បុណ្យ តារា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Bot: Migrating 1 interwiki links, now provided by Wikidata on d:q1193996 (translate me)
រ៉ូបូ ដកចេញ: zh:七夕 (strong connection between (2) km:បុណ្យ តារា and zh:日本七夕)
បន្ទាត់ទី១៥៖ បន្ទាត់ទី១៥៖
[[ko:칠석]]
[[ko:칠석]]
[[zh-yue:七姐誕]]
[[zh-yue:七姐誕]]
[[zh:七夕]]

កំណែនៅ ម៉ោង១១:០៧ ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៣

បុណ្យតាណាបាតា ឬ បុណ្យតារា (Tanabata festival or Star festival) បានមានកំណើតជាង ២០០០ឆ្នាំកន្លងមក តាមការនិទានចិនបូរាណ ដែលហៅថា Kikkoden។

ប្រវត្តិ

បុណ្យ​នេះ​កើត​ដោយ​សារ​ទណ្ឌកម្ម​កាងារ(乞巧節; qǐ qiǎo jié)ដែល​ក្លាយ​មក​ពី​បុណ្យ អូបន(O-bon) ក្នុង​សម័យ​កាល អ៊ីដូ(Edo) ។ ស្រី​ៗ​ប៉ាក់​ក្ដី​ប្រាថ្នា​របស់​គេ ចំណែក​ប្រុស​គេ​សរសេរ​ដោយ​ដៃ​ដាក់​ក្នុង​ក្រដាស​​ប្រាថ្នា​របស់​គេ ។ មក​ដល់​សម័យ​ឥឡូវ​គេ​ប្រើ​ទឹក​ខ្មៅ​ជំនួស​វិញ ។

រឿងព្រេង

កាលនោះមាន ម្ចាស់ក្សត្រីតំបាញ(織姫)មួយអង្គឈ្មោះ អូរីហ៊ីមេ (Orihime) ជាបុត្រីរបស់ស្តេចវេហាស៍ (Sky King, 天工) ឈ្មោះតេនគូ(Tenkou) ។ ម្ចាស់ក្សត្រីនេះចេះត្បាញ សំលៀកបំពាក់បានល្អឥតខ្ចោះ នៅវិមានមួយ ក្បែរមាត់ច្រាំងត្រើយខាងកើត នៃ​ទន្លេថានសួគ៌(River of Heaven) ឈ្មោះអាម៉ាណូកាវ៉ា (Amanogawa, 天の川)។ ឪពុករបស់នាងពេញចិត្តសំលៀកបំពាក់ ដែលនាងបានត្បាញ ហើយដែលនាងបាន ខិតខំធ្វើការខ្លាំងក្លា ជារៀងរាល់ថ្ងៃ ដើម្បីត្បាញសំលៀកបំពាក់ទាំងនោះ។ ទោះបីដូច្នោះ, នាងបានធ្លាក់ខ្លួនព្រួយ ដោយសារការងារមមារញឹក មិនអាចអោយនាងបានជួប ឬ ស្រឡាញ់នរណាម្នាក់ បាន។ ដឹងដូច្នោះ ក៏តេនគូ ជាឪពុកបានរៀបចំអោយនាង បានជួបជាមួយព្រះអង្គម្ចាស់គង្វាលគោ (Cow Herder Prince, 彦星) ម្នាក់ឈ្មោះហ៊ីកូបូស៊ី (Hikoboshi) ដែលបានរស់នៅនិងបានធ្វើការ នៅត្រើយខាងលិចនៃទន្លេអាម៉ាណូកាវ៉ា។ កាលបើអ្នកទាំងពីរបានជួបគ្នា, ក៏បាក់ចិត្តស្រឡាញ់គ្នាដូចរន្ទះ មួយរំពេច ហើយមិនយូរប៉ុន្មាន ក៍បានរៀបការនឹងគ្នា។ បាននៅក្បែរ គ្នាកាលណា អូរីហ៊ីមេលែងនឹកឃើញ ត្បាញសំលៀកបំពាក់ សំរាប់វិមានរបស់តេនគូជាឪពុក រីឯហ៊ីកូបូស៊ីឯណោះវិញក៏ លែងខ្វល់គោទាំងប៉ុន្មានរបស់ខ្លួន បណ្តោយអោយដើរ ពាសវាលពាសកាល តាមទន្លេថានសួគ៌នោះ។ ដោយខ្ញាល់ខ្លាំងពេក តេនគូជាឪពុកបាន បំបែកគូស្នេហាទាំងពីរអោយ ម្នាក់ៗនៅត្រើយម្ខាងៗនៃ ទន្លេអាម៉ាណូកាវ៉ា និងបានហាមគេទាំងពីរ ជួបគ្នាទៀត។ អូរីហ៊ីមេបានកើតទុក្ខស្នេហា ដោយបាត់ស្វាមីរបស់នាង, បានសុំឪពុក អោយគេទាំងពីរ បានជួបគ្នាឡើងវិញ។ តេនគូទប់ចិត្តមិនរួច ជាមួយនឹងទឹកភ្នែកបុត្រី, បានអនុញ្ញាតិអោយ គូស្នេហ៍ជួបគ្នានៅថ្ងៃទី ៧ នៃខែទី៧ បើសិនជា អូរីហ៊ីមេបានព្យាយាមធ្វើការ និងបានបំពេញការងារ តំបាញរួចរាល់។ លើកដំបូងគូស្នេហ៍បានព្យាយាម ធ្វើយ៉ាងណាក៏ មិនអាចជួបគ្នាបាន ដោយអ្នកទាំងពីរបានយល់ ថាមិនមានវិធីអាច ឆ្លងកាត់ទន្លេព្រោះ មិនបានមានស្ពាន។ អូរីហ៊ីមេបានយំ យ៉ាងសន្ធឹកសន្ធាប់ ហើយក៏មានហ្វូងបក្សីដ៏ធំមួយ (Kasasagi, カササギ,鵲) បានមក ព្រមទាំងបានសន្យាថា នឹងត្រដាង ស្លាប របស់ពួកគេធ្វើជា ស្ពានមួយ អោយនាងអាចឆ្លងកាត់ទន្លេ។ បើមានភ្លៀង បក្សីទាំងនោះមិនអាចមកបាន រីឯគូស្នេហ៍ត្រូវរង់ចាំ ដល់ឆ្នាំបន្ទាប់ ទើបជួបគ្នាបាន ។

ទំនៀម​ទម្លាប់​ធ្វើ​ពិធី

ពួក​ជនជាតិ​ជប៉ុន​បាន​ប្រារព្ធ​ពិធី​នេះ ដោយ​សរសេរ​ក្ដី​ប្រាថ្នា​របស់​គេ​នៅ​លើ​ក្រដាស(短冊, តានសាគុ?) ខ្លះ​មាន​សរសេរ​ជា​បែប​កំណាព្យ​ទៅ​តាម​ការ​យល់​ឃើញ​របស់​គេ រួច​គេ​យក​ទៅ​ចង់​នៅ​នឹង​មែក​​ឫស្សី ឬ​ក៏​យក​ទៅ​តុបតែង​តាម​ចំណូល​ចិត្ត​របស់​ពួក​គេ ។ បន្ទាប់​ពី​ចប់​កម្មវិធី គេ​ក៏​យក​គ្រឿង​ដែល​គេ​តុបតែង​ជាមួយ​ក្រដាស​ប្រថ្នា​របស់​គេ ទៅ​បណ្ដែត​ក្នុង​ទឹក ឬ​ដុត​ចោល ដែល​អាច​ធ្វើ​ឡើង​ក្នុង​ពាក់​កណ្ដាល​អាធ្រាត្រ ឬ​នៅ​ព្រឹក​ស្អែក ។ ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ គេ​ធ្វើ​ទៅ​តាម​ទំនៀម​ទម្លាប់​របស់​ស្រុកភូមិ​គេ​នីមួយ​ៗ ។

អត្ថបទ​ជំនួយ

[ខ្មែរអាយធីសំរាប់អ្នក]