កាសាក់ស្ថាន៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.3) (Robot: Modifying ceb:Kazakhstan to ceb:Kasahistan
បន្ទាត់ទី២២៣៖ បន្ទាត់ទី២២៣៖
[[nv:Kʼazah Bikéyah]]
[[nv:Kʼazah Bikéyah]]
[[oc:Cazacstan]]
[[oc:Cazacstan]]
[[or:କାଜାଖସ୍ତାନ]]
[[or:କାଜାକିସ୍ତାନ]]
[[os:Хъазахстан]]
[[os:Хъазахстан]]
[[pa:ਕਜ਼ਾਖ਼ਸਤਾਨ]]
[[pa:ਕਜ਼ਾਖ਼ਸਤਾਨ]]

កំណែនៅ ម៉ោង១០:១៣ ថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៣

សាធារណរដ្ឋកាហ្សាក់ស្ថាន
Қазақстан Республикасы
Rossiyskaya Federatsiya
ភ្លេងជាតិМенің Қазақстаным  
កាហ្សាក់ស្ថានរបស់ខ្ញុំ  (ស្តាប់ ) {
Location of កាហ្សាក់ស្ថាន
រដ្ឋធានីអាស្តាណា
55°45′N 37°37′E / 55.750°N 37.617°E / 55.750; 37.617
ទីក្រុង​ធំ​បំផុត អាល់ម៉ាធី
ភាសា​ផ្លូវការ កាហ្សាក់ ជា​ភាសា​ផ្លូវ​ការទី១ទូទាំង​ប្រទេស; រុស្ស៊ី ជា​ភាសា​ផ្លូវ​ការទី២ទូទាំង​ប្រទេស។
ក្រុមជាតិពន្ធុ  ៦៣.១%​ កាហ្សាក់
២៣.៧% រុស្ស៊ី
២.៩% អ៊ូបេគុ
២.១% យូគ្រេន
១.៤%​ វីហ្គឺ
១.៣% តាតារ
១.១% អាល្លឺម៉ង់
៤.៥% ផ្សេង
ភាសា/ជនជាតិ កាហ្សាក់
របប​គ្រប់គ្រង សាធារណរដ្ឋ
 -  ប្រធានាធិបតី នឺសុលថាន ណាហ្សាបាយីវ
 -  នាយករដ្ឋមន្ត្រី ខារីមម៉ាស៊ីម៉ូវ
ការ​បង្កើត
 -  កាហ្សាក់ខាណេត ១៤៦៥ 
 -  រដ្ឋអាឡាស ១៣ ធ្នូ ១៩១៧ 
 -  សាធារណរដ្ឋសូវៀតកាហ្សាក់ ៥ ធ្នូ ១៩៣៦ 
 -  ឯករាជ្យ ២៥​ ធ្នូ ១៩៩១ 
ផ្ទៃក្រឡា
 -  សរុប ២.៧២៤.៩០០ គ.ម (ទី​៩)
១.០៥២.០៨៥ ម៉ាយ 
 -  ទឹក (%) ១.៧
ប្រជាជន
 -  ២០១១ ព្យាករណ៍ ១៦.៦០០.០០០ (ទី​៦២)
 -  ២០០៩ ជំរឿន ១៦.០០៤.៨០០ 
 -  ដង់ស៊ីតេ ៥.៩៤ នាក់/គ.ម (ទី​២២៤)
១៥.៣៩ នាក់/ម៉ាយ
GDP (PPP) ២០១១ ព្យាករណ៍
 -  សរុប $២១៤.៨៤០​.០០០.០០០ 
 -  ក្នុង​ម្នាក់​ៗ $១៣.០៦០ 
GDP (nominal) ២០១១ estimate
 -  សរុប $១៨០.១៤៧​.០០០.០០០ 
 -  ក្នុង​ម្នាក់​ៗ $១០.៩៥១ 
Gini (២០០៨) ២៨,៨ 
HDI (២០១០) increase ០,៧១៤ (high) (ទី​៦៦)
រូបិយប័ណ្ណ តាំងកា (KZT)
ល្វែងម៉ោង (UTC+៥/៦)
បើកបរ​ខាង ស្ដាំ
កូដកម្មសិទ្ធិប្រទេស .kz
លេខកូដ​ប្រទេស +7-6xx, +7-7xx

សាធារណរដ្ឋកាហ្សាក់ស្ថាន

ប្រវត្តិ

នៅសតវត្សទី១៣ ជនជាតិកាហ្សាក់ជាម្ចាស់ស្រុក ដែលជនជាតិកើតឡើងដោយសារការរួមបញ្ចូលក្នានៃជនជាតិទួរគី និងពួកកុលសម្ព័ន្ធជនជាតិម៉ុងកូល ដែលកម្រនឹងរួមគ្នាជាជាតិសាសន៍តែមួយ បានផ្លាស់ទីលំនៅមករស់នៅលើតំបន់ប្រទេសនេះ។ ទឹកដីនេះត្រូវបានប្រទេសរុស្ស៊ីវាយយកនៅសតវត្សទី១៨ ហើយប្រទេសកាហ្សាក់ស្ថានក៏ក្លាយជាសហភាពសូវៀតនៅឆ្នាំ ១៩៣៦។ ក្នុងកំឡុង កម្មវិធីកសិកម្មកោះវីជីន នាទសវត្សឆ្នាំ១៩៥០ និង ១៩៦០ ពលរដ្ឋសូវៀតត្រូវបានជម្រុញក្នុងការដាំដុះនៅវាលស្មៅខាងជើងប្រទេសកាហ្សាក់ស្ថាន។ ការហូរចូលនៃពួកជនបរទេស(ភាគច្រើនជាជនជាតិរុស្ស៊ី ប៉ុន្តែមានខ្លះទៀតមកពីប្រទេសផ្សេងៗផងដែរ) បានធ្វើឲ្យរបាយប្រជាជនមានការផ្លាស់ប្ដូរ ហើយបានក៏បានធ្វើចំនួនប្រជាជនដែលមិនមែនជាជនជាតិកាហ្សាក់មានការកើនឡើងផងដែរ។ ឯករាជ្យនៅឆ្នាំ១៩៩១ កើតមានឡើងដោយសារអ្នកចំណូលថ្មីដ៏ច្រើនលើសលប់ទាំងនោះបានធ្វើការចាកចេញទៅប្រទេសរបស់ពួកគេវិញ។ បញ្ហាថ្មីដែលចោទឡើងរួមមាន៖

  • ការអភិវឌ្ឍអត្តសញ្ញាជាតិដែលមានទំនាក់ទំនងគ្នាមួយ
  • ពង្រីកការអភិវឌ្ឍនៃធនធានថាមពលដ៏ធំនៅក្នុងប្រទេស ហើយនាំចេញធនធានទាំងនោះទៅក្នុងទីផ្សារពិភពលោក
  • សម្រេចឲ្យបាននូវវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលអាចទទួលយកបាន ដែលមានដូចជា ការនាំប្រេង ហ្គាស ចេញទៅខាងក្រៅប្រទេស ការរុករកមណ្ឌលរ៉ែ និងពង្រឹងទំនាក់ទំនាក់ជាមួយប្រទេសជិតខាង ហើយប្រទេសមហាអំណាចផ្សេងទៀត។

ភូមិសាស្ត្រ

ទីតាំងភូមិសាស្ត្រ

ប្រទេសកាហ្សាក់ស្ថានស្ថិតនៅក្នុងអាស៊ីកណ្ដាល ហើយស្ថិតនៅខាងជើងសាធារណរដ្ឋប្រជាមានិតចិន។ ទឹកដីមួយផ្នែកតូចនៅខាងលិចទន្លេអ៊ូរាល់ គឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប

កូអរដោនេភូមិសាស្ត្រ

ប្រទេសនេះស្ថិតចន្លោះខ្សែស្របទី៤៨ នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី៦៨នៃរយៈបណ្ដោយខាងកើត។

ផ្ទៃដី

ប្រទេសកាហ្សាក់ស្ថានមានផ្ទៃដីសរុប២ ៧១៧ ៣០០ គីឡូម៉ែតទ្វេគុណតូចជារដ្ឋតិចសាសចំនួន៤ ហើយចែកជាដែនគោកចំនួន ២ ៦៦៩ ៨០០ គីឡូម៉ែតទ្វេគុណ និងដែនទឹកចំនួន ៤៧ ៥០០ គីឡូម៉ែតទ្វេគុណ។ ព្រំប្រទល់របស់ប្រទេសមានប្រវែងសរុប១២ ០១២គីឡូម៉ែត ដែលជាប់នឹងសាធារណរដ្ឋប្រជាមានិតចិនប្រវែង១ ៥៣៣គីឡូម៉ែត ជាប់សាធារណរដ្ឋគីរ៍ហ្គីហ្ស៍ស្ថានប្រវែង១ ០៥១គីឡូម៉ែត ជាប់សហព័ន្ធរុស្ស៊ីប្រវែង៦ ៨៤៦គីឡូម៉ែត ជាប់តូមិននីស្ថានប្រវែង៣៧៩គីឡូម៉ែត និងជាប់សាធារណរដ្ឋអ៊ុយប៊ែគីស្ថានប្រវែង២ ២០៣គីឡូម៉ែត។ ប្រទេសនេះគ្មានព្រំប្រទល់ឆ្នេរសមុទ្រទេ តែគួរកត់សម្គាល់ផងដែរថា ប្រទេសកាហ្សាក់ស្ថានក៏ជាប់នឹងសមុទ្រ​អារ៉ាល់ផងដែរ តែឥឡូវត្រូវបានគេបញ្ចូលជាដែនទឹកពីរ គឺសមុទ្រ​អារ៉ាល់ប្រវែង១ ០៧០គីឡូម៉ែត និងសមុទ្រ​កាសព្យែនប្រវែង១ ៨៩៤គីឡូម៉ែត។