សូកូឡា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ ដកចេញ: ca:Història de la xocolata a Espanya
បន្ទាត់ទី១២៖ បន្ទាត់ទី១២៖


{{Link FA|es}}
{{Link FA|es}}

[[ar:تاريخ الشيكولاتة في إسبانيا]]
[[ar:تاريخ الشيكولاتة في إسبانيا]]
[[ca:Història de la xocolata a Espanya]]
[[en:History of chocolate in Spain]]
[[en:History of chocolate in Spain]]
[[es:Historia del chocolate en España]]
[[es:Historia del chocolate en España]]

កំណែនៅ ម៉ោង១១:១៨ ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣

ស៊ុកូឡា

ស៊ុកូឡា(Chocolate)មានដើមកំណើតនៅ ម៉ិចស៊ិកូ (Mexico) ជាមួយ និង​ឥណ្ឌាអ៊ែកទិច(Aztec Indians)​ ហើយបានមកដល់ ប្រទេសអេស្ប៉ាញ(Spain) តាមរយះអ្នករុករកតាម កប៉ាល់ ជនជាតិអេស្ប៉ាញ។គ្រីស្ដ ស្តុបកូឡុំ(Christopher Columbus) បានប្រទះនិង គ្រាប់កាកាវ ជាលើកដំបូងនៅឆ្នាំ ១៥០២ពួកអ៊ែកទិច(Aztec)បានប្រើគ្រាប់កាកាវដើម្បីបង្កើតរសជាតិល្វីង ភេសជ្ជៈ ដែលមាន ពពុះ ត្រូវបាន គេហៅថា ខូកូលាស (tchocolast) ដែល ត្រូវបានគេផឹក នៅកំឡុងពេល ប្រារព្ធ ពិធី បុណ្យ សាសនា ។​​​​ជនជាតិអេស្ប៉ាញ ពេលនោះ ពុំទាន់ ពេញចិត្ត និង គ្រាប់កាកាវ នៅឡើយទេ ប៉ុន្ដែ ពួកគេ នៅតែ បន្ត ការនាំចូល កាកាវ ដដែល។ស្ដេច ឆាលែសទីមួយ(Charles I) បានទទួលទិញ នូវ ទំនិញតាមកប៉ាល់ នៅ ឆ្នាំ ១៥២៥។ អេស្ប៉ាញ បានបន្ដវេនផ្ដាច់មុខ ទៅលើជំនួញកាកាវ អស់រយះពេល ប្រហែល ១០០ ឆ្នាំមកហើយ។ទោះបីជាកាកាវបានមកដល់ ប្រទេសអ៊ីតាលី(Italy) នៅចុងសតវត្សទី១៦ ក៏ដោយក៏ វាបានត្រឹមតែជាអាជីកម្មនៅក្នុងប្រទេស អេស្ប៉ាញតែប៉ុណ្ណោះ រហូតដល់ ឆ្នាំ ១៦១៥ នៅ ពេល ដែល ស្ដេចល្វីទី១៣(Louis XIII) បានរៀបការ ជាមួយនិង ព្រះនាងអានអហ្វអូស្រៀ(Anne of Austria) ដែល ជា បុត្រី របស់ស្ដេច ភីលីពទី៣(Philip III) នៃប្រទេសអេស្ប៉ាញ។ស៊ុកូឡា ត្រូវបាន គេ យកទៅ ទទួល ភ្ញៀវក្នុង ពិធីមង្គលការ របស់ពួកទ្រង់ នៅ ទីក្រុងប៉ារីស(Paris) ហើយបន្ទាប់ពីនោះមក មិន យូរប៉ុន្មាន វាបានក្លាយជាភេសជ្ជៈដ៏ពេញនិយម សម្រាប់អភិជន ជនជាតិ បារាំង។នៅកំឡុង សតវត្ស ទី១៦ និង១៧ ស៊ុកូឡា បានក្លាយជា ភេសជ្ជៈ ដ៏ មាន ប្រជាប្រិយភាព បំផុត នៅក្នុង ប្រទេស អេស្ប៉ាញ។អាហារ ដ៏ មានប្រជាប្រិយ នៅពេលនោះ គឺ នំស្ពោតនិងខ្សោកដូចអេប៉ុង (Sponge Cake) នំម៉ាចស្ពេន (Marzipan) នំទួរុន(Turron) ស្ករ ឬ នំរសជាតិ ផ្លែឈើ (ផ្លែឈើដែលមានពណ៍ថា្ល) ។រីឆាដ ហ្វដ(Richard Ford)​ នៅ ក្នុង សៀវភៅ ហ្គេតដឺរីង ហ្រ្វម ស្ប៉ាន (Gatherings From Spain) បាននិយាយថា សម្រាប់ ជនជាតិ អេស្ប៉ាញ តែ គឺ សម្រាប់ ជនជាតិ អង់គ្លេស ហើយ កាហ្វេ សម្រាប់ ជនជាតិបារាំង (ហេតុការណ៍នេះត្រូវគេឃើញ ស្ទើរតែ​គ្រប់ ទី កន្លែង ហើយ វាតែងតែ ឥតខ្ចោះ) ។សព្វថ្ងៃនេះ ប្រទេស អេស្ប៉ាញ គឺជា អ្នកផលិត ស៊ុកូឡា ដ៏ចម្បង ដែលមាន រោងចក្រផលិត ស៊ុកូឡា​ធំៗ ចំនួន៥០ កន្លែង និង រោងចក្រតូចៗ ជាច្រើន កន្លែងទៀត រាប់មិនអស់។ ស៊ុកូឡា របស់ ប្រទេសអេស្ប៉ាញ គឺ នៅតែ មាន គុណភាពល្អ ឥតខ្ចោះ ដដែល។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ ការ ផលិត ស៊ុកូឡា នៅមិនទាន់មានទីផ្សារទូលំទូលាយ នៅឡើយទេ។

ទំព័រគំរូ:Link FA