបច្ចុប្បន្ន​របស់បារីអេឡិចត្រូនិច​នេះ​នៅមិនទាន់​គ្រប់គ្រាន់​នៅឡើយ។ ហេតុនេះ គេមិនទាន់ចាត់ទុកវាជារបស់ស្របច្បាប់ ហើយគេក៏មិនទាន់អនុញ្ញាតអោយ​ផលិតផលនេះចរាចរលើទីផ្សារដែរ។
  • នៅប្រទេសកាណាដា៖ មកទល់នឹងខែឧសភា ឆ្នាំ២០០៩ ការនាំចូល ជួញដូរ ផ្សព្វផ្សាយ​ត្រូវបានហាមប្រាម។ ក្រសួងសុខភាពកាណាដា​បានពន្យល់​ពលរដ្ឋ​កុំអោយ​ទិញ​ឬប្រើប្រាស់​ផលិតផល​អេឡិចត្រូនិច​សំរាប់ជក់។ ក្រសួង​បានថ្លែងថា​ផលិតផលអេឡិចត្រូនិច​សំរាប់​ជក់​ដែលមាន​ជាតិនីកូទីន ត្រូវតែមាន​ការអនុញ្ញាត​ពីរដ្ឋ​មុននឹងនាំចូលនិងជួញដូរ។ មកទល់ពេលនេះ​នៅមិនទាន់​មានច្បាប់​អនុញ្ញាតសំរាប់​បារីអាឡិចត្រូនិចទេ។
  • នៅប្រទេសដាណឺម៉ាក៖ ការលក់បារីអាឡិចត្រូនិច​ជាអំពើ​ខុសច្បាប់ ព្រោះប្រភេទ​នីកូទីន​ដែលប្រើ​មិនទាន់មានការទទួលស្គាល់​ពីរដ្ឋាភិបាល។
  • នៅប្រទេសហុល្លង់៖ ការប្រើប្រាស់​បារី​អេឡិចត្រូនិច​ត្រូវបាន​អនុញ្ញាត ក៏ប៉ុន្តែ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ត្រូវបានហាមឃាត់​ដោយច្បាប់​សហភាពអឺរ៉ុប។
  • នៅប្រទេសប៉ាណាម៉ា៖ ការនាំចូល ចែកចាយ និងលក់ ត្រូវបានហាមឃាត់​តាំងពីខែមិថុនា២០០៩។
  • នៅប្រទេសអង់គ្លេស៖ មិនទាន់មាន​ការដាក់កំហិត​លើ​បារី​អេឡិចត្រូនិច​ទេ។
  • នៅប្រទេសណរវេយ៖ បារី​អេឡិចត្រូនិច​និងនីកូទិន​អាចនាំចូល​បានតែ​ពីប្រទេសក្នុង​តំបន់​សេដ្ឋកិច្ចអឺរ៉ុប(មានប្រទេសអង់គ្លេសជាដើម) សំរាប់ការប្រប្រាស់ផ្ទាល់ខ្លួន(មិនសំរាប់លក់ដូរ)។
  • នៅប្រទេសសិង្ហបុរី៖ ការលក់និងនាំចូល​បារីអេឡិចត្រូនិច ជាអំពើខុសច្បាប់ ទោះជាសំរាប់​ប្រើប្រាស់ផ្ទាល់ខ្លួនក៏ដោយ។
  • នៅប្រទេសជប៉ុន៖ គេអនុញ្ញាត​អោយលក់ដូរ​​តែ​បារី​អេឡិចត្រូនិច​ដែលគ្មានជាតិនីកូទីន​ប៉ុណ្ណោះ។ ច្បាប់គ្រឿងញៀន​ជប៉ុន​អនុញ្ញាត​អោយ​នាំចូលកាទូស​និងលីគីដ​ដែលមានជាតិ​នីកូទីន​ក្នុង​បរិមាណ​អាចប្រើប្រាស់​បានមួយខែ សំរាប់ប្រើជាឯកជន។ ការលក់ដូរបារី​អេឡិចត្រូនិច​មានជាតិនីកូទីន​ជាអំពើ​ខុសច្បាប់។
  • នៅ​ប្រទេសកម្ពុជា៖ ?????????


យោង

  1. AGES, Gutachten des Abgrenzungsbeirates gem. § 49a AMG zu Nikotininhalatoren, insbesondere elektrisch betriebene, bzw. analoge Produkte (z.B. RUYAN) [១]ទំព័រគំរូ:Deទំព័រគំរូ:PDF